ព័ត៌មានក្នុងស្រុក
រដ្ឋសម្រេចកាត់ដីជាង ១៦០០ ហិកតា នៅស្រុកក្រូចឆ្មាទៅជាតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធ សម្រេចឯកភាពកាត់ដីទំហំប្រមាណ ១៦៤៣ ហិកតា នៃតំបន់បឹងកាដេ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ ទិសដៅដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់អភិរក្សសេនេទិច។ យោងតាមសិក្ខាសាលាពិគ្រោះយោបល់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ ដីជាង ១៦០០ ហិកតា នេះ ស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បើតាមការសិក្សា តំបន់នេះជាតំបន់ដីសើម ដែលសំបូរទៅដោយធនធានធម្មជាតិជាច្រើនប្រភេទ រួមមានព្រៃលិចទឹក មច្ឆជាតិ សត្វស្លាប ល្មូន ថនិកសត្វ សិប្បីសត្វជាច្រើន។ ម្យ៉ាងវិញទៀត តំបន់នេះគឺជាបណ្ដុំដើមចា ប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ ៥០ ហិកតា។ គួរបញ្ជាក់ផងដែរ ថ្មីៗនេះ ក្រសួងបរិស្ថាន ក៏កំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ទំហំជាង ៤ម៉ឺនហិកតា ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ផងដែរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋដកហូតដីទំហំជាង ៧០០ហិកតា ពីការរំលោភខុសច្បាប់ នៅតំបន់ឧទ្យានជាតិបូកគោ
អាជ្ញាធរខេត្តកំពត ថ្មីៗនេះបានសម្រេចដកហូតដីជាង ៧០០ហិកតា ពីការកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ការដកហូតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូចុះត្រួតពិនិត្យទីតាំងផ្ទាល់ នៅតាមតំបន់ការពារ និងអភិរក្សធម្មជាតិនានាក្នុងខេត្តកំពត កាលពីថ្ងៃទី ២៦ កក្កដា កន្លងទៅនេះ។ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានចេញលិខិតដកហូតដីរួចហើយ ដោយដីដែលដកហូតបានមកវិញ នឹងត្រូវដាក់ជាតំបន់ការពារ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ គួរបញ្ជាក់ថា រយៈពេល១ ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានរកឃើញការរំលោភដីព្រៃខុសច្បាប់ ១៩២ ករណី ដែលមានផ្ទៃដីសរុប ៧០០ ហិកតា ស្ថិតក្នុងឃុំចំនួន ៨ នៃស្រុកឈូក និងស្រុកទឺកឈូ ដែលមួយផ្នែកស្ថិតនៅក្នុងឧទ្យានជាតិខេត្តកំពត។
អានបន្ថែមMeridian International Holding ជ្រើសរើស CBRE ជាភ្នាក់ងារលក់គម្រោងនៅភ្នំពេញ
ក្រុមហ៊ុនអន្តរជាតិល្បី Meridian International Holding កាលព្រឹកថ្ងៃអង្គារនេះ បានចុះហត្ថលេខាផ្ដល់សិទ្ធឱ្យក្រុមហ៊ុន CBRE Cambodia ក្លាយជាភ្នាក់ងារលក់ និងជួលផ្ដាច់មុខ លើគម្រោងអគារពាណិជ្ជកម្មកម្ពស់ ៤១ជាន់ កណ្ដាលក្រុង Flatiron by Meridian។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា រវាងលោក Gene Gong នាយកប្រតិបត្តិការ ក្រុមហ៊ុន Meridian International Holding និងលោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia។ គម្រោង Flatiron by Meridian គឺជាការអភិវឌ្ឍន៍ចម្រុះកម្ពស់ ៤១ជាន់ ដែលសាងសង់លើផ្ទៃដីប្រមាណ ៣២០០ម៉ែត្រក្រឡា នៅក្នុងតំបន់បឹងកក់ ឬស្គាល់ទូទៅថា Phnom Penh City Centre ។ អគារទាំងមូល រួមមាន ការិយាល័យសហកម្មសិទ្ធ ឬ Strata-title office ចំនួន ៣០០ យូនីត […]
