កម្ពុជាស្ថិតក្នុងចំណោមទិសដៅទេសចរណ៍កំពូលទាំង ១០ ដែលមានសណ្ឋាគារផ្កាយ ៥ តម្លៃសមរម្យ

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ថាជាទិសដៅទេសចរណ៍មួយក្នុងចំណោមទិសដៅកំពូលទាំង ១០ នៅលើពិភពលោក ដែលសណ្ឋាគារលំដាប់ផ្កាយ ៥ តម្លៃសមរម្យ និងជាប្រទេសតែមួយគត់នៅតំបន់អាស៊ី ដែលស្ថិតក្នុងការតារាងចំណាត់ថ្នាក់នេះ។ យោងតាមការសិក្សាដែលធ្វើឡើងដោយ The Hotel Guru ក្នុងការតារាងចំណាត់ថ្នាក់នេះ គឺមានបណ្តាប្រទេសអឺរ៉ុបចំនួន ៧ ឈរនៅលំដាប់កំពូល ហើយក្រៅពីតំបន់អឺរ៉ុប មានចំនួន ៣ប្រទេស គឺកូឡុំប៊ី ប៉ារ៉ាហ្គាយ និងកម្ពុជា។ តាមការសិក្សានេះ ប្រទេសកម្ពុជា បានផ្តល់ជូននូវបទពិសោធន៍នៃសណ្ឋាគារលំដាប់ផ្កាយប្រាំដែលមាន តម្លៃថោក និងល្អបំផុតមួយចំនួននៅលើពិភពលោក។ ដើម្បីស្វែងរកសេវាសណ្ឋាគារប្រណីតដែលមានតម្លៃសមរម្យ សម្រាប់ឆ្នាំ២០២០ ការសិក្សាបានធ្វើឡើងនៅក្នុងប្រទេសចំនួន៩៩ ប្រទេស និងបានស្រង់នៅមតិយោបល និងការវាយតម្លៃរបស់ភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារទាំងនោះ។ គួរបញ្ជាក់ផងដែរ បើតួលេខពីក្រសួងទេសចរណ៍ កម្ពុជាមានសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ៣៦ សណ្ឋាគារ គិតត្រឹមឆ្នាំ ២០១៩ ឬស្មើនឹងមានចំនួន ៨ ០៤២ បន្ទប់។ ក្នុងនោះ សណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ២២ គឺមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលទាក់ទាញបំផុតសម្រាប់វិស័យទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា […]

អាន​បន្ថែម

បញ្ហា EBA និងកូរ៉ូណា អាចជាឱកាសសម្រាប់អ្នកវិនិយោគដែលមានទស្សនវិស័យវែង

អ្នកជំនាញអចលទ្រព្យពីររូប បានយល់ឃើញថា បញ្ហាការដកសិទ្ធិពាណិជ្ជកម្ម EBA ដោយសហភាពអឺរ៉ុប និងការរាតត្បាតនៃជំងីកូរ៉ូណា ( COVID-19) ដែលជាប្រធានបទដ៏ក្តៅគគុកនេះ មិនបានចោទជាបញ្ហាធំចំពោះប្រទេសកម្ពុជាទេ តែវាជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ។ តាមរយៈបទសម្ភាសន៍ជាមួយ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «ប្រទេសកម្ពុជា ទោះមានមេរោគរាតត្បាត តែយើងការពារខ្លួនបានល្អ ដូចច្នេះការប៉ះពាល់មានកម្រិត ដែលគេសម្លឹងមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសថែរក្សាសុខភាពបានល្អ»។ លោកស្រីបន្ថែមថា បើតាមការឱ្យដឹងពីភ្នាក់ងារអចលនទ្រព្យរបស់លោកស្រី នៅប្រទេសចិន អ្នកវិនិយោគមួយចំនួនដែលកំពុងតែមានអាជីវកម្មក្នុងខេត្ត ៣ ដែលកំពុងប៉ះពាល់ខ្លាំងដោយវីរុសកូរ៉ូណានេះ មានបំណងចង់ផ្លាស់ប្តូរអាជីវកម្ម ឬរោងចក្ររបស់ពួកគាត់ មកប្រទេសកម្ពុជាវិញ..នេះគឺជាឱកាស។ ចំណែក EBA វិញ លោកស្រីបានពន្យល់ថា៖ «ប្រទេសសិង្ហបុរីដែលមិនមាន EBA ដូចកម្ពុជា តែជាប្រទេសអ្នកមាន ដែលមានត្រឹមតែធនធានមនុស្សប៉ុណ្ណោះ ដូចនេះ កម្ពុជាអាចរៀនពីប្រទេសសិង្ហបុរីបាន។ តួយ៉ាងក្រសួងអប់រំ យុរជន និងកីឡា […]

