រាជរដ្ឋាភិបាលសម្រេចយកសណ្ឋាគារ The Great Duke ធ្វើជាមន្ទីរពេទ្យថែទាំអ្នកជំងឺ COVID-19

សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) បានក្លាយជា មន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឺ កូវីត១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នេះ។ ការប្រែក្លាយ សណ្ឋាគារចំកណ្ដាលទីក្រុងភ្នំពេញ អោយទៅជាមន្ទីរពេទ្យ សម្រាប់ការព្យាបាលជំងឺឆ្លង កូវីត១៩ ជាការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានសហការណ៍ជាមួយឯកឧត្តមអភិបាល រាជធានីភ្នំពេញ ។ ការរៀបចំអោយមាន មន្ទីរពេទ្យសម្រាប់ការព្យាបាល តែ ជំងឺឆ្លងថ្មីមួយនេះ ក្នុងគោលបំណងបង្ការការឆ្លងជាយថាហេតុ ព្រមទាំងធ្វើយ៉ាងណាអោយមានការការពារ និង ព្យាបាលយ៉ាងមានប្រសិទ្ធភាព ។ នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យ សាធារណជនរក្សាភាពនឹងនរក្នុងចិត្ត កុំមានភ័យខ្លាច និងជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ របស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ១៧ មិនា ឆ្នាំ ២០២០ នេះ អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ ។

អាន​បន្ថែម

វិធានការឆ្លើយតបកូរ៉ូណារបស់រដ្ឋាភិបាលកម្ពុជា ជំរុញការបញ្ចុះតម្លៃ ៥០% ក្នុងសេវាកម្មទេសចរណ៍

សណ្ឋាគារលំដាប់ផ្កាយ ៥ មួយចំនួន នៅខេត្ដសៀមរាប បានប្រកាសបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនជិត ៥០% សម្រាប់ភ្ញៀវទេសចរជាតិ។ ការបញ្ចុះតម្លៃនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពី ការរីករាលដាលនៃ វីរ៉ុសកូរូណាថ្មី ឬ Covid19 ទៅលើវិស័យទេសចរណ៍ ពេលនេះដែរ ដែលនឹងចាប់អនុវត្តចាប់ពី ខែ មីនា នេះ រហូតដល់ខែ ឧសភា ២០២០។ គេសង្កេតឃើញថា ការប្រកាសនេះ ធ្វើឡើងក្រោយពេលដែលអាជ្ញាធរខេត្ដសៀមរាប បានអំពាវនាវ កាលពីដើមខែ មីនា ឆ្នាំ២០២០ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងទឹកដីអង្គរមួយនេះ ជួយគ្នាសម្រួល ដោយការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដើម្បីធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ឱ្យបានច្រើន។ ការបញ្ចុះតម្លៃនេះ ប្រកាសឡើងស្របពេលដែល មានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់អោយក្រសួងពាក់ព័ន្ធរួមគ្នាជួយកាត់បន្ថយការចំណាយអោយបាន ៥០ % ដើម្បីជាវិធានការប្រយុទ្ធប្រឆាំងការរីកសាយវីរ៉ុសកូរូណាថ្មី ឬ Covid19 នេះ ដែលកំពុងមានផលប៉ះពាល់យ៉ាងច្រើន ទៅលើវិស័យសក្តានុពលមួយចំនួនធំនៅក្នុងកម្ពុជា ។ គួរបញ្ជាក់ដែរថា ថ្មីៗ នេះ […]

អាន​បន្ថែម

បញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែរីកចម្រើន

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគេស្គាល់ជាទូទៅថា អេអាយ (AI) នឹងគ្រប់គ្រង និងជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ អនាគតវត្តមានអេអាយ (AI) នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា កាន់តែប្រាកដច្បាស់ឡើងមែនទែន ក្រោយការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ និងក្រុមហ៊ុន The DevMasters ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហា ដៃគូ និងជានាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងលោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ការចាប់ដៃគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសហការអភិវឌ្ឍប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ លោក ហ៊ឹម សីហា បានលើកឡើងថា៖«បញ្ញាសិប្បនិម្មិត Artificial […]

