កូវីដ១៩ បង្ខំសិង្ហបុរីឱ្យផ្អាកស្ថានីយចុះចតលេខ ៤ នៃអាកាសយានដ្ឋានចាងស៊ី មួយទៀតហើយ

អាកាសយានដ្ឋានសិង្ហបុរី ចាងស៊ី ប្រកាសបិទស្ថានីយចុះចតលេខ ៤ (Terminal 4) របស់ខ្លួន ចាប់ពីថ្ងៃទី ១៦ ឧសភា ទៅ បន្ទាប់ពីព្រលានយន្តហោះនេះ បានផ្អាកដំណើរការស្ថានីយលេខ ២ (Terminal 2) មួយរួចមកហើយ កាលពីដើមខែឧសភាកន្លងទៅ។ ការប្រកាសបិទធើមីណលលេខ៤ បណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដោយសារតែចំនួននៃការហោះហើរ បានធ្លាក់ចុះខ្លាំង បណ្ដាលមកពីវិបត្តិកូវីដ ១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ព្រលានយន្តហោះចាងស៊ីប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ ។ សម្រាប់ជើងហោះហើរទាំងអស់ ដែលធ្លាប់ចុះចត និងហោះហើរនៅស្ថានីយទី៤ (Terminal 4) នេះ ត្រូវប្ដូរទីតាំងទៅដំណើរការនៅស្ថានីយផ្នែកទី ១ ( Terminal 1) និងទី៣ ( Terminal 3) វិញ។ សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនកាថាយ (Cathay Pacific) និងក្រុមហ៊ុនយន្តហោះកូរ៉េ (Korean Air) ត្រូវប្តូរទៅស្ថានីយផ្នែកទី១ (Terminal 1) ចំណែកស្ថានីយចុះចត […]

អាន​បន្ថែម

ផលិតផលខ្មែរ ៥០% នឹងដាក់លក់ក្នុងហាង 7-Eleven ដែលគ្រោងបើកអាជីវកម្មដំបូង នៅកម្ពុជាចុងឆ្នាំនេះ

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើអោយក្រុមហ៊ុន CP ALL ប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០% ។ ការស្នើសុំនេះ ត្រូវបាន ឯកឧត្តមឯកអគ្គរាជទូត ថ្លែងប្រាប់ លោក ឆៃរោច ទីវ៉ាត់មុនចាក់រើន អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP All Cambodia ទៅលើ គម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃ ច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២០ នាទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងបានស្នើសុំក្រុមហ៊ុនគោរពពាក្យសន្យា គឺថានឹងប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%។ ឆ្លៀតក្នុងឱកាសនោះដែរ លោក […]

អាន​បន្ថែម

ពានរង្វាន់ PropertyGuru Cambodia Property លើកទី ៥ នឹងប្រារព្វឡើងដូចបានព្រាងទុកសម្រាប់ឆ្នាំ ២០២០ នេះ

ការប្រារព្ធពិធីកាន់តែធំ កាន់តែចិញ្ចែងចិញ្ចាច របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជានឹងត្រូវធ្វើឡើងនៅខែសីហានេះហើយ! • សាធារណជនទាំងអស់នៅតែត្រូវបានលើកទឹកចិត្តឲ្យបេក្ខភាពរបស់ខ្លួនរហូតដល់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ជាមួយនឹងរាត្រីសមោសរក្រវាត់កពណ៌ខ្មៅដែលនឹងប្រារព្វឡើងនៅថ្ងៃទី ៧ សីហា ឆ្នាំ ២០២០ នៅឯសណ្ឋាគារសូហ្វីតែល ផូគីត្រា • សិទ្ធិដាក់តាំងឡូហ្គោនៅក្នុងពិធីនោះ នឹងត្រូវប្រគល់ជូនបេក្ខភាពដែលឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន ខណៈដែលបេក្ខភាពដែលមានស្រាប់នឹងត្រូវវិនិច្ឆ័យដូចធម្មតា • អ្នករៀបចំកម្មវិធីនឹងអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តតាមអនុសាសន៍ណែនាំរបស់អាជ្ញាធរ និងអ្នកជំនាញសុខាភិបាល រាជធានីភ្នំពេញ, កម្ពុជា ៧ ឧសភា ២០២០ ពានរង្វាន់ PropertyGuru Cambodia Property ដែលជាកម្មវិធីផ្តល់ពានរង្វាន់ឈានមុខគេនៅក្នុងតំបន់ នឹងបន្តរៀបចំឡើងវិញនាឆ្នាំនេះជាមួយនឹងពេលវេលាថ្មី និងតាមបែបបទខ្មែរ។ អ្នករៀបចំកម្មវិធីបានធ្វើការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវដោយពន្យាការរៀបចំរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ និងពិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property ម្តងរួចមកហើយ ដែលពីមុនយើងត្រៀមរៀបចំក្នុងខែមិថុនា ដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវចូលរួម, ទីកន្លែង, និងបុគ្គលិក។ ព្រឹត្តិការណ៍រាត្រីសមោសរអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជានឹងត្រូវរៀបចំឡើងនៅថ្ងៃទីសុក្រ ទី ៧ ខែ សីហា […]

