ក្រសួងកាត់យកដីនៅបឹងព្រែកល្ពៅក្នុងខេត្តតាកែវដាក់ជាតំបន់ការពារអន្តរជាតិ Ramsar

ក្រសួងបរិស្ថានបរិស្ថាន បាននិងកំពុងរៀបចំ កាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ឱ្យក្លាយទីជាតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ដោយសារតែតំបន់នេះបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាប និងសត្វកម្រជាច្រើនប្រភេទ។

ឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា កន្លងមកនេះថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះ។

ឯកឧត្តម បន្តថា ក្រោយសិក្សា ក្រុមការងារនឹងរៀបចំឯកសារព័ត៌មាន និងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ បន្តទៀត។

យ៉ាងណាមិញ ក្រសួងរំពឹងថា ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ នឹងធ្វើឡើងឆាប់ៗមុខនេះ។

បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ កម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦ ខណៈបច្ចុប្បន្នមានត្រឹម ៥ កន្លែងប៉ុណ្ណោះ រួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន ដែលមានផ្ទៃដីសរុប ៤២ ២៥២ ហិកតា។

គួរបញ្ជាក់ផងដែរ តំបន់រ៉ាមសារគឺជាតំបន់ដីសើមដែលត្រូវបានទទួលស្គាល់ថាមានសារៈសំខាន់លំដាប់អន្តរជាតិ ដោយស្ទើរគ្រប់ប្រទេសទាំងអស់សមាជិកអង្គការសហប្រជាជាតិទទួលស្គាល់។ ហើយការដាក់តំបន់មួយជាតំបន់រ៉ាមសារ តំបន់នោះនឹងត្រូវអភិរក្សជាពិសេស ដើម្បីរក្សាជាមរតកធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]