ផលិតផលខ្មែរ ៥០% នឹងដាក់លក់ក្នុងហាង 7-Eleven ដែលគ្រោងបើកអាជីវកម្មដំបូង នៅកម្ពុជាចុងឆ្នាំនេះ

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើអោយក្រុមហ៊ុន CP ALL ប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០% ។

ការស្នើសុំនេះ ត្រូវបាន ឯកឧត្តមឯកអគ្គរាជទូត ថ្លែងប្រាប់ លោក ឆៃរោច ទីវ៉ាត់មុនចាក់រើន អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP All Cambodia ទៅលើ គម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃ ច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២០ នាទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងបានស្នើសុំក្រុមហ៊ុនគោរពពាក្យសន្យា គឺថានឹងប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឆៃរោច បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការអនុវត្តពាក្យសន្យាខាងលើ។ ភ្ជាប់ជាមួយគ្នានោះ លោកក៏បានស្នើសុំស្ថានទូតកម្ពុជា ជួយសម្របសម្រួលផ្តល់ព័ត៌មានអំពីផលិតផលខ្មែរ ជាពិសេសអាហារកែច្នៃ និងអាហារក្រៀម ដើម្បីក្រុមហ៊ុនសិក្សា និងដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញសម្រាប់លក់នៅក្នុងសាខាដំបូង ដែលគ្រោងនឹងបើកនៅចុងឆ្នាំនេះ។

គួរបញ្ជាក់ដែរថា ខាងស្ថានទូតកម្ពុជា បានបញ្ជាក់ប្រាប់ នៅក្នុងទំព័រហ្វេសផ្លូវការរបស់ខ្លួនដែរថា ដំណាក់កាលដំបូង ក្រុមហ៊ុន CP ALL នឹងធ្វើការវិនិយោគដោយខ្លួនឯង ១០០% ដើម្បីបង្កើតហាង 7-Eleven ឱ្យបាន ៧០០ សាខា នៅកម្ពុជា ជាមុនសិន។ បន្ទាប់មកទើបលក់ Franchise ដល់ធុរជនតាមក្រោយ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្សារអន្តរជាតិបោះដុំបន្លែធំបំផុតក្នុងរាជធានីភ្នំពេញ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ាន​-អន្តរជាតិ​ ឬផ្សារដើមគរថ្មី ស្ថិតនៅសង្កាត់​គោក​រកា​ ខណ្ឌ​ព្រែកព្នៅ​ លើផ្ទៃដី ២០ហិក​តា​​ នៃដីបឹងតាមោក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ពិធីសម្ពោធខាងលើនេះ មានការចូលរួមជាអធិបតីពី​​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ និង​ឯកឧត្ដម​ វ៉ាង​ វិន​ធាន​ អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោងផ្សារដើមគរថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀលអ៊ីស្តេត អ៊ិនវេសម៉ិន ឯ.ក ដែលបានអភិវឌ្ឍសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ចំណតរថយន្ត ឃ្លាំង និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់។ ទន្ទឹមនឹងនេះដែរ ផ្សារដើមគរថ្មីនេះ នឹងអនុញ្ញាតឱ្យអាជីវក ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ តំបន់ជុំវិញផ្សារដើមគរចាស់ ទៅលក់ដូរនៅបឹងតាមោកវិញ ទៅតាមតម្លៃជួលសមរម្យ។ គួររំលឹកថា កន្លងមកអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យសិក្សារៀបចំបង្កើតផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្តបន្ថែមទៀត ដើម្បីជួយដល់កសិកផលរបស់កសិករ ។ (អានបន្ថែម) - Video Advertisement […]

ហាងនំបុ័ងដ៏ល្បីរបស់កូរ៉េ សម្រេចវិលមកកម្ពុជាវិញ ក្រោយឃើញសេដ្ឋកិច្ចកម្ពុជាមានសន្ទុះគួរឱ្យកត់សម្គាល់

