អ្នកជំនាញ៖ កម្ចីអចលនទ្រព្យធូររលុងបង្កហានិភ័យខ្ពស់ដល់អ្នកទិញ

អ្នកនាង អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយិការក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជា ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។ ការព្រួយបារម្ភនេះ គឺបន្ទាប់ពីអង្គការអន្តរជាតិមួយចំនួន បានតឿនដល់កម្ពុជាថាត្រូវតែរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យ ដើម្បីជៀសវាងហានិភ័យ។ របាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF បានបង្ហាញថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ដែលជាកត្តាគួរឱ្យព្រួយបារម្ភ (អានបន្ថែម) ដូចគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ ក៏បានក្រើនរំលឹកថា កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ (អានបន្ថែម) ជុំវិញបញ្ហានេះ អ្នកនាង អាន សុធីតា បានពន្យល់ថា អ្នកនាងមិនសូវបារម្ភប៉ុន្មានទេចំពោះ កម្ចីពីធនាគារ ព្រោះថាភាគច្រើនធនាគារ គឺមានគោលនយោបាយនិងការត្រួតពិនិត្យតឹងរឹងនិងហ្មត់ចត់មុននិងផ្ដល់កម្ចី ហើយមួយវិញទៀតការគ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុនេះគឺជាកាតព្វកិច្ចរបស់ធនគារជាតិ។  ប៉ុន្តែអ្នកនាងព្រួយបារម្ភខ្លាំងពីកម្ចីដែលផ្ដល់ដោយម្ចាស់គម្រោង។ គម្រោងអចលនទ្រព្យនៅកម្ពុជារួមមានគម្រោងលំនៅដ្ឋាន គម្រោងដីឡូ ជាច្រើន បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ គម្រោងអចលនទ្រព្យនីមួយៗ សុទ្ធសឹងតែមានសេវាកម្មកម្ចីរំលោះរបស់ខ្លួន ដែលជាជម្រើសគួរឱ្យទាក់ទាញមួយសម្រាប់អ្នកទិញដែលចង់ទិញផ្ទះ ទិញដី លើកដំបូង ឬផ្ទះថ្មីរបស់ខ្លួន។ ខណៈពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ការអនុម័តផ្ដល់កម្ចីអចលនទ្រព្យ ដែលតម្រូវឱ្យអតិថិជនបង់រំលោះជាប្រចាំខែ […]

អាន​បន្ថែម

PropertyGuru Group បើកសន្និសីទសារព័ត៌មានប្រកាសពីការប្រកួត Cambodia Property Awards ឆ្នាំ ២០២០

កាលពីថ្ងៃទី ៣០ មករា កន្លងមកនេះ ក្រុមហ៊ុន PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យល្បីល្បាញមួយនៅក្នុងតំបន់អាស៊ី បានធ្វើសន្និសីទសារព័ត៌មានស្ដីពី កាលវិភាគ និងដំណើរការនៃកម្មវិធីប្រកួត PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ ២០២០ ក្រោយទទួលបានជោគជ័យកាលពីឆ្នាំ ២០១៩ កន្លងមកនេះ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន កម្មវិធីប្រកួត PropertyGuru Property Awards Cambodia ឆ្នាំ ២០២០ គឺបានចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងបិទទទួលពាក្យនៅថ្ងែទី ២៧ មីនា ឆ្នាំ២០២០មុខនេះ។ ដោយឡែកចំពោះលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសក្នុងកម្មវិធី Gala Dinner and Awards Ceremony ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៥ ខែមិថុនា នៅឯសណ្ឋាគារ Sofitel Phokeethra ដោយអ្នកអភិវឌ្ឍដែលឈ្នះ នឹងត្រូវជ្រើសរើសទៅប្រកួតបន្តក្នុងកម្មវិធី PropertyGuru Asia Property Awards […]

អាន​បន្ថែម

សម្តេចហ៊ុនសែន & អ្នកជំនាញ៖ មេរោគកូរ៉ូណាអាចជះឥទ្ធិពលដល់វិស័យអចលនទ្រព្យជាពិសេសសណ្ឋាគារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក បានសម្ដែងការព្រួយបារម្ភថា ការរាតត្បាតនៃមេរោគកូរ៉ូណា អាចជះឥទ្ធិពលអវិជ្ជមានដល់វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ជាពិសេសអាជីវកម្មសណ្ឋាគារ ហើយអាចនឹងមានទំនោរនឹងអាចកាត់បន្ថយការវិនិយោគថ្មីៗពីចិន ប្រសិនបើការរីករាលដាលនៅតែបន្ត។ ក្នុងសុន្ទរកថាជាផ្លូវការលើកដំបូងរបស់សម្ដេចនាយករដ្ឋមន្រ្តីទាក់ទងនឹងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណានៅកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការធ្លាក់ចុះនៃអ្នកដំណើរចិនមកកម្ពុជា ដោយសារតែវីរ៉ុសកូរ៉ូណា អាចធ្វើឲ្យអាជីវកម្មសណ្ឋាគារធ្លាក់ចុះខ្លាំង។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ “វិធានការបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជា លទ្ធផលនោះអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាត្រង់តែម្តង ជាពិសេសអ្នករកស៊ី អ្នកវិនិយោគទុនចិន អ្នកទេសចរណ៍ចិននៅកម្ពុជាជាច្រើន… ដូច្នេះវានឹងសម្លាប់សណ្ឋារគាររបស់កម្ពុជា និង (សេវាកម្មពាក់ព័ន្ធជាច្រើនទៀត)” ។ មិនត្រឹមតែវិស័យសណ្ឋាគារនោះទេ ប្រសិនបើស្ថានភាពអូសបន្លាយពេលយូរបែបនេះ វាអាចនឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យទាំងមូលនៅកម្ពុជាផងដែរ។ លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជាបានលើកឡើងថា៖ “ដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា គឺធ្វើឲ្យមានការធ្វើដំណើរតិចជាងមុន ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ដែលមិនអាចប្រកែកបាន ក៏នឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជាផងដែរ។ ហើយដូចដែលយើងបានដឹងស្រាប់ […]

