ព័ត៌មានក្នុងស្រុក
ខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរខេត្តកំពង់ធំ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងនូវគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ។ ពិធីប្រកាសនេះ ត្រូវបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣.០០០ នាក់។ ការប្រកាសនេះ ជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីប្រកាសខាងលើ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានស្នើសុំឱ្យគណៈកម្មាធិការជួយដឹកនាំសម្របសម្រួល ក្នុងគោលដៅគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្ត ឱ្យអនុវត្តគោលការណ៍អនាម័យស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្ត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើមនេះ គឺជាការការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផង។” សម្រាប់គម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះបណ្តាល និងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារ។ […]
អានបន្ថែមក្រសួងដែនដីនឹងចុះបញ្ជីដីតំបន់៣ ក្នុងខេត្តទាំង៦ជំុំវិញបឹងទន្លេសាប ជាទ្រព្យសម្បត្តិរបស់រដ្ឋ
រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាពីគម្រោងចុះបញ្ជីដីតំបន់៣ នៃដែនព្រៃលិចទឹកនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប ព្រមទាំងមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។តាមរយៈកិច្ចប្រជុំខាងលើ បានឱ្យដឹងថា តំបន់ជុំវិញបឹងទន្លេសាបគ្របដណ្តប់ក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ដែលត្រូវបានបែងចែកជាបីតំបន់ ក្នុងនោះតំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិស្របច្បាប់ ហើយតំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ជាតំបន់ប្រជាពលរដ្ឋធ្វើស្រែឡើងទឹក និងប្រដេញទឹក និង តំបន់៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត។ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ ឃើញថា បច្ចុប្បន្នតំបន់ទាំងបីនៅជុំវិញបឹងទន្លេសាបមានទំហំផ្ទៃដីដូចតទៅ៖ […]
អានបន្ថែមក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ
ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងអង្គការ STEM កម្ពុជា អនុវត្តបេសកកម្ម ៣ចម្បងគឺ ១. បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។ ថ្លែងក្នុងពិធីខាងលើ លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ […]
អានបន្ថែមរដ្ឋប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណអាយុជាង១០០ឆ្នាំ នៅសៀមរាប ដើម្បីបម្រើឱ្យវិស័យទេសចរណ៍
អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណដែលមានអាយុកាលជាង ១០០ឆ្នាំ ឡើងវិញ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អគារដែលមានអាយុកាលជាង ១០០ឆ្នាំនេះ មានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ហើយអគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំង មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ឯកឧត្តមបន្ត ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះខ្លាចប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃវិញ។ ឯកឧត្តមបញ្ជាក់ដូច្នេះ៖«ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា?។ ម៉្យាងទៀត អគារនេះត្រូវបានរៀបចំជាកន្លែងប្រគល់ទទួល សម្រាប់តម្កល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទ»។ គួរបញ្ជាក់ថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ពោលគឺមានការកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី […]
អានបន្ថែមកម្ពុជាដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបានដាក់ចេញជាផ្លូវការនូវផែនការយុទ្ធសាស្ត្រប្រកបដោយមហិច្ឆិតា សំដៅដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៣។ ផែនការនេះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម Igor Driesmans ឯកអគ្គរាជទូតពិសេសនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ។ ក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ុម ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៅក្រសួងបរិស្ថាន បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ ផ្ដោតលើការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងសមត្ថភាពបង្កើតភាពបត់បែនចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកស្ទួយរដ្ឋបាលល្អ និងបំលែងឌីជីថល។ ចំណែក លោកស្រី Alissar Chaker បានឱ្យដឹងដែរថា ផែនការយុទ្ធសាស្ត្រនេះ មិនមែនជាឯកសារគោលនយោបាយតែប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបំពេញចក្ខុវិស័យរបស់កម្ពុជា ក្នុងការឈានទៅរកភាពអព្យាក្រឹតកាបូន និងភាពធន់ចំពោះអាកាសធាតុ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយឡែក ឯកឧត្តម Igor Driesmans បានបញ្ជាក់ពីការប្តេជ្ញាឡើងវិញរបស់សហភាពអឺរ៉ុប ដោយលើកឡើងពីគោលបំណងប្រមូលផ្តុំក្រុមហ៊ុនអឺរ៉ុប […]
