អភិបាលក្រុង៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់សេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យឲ្យបានប្រសើរជាងនេះ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ទៅលើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ របស់ប្រជាពលរដ្ឋ អោយកាន់តែប្រសើរជាមុន ។ “’ចង់ជួបចៅសង្កាត់ពិបាកជាងជួបរដ្ឋមន្ត្រី’ ពាក្យទាំងនេះ បានសាបរលាបទៅបាត់ហើយ ដោយសារការបង្កើតឲ្យមានក្រុមបដិសណ្ឋារកិច្ច នៅថ្នាក់សង្កាត់ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពីបែបបទ នៃការបញ្ជូនឯកសារស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធឡើង កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីកែលម្អការផ្ដល់សេវាសាធារណៈ លើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិភាពជាងមុន។ ឯកឧត្តម ក៏បានវាយតម្លៃអំពីការអនុវត្តការងារកន្លងមក ថា “ការផ្ដល់សេវាជូនប្រជាពលរដ្ឋ កន្លងមកនេះឃើញថា បានល្អប្រសើរហើយ ប៉ុន្តែយើងនៅតែខ្វះខាត ទៅនឹងអ្វីដែលជាការណែនាំរបស់ក្រសួងដែនដី” ។ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានដាក់ចេញនូវផែនការកំណែទម្រង់យ៉ាងច្រើនលើគ្រប់វិស័យ ជាពិសេសក្របខណ្ឌកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ និងក្រសួងដែនដី ដែលមានចំណុចច្រើនពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ ក្នុងនោះ មានចំណុចមួយ បានបញ្ជាក់យ៉ាងច្បាស់ ពីការប្រគល់សិទ្ធិក្នុងការចុះហត្ថលេខាតាមបញ្ជា (ត.ប)អភិបាលនៃគណៈអភិបាលខណ្ឌសាមី ជូនប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងភូមិបាលខណ្ឌ ដោយប្រើប្រាស់ត្រារបស់ការិយាល័យផ្ទាល់ […]

អាន​បន្ថែម

អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង ៥៦លានអឺរ៉ូ ដើម្បីស្ដារវិស័យអាទិភាពមួយចំនួននៅកម្ពុជា

សហគមន៍អឺរ៉ុបសម្រេចបង្វែរហិរញ្ញប្បទានឥតសំណង ៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួនដើម្បីស្តារសម្បទាសេដ្ឋកិច្ច-សង្គមអាទិភាពមួយចំនួននៅកម្ពុជា ដែលរងការប៉ះពាល់ពីវិបត្តិកូវីដ១៩។ នៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference រវាង លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ ១៩ នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃជំងឺកូវីដ១៩នេះ។ លោកស្រីបានឱ្យដឹងថា ក្នុងស្មារតីចូលរួមគាំពារសង្គមកម្ពុជានេះ សហភាពអឺរ៉ុប សម្រេចបង្វែរហិរញ្ញប្បទានឥតសំណង៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលជាការងារអាទិភាព និងបន្ទាន់របស់រដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយ ចំពោះវិបត្ដិសាកលដោយសារជំងឺកូវីដ ១៩ (COVID-19) ។ សូមបញ្ជាក់ថា វិធានការស្ដារសេដ្ឋកិច្ច-សង្គមពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន០៤។ វិធានការនេះ […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្តល់ដីដល់ម្ចាស់សំណង់ចំនួន ១៨០ ដែលរងផលប៉ះពាល់ពីគម្រោងស្តារអូរ-ប្រឡាយ

រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនម្ចាស់សំណង់ចំនួន១៨០ដែលរងប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ នេះបើយោងតាមសេចក្តីជូនដំណឹងមួយចុះផ្សាយដោយរដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែ មេសា។ សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា មានសំណង់របស់ប្រជាពលរដ្ឋប្រមាណជា ៦១០ គ្រួសារស្ថិតក្នុងភូមិសាស្ត្រនៃគម្រោងខាងលើ ដែលក្នុងនោះ សំណង់ប្រមាណជា ៤៣០បានរងផលប៉ះពាល់ដោយផ្នែក និងប្រមាណជា ១៨០ បានរងផលប៉ះពាល់ទាំងស្រុង។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ផ្អែកតាមគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ម្ចាស់សំណង់ដែលរងផលប៉ះពាល់ទាំំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយចំនួន ១៨០ គ្រួសារ ខាងលើ នឹងត្រូវទទួលបានដីសម្បទានសង្គមកិច្ចចំនួន ១ឡូតិ៍ក្នុងមួយគ្រួសារ ពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសាងសង់លំនៅឋាន»។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា រដ្ឋបាលខេត្ត បាននិងកំពុងសិក្សាទាំងទីតាំំង និងទំហំដែលត្រូវផ្តល់ជូនម្ចាស់សំណង់ទាំងលើនេះ។ ទោះមិនបានបញ្ជាក់ពីថ្ងៃខែជាក់លាក់នៃការបញ្ចប់ការសិក្សានេះក្តី លោក ឃាង ភារម្យ ជឿជាក់ថា ការសិក្សានេះ អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ សាលាខេត្តតម្រូវឱ្យ ប្រជាពលរដ្ឋទាំង ១៨០ គ្រួសារខាងលើ ត្រូវទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះឲ្យបានត្រឹមត្រូវ នៅសាលាខេត្ត ចាប់ពីថ្ងៃទី ១៦ […]

