រដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​

ក្រសួងរ៉ែ និងថាមពល បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំជាថ្មីម្តងទៀត ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ យុទ្ធនាការចុះបង្រ្កាបនេះ បានធ្វើឡើងជាថ្មីម្តងទៀត ក្រោយអំឡុងខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ និងធ្វើការបិទទីតាំងរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។​ ប៉ុន្តែក្រោយការបង្រ្កាបនេះ ការធ្វើអាជីវកម្មបែបអនាធិបតេយ្យនេះនៅតែបន្តកើតមាន ថែមទាំងមានការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះបំបែកថ្ម និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។ ជាមួយនឹងបញ្ហានេះ ក្រសួងរ៉ែ និងថាមពល ប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅ នឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើ អាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់។

អាន​បន្ថែម

រដ្ឋមន្ត្រីដែនដី៖ ​សមុទ្រកម្ពុជាអាចផ្តល់ចំណូល ២ពាន់លានដុល្លារក្នុងមួយឆ្នាំជូនជាតិ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមុទ្រកម្ពុជាអាចផ្តល់ចំណូលប្រមាណ ២ពាន់លានដុល្លារជូនជាតិក្នុងមួយឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សា​​ន្ត​សាធារណៈខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងទេសចរណ៍​។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា តំបន់ឆ្នេរ ជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសមុទ្រអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រសួងទាំងពីរ បានឯកភាពលើទស្សនៈទានរួមនៃការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ បន្ថែមពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រនៅខេត្តកែបផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយអន្តរក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីគិតគូរជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង […]

អាន​បន្ថែម

កម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីទទួលកំណើនទេសចរចិន

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង Chongqing របស់ប្រទេសនៅថ្ងៃទី ០៦ ខែមករា។ ជើងហោះហើរត្រង់ថ្មីនេះ នឹងប្រតិបត្តិការទៅមកពីរដងក្នុងមួយសប្តាហ៍ ដែលដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងជំរុញទេសចរណ៍ ជាពិសេសដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិសាកល នេះបើយោងតាម Tin Media ធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០៤ ខែមករា​ ឆ្នាំ ២០២៤នេះ។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានតភ្ជាប់ទីក្រុងចំនួនប្រាំបីរបស់ប្រទេសចិនជាមួយប្រទេសកម្ពុជារួចហើយ ក្នុងនោះមាន Beijing, Shenzhen, Chengdu, Macau, Sanya, Jinan, Jieyang and Haikou និងទី០៩ក្រោយគេនេះ គឺទីក្រុង Chongqing នេះតែម្តង។ នៅពេលដែលប្រទេសចិនចាប់ផ្តើមដំណើរទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីដាក់ចេញនូវគោលនយោបាយ ‘កូវីដសូន្យ’ កម្ពុជារំពឹងថានឹងមានការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរចិន។ នៅឆ្នាំ ២០២៣ ក្រោយការបើកដំណើរការឡើងវិញ កម្ពុជាបានឃើញការកើនឡើងបន្តិចម្តងៗនៃភ្ញៀវទេសចរចិន ឈានដល់មួយលាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ១១០.០០០ នាក់ក្នុងឆ្នាំ ២០២២។ និន្នាការវិជ្ជមាននេះស្របនឹងរបាយការណ៍ពីប្រទេសចិន […]

អាន​បន្ថែម

ខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤

ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤ (Best Countdown City of The Year) តាមពីក្រោយដោយខេត្តបាត់ដំបង និងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះថៃ្ងទី០៥ ខែមករា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of The Year) ដែលត្រូវបានប្រកាសផ្សព្វ​ផ្សាយ​ជាផ្លូវការ និងបើកឱ្យ សាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈ​​ពេ​ល​២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowricity.​cambodia​clean​city.​com ចាប់​ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ បំផុតរួមមាន៖ ទី១-ខេត្តព្រះសីហនុ, ទី២-ខេត្តបាត់ដំបង និងទី៣-ខេត្តសៀមរាប។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នឹងប្រារព្ធពិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នាពេលខាងមុខ។