អានបន្ថែមឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ
នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៦% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9។
អានបន្ថែមការងារវាស់វែងដីធ្លីក្នុងខេត្តឧត្ដរមានជ័យ បិទបញ្ចប់ទៅដោយជោគជ័យ
ក្រសួងដែនរៀបចំដែនដី បានប្រកាសបិទបញ្ចប់ដោយជោគជ័យលើការងាវាស់វែងដីធី្លមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តឧត្ដរមានជ័យ។ ពិធីបិទបញ្ជប់នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធ និងរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅនាពេលនេះ។ ឯកឧត្តមបន្ថែមថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងបង្កើនចំណូលថវិកាជាតិ។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធផ្តល់អាទិភាពដល់ការរៀបចំទីក្រុង និងការពិនិត្យឈ្មោះ និងកូដភូមិសាស្ត្រ។ ចំណុចទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធដោះស្រាយ និងការរៀបចំព្រំដែនឱ្យកាន់តែប្រសើរឡើងនៅទូទាំងភូមិ ឃុំ និងខេត្តទូទាំងប្រទេស។ លើសពីនេះ ឯកឧត្តម ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យថែរក្សាឲ្យបានត្រឹមត្រូវចំពោះវិញ្ញាបនបត្រកម្មសិទ្ធិដែលពួកគេបានទទួលផងដែរ។ ក្នុងពិធីប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដីនេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៨០៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។ កន្លងមក […]
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ១០០លានដុល្លារ ពីវិស័យរ៉ែ កើនជិត ៨០%
ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជិត១០០លានដុល្លារ កើនឡើង ៧៩ % ខណៈបច្ចប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផលរ៉ែបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកសនោះ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត ១០០លានដុល្លារ ការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តមបានកត់សម្គាល់ថា ខេត្តកំពង់ស្ពឺតែមួយបានចូលរួមចំណែកប្រមាណ ៥លានដុល្លារក្នុងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ២០២៤ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក៏បានរួមចំណែកប្រមាណ ១លានដុល្លារ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ១៦០០នាក់ ពីការដ្ឋានចំនួន ៧៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ឯកឧត្តមបន្ថែម បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន ៩គម្រោងបន្ថែមទៀត […]
អានបន្ថែមគិតត្រឹមខែមេសា ឆ្នាំ២០២៥ រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ
គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបជាង ១០៨,២២លានដុល្លារ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាន និងកំពុងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលជូនគ្រួសារមានបណ្ណសមធម៌សរុប ចំនួន ៧១៥.៣៤៧គ្រួសារ និងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់សមាជិកគ្រួសារដែលមានភាពងាយរងគ្រោះមានដូចជា ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំឡើង អាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយរដ្ឋបានចំណាយថវិកាសរុប ៤៣២.៩០៩.៤៤២.០០០ ស្មើនឹងប្រមាណជាង ១០៨,២២លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជា សុមេធី ក៏បានបន្ថែមដែរថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបើកផ្តល់ប្រាក់របបសន្តិសុខសង្គម នៃមូលនិធិជំនួយសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន ៥៦.៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥.២៩៦នាក់ ដោយការបើកផ្តល់នេះធ្វើឡើងចំនួន ០២លើក […]
អានបន្ថែមក្រសួងបរិស្ថាន គ្រោងចែកកូនឈើ ៣លានដើម ដល់ពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន បានប្តេជ្ញាលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ខណៈក្រសួងក៏គ្រោងចែកកូនឈើចំនួន ៣លានដើមបន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយលោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់USAID ក្នុងវិស័យបរិស្ថាននិងសង្គម និងបានចូលរួមគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកល។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ដោយនៅឆ្នាំ២០២៥ ក្រសួង គ្រោងចែកកូនឈើចំនួន ៣លានដើម បន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ពីការចាត់វិធានច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានម៉ឹងម៉ាត់ផងដែរ។ ក្រសួងបរិស្ថានបានឱ្យដឹងថា កាលឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបានចែកកូនឈើ ដល់ប្រជាពលរដ្ឋដាំបានរហូត […]
អានបន្ថែម