ព័ត៌មានក្នុងស្រុក
ឆមាសទី១ ២០២៣ កម្ពុជាប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ថយចុះ១៩ភាគរយ
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ សម្រេចបាន ២.០៧២លានដុល្លារ ធ្លាក់ចុះប្រមាណ ១៩ ភាគរយ។ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ចំណូលពន្ធដាររយៈពេល៦ខែ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី ១៣ ខែ កក្តដា ថា ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ នៅឆ្នាំ២០២៣។ ឯកឧត្តម លើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញប្រភេទចំណូលតាមសកម្មភាព សំខាន់ៗមួយចំនួនមានការថយចុះ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្ត សាលភេសជ្ជៈ ឬផលិតភេសជ្ជៈ បានថយចុះជិត ១៣ ភាគរយ វិស័យអចលនវត្ថុ ថយចុះជិត […]
អានបន្ថែមឆមាសទី១-២០២៣ ចំនួនផ្គត់ផ្គង់លើសតម្រូវការនៃអគារការិយាល័យនៅកម្ពុជា កំពុងដាក់សម្ពាធខ្លាំងលើការជួល និង…
ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣ ការផ្គត់ផ្គង់ប្រភេទអគារការិយាល័យថ្មីនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា កើនឡើងប្រមាណ៣៩% ថែមលើការិយាល័យដែលមានស្រាប់។ គិតចាប់ពីពាក់កណ្តាលឆ្នាំទៅដល់ចុងឆ្នាំនេះ ការផ្គត់ផ្គង់ការិយាល័យសរុប ត្រូវបានគេរំពឹងថាការិយាល័យទំហំចំនួន ២១៥.០០០ម៉ែត្រការ៉េ ត្រូវបានសាងសង់ និងដាក់លក់បន្ថែម ធ្វើឱ្យការិយាល័យសរុបមានទំហំលើសពី ១លានម៉ែត្រការ៉េ ពោលគឺ ២៤% ដែលជាកំណើនច្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ការកើនឡើងនៃការផ្គត់ផ្គង់លើស និងការថយចុះអត្រាកាន់កាប់បែបនេះ ប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃជួល អគារការិយាល័យ នេះបើយោងតាមរបាយការណ៍វាយតម្លៃពាក់កណ្តាលឆ្នាំ២០២៣ របស់ CBRE Cambodia ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ បើមើលតែទៅលើការដកស្រង់តម្លៃជួលនៃទីផ្សារការិយាល័យ យើងឃើញថាមានការកើនឡើងពី ២% ទៅ ៤% នៅគ្រប់ចំណាត់ថ្នាក់ និងស្រុក ប៉ុន្តែបើយើងមើលទៅលើការជួលដែលបានសម្រេចជាក់ស្តែង ស្ថិតិបង្ហាញថាស្ថានភាពទីផ្សារការិយាល័យនៅថេរ។ ចាប់តាំងពីការឡើងដល់កំពូលក្នុងឆ្នាំ២០១៩ ការស្នើសុំជួលការិយាល័យបានធ្លាក់ចុះគួរឱ្យកត់សម្គាល់រហូតដល់ ២០%។ ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ការដកស្រង់តម្លៃជួលបានធ្លាក់ចុះ ហើយម្ចាស់ផ្ទះបានប្រើយុទ្ធសាស្រ្តជំនួសដើម្បីទាក់ទាញអ្នកជួល។ ជំនួសឱ្យការកាត់បន្ថយការជួល ម្ចាស់ផ្ទះកំពុងផ្តល់ការលើកទឹកចិត្តដូចជាមានថែមជូនកន្លែងចតរថយន្តដោយឥតគិតថ្លៃ ការពន្យាររយៈពេលជួលដោយមិនគិតថ្លៃ និងការកែលម្អអ្នកជួល។ អាស្រ័យហេតុនេះ ការជួលអគារការិយាល័យ នៅតែស្ថិតក្រោមសម្ពាធទីផ្សារ ហើយសម្ពាធនោះធ្វើឱ្យអត្រាជួលកាន់តែចង្អៀតជាងមុន។ លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សារបស់ក្រុមហ៊ុន […]
អានបន្ថែមរកឯណាបាន! ទិញភ្លាមចូលនៅភ្លាម បង់មុនត្រឹមតែ ៥% តែប៉ុណ្ណោះពីបុរី ប៉េង ហួត
តើលោកអ្នកកំពុងស្វែងរកផ្ទះអាជីវកម្មដែលទិញភ្លាមអាចចូលនៅ និងប្រកបអាជីវកម្មភ្លាម ប៉ុន្តែកំពុងបារម្ភថាមានប្រាក់មិនគ្រប់មែនទេ? ឥលូវនេះលោកអ្នកអស់បារម្ភទៀតហើយ ក្នុងឱកាសពិសេសនេះ បុរី ប៉េង ហួត ផ្តល់ជូនគោលការណ៍បង់ប្រាក់កាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងខែកក្កដានេះ។ ប្រាក់ដើមតិច ដែលជាហេតុធ្វើឱ្យលោកអ្នកមិនអាចទិញផ្ទះក្នុងក្តីស្រមៃ ឥឡូវនេះលែងជាបញ្ហាទៀតហើយ ព្រោះបុរី ប៉េង ហួត បានផ្តល់ជូននូវគោលការណ៍បង់ប្រាក់កាន់តែពិសេស ដោយបង់មុនត្រឹមតែ ៥%ប៉ុណ្ណោះ អាចចូលនៅ ឬប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកបានភ្លាម ចំណែកឯការបង់ប្រាក់វិញត្រឹមតែ ១% ក្នុងមួយខែ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោកអ្នកអាចមានជម្រើសទទួលបានកម្ចីពីធនាគារដែលជាដៃគូសហការរបស់ បុរី ប៉េង ហួត រហូតដល់ទៅ ៩០% នៃតម្លៃផ្ទះ ហើយមានរយៈពេលកម្ចីរហូតដល់ទៅ ២៥ឆ្នាំផងដែរ។ គួរបញ្ជាក់ផងដែរថា គោលការណ៍បង់ប្រាក់ដ៏ពិសេសមិនធ្លាប់មាននេះ គឺសម្រាប់គ្រប់ប្រភេទផ្ទះហ្សបហោស៍ទាំងអស់ ដែលមានគ្រប់គម្រោងរបស់ បុរី ប៉េង ហួត ដូចជា គម្រោង ហ្រ្គេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ, គម្រោងកំពុងមានសក្តានុពលខ្លាំងនៅក្នុងតំបន់ផ្លូវ ៦០m នៅលើបណ្ដោយមហាវិថីសម្ដេចតេជោ (ដឹស្តា ដាយមិន), គម្រោងនៅបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដឹស្តា មេរាហ្កាដិន, […]
អានបន្ថែមស្វែងរកបញ្ហាប្រឈម និងចាប់យកឱកាសនៅក្នុងទីផ្សារអចលនទ្រព្យថាមវន្តនៅកម្ពុជា
ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខនៅកម្ពុជា ទើបនឹងបានចេញរបាយការណ៍វាយតម្លៃទីផ្សារអចលនទ្រព្យភ្នំពេញពាក់កណ្តាលឆ្នាំ២០២៣ របស់ខ្លួន បង្ហាញពីផលប៉ះពាល់នៃលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក ជាពិសេសការជាប់គាំងយឺតនៃសេដ្ឋកិច្ចចិន គួបផ្សំនឹងការផ្គត់ផ្គង់លើសលប់នៃទីផ្សារក្នុងស្រុក បានបន្តអូសបន្លាយការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ “ចំពេលមានការថយចុះនៃបរិយាកាសម៉ាក្រូពិភពលោក កម្ពុជាបានជួបប្រទះនូវផលប៉ះពាល់នៃការកើនឡើងនៃថ្លៃដើមទុនដែលបណ្តាលមកពីការកើនឡើងនៃអតិផរណា និងការកាត់បន្ថយការប្រើប្រាស់នៅក្នុងទីផ្សារលោកខាងលិច ដែលបណ្តាលឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ប្រមាណ 30% នៅក្នុងការនាំចេញ Q1-២០២៣ ។ លើសពីនេះ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានរងផលប៉ះពាល់ដោយសារឧស្សាហកម្មនាំចេញ និងអចលនទ្រព្យរបស់ប្រទេសចិនកំពុងនៅទ្រឹងដែរ” ប្រសាសន៍របស់លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia។ “ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ បន្ទាប់ពីប្រទេសចិន និងពិភពលោកផ្សេងទៀតបានបើកដំណើរការឡើងវិញជាបណ្តើរៗ យើងមើលឃើញសញ្ញាណវិជ្ជមានចេញពីវិស័យទេសចរណ៍ និងធុរកិច្ច” លោក Lawrence បន្ថែម។ គួររំលឹកថា កាលពីត្រីមាសទីមួយ របាយការណ៍របស់ CBRE បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់នៃគម្រោងសាងសង់ដែលត្រូវបានអនុម័ត ដោយមានគម្រោងជាង ១.៤០០ ត្រូវបានអនុម័តក្នុងអំឡុងពេលទីផ្សារកំពុងឡើងខ្លាំង ក្នុងឆ្នាំ ២០១៩ បើធៀបនឹងចំនួនគម្រោងតែប្រមាណ ៦០០ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២។ ការធ្លាក់ចុះនេះអាចបណ្តាលមកពីការផ្គត់ផ្គង់លើស ជាពិសេសនៅក្នុងផ្នែកអចលនទ្រព្យកម្រិតខ្ពស់។ លោក Marc […]
អានបន្ថែមការធ្លាក់ចុះភ្ញៀវទេសចរចិនប៉ះពាល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ខណៈកម្ពុជាមើលឃើញពីកំណើនទេសចរណ៍ចិន
ការថយចុះនៃភ្ញៀវទេសចរចិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលរារាំងផែនការស្តារសេដ្ឋកិច្ច Covid របស់ប្រទេសទាំងនេះ។ ការស្ទុះងើបសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៅក្នុងប្រទេសចិន បានធ្វើឱ្យប្រជាជនរបស់ខ្លួនកាន់តែស្ទាក់ស្ទើរក្នុងការចំណាយប្រាក់លើការធ្វើដំណើរទៅក្រៅស្រុក។ ទិន្នន័យផ្លូវការដែលចងក្រងដោយសារព័ត៌មាន Bloomberg News បង្ហាញថា ការមកដល់របស់ជនជាតិចិននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ មានការប្រែប្រួលចន្លោះពី ១៤% ទៅ ៣៩% នៅក្នុងខែឧសភា បើធៀបទៅនឹងតួលេខកាលពីមុនការរាតត្បាតឆ្នាំ ២០១៩។ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ដូចជាថៃដែលគេស្គាល់ថាជាប្រទេសពឹងផ្អែកជាចម្បងលើវិស័យទេសចរណ៍ កំពុងមើលឃើញពីការស្ទុះងើបឡើងវិញនៃតម្រូវការធ្វើដំណើរបន្ទាប់ពីជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ការមកដល់របស់ភ្ញៀវចិនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះតិចជាងគោលដៅចំនួន ៧លាននាក់សម្រាប់ឆ្នាំ ២០២៣ យ៉ាងហោចណាស់ពីរលាននាក់។ កោះបាលី ដែលជាគោលដៅវិស្សមកាលដ៏ពេញនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការសម្រាប់សណ្ឋាគារប្រណីតក្នុងអំឡុងពេលខែមករា ដល់ខែឧសភា នៃឆ្នាំ២០២៣នេះ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិន។ ប្រទេសសិង្ហបុរីដែលជាប្រទេសមួយល្បីថាមានការរីកចម្រើនខ្លាំងលើវិស័យទេសចរណ៍ក្រោយវិបត្តិសេដ្ឋកិច្ច ក៏បានឃើញចំនួនដ៏គួរឱ្យខកចិត្តនេះផងដែរ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរចិនចាប់ពីខែមករា ដល់ខែឧសភា មានចំនួនសរុបត្រឹមតែ ៣១០.៩០១ ធៀបនឹង ១, ៥៥ លាននាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនៃភ្ញៀវទេសចរចិននេះ បង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំនេះ អាចនឹងមានដំណើរការយឺតជាងមុន។ គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងជាសាកល និងសន្ទុះកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសចិន រួមចំណែកដល់ចក្ខុវិស័យកំណើនធ្លាក់ចុះសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ខណៈពេលដែលប្រទេសមួយចំនួនដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរីបានជួបប្រទះនឹងការធ្លាក់ចុះនៃចំនួនអ្នកទេសចរចិន ប្រទេសកម្ពុជាបែរជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវមកពីប្រទេសចិន។ ក្រសួងទេសចរណ៍នៅកម្ពុជា […]
អានបន្ថែមរដ្ឋកាត់ដី ០៣ទីតាំង ទំហំជាង ១៣ហិកតា នៅបឹងតាមោកឱ្យឯកជនអភិវឌ្ឍ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីចំនួន ០៣ទីតាំង មានទំហំជាង ១៣ហិកតា នៅបឹងតាមោក (បឹងកប់ស្រូវ) ឱ្យជាកម្មសិទ្ធិជូនលោក ឡាញ់ ភារ៉ា។ នេះបើតាមអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ ដីកាត់នេះ ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ដីទាំង ០៣ទីតាំងនោះរួមមាន៖ ទីតាំងទី១៖ មានផ្ទៃដី ទំហំ ៦៤.៥២៤ ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទីតាំងទី២៖ មានផ្ទៃដី ទំហំ ៥៩.៤០១ ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទីតាំងទី៣៖ […]
អានបន្ថែមរដ្ឋផ្តល់ដីសម្បទានសង្គមកិច្ចជាង ៣០០ហិកតា ជូនពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសផ្ទៃដីទំហំ ៣២២ហិកតា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រាប់ជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ។ ការប្រកាសកំណត់តំបន់វិនិច្ឆ័យនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានសម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)។ ថ្មីៗនេះផងដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានប្រកាសផ្ទៃដីទំហំ ៦០០០ហិកតា ជាតំបន់វិនិច្ឆ័យ ដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជន ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំរយ៉ និងឃុំសុខសាន្ត នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថាគម្រោង LASED III គាំទ្រថវិកាដោយធនាគារពិភពលោកនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
អានបន្ថែមរដ្ឋប្រកាសអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ពីការកេងចំណេញហួសហេតុក្នុងការជួញដូរអចលនទ្រព្យ