អាន​បន្ថែម

ពិសេសណាស់ៗ ចំណេញរហូតដល់ $80,000 ! ជីប ម៉ុង លែន បើកលក់ទីតាំងថ្មី ៣ គម្រោងព្រមគ្នាតែម្តង!

ភ្នំពេញ៖ ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជានឹងធ្វើកម្មវិធីបើកលក់ទីតាំងថ្មីបន្ថែម ៣ គម្រោងព្រមគ្នាតែម្តង នៅថ្ងៃទី 29 កុម្ភៈ – 01 មីនា ឆ្នាំ 2020។ កម្មវិធីនេះធ្វើឡើងនៅក្នុងគម្រោង ផាក លែន ៥៩៨ ផ្ទាល់ដែលមានទីតាំងតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ ៥៩៨) ជាមួយប្រូម៉ូសិនពិសេសចំណេញរហូតដល់ $80,000។ កម្មវិធីបើកលក់ទីតាំងថ្មី ៣ គម្រោងព្រមគ្នានេះ គឺសុទ្ធតែស្ថិតនៅលើទីតាំងសក្តានុពលខ្ពស់។ គម្រោងទីមួយគឺ ផាក លែន ៥៩៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ ៥៩៨)។ គម្រោងទីពីរគឺ លែនម៉ាក ២៧១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ កែងនឹង ៣៧១។ គម្រោងទីបី គឺលែនម៉ាក 60M ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោហ៊ុន សែន(ផ្លូវ ៦០ ម៉ែត្រ)។ ក្រៅពីកត្តាទីតាំង គម្រោងនីមួយៗរបស់ ជីប ម៉ុង លែន ក៏សុទ្ធតែមានផ្សារទំនើប, […]

អាន​បន្ថែម

អាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់នៅខេត្តសៀមរាបនឹងត្រូវលើកលែងពន្ធរយៈពេល៤ខែ

រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០ ដើម្បីជាវិធានការឆ្លើយតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្ដាលមកពីការភ័យខ្លាចចំពោះជំងឺកូវីដ19។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពី បញ្ហាជំងឺកូវីដ19 ដែលបានធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តសៀមរាបទទួលនូវផលប៉ះពាល់យ៉ាងខ្លាំងជាងខេត្តដទៃ ដែលសម្តេចបានចាត់ទុកថាវិធានការលើកលែងពន្ធនេះ ជាការជួយដល់អាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប ពោលគឺវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ឱ្យអាចបន្តអាជីវកម្មរបស់ខ្លួនបាន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ៖«យើងធ្លាប់បង់ពន្ធហើយ យើងមិនអាចហៅថាលើកលែងនោះទេ តែដើម្បីងាយស្តាប់ប្រើពាក្យលើកលែងបង់ពន្ធ តែរដ្ឋបង់ពន្ធជំនួស។ យើងមិនធ្វើទូទៅនោះទេ គឺធ្វើតែនៅ ខេត្តសៀបរាមតែប៉ុណ្ណោះ ព្រោះជាខេត្តមួយដែលធ្លាប់មានភ្ញៀវទេសចរទៅលេងនៅទីនោះច្រើន តែពេលនេះធ្លាក់ចុះ»។ យ៉ាងណាមិញ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានសិទ្ធិដាក់លិខិត ប្រកាសពន្ធអាកររបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់អាជីវករ លើតម្លៃបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។ គួរបញ្ជាក់ផងដែរថា ការភ័យខ្លាចចំពោះជំងឺកូវីដ19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ភ្ញៀវទេសចរបរទេស បានចូលមកកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០ភាគរយ ពិសេសនោះភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ជាង៩០ភាគរយ។

