កម្ពុជា-អឺរ៉ុប រួមគ្នារិះរកយន្តការក្នុងការលើកកម្ពស់វប្បធម៌បង់ពន្ធ នៅកម្ពុជា

អគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប(EU) បាននិងកំពុងរិះរកយន្តការក្នុងការដោះស្រាយនូវការលំបាក និងបញ្ហាប្រឈមនានារបស់វិនិយោគិនមកពីបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប សំដៅដល់ការលើកកម្ពស់វប្បធម៌បង់ពន្ធ ពិសេសពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងឯកឧត្តម គង់ វិបុល និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចេញផ្សាយកាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះដែរ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើគោលដៅពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត តាមរយៈបន្តពង្រឹងនិងសម្រួល កិច្ចការធុរកិច្ច (Ease of Doing Business) និងបង្កើនការទាក់ទាញវិនិយោគិនសហភាពអឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ វិស័យពន្ធដារក៏ត្រូវបានភាគីទាំងពីរលើកមកពិភាក្សាផងដែរ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់វប្បធម៌បង់ពន្ធ ពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាពគ្នា ជាពិសេសការរិះរកយន្តការដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ន និងយន្តការក្នុងដោះស្រាយនូវការលំបាក បញ្ហាប្រឈមនានារបស់វិនិយោគិនមកពីប្រទេសបារាំង អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុបផងដែរ។ គួរបញ្ជាក់ថា ជាង៣០ឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់នៅមានកម្រិតតិចតួចនៅឡើយ បើគិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន គម្រោងវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជាមានត្រឹមតែ ៦២គម្រោង គិតជាទឹកប្រាក់មានប្រមាណ ៥៤០លានដុល្លារប៉ុណ្ណោះ៕ (អានបន្ថែម)

អាន​បន្ថែម

អគ្គិសនីកម្ពុជាណែនាំ៤ចំនុច ដើម្បីជួយសន្សំថាមពលអគ្គិសនី ខណៈការប្រើប្រាស់កើន ៣០% ក្នុងរដូវក្តៅនេះ!

អគ្គិសនីកម្ពុជា (EDC) បានធ្វើការណែនាំ ៤ចំនុច ដល់អ្នកប្រើប្រាស់ឱ្យជួយសន្សំសំចៃថាមពលអគ្គិសនី ខណៈការប្រើប្រាស់បានកើនឡើងប្រមាណជា ៣០% គិតចាប់ពីដើមខែមេសា មក។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ អគ្គិសនីកម្ពុជាបានណែនាំដល់អ្នកប្រើប្រាស់អគ្គិសនីអនុវត្តន៍តាម ៤ចំនុច ខាងក្រោម៖ ១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះរួមមាន បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម។ ២. បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងករណីមិនចាំបាច់។ ៣. បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ។ ៤. ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។ ការណែនាំខាងលើនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា អាកាសធាតុ ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់នូវតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង […]

