ព័ត៌មានក្នុងស្រុក
តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី បើកដំណើរការផ្លូវការ
តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី (Poipet PP SEZ) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ត្រូវបានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី៩ ខែធ្នូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបើកដំណើការនេះ ធ្វើឡើងស្របពេលជាមួយគ្នានៃការបើកសម្ពោធរោងចក្រថ្មីរបស់ Sumitronics មកពីប្រទេសជប៉ុន។ ពិធីបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តម សុខ ចិន្តាសោភា មានប្រសាសន៍ ការបើកដំណើរការ តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងប៉ោយប៉ែត គឺជាការចូលរួមជាមួយរដ្ឋាភិបាល ដែលមានចក្ខុវិស័យ ក្នុងការពង្រាយរោងចក្រទៅកាន់តំបន់ជាយដែន ហើយការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ក៏ដូចជាបង្កើតការងារនៅនឹងកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនទាំងពីរ នៅក្រុងប៉ោយប៉ែត ជាសក្ខីភាពនៃគោលមាគា របស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយក្រុងប៉ោយប៉ែតពីទីលានសមរភូមិទៅជាតំបន់ឧស្សាហកម្ម និងជាទីក្រុងមួយដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី រំពឹងថាតំបន់សេដ្ឋកិច្ចពិសេសនេះ […]
អានបន្ថែមបាក់សំណង់សាលាឆាន់នៅខេត្តសៀមរាមសម្លាប់មនុស្ស៣នាក់ និងជាច្រើននាក់រងរបួស
សំណង់សាលាឆាន់នៃវត្តប្រាសាទគោកចក ស្ថិតនៅក្នុងក្រុងសៀមរាប ដែលកំពុងសាងសង់ បានបាក់រលំកាលពីរសៀលថ្ងៃទី២ ខែធ្នូ បានធ្វើអោយមនុស្សជិត២០នាក់របួស។ សមត្ថកិច្ចនៅកន្លែងកើតហេតុដែលកំពុងជួយសង្គ្រោះជនរងគ្រោះ បានឲ្យដឹងថា គិតត្រឹមមោង ៦លា្ងច យ៉ាងហោចណាស់មនុស្សចំនួន៣នាក់ ត្រូវបានគេរាយការណ៍បានស្លាប់ នៅក្នុងហេតុការណ៍បាក់អគារ។ សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតសាលាឆាន់កម្ពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រដែលកំពុងសាងសង់ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ប៉ូលីស បញ្ចាក់ថា ជនរងគ្រោះ ត្រូវបានគេរាយការណ៍ថា គឺជាអ្នកភូមិរស់នៅសង្កាត់គោកចក ក្រុងសៀមរាប ខណៈដែលការងារជួយសង្រ្គោះកំពុងបន្ត៕
អានបន្ថែមបម្រែបម្រួលទីផ្សារជួលបន្ទប់អាផាតមិន និង ខុនដូ
នៅពេល ចំនួនជនបរទេសកើនឡើងនៅក្នុងប្រទេសកម្ពុជា ទោះបីអ្នកស្នាក់នៅក្នុងទីក្រុងភ្នំពេញថយចុះ
អានបន្ថែមមន្ត្រីជំនាញ និងជាងសំណង់ជ័យលាភីពីការប្រកួតជំនាញ អេស៊ីជី ឆ្នាំ២០១៩ អំពាវនាវឲ្យ យុវជនងាកមករៀនជំនាញដែលទីផ្សារត្រូវការ
រាជធានីភ្នំពេញ, ថ្ងៃទី២៨ វិច្ឆិកា ២០១៩ – មន្ត្រីជំនាញជាន់ខ្ពស់ និងមេជាងសំណង់ដែលឈ្នះជ័យលាភីពីការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី ឆ្នាំ២០១៩ បានលើកទឹកចិត្តឲ្យយុវជននាំគ្នារៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការ ក្នុងនោះរួមទាំងជំនាញផ្នែកសំណង់។ លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បញ្ជូនកូនចៅឲ្យចូលរៀននៅក្នុង វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឲ្យមានជំនាញមួយពិតប្រាកដ។ លោកអគ្គនាយក ហ៊ីង ស៊ីដេត ថ្លែងយ៉ាងដូច្នេះថា «កាលណាយើងមានជំនាញមួយពិតប្រាកដ យើងនឹងមានចំណូលសមស្រប បម្រើដល់ជីវភាពក្នុងគ្រួសារ ក៏ដូចជា ជួយកសាងប្រទេសជាតិ»។ លោក ហ៊ីង ស៊ីដេត លើកឡើងបែបនេះ នៅឯពិធីបិទការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី លើកទី២ ឆ្នាំ២០១៩ ដែលសហការរៀបចំដោយក្រុមហ៊ុន អេសស៊ីជី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ វិច្ឆិកា ដែលក្នុងនោះ ជ័យលាភី លេខ១, លេខ២ […]
