ផ្សារអន្តរជាតិបោះដុំបន្លែធំបំផុតក្នុងរាជធានីភ្នំពេញ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ លើផ្ទៃដី ២០ហិកតា នៃដីបឹងតាមោក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ពិធីសម្ពោធខាងលើនេះ មានការចូលរួមជាអធិបតីពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម វ៉ាង វិនធាន អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងផ្សារដើមគរថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀលអ៊ីស្តេត អ៊ិនវេសម៉ិន ឯ.ក ដែលបានអភិវឌ្ឍសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ចំណតរថយន្ត ឃ្លាំង និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់។ ទន្ទឹមនឹងនេះដែរ ផ្សារដើមគរថ្មីនេះ នឹងអនុញ្ញាតឱ្យអាជីវក ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ តំបន់ជុំវិញផ្សារដើមគរចាស់ ទៅលក់ដូរនៅបឹងតាមោកវិញ ទៅតាមតម្លៃជួលសមរម្យ។ គួររំលឹកថា កន្លងមកអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យសិក្សារៀបចំបង្កើតផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្តបន្ថែមទៀត ដើម្បីជួយដល់កសិកផលរបស់កសិករ ។ (អានបន្ថែម) - Video Advertisement […]
ហាងនំបុ័ងដ៏ល្បីរបស់កូរ៉េ សម្រេចវិលមកកម្ពុជាវិញ ក្រោយឃើញសេដ្ឋកិច្ចកម្ពុជាមានសន្ទុះគួរឱ្យកត់សម្គាល់
បន្ទាប់ពីបិទទ្វារមួយរយៈ ហាងនំបុ័ងយីហោល្បីឈ្មោះរបស់កូរ៉េខាងត្បូង Tous Les Jours បានសម្រចចិត្តបើកដំណើរការឡើងវិញនៅរាជធានីភ្នំពេញ ដោយសារកត្តាសក្តានុពលទីផ្សារមានប្រជាពលរដ្ឋវ័យក្មេងច្រើន និងកំណើនសេដ្ឋកិច្ចហក់ខ្ពស់គួរឱ្យកត់សម្គាល់ក្នុងតំបន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Maeil Business News Korea ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ក្រុមហ៊ុន CJ Foodville និងក្រុមហ៊ុនភោជនីយដ្ឋានពិភពលោក EFG បានចុះកិច្ចព្រមព្រៀងទិញសិទ្ធិផ្តាច់មុខ (franchise) ដើម្បីបើកដំណើរការហាងនំបុ័ង Tous Les Jours ចំនួន៥ទីតាំងឡើងវិញនៅកម្ពុជា។ បើតាមប្រភពដដែល ក្រុមហ៊ុននឹងបើកហាងទី១ និងទីពីរ នៅរាជធានីភ្នំពេញ ដោយហាងទី១ ស្ថិតនៅផ្លូវកម្ពុជាក្រោម និងហាងទីពីរ ស្ថិតនៅម្តុំទួលទំពួង។ ដោយមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជាដែលមានអត្រាកំណើនប្រចាំឆ្នាំ ៧ភាគរយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ពិសេសគឺជាប្រទេសដែលមានសក្តានុពលខ្ពស់ដែលមានប្រជាជន ពេញវ័យច្រើន ដូច្នេះការវិលត្រឡប់របស់ Tous Les Jours ម្តងនេះ ក្រុមហ៊ុនគ្រោងនឹងដំណើរការហាងជាមួយនឹងយុទ្ធសាស្រ្តថ្មីតាមរយៈការសហការជាដៃគូជាមួយ EFG ដើម្បីក្លាយជាម៉ាកយីហោនំប៉័ងលំដាប់ថ្នាក់លេខ១ នៅកម្ពុជា។ បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ CJ Foodville បាននិយាយថា “ការវិលត្រឡប់មកប្រទេសកម្ពុជាវិញនេះគឺមានសារៈសំខាន់ខ្លាំងណាស់ […]
ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!
កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖ ➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យ ♥ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ ពី PH Grand Hall ♥ Apple Watch Series 9 ឬ ♥ Air Pods Pro 2 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ / ។ ព័តមានបន្ថែម សូមទស្សនាវិដេអូ […]
១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%
ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ទន្ទឹមនឹងនេះ សម្តេចបានស្នើដល់ចិនជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន ឱ្យមកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញឱ្យចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ គួររម្លឹកដែរថា រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែក […]
ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%
ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ននៅប្រទេសកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ កំពុងដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។ - Video Advertisement -
ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំ១នៅស្វាយរៀងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា
តំបន់សេដ្ឋកិច្ចពិសេស Manhattan ប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយនឹងសហការជាមួយក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Clement Yang បានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន នឹងសហការជាមួយក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោក ដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។ ក្រៅពីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនក៏មានបំណងក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។ ជាការឆ្លើយតប លោក ស៊ុន […]