អានបន្ថែមគម្រោងផ្សារទំនើបទាំង ៤ របស់ Chip Mong តម្លៃជាង ៥០០លានដុល្លារ នៅតែបន្តដោយរលូន
ក្រុមហ៊ុន ជីប ម៉ុង រីថេល (Chip Mong Retail) អះអាងថា ការដ្ឋានសាងសង់ផ្សារទំនើបចំនួន ៤ របស់ខ្លួន ក្រោមទុនវិនិយោគ ៥០០ លានដុល្លារអាមេរិក នៅតែបន្ដដោយរលូន ហើយគ្រោងបញ្ចប់តាមផែនការ ទោះបីវិបត្តិកូវីដ១៩ នៅតែបន្តក្ដី។ ប្រធានក្រុមហ៊ុនជីប ម៉ុង រីថេល លោក Arnaud Dufresne បានពន្យល់ថា មូលហេតុនៃភាពរឹងមាំនេះ គឺដោយសារតែ ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនធំ និងមានភាពនឹងនរផ្នែកហិរញ្ញវត្ថុ ឬអាចនិយាយបានថា ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ។ លោក Arnaud បានឱ្យដឹងថា៖ «ទោះមានវិបតិ្តកូវីដក្ដី យើងសម្លឹងឃើញឱកាសវែងឆ្ងាយ។ យើងមានអតិថិជនសក្តានុពលប្រហែល ៣លាននាក់ ដែលនឹងមកប្រើសេវាផ្សារទំនើបរបស់យើង។ ភាគច្រើននៃអតិថិជនទាំងនោះ គឺមនុស្សជំនាន់ថ្មី ដែលមានតម្រូវខ្ពស់លើវិស័យនេះ»។ តាមផែនការ ក្រុមហ៊ុននឹងបើកដំណើរការផ្សារទំនើបជីបម៉ុង សែន សុខ នៅក្នុងឆ្នាំនេះ។ ហើយនៅឆ្នាំក្រោយ នឹងបើកដំណើរការផ្សារជីបម៉ុង […]
អានបន្ថែមគណៈកម្មាធិការតំបន់ឆ្នេរ បើកភ្លើងខៀវលើគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្រិតខ្ពស់នៅកែប
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានសម្រេចគាំទ្រឱ្យឯកជនអនុវត្តគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅភូមិថ្មី ខេត្តកែប ខណៈបន្តជំរុញឱ្យឯកជន និងរដ្ឋសហការគ្នាបង្កើតទីតាំងរមណីដ្ឋានទេសចរណ៍ថ្មីៗ បន្ថែមទៀត នៅក្នុងខេត្តនេះ។ ការពិនិត្យ និងវាយតម្លៃលើសំណើរគម្រោងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់ គអឆក កាលពីថ្ងៃទី ២២ កន្លងទៅនេះ។ គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលនឹងមានប្រវែងបណ្តោយ ២ ៧០០ម៉ែត្រ។ យោងតាមប្រភពដដែល គម្រោងនឹងបង្កើតជាឆ្នេរធម្មជាតិសាធារណៈថ្មីតាមបណ្តោយសមុទ្រដែលមានទទឹងយ៉ាងតិចប្រវែង ៣០ម៉ែត្រ រៀបចំជាសួនសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរទទឹងប្រវែង ៥០ម៉ែត្រ។ គម្រោងនេះ គឺធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជនក្នុងគោលបំណងកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លំហសាធារណៈ និងផ្ទៃបៃតង។ យោងតាមរដ្ឋបាលខេត្តកែប ក្រៅពីគម្រោងនេះ ក៏នៅមានគម្រោងស្រដៀងគ្នាមួយទៀត គឺគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ ធម្មជាតិអង្កោល ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ៕ (អានបន្ថែម)
អានបន្ថែមប្រេនលក់សំលៀកបំពាក់ល្បី H&M គ្រោងបើកសាខានៅកម្ពុជាជាលើកដំបូងនៅឆ្នាំក្រោយ