អាន​បន្ថែម

រដ្ឋាភិបាលបានប្រកាសពីកញ្ចប់ថវិកា២ប៊ីលានដុល្លារ សម្រាប់ជួយវិស័យធនាគារទុកដោះស្រាយវិបត្តិ

រាជរដ្ឋាភិបាលប្រកាសកញ្ចប់ថវិកា២ប៊ីលានដុល្លារ ទន្ទឹមនឹងនោះធនាគារកណ្តាលក៏បានសម្រួលលំហូរសាច់ប្រាក់សម្រាប់វិស័យធនាគារយកទៅប្រើប្រាស់ ដែលជាផ្នែកមួយនៃវិធានការដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ នេះជាការលើកឡើងរបស់ លោកជំទាវ ជា សេរី ជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជាក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានពិភពលោកអំពីវិធានការរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាកូវីដ១៩។ លោកជំទាវបានបង្ហោះសារតាមបណ្ដាញសង្គម Instagramថារដ្ឋាភិបាលប្រកាសកញ្ចប់ថវិកាបម្រុង ២ប៊ីលានដុល្លារនេះគឺសម្រាប់ជួយសម្រួលដល់វិស័យធនាគារក្នុងកំឡុងពេលកូវីដ១៩នេះ។ លោកជំទាវបានបន្ថែមទៀតថា៖ «ថវិកា ២ ប៊ីលានដុល្លារនេះអាចប្រើប្រាស់គ្រប់គ្រាន់ ចាប់ពីពេលនេះ រហូតដល់បំណាច់ឆ្នាំ។ ប៉ុន្តែ រដ្ឋាភិបាល ក៏ត្រូវតែស្វែងរកវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ផលប៉ះពាល់នេះ។ បច្ចុប្បនេះ យើងបានដោះស្រាយជាមួយនឹងកម្មករ កម្មការិនីរោងចក្របានរួចរាល់ហើយ។ ជាពិសេសរដ្ឋាភិបាលនិងធនាគារជាតិបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូអាក្រក់ដែលនឹងកើតឡើង នៅពេលដែលផ្នែកខ្លះនៃ EBA ត្រូវបានដក។» ដោយឡែក ចំពោះវិធានការត្រៀមសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច ក្នុងស្ថានភាពក្រោយពេលវិបត្តិកូវីដ ១៩ វិញ លោកជំទាវបានឲ្យដឹងថា កម្ពុជា គឺមិនទាន់បានត្រៀមខ្លួនជាមុននោះទេ ត្បិតថាមេរោគនេះ បានជះផលប៉ះពាល់ដ៏ធំធេងមកលើវិស័យទេសចរណ៍ ដូចជាប្រទេសដទៃទៀតដែរ។ ទន្ទឹមនឹងវិបត្តិកូវីដ ១៩ នេះ បានវាយប្រហារខ្លាំងទៅលើវិស័យជាច្រើនរាប់ទាំងឧស្សាហកម្ម ទេសចរណ៍ និងអចលនទ្រព្យ លោកជំទាវបានវាយតម្លៃថា ចំពោះវិស័យកសិកម្មវិញ កំពុងមានសន្ទុះខ្លាំង ទោះបីសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក៏ដោយ។ ជាពិសេសជាឱកាសក្នុងការផ្ដល់ការងារដល់អ្នកចំណាកស្រុកត្រឡប់មកប្រទេសកម្ពុជា ឱ្យងាកមកមើលសក្តានុពលវិស័យកសិកម្មនេះវិញ។ ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃ២៧ ខែមីនា […]

អាន​បន្ថែម

ក្រសួងអប់រំស្នើម្ចាស់ទីតាំងដីនិងធនាគារជួយសម្រួលដល់គ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ពីកូវីដ-១៩