បន្ទាប់ពីបិទទ្វារមួយរយៈ ហាងនំបុ័ងយីហោល្បីឈ្មោះរបស់កូរ៉េខាងត្បូង Tous Les Jours បានសម្រចចិត្តបើកដំណើរការឡើងវិញនៅរាជធានីភ្នំពេញ ដោយសារកត្តាសក្តានុពលទីផ្សារមានប្រជាពលរដ្ឋវ័យក្មេងច្រើន និងកំណើនសេដ្ឋកិច្ចហក់ខ្ពស់គួរឱ្យកត់សម្គាល់ក្នុងតំបន់។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Maeil Business News Korea ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ក្រុមហ៊ុន CJ Foodville និងក្រុមហ៊ុនភោជនីយដ្ឋានពិភពលោក EFG បានចុះកិច្ចព្រមព្រៀងទិញសិទ្ធិផ្តាច់មុខ​ (franchise) ដើម្បីបើកដំណើរការហាងនំបុ័ង Tous Les Jours ចំនួន៥ទីតាំងឡើងវិញនៅកម្ពុជា។​ បើតាមប្រភពដដែល ក្រុមហ៊ុននឹងបើកហាងទី១ និងទីពីរ នៅរាជធានីភ្នំពេញ ដោយហាងទី១ ស្ថិតនៅផ្លូវកម្ពុជាក្រោម និងហាងទីពីរ ស្ថិតនៅម្តុំទួលទំពួង។ ដោយមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជាដែលមានអត្រាកំណើនប្រចាំឆ្នាំ ៧ភាគរយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ពិសេសគឺជាប្រទេសដែលមានសក្តានុពលខ្ពស់ដែលមានប្រជាជន ពេញវ័យច្រើន ដូច្នេះការវិលត្រឡប់របស់ Tous Les Jours ម្តងនេះ ក្រុមហ៊ុនគ្រោងនឹងដំណើរការហាងជាមួយនឹងយុទ្ធសាស្រ្តថ្មីតាមរយៈការសហការជាដៃគូជាមួយ EFG ដើម្បីក្លាយជាម៉ាកយីហោនំប៉័ងលំដាប់ថ្នាក់លេខ១ នៅកម្ពុជា។ បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ CJ Foodville បាននិយាយថា “ការវិលត្រឡប់មកប្រទេសកម្ពុជាវិញនេះគឺមានសារៈសំខាន់ខ្លាំងណាស់ […]

ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!

កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖ ➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យ ♥ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ ពី PH Grand Hall ♥ Apple Watch Series 9 ឬ ♥ Air Pods Pro 2 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖  / ។ ព័តមានបន្ថែម សូមទស្សនាវិដេអូ […]

១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣​ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ទន្ទឹមនឹងនេះ សម្តេចបានស្នើដល់ចិនជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន ឱ្យមកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញឱ្យចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ គួររម្លឹកដែរថា រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែក […]

កម្ពុជា​មានទំហំទីផ្សារ​គ្រឿង​សង្ហា​រិម​ជិត $១០០លានក្នុង១ឆ្នាំ​ អាចនឹងកើនដល់ជាង $១ពាន់លាននៅឆ្នាំ ២០៣៣

ទីផ្សារគ្រឿងសង្ហារិមកម្ពុជា ទោះបីមានទំហំតូចបន្តិចក៏ដោយ ប៉ុន្តែកំពុងមានការរីកចម្រើន ខ្លាំង ជាមួយនឹងទំហំទីផ្សារបច្ចុប្បន្នជិត ១០០លានដុល្លារក្នុងមួយឆ្នាំ អ្នកជំនាញព្យាករថា ទីផ្សារនេះនឹងកើនឡើងដល់ ១,៤៨៤ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ នេះបើយោងតាម “របាយការណ៍ស្រាវជ្រាវឧស្សាហកម្មគ្រឿងសង្ហារិមកម្ពុជាឆ្នាំ ២០២៤-២០៣៣” ដែលចេញផ្សាយដោយ finance.yahoo ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៤។ ទោះបីជាមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏វិស័យផលិតគ្រឿងសង្ហារិមរបស់កម្ពុជា បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងការនាំចេញកើនឡើងពី ៤១៩លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៣ (ថយចុះបន្តិចប្រមាណ ៦,១៨% បើធៀបនឹងឆ្នាំមុន)  ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) គួរឱ្យកត់សម្គាល់មានប្រមាណ ២០,៧%សម្រាប់កំឡុងពេល ៥ឆ្នាំចុងក្រោយនេះ។ កត្តាជំរុញនៅពីក្រោយគន្លងនៃកំណើននេះ ភាគច្រើនកើតចេញពីសកម្មភាពនាំចេញ ដោយតម្លៃនាំចេញគ្រឿងសង្ហារិមរបស់ប្រទេសកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារផលិតផលគ្រឿងសង្ហារិមធំជាងគេបង្អស់នៅទូទាំងពិភពលោក។ គួរកត់សម្គាល់ថាក្រុមហ៊ុនគ្រឿងសង្ហារិមធំៗចិនដូចជា Zhi Bang Furniture និង Sofia បានពង្រីកវត្តមានរបស់ពួកគេដោយបង្កើតហាងលក់រាយនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ថៃ […]

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​ - Video Advertisement -