ក្រុមហ៊ុនលក់សំលៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសស៊ុយអែត H&M (Hennes & Mauritz AB) បានប្រកាសថា នឹងពង្រីកសាខាមកប្រទេសកម្ពុជា ជាលើកដំបូងនៅឆ្នាំក្រោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីដើមខែកក្កដា។ យ៉ាងណាក្ដី សេចក្តីប្រកាសមិនបានបញ្ជាក់ ពីកាលបរិច្ឆេទនៃការបើក និងទីតាំងច្បាស់លាស់នៃសាខាថ្មីនេះនៅឡើយទេ។ ការសម្រេចបោះជំហានបើកសាខាលក់សំលៀកបំពាក់នៅកម្ពុជា គឺដោយសារតែក្រុមហ៊ុនមើលឃើញពីសក្ដានុពលនៃលទ្ធភាពទិញរបស់ប្រជាពលរដ្ឋក្នុងស្រុក នេះក៏ដោយសារតែក្រុមហ៊ុនមានរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជាស្រាប់ ពោលគឺតាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន H&M បានឈានជើងចូលទីផ្សារអាស៊ានមួយរយៈធំហើយ ដោយវត្តមានសាខាចំនួន១១ ទីតាំងនៅប្រទេសវៀតណាម និង ៤៣ទីតាំង នៅប្រទេសថៃ។
អានបន្ថែមផ្សារទំនើបអ៊ីអន១ ពង្រីកទំហំជាន់ផ្ទាល់ដីបន្ថែម ដើម្បីទាក់ទាញអ្នកអាជីវកម្ម
ផ្សារទំនើបអីអន សាខាទី១ នៅលើផ្លូវសម្តេចសុធារស សម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីពេលថ្មីៗនេះ ផ្សារទំនើបអីអនទី១ នឹងពង្រីកជាន់ផ្ទាល់ដី ប្រមាណ ២៧ ០០០ ម៉ែត្រការ៉េបន្ថែម ដោយក្រោយពង្រីកជាន់ផ្ទាល់ដីនឹងទំហំសរុប ១៦២ ០០០ ម៉ែត្រការ៉េ។ ការពង្រីកជាន់ផ្ទាល់ដីបន្ថែមនេះ នឹងអាចបង្កើតបានទីតាំងតូបអាជីវកម្មចំនួន ៣០តូបបន្ថែមទៀត ឬសរុបស្មើនឹង ២៤០ តូប។ ការពង្រីកបន្ថែមនេះ ក៏នឹងធ្វើឱ្យការចំណតរថយន្តក្នុងផ្សារទំនើប អាចទទួលបានរថយន្តបន្ថែមចំនួន៧០គ្រឿង ខណៈចំណតរថយន្តអាចទទួលរថយន្តឡើងដល់ ២ ៣៧០ គ្រឿង។ គួរបញ្ជាក់ថា ក្រុមហ៊ុន អីអនម៉ល ខេមបូឌា បានដាក់ក្តីរំពឹងថា ការពង្រីកទីតាំងជាន់ផ្ទាល់ដីសាខាទី១នេះ នឹងបញ្ចប់ឆ្នាំ២០២៣ ហើយអាចទាក់ទាញហាងល្បីៗបន្ថែមទៀត។
អានបន្ថែមក្រសួងកាត់យកដីនៅបឹងព្រែកល្ពៅក្នុងខេត្តតាកែវដាក់ជាតំបន់ការពារអន្តរជាតិ Ramsar
ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ដោយសារតែតំបន់នេះបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាប និងសត្វកម្រជាច្រើនប្រភេទ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា កន្លងមកនេះថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះ។ ឯកឧត្តម បន្តថា ក្រោយសិក្សា ក្រុមការងារនឹងរៀបចំឯកសារព័ត៌មាន និងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋានថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ បន្តទៀត។ យ៉ាងណាមិញ ក្រសួងរំពឹងថា ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ នឹងធ្វើឡើងឆាប់ៗមុខនេះ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ កម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦ ខណៈបច្ចុប្បន្នមានត្រឹម ៥ កន្លែងប៉ុណ្ណោះ រួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន ដែលមានផ្ទៃដីសរុប ៤២ ២៥២ ហិកតា។ គួរបញ្ជាក់ផងដែរ តំបន់រ៉ាមសារគឺជាតំបន់ដីសើមដែលត្រូវបានទទួលស្គាល់ថាមានសារៈសំខាន់លំដាប់អន្តរជាតិ ដោយស្ទើរគ្រប់ប្រទេសទាំងអស់សមាជិកអង្គការសហប្រជាជាតិទទួលស្គាល់។ ហើយការដាក់តំបន់មួយជាតំបន់រ៉ាមសារ តំបន់នោះនឹងត្រូវអភិរក្សជាពិសេស ដើម្បីរក្សាជាមរតកធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
