ព័ត៌មានក្នុងស្រុក
អាជ្ញាធរខេត្តសៀមរាប និងខេត្តហឺណាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការលើវិស័យអាទិភាព ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
ក្នុងការផ្លាស់ប្តូរដ៏សំខាន់ដើម្បីឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី រដ្ឋបាលខេត្តសៀមរាប និងខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិនបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន។ ការសន្យានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅទីក្រុង Kuqa តំបន់ស្វយ័តស៊ីនជាំង និងទីក្រុង Qingzhou ខេត្ត Henan ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា សន្និសីទនេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយអំពីធនធាន និងផលិតផលទេសចរណ៍នៃស៊ីនជាំង ការចរចារធុរកិច្ចរវាងសហគ្រាស និងការត្រួតពិនិត្យផ្លូវទេសចរណ៍នានា ព្រមទាំងបង្កើតវេទិកាផ្លាស់ប្តូរទេសចរណ៍អន្ដរជាតិ និងសហប្រតិបត្តិការជាសហគមន៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ពហុភាគី វិភាគយុទ្ធសាស្ត្រយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ទេសចរណ៍ និងសម្របសម្រួលគំនិតបង្កើតផែនការពង្រីកការទំនាក់ទំនងនាពេលអនាគត។ ទន្ទឹមគ្នានេះដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងលើឱ្យឆាប់ទទួលបានជោគជ័យបន្ថែមទៀត លោកអភិបាលរងបានបញ្ជាក់ថា គណៈប្រតិភូខេត្តសៀមរាប បានបន្តជួបពិភាក្សាជាមួយលោកអភិបាលក្រុង Shingzhou ខេត្តហឺណាន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នារកយុទ្ធសាស្រ្តជំរុញវិស័យអាទិភាពមួយចំនួនរួមមាន៖ ទេសចរណ៍ វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការផ្លាស់ប្តូរនិស្សិតកម្ពុជាពីខេត្តសៀមរាបទៅកាន់ទីក្រុងសីងចូវនាពេលខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមាន ប្រមាណ ៤០ក្រុមហ៊ុន […]
អានបន្ថែមរយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ
ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៥.៦១២.៧៩៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះ (៥ខែដើមឆ្នាំ២០២៥) កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥២៧.៥៧៧នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៥៦៩.០២៤ដុល្លារ កើន ១០,៦៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែកការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែឧសភា តែឯង អាចរកចំណូលបានប្រមាណ ២.៣៦០.២១៤ដុល្លារ ពីភ្ញៀវទេសចរបរទេសចំនួន ៥២.៧៦៧នាក់ កើនឡើង ៣,១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរបានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក បើគិតជាទឹកប្រាក់សរុបបានចំនួន ១.០៤៣.៧៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម)
អានបន្ថែមក្រសួងប្រកាសផ្តល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធចំនួន ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចាប់ផ្តើមប្រគល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃ និងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុខ ដែលទាមទារឱ្យមានវិធានការដោះស្រាយអោយបានសមស្របត្រឹមត្រូវ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយដោយប្រើប្រាស់កំលាំងសរុប ដើម្បីកាត់បន្ថយវិវាទក្នុងសង្គមជាតិ ខណៈបច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស គឺនៅសល់ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់ជាស្ថាពរ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋផងដែរ។ ជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគាំទ្រចំពោះការសម្រួលនីតិវិធីដើម្បីដោះស្រាយបញ្ចប់បញ្ហាក្បាលដីជាប់ពន្ធសូន្យ ដោយត្រូវបញ្ជូនឯកសារមកខាងពន្ធដារ ដើម្បីសម្រួលបែបបទនិងផ្ទៀងផ្ទាត់ទិន្នន័យនានាជាដើម ការធ្វើបទបញ្ញត្តិដើម្បីគ្រប់គ្រងបុរី គឺជាកត្តាសំខាន់ងាយស្រួលក្នុងការគ្រប់គ្រងលើការបង់ពន្ធ។ […]
អានបន្ថែម៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់
កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីកំណើននៃប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ របាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីសប្តាហ៍មុន បានបង្ហាញថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥ កើនឡើងជិត១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែលបានលើកឡើងថា៖ “មូលហេតុចម្បងនៃការកើនឡើងចំណូល និងចំណេញប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់” ។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានកត់ត្រាប្រាក់ចំណូលសរុបរបស់ខ្លួនចំនួន ៤១,៩ពាន់លានរៀល (ស្មើនឹងប្រមាណ ១០,៤ លានដុល្លារ) ក្នុងអំឡុងពេលដូចគ្នានេះ មានការកើនឡើង ២៧,២% ធៀបនឹងត្រីមាសទីមួយកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ១១០,៣ លានដុល្លារ កើនឡើង ២៤% ធៀបនឹងឆ្នាំ២០២៣ ហើយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលសរុបចំនួន ៤៣,៤លានដុល្លារ កើនឡើង ១៦,៦% […]