អានបន្ថែមក្រុមហ៊ុនធំៗរបស់ចិនចំនួន៣៥ ចាប់អារម្មណ៍វិនិយោគនៅខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២៧ វិច្ឆិកានេះថា មានក្រុមហ៊ុនធំៗមកពីប្រទេសចិនចំនួន៣៥ ចាប់អារម្មណ៍បោះទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ទាំងនោះ ដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងទឹកដីខេត្តមួយនេះ ហើយបានប្រាប់ពីសក្កានុពលរបស់ខេត្ត ពិសេសក្រុមហ៊ុនចិននានាដែលកំពុងធ្វើការវិនិយោគនៅកំពង់ស្ពឺ ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ ប្រភពខាងលើបន្ត។ លោកអភិបាលខេត្តក៏បានសំណូមពរឲ្យវិនិយោគិនចិនសម្លឹងមើលវិស័យសំខាន់ៗរបស់ខេត្តមានដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និង ពាណិជ្ជកម្ម។ ប្រភពខាងលើបន្ថែម។ ប៉ុន្តែរដ្ឋបាលខេត្តមិនបានបញ្ជាក់ច្បាស់ទេ ថាតើក្រុមហ៊ុនធំៗទាំង៣៥នោះផ្តោតទៅលើវិស័យអ្វី ឬ ចង់វិនិយោគទៅលើវិស័យណាមួយជាក់លាក់នៅក្នុងខេត្តកំពង់ស្ពឺនៅឡើយ ហើយគ្រាន់តែបញ្ជាក់ថា គណៈប្រតិភូចិនរីករាយ និង ទទួលសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត យកទៅសិក្សាបន្ថែម ដើម្បីកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តជាប់រាជធានីភ្នំពេញមួយនេះ។ គួរបញ្ជាក់ថា កំពង់ស្ពឺចាប់ផ្តើមមានសកម្មភាព និង គម្រោងជាច្រើនរបស់អ្នកវិនិយោគទាំងក្នុង និង ក្រៅស្រុកចាប់អារម្មណ៍ខ្លាំង ពិសេសចាប់តាំងពីដំណឹងនៃការរើរោងចក្រទាំងអស់ក្នុងរាជធានីភ្នំពេញទៅខេត្តកំពង់ស្ពឺត្រូវបានបង្ហើប។ កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនខ្នាតយក្ស Prince Real Estate បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., […]
អានបន្ថែមភាគខាងត្បូងនៃរាជធានីភ្នំពេញត្រូវបានដៅជាចំនុចសំខាន់ៗពីរនៅរយៈពេល១៥ឆ្នាំ
បើតាមផែនការមេ (២០១៥-២០៣៥) របស់សាលារាជធានី បានកំណត់យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល១៥ឆ្នាំទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍទៅជាទីក្រុងបៃតង និង មជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់រាជធានីភ្នំពេញ។ នេះបើតាមការអះអាងរបស់ Prince Real Estate។ សាលារាជធានីភ្នំពេញ និង រដ្ឋបាលទីក្រុងប៉ារីស បានសហការគ្នាដើម្បីសិក្សាការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាទីក្រុងបៃតង ខណៈប៉ារីសមានបទពិសោធន៍ច្រើននៅក្នុងការរៀបចំទីក្រុងបែបនេះ។ លោក ម៉េត មាសភក្តី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ ធ្លាប់បានប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យនៅកាលពីខែឧសភាកន្លងទៅថា ក្រុមការងារបច្ចេកទេសរបស់ទីក្រុងប៉ារីស នឹងសិក្សាលម្អិតទៅលើបច្ចេកទេសប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធផ្លូវតភ្ជាប់ ការរៀបចំតំបន់បៃតងនៅក្នុងក្រុង និង