អាន​បន្ថែម

រដ្ឋសម្រេចដាក់ Wifi ដោយឥតគិតថ្លៃ តាមទីសាធារណៈសំខាន់ៗក្នុងខេត្តព្រះសីហនុ

មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ (Public Wifi) បន្ថែមទៀតនៅតាមទីតាំងសាធារណៈ និងកន្លែងកំសាន្តសំខាន់ៗក្នុងខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ គម្រោងវ៉ាយហ្វាយសាធារណៈនេះ  នឹងដាក់នៅបរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេសចរ (ក្នុងបរិវេណកំពង់ផែ) និងមុខសួនច្បារវេទិកា៧មករា សម្រាប់ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ មាន​ Wi-Fi សាធារណ:​ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ។ នៅតាមឆ្នេរទាំង ២នេះ យើងអាចភ្ជាប់Wi-Fi ដោយស្គេន​ QR Code ដូចដែលរូបភាព ឬផ្ទាំង ដែលបានដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង។

អាន​បន្ថែម

រដ្ឋសម្រេចបន្តអនុគ្រោះពន្ធសំខាន់ៗមួយចំនួន សម្រាប់វិស័យអចលនទ្រព្យដល់ចុងឆ្នាំ២០២៤

រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា អនុគ្រោះពន្ធប្រថាប់ត្រា និងពន្យារការអនុវត្តពន្ធលើចំណេញមូលធនដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្តពលរដ្ឋដែលមានចំណូលទាប និងមធ្យមមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យ និងក្នុងគ្រាដែលមានភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៤​ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតំលៃក្រោម ឬស្មើ ៧០.០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។​ ប្រភពដដែលបន្តថា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧០.០០០ ដុល្លារ ត្រូវបានអនុគ្រោះឱ្យដកទំហំទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារចេញ ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានការអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បើតាមសេចក្តីជូនដំណឹងដដែល រាជរដ្ឋាភិបាល បន្តពន្យាពេលការអនុវត្តលើពន្ធចំណេញមូលធនទាំង៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។​ រាជរដ្ឋាភិបាល បានសម្រេច ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ត្រឹមដំណាច់ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។​ បន្ថែមពីលើនេះ […]

អាន​បន្ថែម

កូរ៉េផ្តល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង

គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង។ នេះបើតាមពិធីប្រគល់-ទទួល នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រថយន្តទាំងអស់នេះ ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកទៅគ្រប់គ្រង និងប្រើប្រាស់ដើម្បីបម្រើដល់ការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តផងដែរ។ គួរបញ្ជាក់ថា រថយន្តក្រុងទាំង ៣៥គ្រឿង ខាងលើនេះ ត្រូវបានក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ធ្វើការប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែងជាបីដំណាក់កាល ដែលដំណាក់កាលទី១ ត្រូវបានប្រគល់ជូននៅថ្ងៃទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន១០គ្រឿង, ដំណាក់កាលទី២ ត្រូវបានប្រគល់ជូននៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣ មានចំនួន១០គ្រឿង និង ដំណាក់កាលទី៣ ត្រូវបានប្រគល់ជូននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មានចំនួន១៥គ្រឿង។  

អាន​បន្ថែម

អាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង

អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​សម្រេចធ្វើការផាកពិន័យ​អ្នកលេង​បណ្តាញ​សង្គម​តិកតុក (TikTok) ម្នាក់ជនជាតិ​វៀតណាម ឈ្មោះ ហ៊ួ គុក អា​ញ ​(Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥​ លាន​ដុង (៣០៦​ ដុល្លារ​) ពីបទ​បង្ខូចកិត្តិយសប្រទេសកម្ពុជា​ និងប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជាថា​ ជា​របស់​ប្រទេស​ថៃ​។ នេះ​បើយោងតាម​ការរាយការណ៍រ​បស់​សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីសម្រេចពីការផាកពិន័យ​ដែល​អាជ្ញាធរវៀតណាមបានប្រកាស​កាលពី​ថ្ងៃ​ពុធ ក៏បាន​ព្រមានផងដែរ កុំឱ្យ​តារា​តិកតុក​រូបនេះ​បង្កើត​បញ្ហា​ដដែលៗ​ទៀត ហើយ​​ត្រូវគោរព​តាមច្បាប់​វៀតណាម ស្ដីពី​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ដែល​ពេញនិយម​ ប្រកបដោយការទទួលខុសត្រូវ​ និងក្រមសីលធម៌។ គួររំលឹកថា កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែល​ទើប​កន្លងផុតទៅ ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អា​ញនេះ បាន​បង្ហោះ​វីដេអូ​មួយប្រវែង ១,២៥នាទី ដែលមានខ្លឹមសារមាតិកាអំពីប្រាសាទអង្គរវត្ត ប៉ុន្តែមានបង្ហាញរូបវីដេអូស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណីថៃនិង​កាន់ដំបង​ ១ ​ដើរ​ជុំវិញ​ប្រាសាទអង្គរវត្ត ព្រមទាំងមានរំលេចរូបភាពទង់ជាតិថៃ និងព្រះឆាយាលក្ខណ៍ស្តេចថៃ និងមានរំលេចសារជាសំឡងថា “សួស្តីប្រទេសថៃ” ​នៅលើ​គណនី​តិកតុក​រប​ស់​ខ្លួន ដែលមាន​អ្នកតាមដាន​ជាង […]