អាន​បន្ថែម

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលដ៏ខ្លី ខាងមុខ

សំណង់សណ្ឋាគារផ្កាយប្រាំ ហ៊ាយ៉ាត់ រីជិនស៊ី សម្រេចបានប្រហែល ៩៧% ហើយ រង់ចាំតែបង្ហើយផ្នែកខ្លះ ដូចជាការតុបតែងលម្អរចនាបថផ្ទៃក្នុង ការបំពាក់គ្រឿងសង្ហារិម និងរៀបចំបន្ទប់ស្ប៉ាបន្ថែមទៀតប៉ុណ្ណោះ ការសាងសង់នឹងចប់សព្វគ្រប់ហើយ។ នេះបើតាមការឱ្យដឹងពីលោក សាយមឹន ឌែល ( Simon Dell ) អគ្គនាយករងជាន់ខ្ពស់នៃសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន ជីប ម៉ុង។ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩ ទៅលើដំណើរការសាងសង់ ក៏ដូចជាការបើកសណ្ឋាគារ លោក Simon Dell មានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា៖ “ស្ទើរតែគ្រប់អាជីវកម្មទាំងអស់ បានទទួលរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃមេរោគ COVID-19 ហើយសម្រាប់គម្រោងសាងសង់នៃសណ្ឋាគារយើងក៏ដូច្នោះដែរ។ ដោយសារតែមានការពន្យារពេលនៃការធ្វើដំណើររបស់អ្នកជំនាញពិគ្រោះយោបល់ ក៏ដូចជាការមកដល់យឺតនៃផលិតផល និងអ្នកផ្គត់ផ្គង់មួយចំនួន ដែលមានមូលដ្ឋាននៅទីនេះ ឬមកពីបរទេសផងដែរ ដែលនេះជាបញ្ហាប្រឈមទៅលើពេលវេលារបស់យើង។ ទោះយ៉ាងណា យើងកំពុងធ្វើការឆ្លងកាត់បញ្ហាប្រឈមទាំងនេះ ហើយយើងមានទំនុកចិត្តថា យើងនឹងអាចជំរុញគម្រោងនេះឱ្យបញ្ចប់ ក៏ដូចជាបើកដំណើរការសណ្ឋាគារ ហ៊ាយ៉ាត់ រីជិនស៊ី ភ្នំពេញក្នុងរយៈប៉ុន្មានខែខាងមុខទៀតនេះ។” ដោយសារមានលក្ខណៈជាសណ្ឋាគារលំដាប់ផ្កាយ៥នេះ គុណភាពអគារ និងសេវាកម្មក្នុងសណ្ឋាគារនេះ សុទ្ធតែត្រូវបានរៀបចំឡើងប្រកបដោយភាពប្រណីត និងស្របតាមស្តង់ដារអន្តរជាតិលំដាប់ខ្ពស់។ ក្នុងនោះរួមមាន បន្ទប់លំដាប់ប្រណីតៗ […]