អានបន្ថែមខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរខេត្តកំពង់ធំ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងនូវគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ។ ពិធីប្រកាសនេះ ត្រូវបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣.០០០ នាក់។ ការប្រកាសនេះ ជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីប្រកាសខាងលើ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានស្នើសុំឱ្យគណៈកម្មាធិការជួយដឹកនាំសម្របសម្រួល ក្នុងគោលដៅគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្ត ឱ្យអនុវត្តគោលការណ៍អនាម័យស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្ត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើមនេះ គឺជាការការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផង។” សម្រាប់គម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះបណ្តាល និងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារ។ […]
អានបន្ថែមក្រសួងដែនដីនឹងចុះបញ្ជីដីតំបន់៣ ក្នុងខេត្តទាំង៦ជំុំវិញបឹងទន្លេសាប ជាទ្រព្យសម្បត្តិរបស់រដ្ឋ
រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាពីគម្រោងចុះបញ្ជីដីតំបន់៣ នៃដែនព្រៃលិចទឹកនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប ព្រមទាំងមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។តាមរយៈកិច្ចប្រជុំខាងលើ បានឱ្យដឹងថា តំបន់ជុំវិញបឹងទន្លេសាបគ្របដណ្តប់ក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ដែលត្រូវបានបែងចែកជាបីតំបន់ ក្នុងនោះតំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិស្របច្បាប់ ហើយតំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ជាតំបន់ប្រជាពលរដ្ឋធ្វើស្រែឡើងទឹក និងប្រដេញទឹក និង តំបន់៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត។ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ ឃើញថា បច្ចុប្បន្នតំបន់ទាំងបីនៅជុំវិញបឹងទន្លេសាបមានទំហំផ្ទៃដីដូចតទៅ៖ […]
អានបន្ថែមក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ
ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងអង្គការ STEM កម្ពុជា អនុវត្តបេសកកម្ម ៣ចម្បងគឺ ១. បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។ ថ្លែងក្នុងពិធីខាងលើ លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ […]
អានបន្ថែមរដ្ឋប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណអាយុជាង១០០ឆ្នាំ នៅសៀមរាប ដើម្បីបម្រើឱ្យវិស័យទេសចរណ៍
អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណដែលមានអាយុកាលជាង ១០០ឆ្នាំ ឡើងវិញ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អគារដែលមានអាយុកាលជាង ១០០ឆ្នាំនេះ មានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ហើយអគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំង មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ឯកឧត្តមបន្ត ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះខ្លាចប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃវិញ។ ឯកឧត្តមបញ្ជាក់ដូច្នេះ៖«ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា?។ ម៉្យាងទៀត អគារនេះត្រូវបានរៀបចំជាកន្លែងប្រគល់ទទួល សម្រាប់តម្កល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទ»។ គួរបញ្ជាក់ថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ពោលគឺមានការកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី […]
អានបន្ថែមកម្ពុជាដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបានដាក់ចេញជាផ្លូវការនូវផែនការយុទ្ធសាស្ត្រប្រកបដោយមហិច្ឆិតា សំដៅដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៣។ ផែនការនេះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម Igor Driesmans ឯកអគ្គរាជទូតពិសេសនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ។ ក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ុម ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៅក្រសួងបរិស្ថាន បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ ផ្ដោតលើការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងសមត្ថភាពបង្កើតភាពបត់បែនចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកស្ទួយរដ្ឋបាលល្អ និងបំលែងឌីជីថល។ ចំណែក លោកស្រី Alissar Chaker បានឱ្យដឹងដែរថា ផែនការយុទ្ធសាស្ត្រនេះ មិនមែនជាឯកសារគោលនយោបាយតែប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបំពេញចក្ខុវិស័យរបស់កម្ពុជា ក្នុងការឈានទៅរកភាពអព្យាក្រឹតកាបូន និងភាពធន់ចំពោះអាកាសធាតុ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយឡែក ឯកឧត្តម Igor Driesmans បានបញ្ជាក់ពីការប្តេជ្ញាឡើងវិញរបស់សហភាពអឺរ៉ុប ដោយលើកឡើងពីគោលបំណងប្រមូលផ្តុំក្រុមហ៊ុនអឺរ៉ុប […]
អានបន្ថែមឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ
នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៦% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9។
អានបន្ថែម