ក្រសួងអប់រំ ស្នើសុំឱ្យម្ចាស់ទីតាំងដី ជួយសម្រួលដល់គ្រឹះស្ថានសិក្សា ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ ក្រសួងបានស្នើដូចនេះ ក្រោយពេលមានការអំពាវនាវពីសំណាក់គ្រឹះស្ថានអប់រំឯកជន ចំនួន ១១៣ គ្រឹះស្ថាន ដែលបានអះអាងថា គ្រឹះស្ថានរបស់ខ្លួនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃមេរោគកូវីដ១៩ និងកំពុងប្រឈមនឹងការក្ស័យធន។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២០ គ្រឹះស្ថានអប់រំឯកជនចំនួន ១១៣ គ្រឹះស្ថាន នៃសមាគមឧត្តមសិក្សាកម្ពុជា បានត្អូញត្អែរថា ពួកគេមិនអាចបង់ថ្លៃអគារ និងប្រាក់ខែបុគ្គលិកសាលារៀនរបស់ខ្លួនបានគ្រប់គ្រាន់ទេ ត្បិតថាសាលាត្រូវបានបិទទ្វារបណ្តោះអាសន្ន ស្របតាមសេចក្តីប្រកាសទូទាំងប្រទេសរបស់ក្រសួងអប់រំស្តីពីការឈប់សម្រាកមុនពេលពាក់កណ្តាលខែបី។ ឆ្លើយតបនឹងកង្វល់នេះ នៅក្នុងសេចក្តីជូនដំណឹងលេខ ២១ អ.យ.ក ស.ណ.ន របស់ក្រសួងអប់រំយុវជននិងកីឡាដែលចុះថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២ ស្តីពីការលើកកម្ពស់បង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិកត្រូនិក ដឹកនាំដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ក្រសួងបានស្នើសុំឱ្យម្ចាស់អចលនទ្រព្យ និងទាំងធនាគារជាតិ និងឯកជនកាត់បន្ថយលក្ខខណ្ឌបង់ប្រាក់ ដល់គ្រឹះស្ថានអប់រំដែលរងផលប៉ះពាល់ពីមេរោគកូវីដ១៩។ សេចក្តីប្រកាសនោះបានសរសេរថា “ក្រសួងអប់រំយុវជន និងកីឡា សូមស្នើសុំម្ចាស់កម្មសិទិ្ធអចលនទ្រព្យទាំងអស់ កាត់បន្ថយថ្លៃឈ្នួល សម្រាប់គ្រឹះស្ថានអប់រំឯកជនមួយចំនួន ដូច្នេះយើងអាចជួយដោះបន្ទុកខ្លះ សម្រាប់ពួកគេ និងសម្រេចបាននូវដំណោះស្រាយឈ្នះឈ្នះ សម្រាប់ទាំងអស់គ្នា” ។ ក្នុងន័យដូចគ្នា […]

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចដាក់កំហិតម្ចាស់អាជីវកម្មដីឡូតិ៍ត្រូវសុំលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណឱ្យបានមុនដំណាច់ខែមេសា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអំពាវឱ្យគ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ (ពុះដីឡូតិ៍) ទាំងអស់ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ ម្ចាស់អាជីវកម្មអដីឡូតិ៍ទាំងអស់ ដែលមានទំហំដីក្រោម១០,០០០ ម៉ែត្រការ៉េ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មដីឡូតិ៍ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ចំណែកឯ ម្ចាស់ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងអស់ ដែលមានទំហំដីចាប់ពី១០,០០០ ម៉ែត្រការ៉េឡើង ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ ដែលមិនចូលរួមអនុវត្តតាមការអំពាវនាវនេះ ក្រសួង ឬ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកពិន័យ ស្របតាមប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ យោងតាមប្រកាសខាងលើ ក្នុងមាត្រា៤៤ បានចែងថា ការប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍ គ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬប្រកាសលក់មុនទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងពិន័យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ៥០.០០០.០០០ រៀល។ ក្នុងករណីមិនរាងចាល […]

អាន​បន្ថែម

ឆ្នាំ ២០២០នេះ តើអ្នកគួរវិនិយោគអចលនទ្រព្យអ្វី និងនៅកន្លែងណា?

