ក្រុមហ៊ុន Century 21 ប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យ ៣ ៨០០ នាក់

ក្រុមហ៊ុន Century 21 Zillion Holding បានប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យដែលមានសក្តានុពលចំនួន ៣៨០០នាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះកើនឡើងខ្លាំងជាបន្តបន្ទាប់។ ក្រុមហ៊ុនបានថ្លែងឱ្យដឹងដូច្នេះ ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលភាពជោគជ័យសម្រាប់ភ្នាក់ងារអចលទ្រព្យ នៅសណ្ឋាគារភ្នំពេញ (Grand Ballroom) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «តម្រូវការដីធ្លីកំពុងមានការកើនឡើងខ្លាំងនៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដោយសារកំណើនវិនិយោគពីអ្នកបណ្តាក់ទុនទាំងក្នុង និងក្រៅប្រទេស»។ «កំណើននេះតម្រូវឱ្យក្រុមហ៊ុន Century 21 Zillion Holding ដែលជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យមានដើមកំណើតពីអាមេរិក បើកសាខាថ្មីបន្ថែមចំនួន ៣៨ សាខា (១៤ខណ្ឌនៅភ្នំពេញ និង២៤ខេត្ត) ដូច្នេះហើយ គឺយើងត្រូវការជ្រើសរើសភ្នាក់ងារ ៣៨០០នាក់ ទៀត»។ លោកស្រីបានបន្ថែមទៀតថា នេះជាឱកាសដ៏កម្រសម្រាប់ប្អូនៗនិស្សិតដែលជិតបញ្ចប់ការសិក្សា និងអ្នកកំពុងធ្វើការឯករាជ្យក្នុងវិស័យផ្សេងៗទៀត ដើម្បីអភិវឌ្ឍខ្លួន និងកែលម្អជីវភាពរស់នៅ ហើយមានឱកាសពង្រីកបណ្តាញទំនាក់ទំនងបានល្អ តាមរយៈការជួបជាមួយម្ចាស់អចលនទ្រព្យនៅកម្ពុជា […]

អាន​បន្ថែម

CBRE: ទីផ្សារអចលនទ្រព្យធំៗ ៣ ប្រភេទ អាចនឹងប៉ះពាល់ខ្លាំង ក្រោយការដក EBA

ការដកសិទ្ធិពាណិជ្ជកម្ម EBA ពីកម្ពុជាដោយសហភាពអឺរ៉ុប ដែលរំពឹងថានឹងមានសុពលភាពនៅខែសីហាខាងមុខនេះ អាចនឹងបង្កហានិភ័យដល់វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសលើ តម្លៃជួលដីសម្រាប់សាងសង់រោងចក្រ ទីផ្សារលក់រាយ និងការធ្លាក់ចុះនៃកម្ចីទិញអចលនទ្រព្យប្រភេទលំនៅដ្ឋាន។ នេះបើយោងតាមការព្យាករណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia។ ផ្អែកលើរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន CBRE កម្ពុជាកាលពីខែកុម្ភៈនេះ ការដក EBA អាចបណ្តាលឱ្យមានការផ្លាស់ប្តូរទីតាំងរោងចក្រពីកម្ពុជាទៅប្រទេសផ្សេងៗ ឬអាចនឹងកាត់បន្ថយការវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា ដែលវានឹងអាចប៉ះពាល់ដល់វិស័យអចលនទ្រព្យ ២ ករណី។ ចំពោះករណីប៉ះពាល់ស្រាល ការធ្លាក់ចុះនៃការវិនិយោគថ្មីៗ ឬការផ្លាស់ប្តូរទីតាំងរោងចក្រចេញពីប្រទេសកម្ពុជា គឺធ្វើឱ្យតម្លៃទិញឬជួលដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្មធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្លៃនេះ គឺបណ្ដាលមកពី ការផ្គត់ផ្គង់លើស តម្រូវការ ដែលជាហេតុធ្វើឱ្យមានដីនៅទំនេរច្រើន។ ទោះយ៉ាងណាក្ដី CBRE រំពឹងថា ការប៉ះពាល់នេះ គឺនឹងមានតិចតួចបំផុត ដោយសារតែនាពេលបច្ចុប្បន្នដីទំនេរ គឺមានត្រឹមតែ ២% ប៉ុណ្ណោះ ។ ដោយឡែក សម្រាប់ករណីដែលធ្ងន់ធ្ងរ ការដក EBA អាចបណ្តាលឱ្យមានការក្ស័យធន ឬភាពគ្មានការងារធ្វើជាច្រើន។ បូកបន្ថែមជាមួយកត្តាផ្សេងទៀតដូចជា ការរាត្បាតនៃមេរោគកូរ៉ណា សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតនៅជុំវិញពិភពលោក ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចទាំងមូលនៅកម្ពុជាធ្លាក់ចុះក្នុងឆ្នាំ ២០២០ ការដក EBA […]