អាន​បន្ថែម

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ នឹងត្រូវលើកលែងពីខែកុម្ភៈនេះ

ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបានលើកលែង ក្នុងរយៈពេលមួយឆ្នាំ ដោយគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជី។ លើសពីនេះ រាជរដ្ឋាភិបាលក៏អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានទាំងអស់ អោយបញ្ចុះថ្លៃផ្ទះ ទៅតាមលិទ្ធភាពដែលអាចធ្វើទៅបាន។ នេះបើយោងតាមការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ក្នុងការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដោយបានប្រព្រឹត្តិទៅ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អោយដឹងពី ចំនុចទី៥ នៃ វិធានការទ្រទ្រង់ ចំពោះវិស័យដែលមានសក្តានុពល ដោយត្រង់ចំនុចពន្ធប្រថាប់ត្រានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ៖ «គឺត្រូវតែលើកលែងទៅលើលំនៅឋានដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ «ក្រៅពីនេះដែរ លំនៅឋានដែលបានដាក់លក់ក្នុងតម្លៃសមរម្យ និង […]

អាន​បន្ថែម

ក្រុមហ៊ុន Century 21 ប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យ ៣ ៨០០ នាក់

ក្រុមហ៊ុន Century 21 Zillion Holding បានប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យដែលមានសក្តានុពលចំនួន ៣៨០០នាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះកើនឡើងខ្លាំងជាបន្តបន្ទាប់។ ក្រុមហ៊ុនបានថ្លែងឱ្យដឹងដូច្នេះ ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលភាពជោគជ័យសម្រាប់ភ្នាក់ងារអចលទ្រព្យ នៅសណ្ឋាគារភ្នំពេញ (Grand Ballroom) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «តម្រូវការដីធ្លីកំពុងមានការកើនឡើងខ្លាំងនៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដោយសារកំណើនវិនិយោគពីអ្នកបណ្តាក់ទុនទាំងក្នុង និងក្រៅប្រទេស»។ «កំណើននេះតម្រូវឱ្យក្រុមហ៊ុន Century 21 Zillion Holding ដែលជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យមានដើមកំណើតពីអាមេរិក បើកសាខាថ្មីបន្ថែមចំនួន ៣៨ សាខា (១៤ខណ្ឌនៅភ្នំពេញ និង២៤ខេត្ត) ដូច្នេះហើយ គឺយើងត្រូវការជ្រើសរើសភ្នាក់ងារ ៣៨០០នាក់ ទៀត»។ លោកស្រីបានបន្ថែមទៀតថា នេះជាឱកាសដ៏កម្រសម្រាប់ប្អូនៗនិស្សិតដែលជិតបញ្ចប់ការសិក្សា និងអ្នកកំពុងធ្វើការឯករាជ្យក្នុងវិស័យផ្សេងៗទៀត ដើម្បីអភិវឌ្ឍខ្លួន និងកែលម្អជីវភាពរស់នៅ ហើយមានឱកាសពង្រីកបណ្តាញទំនាក់ទំនងបានល្អ តាមរយៈការជួបជាមួយម្ចាស់អចលនទ្រព្យនៅកម្ពុជា […]