ឆ្នាំ២០១៩ ជាឆ្នាំល្អបំផុតមួយទៀតសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែការកើនឡើងតម្រូវការរបស់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ បើយោងទៅតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទុនវិនិយោគសរុបមានចំនួន ៩,៣ពាន់លានដុល្លារត្រូវបានយកមកវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានចំនួន ៤.៤៤៦ គម្រោង បានអនុម័តរួច ដែលនេះបានបង្ហាញថាមានការរីកចំរើន ៥៥% លើសឆ្នាំ២០១៨។​ ចុះឆ្នាំ២០២០វិញ? ចាប់ពីចុងឆ្នាំ ២០១៩ មក វិស័យមួយនេះចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ដោយសារកត្តាជាច្រើនដូចជា ការបិទល្បែងអនឡាញនៅក្នុងខេត្តព្រះសីហនុ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេស ភាព‌មិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការគាំពារនិយមជាសកល ​ បញ្ហាភូមិសាស្ត្រនយោបាយជុំវិញពិភពលោក និងបញ្ហាផ្សេងៗទៀត។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានទម្លាក់ការព្យាករណ៍នៃកំណើនផលិតផលក្នុងស្រុកសរុបពី ៦,៥% ទៅ ៦,១%។ មិនយូរប៉ុន្មានថ្មីៗនេះធនាការពិភពលោកក៏បានទម្លាក់បន្ថែម មកនៅត្រឹមតែ ២,៥% ប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរ អ្នកជំនាញក្នុងស្រុកជាច្រើនបានធ្វើការប៉ាន់ប្រមាណថា វិស័យអចលនទ្រព្យ និងសំណង់ក្នុងប្រទេសកម្ពុជា នឹងជួបប្រទះការធ្លាក់ចុះបន្តិចនៅក្នុងឆ្នាំ ២០២០ នេះផងដែរ។ (អានបន្ថែម) ទោះជាដូច្នេះក្តី យោងតាមអ្នកជំនាញក្នុងវិស័យមួយនេះបានសង្កត់ធ្ងន់ថា កម្ពុជានៅតែជាតំបន់មានស័ក្តានុពលមួយក្នុងចំណោមតំបន់ជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការវិនិយោគអចលនទ្រព្យ […]

អាន​បន្ថែម

CBRE៖ តម្លៃខុនដូនឹងប្រឈមមុខនឹងការធ្លាក់ថ្លៃ នៅថ្ងៃមុខប្រសិនបើបញ្ហាកូវីដ ១៩នៅតែបន្ត

ភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញអំពីសញ្ញាណធ្លាក់ថ្លៃនៃតម្លៃខុនដូនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ និង ព្យាករថាតម្លៃខុនដូនឹងប្រឈមការធ្លាក់ថ្លៃជាងនេះទៀត ប្រសិនបើវិបត្តិសេដ្ឋកិច្ចសង្គមដែលបង្កឡើងដោយជំងឺកូវីដ ១៩នៅតែបន្ត។ យោងតាមរបាយការណ៍របស់ប្រភពដដែល ចុះថ្ងៃទី៦ មេសានេះ ជំងឺកូវីដ ១៩ ធ្វើឲ្យមានផលប៉ះពាល់ទៅលើតម្លៃអចលនៈទ្រព្យ ជាពិសេសខុនដូ។ ក្នុងនោះដែរ ប្រភេខុនដូតម្លៃថ្លៃ មានការធ្លាក់ថ្លៃប្រមាណ ១,៥ ភាគរយ ឯខុនដូតម្លៃកណ្ដាលធ្លាក់ថ្លៃប្រមាណ ០,៥ភាគរយ ខណៈប្រភេទខុនដូតម្លៃសមរម្យកើនឡើងប្រមាណ ០,៣% ដែលធ្វើឲ្យតម្លៃលក់នៃប្រភេទខុនដូនេះមានតម្លៃស្មើរ១.៥៤៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនេះដែរ តម្លៃជួលនេះប្រភេទខុនដូទាំងនេះក៏ត្រូវរងផលប៉ះពាល់ពីស្ថានភាពទីផ្សារអចលនៈទ្រព្យបច្ចុប្បន្នដែរ។ ចំពោះតម្លៃជួលប្រភេទខុនដូតម្លៃថ្លៃ ធ្លាក់ចុះប្រមាណ ០,៤ភាគរយ ដែលធ្វើឲ្យថ្លៃជួលជាមធ្យមស្មើរនឹង១៤,២១ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ឯខុនដូតម្លៃកណ្តាល ធ្លាក់ចុះប្រមាណ០,៦ ភាគរយ ដែលធ្វើឲ្យថ្លៃជួលជាមធ្យមស្មើរនឹង ១១,៧៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ របាយការណ៍នេះបានបញ្ជាក់ថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ទៅលើទីផ្សារខុនដូជាពិសេសក្នុងរយៈកាលដើមឆ្នាំនេះ ហើយនឹងប្រឈមផលប៉ះពាល់កាន់តែខ្លាំងជាងនេះនៅត្រីមាសទី២ ឆ្នាំ ២០២០ ប្រសិនបើស្ថានភាពជំងឺកូវីដ ១៩នេះនៅតែបន្ត ដែលអាចបង្កឲ្យមានការផ្អាកការសាងសង់ ឬធ្វើឲ្យម្ចាស់គម្រោងវ័ណ្ឌកទៀតផង៕ ទាញយករបាយការណ៍ CBRE report៖ Cambodia_Phnom-Penh_Marketview_2020_Q1 […]