អាន​បន្ថែម

មហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ពុង ឃាវសែ បោះទុន៥ពាន់លានដុល្លារទៅក្នុងវិស័យសំណង់

ក្នុងគោលបំណង ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា មហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនប្រមាណជា ៥ពាន់លានដុល្លារអាមរិកទៅក្នុងវិស័យសំណង់សម្រាប់គម្រោងជាច្រើនក្នុងរយៈពេលប៉ុន្មានមកឆ្នាំនេះ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ពុង ឃាវសែបានឲ្យដឹងថា បច្ចុប្បន្នអាជីវកម្មរបស់កាណាឌីយ៉ា គ្រុប បែងចែកជាពីរផ្នែក គឺវិស័យហិរញ្ញវត្ថុ និង វិស័យសំណង់និងអចលនទ្រព្យ និងអាកាសយានដ្ឋានអន្តរជាតិ និងទេសចរណ៍។ បើនិយាយពីវិស័យសំណង់តែមួយគត់ អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់ថា កន្លងមក កាណាឌីយ៉ាគ្រុបបានបោះទុនប្រហែល ៥ ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ដែលបានបង្កើតការងាររាប់ម៉ឺនកន្លែង និងចូលរួមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍កម្ពុជា។ បច្ចុប្បន្ននេះ កាណាឌីយ៉ាគ្រុប មានបុគ្គលិក និងកម្មករសរុបនៅក្នុងសម្ព័ន្ធសហគ្រាសរបស់ខ្លួនទៅដល់ជាង ៣០០០០នាក់។   ទោះបីអ្នកឧកញ៉ាមិនបានបញ្ជាក់ពីព័ត៌មានលំអិតនៃទុនខាងលើ កាណាឌីយ៉ាគ្រុប ត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលនៅពីក្រោយគម្រោងជាច្រើនដូចជា អគារខ្ពស់មុនដំបូងគេនៅកម្ពុជា អគារកាណាឌីយ៉ា ទីក្រុងកោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយចង្វារ ផ្សារទំនើបសុវណ្ណា ផ្សារទំនើបសុរិយា និងគម្រោងល្បីៗរាប់មិនអស់ជាច្រើនទៀត។ ទុនវិនិយោគខាងលើនេះទៀតសោត មិនទាន់រាប់បញ្ចូលនូវគម្រោងដ៏ធំមួយដែលនឹងផ្លាស់ប្តូរមុខមាត់វិស័យសំណង់នៅកម្ពុជា ជាពិសេស គឺវិស័យអាកាសចរណ៍។ ក្រោមការគ្រប់គ្រងរបស់អ្នកឧកញ៉ា ពុង […]

អាន​បន្ថែម

សម្ដេចតេជោ៖ ស្នើក្រុមហ៊ុនអចលនទ្រព្យ ជួយពន្យារពេលបង់ថ្លៃទិញផ្ទះដល់កម្មករ

ជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគកូរ៉ូណា ( Covid-19 ) បានបង្កជាបញ្ហា និងផលអវិជ្ជមានជាច្រើនដល់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ ។ ឆ្លើយតបចំពោះបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ ក្រុមហ៊ុនអចលនទ្រព្យ ខាងលំនៅឋាន ជួយអនុគ្រោះ ដល់កម្មករ ដោយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្យារពេលក្នុងការបង់ប្រាក់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ សម្តេចបានស្នើដូចនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្តេច ដោយផ្តោតសំខាន់លើអតិថិជន ដែលកំពុងប្រឈមនឹងការព្យួរការងារ ដោយសារផលប៉ះពាល់ពីឥទ្ធិពលមេរោគកូរ៉ូណា ជាពិសេសស កម្មករ-កម្មការិនី និងអ្នកបម្រើការងារនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សុំឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ផ្ទះបង់រំលោះឱ្យកម្មករ និងអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារនានា ឬតាមរោងចក្រនានាដែលត្រូវព្យួរការងារនេះ ពន្យារការបង់ កុំផ្ដាច់កុងត្រាក្នុងរយៈពេលហ្នឹង ព្រោះបើតាមដឹង កុងត្រាសម្រាប់បង់រំលោះនេះ កាលណា ពេលណាមួយមិនបានបង់ឱ្យគេក្នុងរយៈពេលប៉ុន្មាន គឺគេផ្ដាច់កុងត្រាតែម្ដង ហើយដេញយើងចុះពីផ្ទះ។ […]