អាន​បន្ថែម

7-Eleven នឹងមានវត្តមាននៅកម្ពុជាឆាប់ៗនេះ

សិទ្ធិអាជីវកម្ម ឬហៅថា Franchise របស់ 7-Eleven មកកម្ពុជា បានក្លាយជាប្រធានបទក្តៅមួយ នៅដើមខែ ឧសភានេះ។ មានក្រុមហ៊ុននាំចូល និងអ្នកជំនាញនៅទីផ្សារហ៊ុនថៃជាច្រើន បានផ្តល់ហេតុផល និង ការវិភាគផ្សេងៗគ្នាអំពីករណីនេះ។ លោក ធីរាក់ធីប វង្សសេងផៃបូន (Threethip Wongsaengphaibun) អ្នកគ្រប់គ្រងការិយាល័យស្រាវជ្រាវ នៅទីផ្សារភាគហ៊ុន កសិកនថៃ បានថ្លែងអោយដឹងថា “ក្នុងករណី ក្រុមហ៊ុន CP All បានទទួលកិច្ចសន្យាអាជីវកម្ម 7- Eleven នៅកម្ពុជាមែន នោះអាចនិយាយបានថា ជាប្រការមួយវិជ្ជមានបំផុតសម្រាប់ ក្រុមហ៊ុន CP ។” លោក បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានមើលឃើញពី ទីផ្សារទំនិញលក់រាយនៅកម្ពុជានៅតែមានការប្រកួតប្រជែងខ្លាំង ដូចទីផ្សារលក់រាយរបស់ថៃ។ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានម្ចាស់ទីផ្សារធំ ដូច្នេះ ទើបជាឱកាសមួយសម្រាប់ក្រុមហ៊ុន CP All ដើម្បីចូលក្នុងចំណែកទីផ្សារនៅកម្ពុជា។ លើសពីនេះ ក្នុងរយៈពេល ២-៣ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន CP […]

អាន​បន្ថែម

GMAC៖ ចេញលិខិតអំពាវនាវសុំម្ចាស់អគារកាត់បន្ថយថ្លៃឈ្នួល ៣០% ដល់រោងចក្រ រងប៉ះពាល់កូវីដ១៩

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថាស៊ីម៉ាក់ស៍ ( GMAC ) បានអំពាវនាវ ដល់ម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងសម្រាប់រោងចក្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅកម្ពុជា ស្នើសុំឱ្យពួកគេកាត់បន្ថយថ្លៃឈ្នួលជួលយ៉ាងតិច ៣០% រយៈពេល ៣ ទៅ ៦ ខែ ក្នុងហេតុផលថា មេរោគកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ។ នៅក្នុងលិខិតអំពាវនាវតាមរយៈការចេញលិខិតផ្លូវការចុះថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២០ នេះ GMAC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១៨០ ហើយ ដែលបានផ្អាកផលិតកម្មរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុសនេះ ខណៈដែលផលប៉ះពាល់ៗមកលើវិស័យនេះ កាន់តែធ្ងន់ធ្ងរទៅៗ។ រោងចក្រដែលត្រូវបានគេផ្អាកទាំងនេះ ត្រូវបានគេរាយការណ៍ថា មិនអាចបន្តរ៉ាប់រងបង់ថ្លៃដូចដើមទៀតបាន ដោយសារប្រាក់ចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែមានការលុបចោលការបញ្ជាទិញជាច្រើន និងអវត្តមាននៃការបញ្ជាទិញថ្មីៗ ក្នុងកំឡុងពេលឆ្លងរាលដាលនៃវីរុសនេះ។ ប្រភពដដែលក៏បានរាយការណ៍ដែរថា នឹងមានរោងចក្រចំនួន ៦០ ផ្សេងទៀត ក៏នឹងត្រូវផ្អាកផលិតកម្មរបស់ពួកគេផងដែរ។ ដោយសារភាពលំបាកនេះ GMAC បានចេញលិខិតអំពាវនាវ ដល់ម្ចាស់ផ្ទះដែលជួលអគារ និងអចលនទ្រព្យផ្សេងៗរបស់ខ្លួនទៅឱ្យរោងចក្រដែលរងគ្រោះទាំងនោះ សូមមេត្តាកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលរោងចក្រកំពុងជួបការលំបាក […]

អាន​បន្ថែម

ក្រសួងដែនដីគ្រោងស្នើថវិកាចំនួនប្រមាណ ១០០ លានដុល្លារ យកមកអនុវត្តគម្រោងបែងចែកដី (LASED III) ជំហានទី៣