អាន​បន្ថែម

លំនៅឋានតម្លៃសមរម្យចំនួន ៦៨០ខ្នងផ្ទះ ត្រូវបានប្រគល់ជូនពលរដ្ឋ ក្រោមកម្មវិធីគោលនយោបាយថ្នាក់ជាតិស្តីពីលំនៅឋាន

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ប្រគល់លំនៅឋាន តម្លៃសមរម្យ ជូនប្រជាពលរដ្ឋចំនួន ៦៨០ ខ្នងផ្ទះ ស្ថិតនៅភូមិគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០នេះ។ ការប្រគល់លំនៅឋាននេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានសមរម្យរបស់ក្រុមហ៊ុន World Bridge Homes Co., Ltd ក្រោមកម្មវិធីគោលនយោបាយជាតិស្ដីពីលំនៅឋានរបស់រាជរដ្ឋាភិបាល។ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ហូម នៅខេត្តកណ្តាលនេះ មានខ្នងផ្ទះដែលត្រូវសាងសង់សរុបទាំងអស់ ២ ៤៥៧ ខ្នង លើផ្ទៃដីសរុបប្រមាណ ២៣ ហិកតា និងចំណាយទុនវិនិយោគប្រមាណ ៧៣លានដុល្លារអាមេរិក។ តាមសេចក្តីជូនដំណឹងពីក្រសួងដែនដី ក្រុមហ៊ុនងគ្រោងនឹងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនដំណាច់ឆ្នាំ ២០២០ នេះ។ លក្ខណៈពិសេសនៃគម្រោងនេះ គឺថាក្រុមហ៊ុនបានសម្រួលលក្ខខណ្ឌនៃការបង់ប្រាក់កក់ដល់អតិថិជន អាចបង់ ១០ភាគរយ នៃតម្លៃផ្ទះ ក្នុងរយៈពេល ១២ ខែដំបូង […]

អាន​បន្ថែម

សម្តេចតេជោ៖ អំពាវនាវសុំស្ថាប័នឯកជនបន្តយោគយល់ក្នុងការបញ្ចុះថ្លៃការជួលទីតាំង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសអំពាវនាវសុំការបន្តយោគយល់ពីវិស័យឯកជន ក្នុងការបញ្ចុះថ្លៃការជួលទីតាំង ក្នុងគ្រាដែលវិបត្តិជំងឺកូវីដ ១៩ នៅមិនទាន់ផុតរលត់នៅឡើយនេះ។ នាថ្ងៃទី ០៧ មេសា ២០២០ ក្នុងសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅវិមានសន្តិភាព សម្តេចតេជោ បានឡើងលើកត្រង់ចំនុច ពីការអនុះគ្រោះរវាង វិស័យឯកជន និងឯកជន ថា “ …ចំនុច ចុងក្រោយ ខ្ញុំសុំអំពាវនាវ ដល់វិស័យឯកជន ដែលខ្ញុំបាននិយាយនៅសភា កាលពីថ្ងៃទី ៣០ ដូចជាការជួល ខ្លះបើកហាងនេះ ហាងនោះ ជួលអគារគេទេ ពេលវេលានេះលក់អត់ដាច់ ទៅយកថ្លៃអគារពេញមិនបានទេ ត្រូវបញ្ចុះថ្លៃនៅក្នុងពេលហ្នឹង បើអ្នករកស៊ីរកមិនបាន ..ទៅរកលុយពីគ្នាធ្វើអី ត្រូវយោគយល់ត្រង់ហ្នឹង ឯកជន និង ឯកជន។” ក្នុងសេចក្តីអំពាវនាវជាថ្មីនេះ សម្តេច ហ៊ុន សែន នៅតែបន្ត និងសង្កត់ធ្ងន់ដដែលត្រង់ ការបង់រំលោះទៅលើវិស័យអចលនទ្រព្យ ថា “ បង់រំលោះ ក៏ដូចគ្នា […]

អាន​បន្ថែម