អាន​បន្ថែម

ធនាគារពិភពលោក៖ ឥណទានលើវិស័យអចលនទ្រព្យកំពុងស្ថិតនៅកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ

ឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ទទួលបានចំណែកឥណទានធំបំផុតក្នុងចំណោមឥណទានទាំងអស់ ដែលអាចជាហានិភ័យដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមការវិភាគរបស់ធនាគារពិភពលោក។ យោងតាមរបាយការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងចក្ខុវិស័យ (Economic Development and Outlook Report ) ចុងក្រោយរបស់ធនាគារពិភពលោក ដែលចេញផ្សាយក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងមកនេះ ហានិភ័យសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាគឺកំពុងកើនឡើង ដោយសារតែកត្តា ៣ យ៉ាងធំៗ រួមមាន ភាពមិនប្រាកដប្រជាលើការដក EBA ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ហើយជាពិសេសការកើនឡើងជាបន្តបន្ទាប់នៃឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ ដែលបណ្ដាលមកពីការរីកដុះដាលនៃវិស័យសំណង់រយៈពេលយូរ។ គិតត្រឹមខែមិថុនា នៃឆ្នាំ ២០១៩ ឥណទានធនាគារដែលបានផ្តល់ដល់វិស័យសំណង់ អចលនទ្រព្យ ក៏ដូចជាប្រាក់កម្ចីទិញផ្ទះ គឺមានប្រមាណ ៦,៤៥ ពាន់លានដុល្លារ ដែលកើន ៣៨,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំនួននេះគឺស្មើនឹង ២៩,៦ ភាគរយនៃឥណទានសរុបដែលមានប្រមាណ ២១,៩ ពាន់លានដុល្លារអាមេរិក នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ មិនមែនហិរញ្ញវត្ថុរបស់កម្ពុជាទាំងអស់ ដែលនេះជាតួលេខខ្ពស់បំផុតបើប្រៀបធៀបនឹងវិស័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះដែរ  អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក កាលពីថ្មីៗនេះ ក៏បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជាដែរ ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។ […]

អាន​បន្ថែម

អ្នកជំនាញ៖ កម្ចីអចលនទ្រព្យធូររលុងបង្កហានិភ័យខ្ពស់ដល់អ្នកទិញ

អ្នកនាង អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយិការក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជា ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។ ការព្រួយបារម្ភនេះ គឺបន្ទាប់ពីអង្គការអន្តរជាតិមួយចំនួន បានតឿនដល់កម្ពុជាថាត្រូវតែរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យ ដើម្បីជៀសវាងហានិភ័យ។ របាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF បានបង្ហាញថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ដែលជាកត្តាគួរឱ្យព្រួយបារម្ភ (អានបន្ថែម) ដូចគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ ក៏បានក្រើនរំលឹកថា កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ (អានបន្ថែម) ជុំវិញបញ្ហានេះ អ្នកនាង អាន សុធីតា បានពន្យល់ថា អ្នកនាងមិនសូវបារម្ភប៉ុន្មានទេចំពោះ កម្ចីពីធនាគារ ព្រោះថាភាគច្រើនធនាគារ គឺមានគោលនយោបាយនិងការត្រួតពិនិត្យតឹងរឹងនិងហ្មត់ចត់មុននិងផ្ដល់កម្ចី ហើយមួយវិញទៀតការគ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុនេះគឺជាកាតព្វកិច្ចរបស់ធនគារជាតិ។  ប៉ុន្តែអ្នកនាងព្រួយបារម្ភខ្លាំងពីកម្ចីដែលផ្ដល់ដោយម្ចាស់គម្រោង។ គម្រោងអចលនទ្រព្យនៅកម្ពុជារួមមានគម្រោងលំនៅដ្ឋាន គម្រោងដីឡូ ជាច្រើន បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ គម្រោងអចលនទ្រព្យនីមួយៗ សុទ្ធសឹងតែមានសេវាកម្មកម្ចីរំលោះរបស់ខ្លួន ដែលជាជម្រើសគួរឱ្យទាក់ទាញមួយសម្រាប់អ្នកទិញដែលចង់ទិញផ្ទះ ទិញដី លើកដំបូង ឬផ្ទះថ្មីរបស់ខ្លួន។ ខណៈពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ការអនុម័តផ្ដល់កម្ចីអចលនទ្រព្យ ដែលតម្រូវឱ្យអតិថិជនបង់រំលោះជាប្រចាំខែ […]

អាន​បន្ថែម

PropertyGuru Group បើកសន្និសីទសារព័ត៌មានប្រកាសពីការប្រកួត Cambodia Property Awards ឆ្នាំ ២០២០