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងម្ចាស់ជំនួយ បានពិភាក្សាគ្នា អំពីសំណើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ អោយមានដីធ្វើកសិកម្ម និងមានដីសាងសង់លំនៅឋាន ដែលនឹងប្រើប្រាស់ថវិកាប្រមាណ១០០ លានដុល្លារអាមេរិក។ នេះបើតាមសម្តីរបស់លោក ឫទ្ធី រតនៈជ័យសិទ្ធិ អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈបទសម្ភាសន៍ជាមួយអ្នកយកពត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៥ ខែឧសភា ឆ្នាំ២០២០។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរបេសកកម្មរបស់ធនាគារពិភពលោក ដែលបានអនុវត្តកន្លងមក។ ក្នុងនោះដែរ កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីសំណើលើកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ៣ (LASED III) សម្រាប់យកមកអនុវត្តបន្តទៀត។ លោកបានបង្ហាញថា គម្រោងជំហានទីបីនេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដែលនឹងត្រូវអនុវត្ត រយៈពេល៦ឆ្នាំ គឺគ្រោងនឹងចាប់ផ្តើមពីចុងឆ្នាំនេះទៅ ដោយទីតាំងអនុវត្តគម្រោងនេះ នៅមិនទាន់បានសម្រេចនៅឡើយ។ ថវិកាដែលនឹងចំណាយក្នុងការអនុវត្តគម្រោងនេះ មានទឹកប្រាក់ប្រមាណ១០០ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ធនាគារពិភពលោក។ […]

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣0 ហិកតា ជាមួយនឹងទីតាំងដី៣កន្លែងផ្សេងទៀត

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជរាជធានីភ្នំពេញទៅឲ្យលោកស្រី គីម ហ៊ាង និងផ្ទៃដីដែលនៅទីតាំងដី៣កន្លែងផ្សេងៗគ្នាទៀត។ នេះបើយោងតាមលិខិតរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីដែល ដែលបានផ្ញើរជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ។ លិខិតនេះបានសម្រេចដោះដូរដី ក្នុងទំហំ៣០ហិកតា នៃផ្ទៃដីបឹងតាមោក ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទីតាំងបីកន្លែងទៀតរួមមាន ផ្ទៃដីទំហំ ៣ហិកតា ដែលស្ថិតនៅខាងកើតវិមានឈ្នះ ឈ្នះ ក្នុងនោះដីទំហំ ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្គាឌិនស៊ីធី ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងដីអតីតទីលានចាក់សំរាម ស្ទឹង មានជ័យទំហំ៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ ទៅឲ្យលោកស្រី គីម ហ៊ាង។ សេចក្តីសម្រេចនេះ ភ្ជាប់ជាមួយ ខចែងពីរ៖ ១) ត្រូវដោះស្រាយគោលនយោបាយ […]

អាន​បន្ថែម

បណ្ឌិត គីម ហ៊ាង៖ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត ហ្នឹងគឺជារឿងមួយធំហ្មង!

ខុសប្លែកពីអ្នករកស៊ីមួយចំនួនដែលផ្អាកសកម្មភាពគម្រោងរបស់ខ្លួន ព្រោះតែខ្លាចខាតដោយសារផលប៉ះពាល់ពីមេរោគកូវីដ១៩ ដែលកំពុងបន្តគម្រាមកំហែងសុខភាពពិភពលោក និងមិនដឹងថាពេលណាទើបបានស្រាយស្បើយទៅវិញនេះ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញ និងជាវិនិយោគិនអចលនទ្រព្យឆ្នើមមួយរូបនៅកម្ពុជា បែរជាបន្តអភិវឌ្ឍគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនលោកទៅវិញ។ ឆ្លើយនឹងសំណួរអ្នកសារៈព័ត៌មានដែលបានចោទសួរថា ក្នុងស្ថានភាពផ្ទុះកូវីដ១៩ នេះ  តែហេតុដូចម្តេចបានជាលោកបែរជាបន្តអភិវឌ្ឍគម្រោងបុរីរបស់ខ្លួនទៅវិញ លោកបានឆ្លើយច្បាស់ៗថា “…ពេលនេះជាពេលដែលអ្នកស្រុក ត្រូវសាងសង់ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ ដើម្បីចំណូលពន្ធដារជួយដល់រដ្ឋដល់រដ្ឋាភិបាល។” “បើយើងអាងថា មិនសាងសង់ក៏យើងមានលុយ។ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត អាហ្នឹងគឺជារឿងមួយធំហ្មង។ បរទេសមិនម៉ោ យើងត្រូវប៉ះពាល់ហើយ ប៉ុន្តែខ្មែរអ្នកមានត្រូវបង្កើនការសាងសង់។ យើងទទួលស្គាល់ថា សាងសង់អាឡូវហ្នឹង គឺវាមិនងាយលក់ដូចពីមុន ព្រោះមនុស្សមិនហ៊ានបញ្ចេញលុយ។ ប៉ុន្តែប្រសិនបើយើងមានគំនិតគិតចឹងដូចគ្នា អាហ្នឹងយើងជាប់គាំងហើយ។​” លោកបានលើកឡើងដូចនេះ ក្នុងបទសម្ភាសន៍ជូនអ្នកកាសែតក្នុងស្រុកមួយ ជុំវិញប្រធានបទ «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺ Covid-19 និងការលើកលែងពន្ធប្រថាប់ត្រា» កាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២០ នេះ។ គួររម្លឹកថា កូវីដ១៩ ទើបតែវាយលុកបានប្រហែលពីរខែ តែសេដ្ឋកិច្ចពិភពលោកត្រូវបានគេសង្កេតឃើញថាចុះដាបខ្លាំង ដែលរហូតមកចុងខែមេសានេះ មានប្រទេសជាង ៨០ ហើយដែលបានស្នើជំនួយហិរញ្ញវត្ថុពីអាយអឹមអែហ្វ (IMF)។ ដែលធ្ងន់ជាងនេះថែមទៀតនោះ […]