អាន​បន្ថែម

ជាង៣០ឆ្នាំ កម្ពុជារំដោះដីបានជាង ១ពាន់km2 ពីសកម្មភាពបោសសម្អាតមីន

រយៈពេល​ជាង ​៣០ ​ឆ្នាំ​  កម្ពុជារំដោះដីបានជាង ១០០០ គីឡូម៉ែត្រក្រឡាពីសកម្មភាពកម្ចាត់មីន នេះបើយោងតាមប្រភពពីមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ​ចុះផ្សាយដោយ Khmer Post ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ នេះ។ ប្រភពដដែលបញ្ជាក់ថា រហូតមកទល់ពេលនេះ ​អង្គភាព​ស៊ីម៉ាក់ ​បាន​រុក​រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៣លាន​គ្រាប់​ គ្របដណ្តប់លើ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង​១.៧៣៥​ គីឡូម៉ែត្រ​ក្រឡា​។​ ក្នុងចំណោមគ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៣លាន​គ្រាប់ដែល​អង្គភាព​ស៊ីម៉ាក់បានកម្ទេចចោលនោះ មានមីនប្រភេទ​ប្រឆាំង​មនុស្ស​ចំនួន ៥៨៩.៩៦២ គ្រាប់, គ្រាប់មីនប្រភេទ​ប្រឆាំង​រថក្រោះ​ចំនួន ១១.៤៣០ គ្រាប់, គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២.៤៤០.២៩៧ គ្រាប់, និងគ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​រួម​និង​គ្រាប់បែក​ចង្កោម​ចំនួន ១២៦.០៩១​គ្រាប់​។ ស្ថិតិនេះ​ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ គិតត្រឹម​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤​ នេះ។​ “…សមិទ្ធផល​នេះ​អាចធ្វើ​ទៅបាន​ដោយសារតែ មានការ​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ ការបង្កើន និង​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ និង​ការកែលម្អ​ស្តង់ដា​ប្រតិបត្តិការ​​។”​ នេះជាខ្លឹមសារបញ្ជាក់ក្នុង ​របាយការណ៍​របស់​អង្គភាព​ស៊ីម៉ាក់ ស្តីពី​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​ខែធ្នូ […]

អាន​បន្ថែម

កម្ពុជាចម្រាញ់រ៉ែមាសបាន៩,៥តោន ​គិតត្រឹមដំណាច់ឆ្នាំ២០២៣

គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា សម្រេចការចម្រាញ់រ៉ែមាសបាន ៩,៥តោន ហើយ នេះបើចាប់គិតតាំងពីថ្ងៃចម្រាញ់ជាផ្លូវការលើកដំបូងនៅឆ្នាំ២០២១ មក។ ក្រសួងបានបង្ហាញរបាយការណ៍នេះ នៅក្នងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។​ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣  ទទួលបានប្រមាណ ៥០លានដុល្លារ ដោយបានកើនឡើងគួរកត់សម្គាល់  ដែលកាលពីឆ្នាំ២០១៣ មានត្រឹមតែ២លានដុល្លារប៉ុណ្ណោះ។​ ក្រសួងលើកឡើងថា៖ “ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន”។ សូមបញ្ជាក់ថា  ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។ ក្រុមហ៊ុនទាំង៦ រួមមាន ទីមួយ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ ទិ៣៖ ក្រុមហ៊ុន […]

អាន​បន្ថែម