អាន​បន្ថែម

CBRE: ទីផ្សារអចលនទ្រព្យធំៗ ៣ ប្រភេទ អាចនឹងប៉ះពាល់ខ្លាំង ក្រោយការដក EBA

ការដកសិទ្ធិពាណិជ្ជកម្ម EBA ពីកម្ពុជាដោយសហភាពអឺរ៉ុប ដែលរំពឹងថានឹងមានសុពលភាពនៅខែសីហាខាងមុខនេះ អាចនឹងបង្កហានិភ័យដល់វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសលើ តម្លៃជួលដីសម្រាប់សាងសង់រោងចក្រ ទីផ្សារលក់រាយ និងការធ្លាក់ចុះនៃកម្ចីទិញអចលនទ្រព្យប្រភេទលំនៅដ្ឋាន។ នេះបើយោងតាមការព្យាករណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia។ ផ្អែកលើរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន CBRE កម្ពុជាកាលពីខែកុម្ភៈនេះ ការដក EBA អាចបណ្តាលឱ្យមានការផ្លាស់ប្តូរទីតាំងរោងចក្រពីកម្ពុជាទៅប្រទេសផ្សេងៗ ឬអាចនឹងកាត់បន្ថយការវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា ដែលវានឹងអាចប៉ះពាល់ដល់វិស័យអចលនទ្រព្យ ២ ករណី។ ចំពោះករណីប៉ះពាល់ស្រាល ការធ្លាក់ចុះនៃការវិនិយោគថ្មីៗ ឬការផ្លាស់ប្តូរទីតាំងរោងចក្រចេញពីប្រទេសកម្ពុជា គឺធ្វើឱ្យតម្លៃទិញឬជួលដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្មធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្លៃនេះ គឺបណ្ដាលមកពី ការផ្គត់ផ្គង់លើស តម្រូវការ ដែលជាហេតុធ្វើឱ្យមានដីនៅទំនេរច្រើន។ ទោះយ៉ាងណាក្ដី CBRE រំពឹងថា ការប៉ះពាល់នេះ គឺនឹងមានតិចតួចបំផុត ដោយសារតែនាពេលបច្ចុប្បន្នដីទំនេរ គឺមានត្រឹមតែ ២% ប៉ុណ្ណោះ ។ ដោយឡែក សម្រាប់ករណីដែលធ្ងន់ធ្ងរ ការដក EBA អាចបណ្តាលឱ្យមានការក្ស័យធន ឬភាពគ្មានការងារធ្វើជាច្រើន។ បូកបន្ថែមជាមួយកត្តាផ្សេងទៀតដូចជា ការរាត្បាតនៃមេរោគកូរ៉ណា សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតនៅជុំវិញពិភពលោក ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចទាំងមូលនៅកម្ពុជាធ្លាក់ចុះក្នុងឆ្នាំ ២០២០ ការដក EBA […]

អាន​បន្ថែម

ធនាគារពិភពលោក៖ ឥណទានលើវិស័យអចលនទ្រព្យកំពុងស្ថិតនៅកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ

ឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ទទួលបានចំណែកឥណទានធំបំផុតក្នុងចំណោមឥណទានទាំងអស់ ដែលអាចជាហានិភ័យដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមការវិភាគរបស់ធនាគារពិភពលោក។ យោងតាមរបាយការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងចក្ខុវិស័យ (Economic Development and Outlook Report ) ចុងក្រោយរបស់ធនាគារពិភពលោក ដែលចេញផ្សាយក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងមកនេះ ហានិភ័យសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាគឺកំពុងកើនឡើង ដោយសារតែកត្តា ៣ យ៉ាងធំៗ រួមមាន ភាពមិនប្រាកដប្រជាលើការដក EBA ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ហើយជាពិសេសការកើនឡើងជាបន្តបន្ទាប់នៃឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ ដែលបណ្ដាលមកពីការរីកដុះដាលនៃវិស័យសំណង់រយៈពេលយូរ។ គិតត្រឹមខែមិថុនា នៃឆ្នាំ ២០១៩ ឥណទានធនាគារដែលបានផ្តល់ដល់វិស័យសំណង់ អចលនទ្រព្យ ក៏ដូចជាប្រាក់កម្ចីទិញផ្ទះ គឺមានប្រមាណ ៦,៤៥ ពាន់លានដុល្លារ ដែលកើន ៣៨,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំនួននេះគឺស្មើនឹង ២៩,៦ ភាគរយនៃឥណទានសរុបដែលមានប្រមាណ ២១,៩ ពាន់លានដុល្លារអាមេរិក នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ មិនមែនហិរញ្ញវត្ថុរបស់កម្ពុជាទាំងអស់ ដែលនេះជាតួលេខខ្ពស់បំផុតបើប្រៀបធៀបនឹងវិស័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះដែរ  អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក កាលពីថ្មីៗនេះ ក៏បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជាដែរ ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។ […]