អាន​បន្ថែម

អ្នកទិញអចលនទ្រព្យងាកទៅចាប់អារម្មណ៍លំនៅឋានដែលមានតម្លៃសមរម្យ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវិភាគថា តម្រូវការលំនៅឋានដែលមានតម្លៃសមរម្យ បាននិងកំពុងបន្តកើនឡើង ខណៈដែលចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យមការកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ ការអភិវឌ្ឍលំនៅឋានដែលមានតំលៃសមរម្យ និងការអភិវឌ្ឍន៍ទីផ្សារការិយាល័យពាណិជ្ជកម្មសម្រាប់ជួល ដែលមានគុណភាពខ្ពស់ នឹងក្លាយជាការផ្តោតអារម្មណ៍ខ្លាំងសម្រាប់ឆ្នាំ ២០២០ នេះ។ វិស័យអចលនទ្រព្យ ដែលជាវិស័យស្នូលសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានអ្នកជំនាញព្យាករថា នឹងបន្តកំណើនក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យឆ្នាំ ២០១៩ របស់ ស៊ី.ប៊ី.អ.អ៊ី បានបង្ហាញឱ្យឃើញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានសុខភាពល្អ ទោះបីជាមានការប្រឈមនឹងហានិភ័យខ្លះៗក៏ដោយ។ របាយការណ៍នេះបានវាយតម្លៃថា ការរក្សាបានកំណើននេះ ដោយសារតែទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់ដូចជា មានភាពចាស់ទុំ និងភាពធន់ជាងមុន។ ការផ្គត់ផ្គង់ខុនដូបន្តការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងវិស័យដែលមានកំរិតតម្លៃខ្ពស់ និងកម្រិតមធ្យម។ ត្រឹមដំណាច់ឆ្នាំ ២០១៩ នេះ រាជធានីភ្នំពេញ មានអត្រាផ្គត់ផ្គង់ខុនដូសរុប ប្រមាណ ៤០.០០០ យូនីត (បន្ថែមចំនួន ១៦.៩៣៩ យូនីត ទៅលើចំនួនខុនដូដែលមានស្រាប់) គឺស្មើនឹងកំណើន ១២០% នៃការផ្គត់ផ្គង់សរុបប្រចាំឆ្នាំ។ រហូតដល់ចុងឆ្នាំ ២០២០ ខណ្ឌចំការមន នឹងបន្តក្លាយជាតំបន់ដែលមានការផ្គត់ផ្គងខុនដូ ដែលមានបរិមាណច្រើនជាងគេបំផុត គឺប្រមាណ […]