ក្រសួងពាណិជ្ជកម្ម បានប្រកាសពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមានការយកផលចំណេញហួសហេតុក្នុងវិស័យអចលនទ្រព្យ និងលំនៅឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វិស័យអចលនទ្រព្យ និងលំនៅឋាន នៅកម្ពុជាកំពុងមានសន្ទុះ ដែលបានបង្កឱ្យមានការប្រកួតប្រជែងយ៉ាងផុសផុល ក្នុងវិស័យជួញដូរអចលនទ្រព្យ ដែលអាចនឹងបង្កឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ ឬកឹបកេងយកផលចំណេញពីអ្នកប្រើប្រាស់ដោយហួសហេតុ។ ក្រសួងពាណិជ្ជ បានបន្ថែមទៀតថា កន្លងមកនេះ ក្នុងចរន្តនៃការទិញ លក់អចលនទ្រព្យនៅកម្ពុជា គេសង្កេតឃើញមានការប្រើប្រាស់ទម្រង់ស្ដង់ដារនៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួនមានភាពមិនសុចរិត។ ទម្រង់ស្ដង់ដារនៃកិច្ចសន្យាខ្លះមិនបានផ្ដល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្នើសុំកែប្រែខចែងឬលក្ខខណ្ឌ ណាមួយនៃកិច្ចសន្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។ ដោយឡែក ទម្រង់ស្ដង់ដារនៃកិច្ចសន្យាមួយចំនួនទៀត បានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិតទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលរបស់បុគ្គលធ្វើធុរកិច្ចលើការធានាលើទំនិញ និង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ច អាចកែប្រែ ឬផ្លាស់ប្តូរចំណុចសំខាន់ណាមួយលើប្រភេទ បរិមាណ តម្លៃ និងគុណភាពនៃទំនិញនិង/ឬសវា ឬកែប្រែខសន្យាសំខាន់ៗនៃទម្រង់ស្ដង់ដារនៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចបកស្រាយ ដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិរបស់បុគ្គលធ្វើធុរកិច្ច។ ហេតុនេះ ដើម្បីការពារអ្នកប្រើប្រាស់ពីការយកចំណេញហួសហេតុ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញប្រកាសស្តីពីខសន្យាមិនសុចរិត សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទប់ស្កាត់ការបង្កើតទម្រង់ស្ដង់ដារនៃកិច្ចសន្យាដែលមិនសុចរិត និងមានលក្ខណៈកេងចំណេញពីអ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ […]
អានបន្ថែមធនាគារជាតិនៃកម្ពុជាតឿនគ្រឹះស្ថានហិរញ្ញវត្ថុឱ្យប្រយ័ត្នលើការផ្តល់ឥណទានវិស័យអចលនទ្រព្យ
ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដោយសារតម្រូវការតិចជាងមុនខាងវិស័យអចលនទ្រព្យ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ លោកជំទាវថ្លែងថា៖ “កត្តាហានិភ័យខាងក្រៅ អាចធ្វើឱ្យតម្រូវការវិស័យអលចនទ្រព្យ ផ្ទះសម្បែង (ក្នុងប្រទេស) តិចជាងមុន ដែលនេះទាមទារឱ្យមានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នទៅលើឥណទាន វិស័យអចលនទ្រព្យ”។ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ នៅឆ្នាំ២០២២ ទ្រព្យសកម្ម និងឥណទានរបស់ប្រព័ន្ធធនាគារ បានកើន ១២,៦ភាគរយ និង១៦,៣ភាគរយ ដល់ចំនួន ៣១៧ទ្រីលានរៀល (២៦៤ភាគរយ នៃ ផ.ស.ស) និង២១៩.៧ ទ្រីលានរៀល (១៨៣ភាគរយ នៃ ផ.ស.ស)។ បើតាម NBC ឥណទានត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងមានលក្ខណៈពិពិធកម្ម ដែលវិស័យចម្បងៗ រួមមាន ការជួញដូររាយ រួមចំណែក ១៦,៤ភាគរយនៃឥណទានសរុប […]
អានបន្ថែមឆមាសទី១ ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជិត ១៨លានដុល្លារ
ឆមាសទី១ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៧.៨៧៧.៤១៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៨៥.៧៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៦៣៨,៧១ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨១១.៥៨៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១.០១២នាក់ ដែលចំណូលនេះកើនឡើង ២២១,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីរបាយការណ៍ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១,១លាននាក់ ក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០២៣នេះ ។ (អានបន្ថែម)
អានបន្ថែម