អាន​បន្ថែម

អ្នកជំនាញ៖ កម្ចីអចលនទ្រព្យធូររលុងបង្កហានិភ័យខ្ពស់ដល់អ្នកទិញ

អ្នកនាង អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយិការក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជា ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។ ការព្រួយបារម្ភនេះ គឺបន្ទាប់ពីអង្គការអន្តរជាតិមួយចំនួន បានតឿនដល់កម្ពុជាថាត្រូវតែរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យ ដើម្បីជៀសវាងហានិភ័យ។ របាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF បានបង្ហាញថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ដែលជាកត្តាគួរឱ្យព្រួយបារម្ភ (អានបន្ថែម) ដូចគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ ក៏បានក្រើនរំលឹកថា កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ (អានបន្ថែម) ជុំវិញបញ្ហានេះ អ្នកនាង អាន សុធីតា បានពន្យល់ថា អ្នកនាងមិនសូវបារម្ភប៉ុន្មានទេចំពោះ កម្ចីពីធនាគារ ព្រោះថាភាគច្រើនធនាគារ គឺមានគោលនយោបាយនិងការត្រួតពិនិត្យតឹងរឹងនិងហ្មត់ចត់មុននិងផ្ដល់កម្ចី ហើយមួយវិញទៀតការគ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុនេះគឺជាកាតព្វកិច្ចរបស់ធនគារជាតិ។  ប៉ុន្តែអ្នកនាងព្រួយបារម្ភខ្លាំងពីកម្ចីដែលផ្ដល់ដោយម្ចាស់គម្រោង។ គម្រោងអចលនទ្រព្យនៅកម្ពុជារួមមានគម្រោងលំនៅដ្ឋាន គម្រោងដីឡូ ជាច្រើន បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ គម្រោងអចលនទ្រព្យនីមួយៗ សុទ្ធសឹងតែមានសេវាកម្មកម្ចីរំលោះរបស់ខ្លួន ដែលជាជម្រើសគួរឱ្យទាក់ទាញមួយសម្រាប់អ្នកទិញដែលចង់ទិញផ្ទះ ទិញដី លើកដំបូង ឬផ្ទះថ្មីរបស់ខ្លួន។ ខណៈពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ការអនុម័តផ្ដល់កម្ចីអចលនទ្រព្យ ដែលតម្រូវឱ្យអតិថិជនបង់រំលោះជាប្រចាំខែ […]

អាន​បន្ថែម

PropertyGuru Group បើកសន្និសីទសារព័ត៌មានប្រកាសពីការប្រកួត Cambodia Property Awards ឆ្នាំ ២០២០

កាលពីថ្ងៃទី ៣០ មករា កន្លងមកនេះ ក្រុមហ៊ុន PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យល្បីល្បាញមួយនៅក្នុងតំបន់អាស៊ី បានធ្វើសន្និសីទសារព័ត៌មានស្ដីពី កាលវិភាគ និងដំណើរការនៃកម្មវិធីប្រកួត PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ ២០២០ ក្រោយទទួលបានជោគជ័យកាលពីឆ្នាំ ២០១៩ កន្លងមកនេះ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន កម្មវិធីប្រកួត PropertyGuru Property Awards Cambodia ឆ្នាំ ២០២០ គឺបានចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងបិទទទួលពាក្យនៅថ្ងែទី ២៧ មីនា ឆ្នាំ២០២០មុខនេះ។ ដោយឡែកចំពោះលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសក្នុងកម្មវិធី Gala Dinner and Awards Ceremony ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៥ ខែមិថុនា នៅឯសណ្ឋាគារ Sofitel Phokeethra ដោយអ្នកអភិវឌ្ឍដែលឈ្នះ នឹងត្រូវជ្រើសរើសទៅប្រកួតបន្តក្នុងកម្មវិធី PropertyGuru Asia Property Awards […]

អាន​បន្ថែម