ហេដ្ឋារចនាសម្ព័ន្ធនានា ដែលនឹងកើតមាននាពេលអនាគត។ អានបន្ថែម ដោយសារតែតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាទីក្រុងទំនើប និង ស្រស់ស្អាតបំផុតក្នុងរាជធានីភ្នំពេញនាពេលអនាគត ម្ល៉ោះហើយបានជាទីតាំងនៅទីនោះ ដីហក់ឡើងថ្លៃខ្លាំង ពិសេសតំបន់ផ្លូវ៦០ម៉ែត្រ។ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate លោក សន សៀប ក៏ធ្លាប់បានប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យកាលពីខែមេសាថា ដីនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដែលមានប្រវែង៩គីឡូម៉ែត្រនេះ គេបែកចែកជា៣កំណាត់ ហើយមានតម្លៃខុសៗគ្នា។ កំណាត់ទី១ ចាប់ពីផ្លូវព្រះមុន្នីវង្ស ដល់គម្រោងប៉េង ហ៊ួត តម្លៃចន្លោះពី […]
អានបន្ថែមអគារជួល Grade “A” បានថ្លៃឈ្នួលខ្ពស់ តែទាមទារលក្ខខ័ណ្ឌស្តង់ដា
ដោយ Dan Davies (ដកស្រង់ចេញពី Design Review របស់ Dan Davies) សេចក្តីផ្តើម បំណងប្រាថ្នា និង គោលបំណង របស់អ្នកអភិវឌ្ឍន៍ជាច្រើន គឺចង់ផ្តល់នូវការិយាល័យឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង ចង់ឲ្យគេចាត់ទុកអគារជួលរបស់ខ្លួនថាស្ថិតក្នុងប្រភេទ GRADE A ដែលពួកគេដាក់ថ្លៃឈ្នួលបានខ្ពស់ និងផ្តល់ជូននូវសេវាកម្មដែលមានគុណភាព និង ការចង់បានពីសំណាកអតិថិជន។ ចំណាត់ថ្នាក់របស់អគារ ជាទូទៅ គេបែងចែកអគារជួលជា៣ថ្នាក់ដូចជា៖ ថ្នាក់ប្រភេទ A, B និង C ហើយស្តង់ដានៃការចាត់ចំណាត់ថ្នាក់ទាំងនោះទៀតសោត ក៏ខុសគ្នាអាស្រ័យទៅតាមប្រភេទទីផ្សារប្រទេសនីមួយៗ ហើយស្តង់ដានីមួយៗក៏ត្រូវបានកំណត់ទាក់ទងនឹងដៃគូប្រកួតប្រជែងរបស់ពួកគេផងដែរ។ ការកំណត់ចំណាត់ថ្នាក់អគារ នឹងធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការបែងចែកប្រភេទអគារ និង ការកំណត់អគារទាំងនោះទៅតាមលំដាប់ថ្នាក់ទីផ្សារ តែការបែងចែកនេះគ្មានគោលការណ៍ស្តង់ដារណាមួយសម្រាប់វាស់វែងឲ្យជាក់លាក់ទេ។ ទោះជាគ្មានរូបមន្តជាក់លាក់ណាមួយដើម្បីកំណត់ថាដូចម្តេចដែលហៅថា អគារ Grade A, B ឬ C ប៉ុន្តែគេអាចមើលទៅលើលក្ខណៈទូទៅរបស់វាបាន៖ លក្ខណៈទូទៅ អគារទាំងនោះត្រូវតែថ្មីបំផុត និង គុណភាពខ្ពស់បំផុតក្នុងចំណោមទីផ្សារអាគារជួលរបស់ពួកគេ។ អគារទាំងនោះត្រូវតែមានរូបរាងស្អាតបំផុត សំណង់ល្អបំផុត និង មានហេដ្ឋារចនាសម្ព័ន្ធអគារដែលមានគុណភាពខ្ពស់បំផុត។ […]
អានបន្ថែមUrban Village ឈ្នះពានរង្វាន់«ការអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ីដោយ PropertyGuru
Urban Village របស់ក្រុមហ៊ុន Urban Hub (Cambodia) Co.,Ltd គឺជាអ្នកប្រកួតពីកម្ពុជាតែម្នាក់គត់ដែលឈ្នះពានរង្វាន់ពីកម្មវិធីពានរង្វាន់វិស័យអចលនទ្រព្យដែលបានប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំ និងដែលមានភាពល្បីល្បាញបំផុតប្រចាំទ្វីបអាស៊ីមួយនេះ នោះគឺ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ ដែលជាលើកទី១៤ហើយ។ ធ្វើឡើងនៅឯសណ្ឋាគារ Athenee Hotel ក្នុងទីក្រុងបាងកកប្រទេសថៃ កម្មវិធី PropertyGuru Asia Property Awards នៅក្នុងឆ្នាំ2019 បានប្រគល់ពានរង្វាន់ជាច្រើនដល់អ្នកដែលបានចូលរួមប្រកួតនៅក្នុងអាស៊ី ដែលក្នុងនោះ Urban Village បានឈ្នះប្រភេទពានរង្វាន់«ការអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ី ដោយសារភាពល្អរបស់គម្រោងមួយនេះ។ Urban Village គឺជាគម្រោងខុនដូកម្ពស់ ១៩ ជាន់ ដែលត្រូវបានរចនាឡើងនៅតំបន់ត្រូពិកបៃតងដែលបង្កើតបរិយាកាសយ៉ាងស្វាគមន៍នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រនៃរាជធានីភ្នំពេញ។ ខុនដូនេះ ស្ថិតនៅជាប់នឹង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hubដែលជាមជ្ឈមណ្ឌលចម្រុះផ្នែកលើព័ត៌មានវិទ្យា និងការច្នៃប្រឌិត ដែលរួមមានទីធ្លាបៃតង កន្លែងធ្វើការរួមគ្នា អាហារនិងការដើរទិញឥវ៉ាន់ និងកន្លែងជាច្រើនទៀត។ […]
អានបន្ថែមរដ្ឋសភាអនុម័តថវិកាជាង ៨ពាន់លានដុល្លារសម្រាប់ការចំណាយរបស់ជាតិក្នុងឆ្នាំ ២០២០
រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ប្រមាណ ៨,២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០ កាលពីថ្ងៃអង្គារ៍ ដែលមានកំណើន ២២ភាគរយ ធៀបទៅនឹងការចំណាយនៃច្បាប់ថវិកាជាតិឆ្នាំ២០១៩។ ការចំណាយសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងឆ្នាំ២០២០ គឺទៅលើរដ្ឋបាលទូទៅ វិស័យការពារជាតិ និងវិស័យសង្គមកិច្ច។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ដើម្បីឆ្លើយតបនឹងការចំណាយ រដ្ឋាភិបាលដាក់ទិសដៅបង្កើនចំណូល ប្រមាណ ៦,៥ ពាន់លានដុល្លារ ពោលគឺកើនឡើង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងខ្ចីលុយពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ប្រមាណ ១,៨ពាន់លានដុល្លារ ដើម្បីយកមកបង្រ្គប់ការចំណាយចរន្ត សម្រាប់ឆ្នាំ២០២០។ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងហេតុនៅក្នុងអង្គប្រជុំសភាថា ច្បាប់ថវិកាឆ្នាំ២០២០ មានសារសំខាន់ក្នុងការបន្តពង្រីងសន្តិភាព ស្ថិរភាពនិយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ ត្រូវប៉ាន់ស្មានថា អាចសម្រេចបានកំណើន ៧,១ភាគរយ ធៀបនឹង៧,៥ភាគរយ ក្នុងឆ្នាំ២០១៨។ ដោយឡែកកំណើននេះ ត្រូវបានព្យាករណ៍ថានឹងថយមកក្នុងអត្រា ៦,៥ភាគរយ ក្នុងឆ្នាំ២០២០៕ (រូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋសភា)
អានបន្ថែមពិព័រណ៍សំណង់ និង បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅម៉ាឡេស៊ីដែលមិនគួរមើលរំលង
MBAM OneBuild គឺជាពិព័រណ៍តែមួយគត់ នៅក្នុងប្រទេសម៉ាឡេស៊ីដែលផ្ដោតទៅលើតែឧស្សាហកម្មសំណង់ និង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ពិព័រណ៍សំណង់ និង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាអន្តរជាតិម៉ាឡេស៊ី ហៅកាត់ថា (MBAM OneBuild) របស់គមនាគមអ្នកសាងសង់ម៉ាឡេស៊ី ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី ២៩ ដល់ ៣១ ខែតុលា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី៨ហើយ។ MBAM OneBuild បានទាក់ទាញអ្នកចូលរួមអន្តរជាតិពីបណ្ដាប្រទេសជាច្រើនរួមមាន៖ សិង្ហបុរី ចិន កម្ពុជា អាល្លឺម៉ង់ បារាំង និង ជប៉ុន។ ចិនមានក្រុមហ៊ុនចូលរួមជាង ៤០ គឺជាចំនួនច្រើនជាងគេ ដើម្បីដាក់បង្ហាញផលិតផល និង សេវាកម្មរបស់ពួកគេនៅ MBAM OneBuild ឆ្នាំនេះ។ កម្មវិធីតាំងពិព័រណ៍នេះក៏មានវគ្គចែករំលែកដោយឥតគិតថ្លៃ ស្ដីពី ការកសាងគំរូព័ត៌មាន (BIM) និង ប្រព័ន្ធអាគារឧស្សាហកម្ម (IBS) ដែលសម្របសម្រួលដោយក្រុមហ៊ុនសំណង់ CIDB E-Construct Services Sdn Bhd និង MIDA។ ក្រៅពីនេះកម្មវិធី […]
អានបន្ថែម