អាន​បន្ថែម

សម្តេចហ៊ុនសែន៖ ការលើកលែងពន្ធប្រថាប់ត្រា គឺក៏រាប់បញ្ចូលទាំងខុនដូផងដែរ

ស្របពេលដែលពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យតម្លៃទាបជាង ៧ ម៉ឺនដុល្លារ កំពុងត្រូវបានលើកលែង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្មីៗនេះ ក៏បានប្រកាសឱ្យដឹងបន្ថែមទៀតថា ការលើកលែងនេះ គឺរាប់បញ្ចូលទាំងខុនដូរផងដែរ ដរាបណាខុនដូនោះមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥៨ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ សម្ដេចបានមានប្រសាសន៍ថា ៖ «អ្នកដែលមានប្រាក់សមល្មម ហើយទិញលំនៅឋានក្រោម ៧ ម៉ឺនដុល្លាអត់ជាប់ពន្ធទេ ប៉ុន្តែសូមបញ្ជាក់ លំនៅឋាននៅទីនេះ ក៏និយាយដល់ ខុនដូ ដែរ” ។ ជាមួយនេះគ្នានេះដែរ សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថា៖ «សូមអ្នកនៅទីក្រុងភ្នំពេញ ប្រញាប់ប្រញាល់ទៅរកទិញផ្ទះ នៅក្នុងខុនដូ ព្រោះយើងអាលែនិយាយតែពីរឿងផ្ទះ ខ្លាចបងប្អូនមិនច្បាស់ថា ខុនដូ ក៏ជាផ្ទះដែរ»។ ទាក់ទងនឹងការលើកលែងពន្ធសម្រាប់ខុនដូរ នេះ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ […]

អាន​បន្ថែម

រដ្ឋាភិបាលអំពាវនាវឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យចូលរួមបន្ថែមពីលើការលើកលែងពន្ធប្រថាប់ត្រា

ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យនៅក្រោមតម្លៃ ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានលើកលែងពន្ធក្នុងរយៈពេល ១ឆ្នាំពេញ នៅក្នុងឆ្នាំ២០២០ នេះ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុកទាំងអស់គួរតែបញ្ចុះតម្លៃការប្រាក់លើការទិញផ្ទះបន្ថែមទៀត។ ថ្លែងក្នុងសិក្ខាសាលាកាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពានាវដល់អ្នកអភិវឌ្ឍន៍ចលនទ្រព្យទាំងអស់ថា៖ «អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់គួរតែបញ្ចុះការប្រាក់ទៅលើការទិញផ្ទះតាមលទ្ធភាពដែលអាចទៅរួច ដើម្បីចូលរួមបន្ថែមទៀតនៅក្នុងវិធានការទ្រទ្រង់កំណើនសេដ្ឋកិច្ចតាមរយៈការលើកលែងពន្ធរបស់រាជរដ្ឋាភិបាល»។ ឯកឧត្តមអគ្គនាយកបន្តថា “ប្រសិនបើអ្នកអភិវឌ្ឍន៍ទាំងអស់អាចប្តូរពីការយកការប្រាក់ពី ២០ភាគរយ ចុះនៅត្រឹម ៧ភាគរយ ទៅ ១០ភាគរយ វិញនោះការទិញអចលនទ្រព្យអាចនឹងមានការកើនឡើងមួយកម្រិតទៀត។ មិនមែនរាជរដ្ឋាភិបាលលើកលែងពន្ធ បែរជាទៅបង្កើនការប្រាក់នោះទេ ប៉ុន្តែគួរតែកាត់បន្ថយការប្រាក់ទៅវិញទើបជាការល្អ។“ សូមបញ្ជាក់ថា ការលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យវិស័យអចលនទ្រព្យខ្នាតតូចរួចពីកាតព្វកិច្ចពន្ធប្រថាប់ត្រា ហើយជាលទ្ធផលនឹងនាំឱ្យប្រជាពលរដ្ឋទទួលបានផ្ទះដែលមានតម្លៃសមរម្យ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចក្រើនសាធារណជនឱ្យប្រុងប្រយ័ត្នការឆបោកពេលទិញអចលនទ្រព្យពិសេសដីឡូត៍

ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ កាលពីថ្មីៗនេះ ចេញសេចក្តីប្រកាស ក្រើនរំលឹកដល់សាធារណជនថាត្រូវតែប្រុងប្រយ័ត្ន ក្នុងអំឡុងពេលទិញលក់អចលទ្រព្យ ជាពិសេសដីឡូត៍ និងផ្ទះ ដោយត្រូវតែស្វែងយល់ពីព័ត៌មាន និងភាពជាម្ចាស់កម្មសិទ្ធដីនោះ ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ក្នុងគោលបំណងដើម្បីជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។ នៅក្នុងសេចក្តីប្រកាសនោះ ខាងក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ បានចែកជា ២ ផ្នែកធំៗ ទី១ ព័ត៌មានសម្រាប់ការទិញដីឡូតិ៍ ដែលតម្រូវអោយអ្នកទិញ ត្រូវតែដឹងអោយច្បាស់ពី ឈ្មោះអ្នកកាន់អចលនទ្រព្យ តាមរយៈវិញ្ញាបនប័ត្រអចនទ្រព្យ ។ ក្នុងនោះដែរ ត្រូវមានលិខិតអនុញាត្តិអភិវឌ្ឍន៍ដី ដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច ដូចមានចែងក្នុងប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/នីក ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍន៍ដីរបស់ក្រសួងរៀបចំដែនថី នគរូបនីយកម្ម និង សំណង់ ។ រីឯព័ត៌មានសម្រាប់ការទិញលំនៅឋាន តម្រូវអោយមាន លិខិតអនុញាតិសាងសង់ អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន ព្រមនិង ឯកសារពាក់ព័ន្ធផ្សេងទៀត ដូចបានចែងក្នុងសេចក្តីប្រកាស ។ […]

អាន​បន្ថែម

តំបន់ភាគខាងកើតទន្លេចតុមុខនៃខេត្តកណ្តាលនឹងក្លាយជាខណ្ឌមួយនៃរាជធានីភ្នំពេញ

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់គម្រោងកាត់ទឹកដីមួយផ្នែកនៃខេត្តកណ្តាល ដែលស្ថិតនៅខាងកើតទន្លេចតុមុខ ដើម្បីបង្កើតជាខណ្ឌមួយនៃរាជធានីភ្នំពេញ។ ការប្រកាសគម្រោងបង្កើតខណ្ឌថ្មីនៅភាគខាងកើតទន្លេចតុមុខ គឺស្របពេលដែលគម្រោងសាងសង់ស្ពានឆ្លងកាត់រវាងតំបន់ជ្រោយចង្វារទៅតំបន់អរិយត្សក្រ នៃស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានប្រកាស និងជំរុញនៃការសាងសង់នៅពេលខាងមុខ។ ថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ ព្រះអង្គ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា ការកាត់ផ្នែកខ្លះនៃទឹកដីខេត្តកណ្តាល មកភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញ គឺដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម នៃរាជធានីភ្នំពេញ។ សម្ដេច ហ៊ុន សែន បានថ្លែងថា៖ «កន្លែងទាំងនេះជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសាររាជធានីភ្នំពេញមានការរីកចម្រើន ដូច្នេះបានជាកាត់បញ្ចូលទៅក្នុងរាជធានីភ្នំពេញ  ហើយបន្តិចទៀតមានការកាត់បន្ថែមទៀត»។ សម្តេច ក៏បានបញ្ជាក់ទៀតថា ការកាត់ទឹកដីខាងល្វាឯម  អរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ នឹងធ្វើឡើង នៅពេលស្ពានឆ្លងទៅកាន់អរិយក្សត្រពីតំបន់ជ្រោយចង្វារ សាងសង់រួច។ ជាមួយគ្នានេះដែរ សម្តេចក៏បានព្យាករណ៍ថា ការភ្ជាប់ទឹកដីភាគខាងកើតទន្លេចតុមុខ ជាមួយរាជធានីភ្នំពេញ នឹងធ្វើឱ្យដីនៅតំបន់អរិយក្សត្រឡើងថ្លៃ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានបង្ហាញគម្រោងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារ ទៅកាន់អរិយត្សក្រ  និងស្ពានមួយទៀត ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។ (អានបន្ថែម) […]

អាន​បន្ថែម