កាលពីថ្ងៃទី ៣០ មករា កន្លងមកនេះ ក្រុមហ៊ុន PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យល្បីល្បាញមួយនៅក្នុងតំបន់អាស៊ី បានធ្វើសន្និសីទសារព័ត៌មានស្ដីពី កាលវិភាគ និងដំណើរការនៃកម្មវិធីប្រកួត PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ ២០២០ ក្រោយទទួលបានជោគជ័យកាលពីឆ្នាំ ២០១៩ កន្លងមកនេះ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន កម្មវិធីប្រកួត PropertyGuru Property Awards Cambodia ឆ្នាំ ២០២០ គឺបានចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងបិទទទួលពាក្យនៅថ្ងែទី ២៧ មីនា ឆ្នាំ២០២០មុខនេះ។ ដោយឡែកចំពោះលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសក្នុងកម្មវិធី Gala Dinner and Awards Ceremony ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៥ ខែមិថុនា នៅឯសណ្ឋាគារ Sofitel Phokeethra ដោយអ្នកអភិវឌ្ឍដែលឈ្នះ នឹងត្រូវជ្រើសរើសទៅប្រកួតបន្តក្នុងកម្មវិធី PropertyGuru Asia Property Awards […]

អាន​បន្ថែម

សម្តេចហ៊ុនសែន & អ្នកជំនាញ៖ មេរោគកូរ៉ូណាអាចជះឥទ្ធិពលដល់វិស័យអចលនទ្រព្យជាពិសេសសណ្ឋាគារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក បានសម្ដែងការព្រួយបារម្ភថា ការរាតត្បាតនៃមេរោគកូរ៉ូណា អាចជះឥទ្ធិពលអវិជ្ជមានដល់វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ជាពិសេសអាជីវកម្មសណ្ឋាគារ ហើយអាចនឹងមានទំនោរនឹងអាចកាត់បន្ថយការវិនិយោគថ្មីៗពីចិន ប្រសិនបើការរីករាលដាលនៅតែបន្ត។ ក្នុងសុន្ទរកថាជាផ្លូវការលើកដំបូងរបស់សម្ដេចនាយករដ្ឋមន្រ្តីទាក់ទងនឹងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណានៅកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការធ្លាក់ចុះនៃអ្នកដំណើរចិនមកកម្ពុជា ដោយសារតែវីរ៉ុសកូរ៉ូណា អាចធ្វើឲ្យអាជីវកម្មសណ្ឋាគារធ្លាក់ចុះខ្លាំង។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ “វិធានការបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជា លទ្ធផលនោះអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាត្រង់តែម្តង ជាពិសេសអ្នករកស៊ី អ្នកវិនិយោគទុនចិន អ្នកទេសចរណ៍ចិននៅកម្ពុជាជាច្រើន… ដូច្នេះវានឹងសម្លាប់សណ្ឋារគាររបស់កម្ពុជា និង (សេវាកម្មពាក់ព័ន្ធជាច្រើនទៀត)” ។ មិនត្រឹមតែវិស័យសណ្ឋាគារនោះទេ ប្រសិនបើស្ថានភាពអូសបន្លាយពេលយូរបែបនេះ វាអាចនឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យទាំងមូលនៅកម្ពុជាផងដែរ។ លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជាបានលើកឡើងថា៖ “ដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា គឺធ្វើឲ្យមានការធ្វើដំណើរតិចជាងមុន ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ដែលមិនអាចប្រកែកបាន ក៏នឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជាផងដែរ។ ហើយដូចដែលយើងបានដឹងស្រាប់ […]