អាន​បន្ថែម

CBRE៖ អត្រាជួល/លក់ការិយាល័យ ចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីខែនេះទៅ

អត្រាការិយាល័យលក់/ជួលរួច (occupancy rate) ចាប់ផ្តើមធ្លាក់ចុះចាប់ពីខែនេះទៅ បន្ទាប់ពីនៅថេរ ក្នុងត្រីមាសដំបូង។ ចំណែកអត្រាជួលថ្មី (Rent Rate) ក៏នឹងចាប់ផ្តើមថយខ្លាំងរហូតជិតដល់ចុងឆ្នាំ ក្រោយពីទើបតែបានងើបឡើងតែបន្តិចប៉ុណ្ណោះ កាលពីមុនផ្ទុះកូវីដ១៩ មួយខែ។ អត្រាជួលធ្លាក់ចុះខ្លាំងនេះ មាននិន្នាការបញ្ច្រាសពីអត្រាផ្គត់ផ្គង់ការិយាល័យថ្មី ដែលមានស្ថានភាពថេរ កាលពីដើមឆ្នាំ ហើយនឹងកើនចំនួនច្រើនខ្លាំង រហូតឆ្នាំក្រោយតែម្តង។ កំណើនការផ្គត់ផ្គង់ច្រើននេះ នឹងធ្វើឱ្យអត្រាកាន់កាប់ការិយាល័យនៅសល់កន្លែងទំនេរច្រើន ជាលទ្ធផលនឹងនាំឱ្យមានសម្ពាធខ្លាំងទៅលើតម្លៃទីផ្សារជួល និងលក់ការិយាល័យពាណិជ្ជកម្ម ពោលគឺនឹងបង្ខំឱ្យម្ចាស់អគារ បង្ខំចិត្តបន្ថយថ្លៃជួល។ នេះ បើយោងតាមរបាយការណ៍របស់ CBRE ដែលបានព្យាករទីផ្សារអចលនទ្រព្យកាលពីពេលថ្មីៗនេះ។ សម្រាប់ស្ថានភាព ការិយាល័យលក់/ជួលរួច របាយការណ៍នេះ បានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនអ្នកកាន់កាន់ (កំពុងជួល ឬទិញ) ការិយាល័យ មានការធ្លាក់ចុះបន្តិច ហើយនៅទ្រឹងត្រឹមត្រីមាសទី១។ ពោលគឺប្រមាណតែតិចជាង ១% បើប្រៀបធៀបនឹងត្រីមាសដូចគ្នាពីឆ្នាំមុន។ ទោះយ៉ាងណាក្ដី អត្រានេះ ត្រូវបានគេព្យាករថា នឹងមានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអត្រាមួយយ៉ាងលឿននៃឆ្នាំ ២០២០ ដោយសារការពន្យារគម្រោងមួយចំនួន និងដោយសារការធ្លាក់ចុះទំនុកចិត្តវិនិយោគដោយសារស្ថានភាពប៉ះពាល់ពីមេរោគ។ និយាយពីអត្រាជួលថ្មី (Rental rate) […]

អាន​បន្ថែម