អានបន្ថែមUpdate: ខ្មែរមិនត្រឹមតែអាចទិញអចលនទ្រព្យនៅអាមេរិកបានទេ តែបច្ចុប្បន្នជម្រើសកើនដល់ ២១ រដ្ឋ
ក្រុមហ៊ុនក្នុងស្រុក Isaford នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។ ប៉ុន្តែពិសេសជាងនេះទៅទៀត មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនគឺមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសនៅទីក្រុង Tampa នៃរដ្ឋ Florida ដែលជាទីតាំងពេញនិយមបំផុត។ គម្រោងបូរីដែលកំពុងពេញនិយមពេលនេះ គឺគម្រោង Touchstone ដែលមានទីតាំងនៅច្រាំងភាគខាងកើតនៃឈូងសមុទ្រម៉ិកស៊ិកនៃទីក្រុង Tampa។ ទីតាំងនេះ គឺជាទីតាំងមាសសម្រាប់អ្នកវិនិយោគដើម្បីរស់នៅផ្ទាល់ ឬដើម្បីវិនិយោគទុកជួល ព្រោះជាទិសដៅទេសចរណ៍ឆ្នេរដ៏ស្រស់ស្អាត ដែលមានអាកាសធាតុល្អ ២៤៤ ថ្ងៃក្នុង ១ឆ្នាំ។ លើសពីនេះ គម្រោង Touchstone ក៏ជិតផ្លូវល្បឿនលឿនងាយស្រួលធ្វើដំណើរចេញចូលទៅក្រៅក្រុង និងហ៊ុមព័ទ្ធទៅដោយតំបន់ទេសចរណ៍ធំៗជាច្រើន ដូចជាកន្លែងកំសាន្ត អាហារដ្ឋាន ផ្សារទំនើប និងសួនកម្សាន្តជាដើម។ ក្រៅពីនេះ ក្នុងគម្រោងផ្ទាល់ ម្ចាស់ផ្ទះក៏អាចប្រើបរិក្ខារផ្សេងដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ និងសួនច្បារដ៏ធំទូលាយជាដើម។ គួរបញ្ជាក់ផងដែរថា យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោកក៏ដោយ […]
អានបន្ថែមអ្វីជាការវិនិយោគអចលទ្រព្យបែប Timeshare? ខុសពីវិនិយោគធម្មតាដូចម្ដេច មានសក្ដានុពលទេ?
តើអ្នកធ្លាប់ដឹងទេថា អ្នកអាចទិញបន្ទប់របស់សណ្ឋាគារ ឬរីសត ណាមួយត្រឹមតែរយៈពេល ១ សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងមានឈ្មោះលើប្លង់រឹងនៃយូនីតមួយនោះ ហើយអាចទិញលក់យកចំណេញបានដូចភាគហ៊ុនដូច្នោះដែរ។ ការទិញបែបនេះហៅថា Timeshare តើការវិនិយោគបែបនេះ គឺជាអ្វី? ការវិនិយោគTimeshare គឺជាការបំបែកកម្មសិទ្ធនៃបន្ទប់ឬុយូនីតណាមួយរបស់សណ្ឋាគារ ឬរីសត ជាចំណែកតូចៗតាមពេលវេលា ដើម្បីឱ្យអ្នកវិនិយោគអាចទិញបានក្នុងតម្លៃសមរម្យ។ ភាគច្រើនការបំបែកកម្មសិទ្ធនៃបន្ទប់ ឬុយូនីតត្រូវបែងចែកជាសប្ដាហ៍ ដែល ១ សប្ដាហ៍ស្មើនឹង១ ភាគហ៊ុន។ ក្នុង១ឆ្នាំ ជាទូទៅគឺមាន ៥២សប្ដាហ៍ ដូច្នេះអចលនទ្រព្យទាំងមូលក៏ត្រូវបែងចែកជា ៥២ភាគហ៊ុន ដែរ។ ករណីអ្នកចង់ទិញ ២ ភាគហ៊ុន អ្នកនឹងមានសិទ្ធិស្នាក់នៅ ឬធ្វើជាម្ចាស់លើយូនីតនោះ ២សប្ដាហ៍ រៀងរាល់ឆ្នាំ។ ហើយនៅលើប្លង់រឹង អ្នកក៏ជាម្ចាស់កម្មសិទ្ធិ ២ភាគហ៊ុនលើយូនីតនោះដែរ។ លើសពីនេះ អ្នកក៏ទិញលក់ចំណែករបស់អ្នកដូចជាភាគហ៊ុនដូច្នោះដែរ។ ការវិនិយោគបែប Timeshare នេះទៀតសោត ភាគច្រើនគឺធ្វើឡើងនៅតាមសណ្ឋាគារ ឬរីសត ដែលស្ថិតនៅតំបន់ទេសចរណ៍ល្បីៗ។ អត្ថប្រយោជន៍នៃការវិនិយោគបែបនេះ ទី១ តម្លៃទុនវិនិយោគគឺសមរម្យ ទិញត្រឹមតែ ១ភាគហ៊ុន ប៉ុណ្ណោះ តែបានក្លាយជាម្ចាស់រីសតល្បីនៅតំបន់ទេសចរណ៍ ថែមទាំងអាចទៅប្រើសេវាកម្មស្ដង់ដាតាមរយៈពេលនៃចំនួនភាគហ៊ុនដែលអ្នកទិញទៀតរាល់ឆ្នាំទៀតផង។ […]
អានបន្ថែម