អាន​បន្ថែម

ចំណូលពន្ធប្រថាប់ត្រានិងពន្ធលើឈ្នូលដីនិងផ្ទះឆ្នាំ២០១៩ កើនឡើងជាងទ្វេដង

ចំណូលពន្ធប្រថាប់ត្រា និងពន្ធលើឈ្នូលដីនិងផ្ទះ សម្រាប់់១២ ខែ ក្នុងឆ្នាំ ២០១៩ កើនឡើងជាង ១០០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធដារ។ យោងតាមសេចក្តីប្រកាសពត៏មាន កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០១៩ ចំណូលពន្ធសរុបមានរហូតដល់ជាង ២ ៨០០ លានដុល្លារអាមេរិក ដែលតួលេខនេះគឺលើសពីផែនការ ២៣ ភាគរយ ឬ កើនឡើងជាង ២៨ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំចាស់។ ក្នុងចំណោមចំណូលពន្ធសរុបទាំងអស់ ចំណូលពន្ធប្រថាប់ត្រាកើនឡើង៤៣,៧៣ភាគរយ ហើយពន្ធលើឈ្នួលដី និងផ្ទះ កើនឡើងរហូតដល់ ៦៨,២០ភាគរយ ដែលនេះជាកត្តាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ការកើនឡើងនៃពន្ធនេះគឺបណ្ដាលមកពីកត្តាជាច្រើន ដូចជា គោលនយោបាយការបង្កើតឲ្យមានការបង់ពន្ធតាមប្រព័ន្ធអ៊ីនធឺណិតដូចជា E-filing និង E-VAT ជាដើម ក៏ដូចជាវិធានការណ៍សំខាន់ៗផ្សេង ដែលធ្វើឲ្យការប្រមូលពន្ធមានប្រសិទ្ធិភាព និងតម្លាភាពជាងមុន។ លើសពីនេះទៀត អគ្គនាយកដ្ឋានពន្ធដា នឹងនៅតែបន្តតាមដាន […]

អាន​បន្ថែម

អន្តរក្រសួងប្ដេជ្ញាដោះស្រាយការកកស្ទះឯកសារពន្ធស្មើសូន្យលើការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរវាងញាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសសហការគ្នាដោះស្រាយបញ្ហាការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិដែលត្រូវបង់ពន្ធប្រថាប់ត្រាស្មើសូន្យ*** ជាពិសេសការផ្ទេរក្នុងវង្វង់ញាតិ ក្រោយមានការកកស្ទះឯកសារ ជាង ១៣ ម៉ឺនច្បាប់ កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ កន្លងមកឃើញថា មានការកកស្ទះឯកសារជាច្រើននៅរដ្ឋបាលសារពើពន្ធ ចំពោះករណីប្រថាប់ត្រាពន្ធស្មើសូន្យ ទាក់ទងនឹងការទទួលបានប័ណ្ណកម្មសិទ្ធិក្នុងវង្វង់ញាតិ ពោលគឺការទទូលបានកម្មសិទ្ធិពី ឪពុក ម្ដាយ ជីដូន ជីតា កូនបង្កើត កូនប្រសារ បងប្អូនបង្កើត តាមរយៈប្រទានកម្ម (ផ្ទេរពីមនុស្សរស់ទៅញាតិ) ឬ សន្តតិកម្ម (ផ្ទេរពីមនុស្សស្លាប់ទៅញាតិ)។ ដូច្នេះហើយ តាមរយៈកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មករា កន្លងមកនេះ ស្ថាប័នទាំងពីរ បានដាក់ចេញនូវវិធានការណ៍ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាចោទខាងលើនេះ ដោយកំណត់ឲ្យសម្រេចបាន ក្នុងរយៈពេល១ខែ ដែលវិធានការណ៍ទាំងនោះរួមមានចំណុចសំខាន់ៗដូចជា៖ – មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ត្រូវពង្រឹងនិងពន្លឿនការបញ្ជូនឯកសារដែលបានទទួល (File Sharing) ទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ។ – ស្នើមន្ទីរជួយផ្សព្វផ្សាយ […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនប្ដេជ្ញាបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្រោយសម្រេចគម្រោងធំៗ១០ ក្នុងឆ្នាំ២០១៩

ក្រុមហ៊ុនចិនខ្នាតយក្ស  Prince Real Estate កាលពីថ្មីៗនេះ បានប្រកាសថានឹងនៅតែបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ ក្រោយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបាន បានបោះទុនរាប់ពាន់លានដុល្លារ និងសម្រេចបានគម្រោងធំៗ ចំនួន១០ គម្រោង ទូទាំងប្រទេសកម្ពុជា រួចមកហើយ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ។ គម្រោងទាំង ១០ នេះ គឺគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១ ៨៧៦ ហិកតាដែលមានចំនួន ៦ គម្រោងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយ ៤ គម្រោងស្ថិតក្នុងរាជធានីភ្នំពេញ  នេះបើយោងតាមប្រសាសន៍របស់ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group ដែលថ្លែងជាមួយសារព័ត៌មាន AKP កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ  ។ លោក ឈ៊ីវ គួរស៊ីង បានបន្តទៀតថា ក្នុងចំណោមសមិទ្ធិផលទាំង ១០ នេះ ក្រុមហ៊ុនក៏បានទិញនូវគម្រោង ២ធំៗ […]

អាន​បន្ថែម

ភាពលេចធ្លោនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី

ជាផ្លូវធំទូលាយមួយ មានសាលារៀន មានសាកលវិទ្យាល័យ មានអគារការិយាល័យដែលកំពុងដុះឡើង រួមនឹងមជ្ឈមណ្ឌលកំសាន្តនានា ដែលស្ថិតនៅជិតបំផុតទៅនឹងអាកាយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់ផ្លូវសំខាន់ៗផ្សេងទៀត

អាន​បន្ថែម