អាន​បន្ថែម

កម្ពុជានៅសល់ដីមិនទាន់ដោះមីនរួចទំហំប្រមាណជិត ២ពាន់គីឡូម៉ែត្រការ៉េទៀត

កម្ពុជា នៅសល់ផ្ទៃដីមិនទាន់ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១.៨៥៤ គីឡូម៉ែត្រការ៉េ ខណៈមានប្រជាជនជាង ១លាននាក់កំពុងរស់នៅក្នុងតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់លោកលី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាជាមួយវិទ្យុបារាំងRFI ខេមរភាសា នៅពីថ្ងៃទី០៤ ខែមេសា ក្រោមប្រធានបទ “ការពារជីវិត កសាងសន្ដិភាព” នៅខេត្តសៀមរាប។ ជាមួយគ្នានេះដែរ បើតាមជំនួបរវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់​មីនកម្ពុជា (CMAC) និងលោក​Gregory Cathcart មន្ត្រីនៃអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បានបង្ហាញពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពបន្តជាពិសេសពាក់ព័ន្ធ សកម្មភាពសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ នាឱកាសនោះ លោក ​Gregory Cathcart បានលើកឡើងពីភាពចាំបាច់ ដែលកម្ពុជាត្រូវអនុវត្តយ៉ាងហ្មត់ចត់ចៀសវាងមិនបានផ្ទៀងផ្ទាត់ចម្ការមីនគ្រប់ជ្រុងជ្រោយ និងត្រូវចៀសវាងក្រោយប្រកាសអស់គ្រាប់មីនទៅហើយ តែបែរជានៅតែបន្តបង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយកម្ពុជាត្រូវធ្វើការស្រាវជ្រាវកំណត់ទីតាំង និងព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីកត់ត្រាទិន្នន័យចម្ការមីនដែលនៅសេសសល់ទាំងអស់ចូលក្នុងប្រព័ន្ធទិន្ន​ន័​យ​ជាតិឱ្យបានច្បាស់លាស់​។ រីឯ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ពីជំហក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ខាងមុខនេះ ដោយបានលើកឡើងថា កម្ពុជាត្រូវការពេលវេលាសមស្រប ដើម្បីស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ​ ក្នុងការបោសសម្អាតគ្រាប់មីនទាំងអស់ និងបញ្ជាក់ឱ្យបានច្បាស់ថា កម្ពុជាគ្មានចម្ការមីននៅសេសសល់ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនទៀតឡើយ។ គួរបញ្ជាក់ថា រយៈពេល ៣១ឆ្នាំកន្លងទៅ […]

អាន​បន្ថែម

អាជ្ញាធរចេញវិធាន៧ចំនុច ដើម្បីបង្ក្រាបបទល្មើសធនធម្មជាតិ នៅខេត្តមណ្ឌលគីរី

អាជ្ញាធរខេត្តមណ្ឌលគីរី បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ចំនុច ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នេះតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃការចុះអនុវត្តការងាររបស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គណៈកម្មាធិការថ្នាក់ជាតិ ក៏បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងដីដែលរងការកាប់រានបំផ្លាញព្រៃ ការពារ អភិរក្ស និងការទន្ទ្រានដីរដ្ឋក្នុងដែនជម្រកសត្វព្រៃណាមលៀរ ខេត្តមណ្ឌលគីរី ហើយបានរកឃើញថា នៅមានការកាប់រានព្រៃពីបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន (បងប្អូនជនជាតិដើមភាគតិច)៕ ម៉្យាងទៀត បើតាមការពិនិត្យ និងស្តាប់នូវមតិយោបល់នៅមូលដ្ឋាន គឺគ្រប់គ្នាទាំងស្ថាប័នរដ្ឋ និងសហគមន៍ មិនទាន់បានយល់ដឹងច្បាស់អំពីដំណើរការ និងនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងតួនាទី នៃការគ្រប់គ្រងដីសហគមន៍ ដូច្នេះរដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវវិធានការសំខាន់ៗ ៧ចំនុច ដូចខាងក្រោម៖ ១. ត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងអំពីតម្លៃ នៃធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីបរិស្ថាន ។ ២. ចាតវិធានការរដ្ឋបាលចំពោះមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អារុធដែលពាក់ព័ន្ធនិងបទល្មើស ដោយត្រូវតម្លើងបញ្ជីឈ្មោះ […]

អាន​បន្ថែម

២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីបានជិត ១ម៉ឺនហិកតា នៅខេត្តពោធិ៍សាត់

ប្រតិបត្តិការក្តៅចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដឹកនាំដោយក្រុមការងារសមត្ថកិច្ចចម្រុះ បានចុះឃ្លុំដីបានជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ នៅខេត្តពោធិ៍សាត់។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមេសា បានឱ្យដឹងថា រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិក​តា​ ដោយបានរកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះដែរ ក្រុមការងារ បានរុះរើខ្ទមបណ្តោះអាសន្ន ដែលបានសង់នៅលើទីតាំងដី​​ព្រៃ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារៈមួយចំនួនទុកជាវត្ថុតាងផងដែរ​។ គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ដឹកនាំដោយក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ខណៈដែលប្រតិបត្តិការលើកដំបូងនេះ រយៈពេល ០៥ថ្ងៃ ក្រុមការងារសមត្ថកិច្ចចម្រុះ បានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋប្រគល់ប័ណ្ណកម្មសិទ្ធិជាង ៣ពាន់ក្បាលដី ជូនពលរដ្ឋចំនួន៤ភូមិ ក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប បានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣.៤២៦ ក្បាលដី ជូនដល់ប្រជាពលរដ្ឋចំនួន​ ៤ភូមិគឺ ភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងមន្ទីអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ការប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង៤ភូមិនេះ មានដូចជា៖ ភូមិរកា មានក្បាលដីសរុប​១.០៧៥​ ក្នុងនោះក្បាលដីចំនួន៨៩១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន។ ភូមិគោកដូង មានក្បាលដីសរុប១.១៣៧​ ដែលក្នុងនោះក្បាលដីចំនួន៩០១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន។ ភូមិប្រម៉ា មានក្បាលដីសរុប១.២៤៣​ ដែលក្នុងនោះក្បាលដីចំនួន៦៥៦ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន និងទីភូមិខ្នារមានក្បាលដីសរុប១.១១២​ ដែលក្នុងនោះក្បាលដីចំនួន៩៧៨ អាចចេញប័ណ្ណកម្មសិទ្ធជូនបានផងដែរ៕ ជាមួយគ្នានេះដែរ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប​ បានបញ្ជាក់បន្ថែមថា ចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូន គឺអាចធ្វើឡើងចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយមប៉ុណ្ណោះ […]

អាន​បន្ថែម

៣ខែដំបូងនេះ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៦,៥លានដុល្លារ កើនជាង ៤៨%

រយៈពេល ៣ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.៥៣៣.២៩៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤៨,៤៧ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.២៩៨.៦១៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១១១.៦៨៤​នាក់ ដែលចំណូលនេះកើនឡើង ៤១,៣៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

កម្ពុជាស្ថិតនៅចំបេះដូងអាស៊ាន ដែលជាទីតាំងដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ

ប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលបេះដូងអាស៊ាន ដែលនេះជាទីតាំងដ៏មានសក្តានុពល និងទាក់ទាញបំផុតសម្រាប់វិនិយោគិននានាគួរតែមកវិនិយោគនៅប្រទេសមួយនេះ។​ នេះបើតាមសុន្ទរកថារបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងថា វិនិយោគិនគួរសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក ខណៈដែលកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់។ ឯកឧត្តមបន្តទៀតថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមួយមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេស ៦០%នៃប្រជាពលរដ្ឋកម្ពុជាសរុប គឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីពង្រឹងសមត្ថភាពយុវជន រាជរដ្ឋាភិបាលកម្ពុជា​ ទើបបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ដោយឡែក ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។ ក្រៅពីទំនើបកម្មខាងលើ ដើម្បីសម្រួលកិច្ចការងារវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានជំរុញរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាបន្តបន្ទាប់ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅដល់ការលើកកម្ពស់ […]

អាន​បន្ថែម

ប៉េង ហួត សង្រ្កាន្ត នឹងចាប់ផ្តើមនៅថ្ងៃទី៥-៦-៧ មេសា នៅបរិវេណ សួនអឺរ៉ុប ភី អេច យូរ៉ូផាក

ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ និងថ្ងៃទី៧ ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។ មិនខុសពីរាល់ឆ្នាំ បុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុន ​បុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។ ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរច្រើនយ៉ាង ច្រើនបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប […]

អាន​បន្ថែម

មន្ត្រីជំនាញរកឃើញហ្វូស៊ីលដើមឈើអាយុរាប់លានឆ្នាំ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង

ក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានរកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ នេះបើតា​មផេកហ្វេកប៊ុករបស់ក្រសួង ដែលបានផ្សាយឱ្យដឹង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវហ្វូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ក្រុមការងារ បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញហ្វូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកហ្វូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)។ ក្រៅពីផូស៊ីលខាងលើ កាលពីកន្លងទៅ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ បានរកឃើញហ្វូស៊ីជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង, ហ្វូស៊ីសត្វ, ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។ គួរបញ្ជាក់ថា ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងខេត្តព្រះវិហារ ដែលកន្លងទៅកម្ពុជា ធ្លាប់បានស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ភ្នំត្បែងនេះ ឱ្យទៅជាតំបន់បេតិកភណ្ឌពិភពលោក។ […]

អាន​បន្ថែម