អាន​បន្ថែម

ចំណូលពន្ធប្រថាប់ត្រានិងពន្ធលើឈ្នូលដីនិងផ្ទះឆ្នាំ២០១៩ កើនឡើងជាងទ្វេដង

ចំណូលពន្ធប្រថាប់ត្រា និងពន្ធលើឈ្នូលដីនិងផ្ទះ សម្រាប់់១២ ខែ ក្នុងឆ្នាំ ២០១៩ កើនឡើងជាង ១០០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធដារ។ យោងតាមសេចក្តីប្រកាសពត៏មាន កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០១៩ ចំណូលពន្ធសរុបមានរហូតដល់ជាង ២ ៨០០ លានដុល្លារអាមេរិក ដែលតួលេខនេះគឺលើសពីផែនការ ២៣ ភាគរយ ឬ កើនឡើងជាង ២៨ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំចាស់។ ក្នុងចំណោមចំណូលពន្ធសរុបទាំងអស់ ចំណូលពន្ធប្រថាប់ត្រាកើនឡើង៤៣,៧៣ភាគរយ ហើយពន្ធលើឈ្នួលដី និងផ្ទះ កើនឡើងរហូតដល់ ៦៨,២០ភាគរយ ដែលនេះជាកត្តាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ការកើនឡើងនៃពន្ធនេះគឺបណ្ដាលមកពីកត្តាជាច្រើន ដូចជា គោលនយោបាយការបង្កើតឲ្យមានការបង់ពន្ធតាមប្រព័ន្ធអ៊ីនធឺណិតដូចជា E-filing និង E-VAT ជាដើម ក៏ដូចជាវិធានការណ៍សំខាន់ៗផ្សេង ដែលធ្វើឲ្យការប្រមូលពន្ធមានប្រសិទ្ធិភាព និងតម្លាភាពជាងមុន។ លើសពីនេះទៀត អគ្គនាយកដ្ឋានពន្ធដា នឹងនៅតែបន្តតាមដាន […]

អាន​បន្ថែម

អន្តរក្រសួងប្ដេជ្ញាដោះស្រាយការកកស្ទះឯកសារពន្ធស្មើសូន្យលើការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរវាងញាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសសហការគ្នាដោះស្រាយបញ្ហាការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិដែលត្រូវបង់ពន្ធប្រថាប់ត្រាស្មើសូន្យ*** ជាពិសេសការផ្ទេរក្នុងវង្វង់ញាតិ ក្រោយមានការកកស្ទះឯកសារ ជាង ១៣ ម៉ឺនច្បាប់ កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ កន្លងមកឃើញថា មានការកកស្ទះឯកសារជាច្រើននៅរដ្ឋបាលសារពើពន្ធ ចំពោះករណីប្រថាប់ត្រាពន្ធស្មើសូន្យ ទាក់ទងនឹងការទទួលបានប័ណ្ណកម្មសិទ្ធិក្នុងវង្វង់ញាតិ ពោលគឺការទទូលបានកម្មសិទ្ធិពី ឪពុក ម្ដាយ ជីដូន ជីតា កូនបង្កើត កូនប្រសារ បងប្អូនបង្កើត តាមរយៈប្រទានកម្ម (ផ្ទេរពីមនុស្សរស់ទៅញាតិ) ឬ សន្តតិកម្ម (ផ្ទេរពីមនុស្សស្លាប់ទៅញាតិ)។ ដូច្នេះហើយ តាមរយៈកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មករា កន្លងមកនេះ ស្ថាប័នទាំងពីរ បានដាក់ចេញនូវវិធានការណ៍ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាចោទខាងលើនេះ ដោយកំណត់ឲ្យសម្រេចបាន ក្នុងរយៈពេល១ខែ ដែលវិធានការណ៍ទាំងនោះរួមមានចំណុចសំខាន់ៗដូចជា៖ – មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ត្រូវពង្រឹងនិងពន្លឿនការបញ្ជូនឯកសារដែលបានទទួល (File Sharing) ទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ។ – ស្នើមន្ទីរជួយផ្សព្វផ្សាយ […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនប្ដេជ្ញាបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្រោយសម្រេចគម្រោងធំៗ១០ ក្នុងឆ្នាំ២០១៩

ក្រុមហ៊ុនចិនខ្នាតយក្ស  Prince Real Estate កាលពីថ្មីៗនេះ បានប្រកាសថានឹងនៅតែបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ ក្រោយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបាន បានបោះទុនរាប់ពាន់លានដុល្លារ និងសម្រេចបានគម្រោងធំៗ ចំនួន១០ គម្រោង ទូទាំងប្រទេសកម្ពុជា រួចមកហើយ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ។ គម្រោងទាំង ១០ នេះ គឺគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១ ៨៧៦ ហិកតាដែលមានចំនួន ៦ គម្រោងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយ ៤ គម្រោងស្ថិតក្នុងរាជធានីភ្នំពេញ  នេះបើយោងតាមប្រសាសន៍របស់ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group ដែលថ្លែងជាមួយសារព័ត៌មាន AKP កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ  ។ លោក ឈ៊ីវ គួរស៊ីង បានបន្តទៀតថា ក្នុងចំណោមសមិទ្ធិផលទាំង ១០ នេះ ក្រុមហ៊ុនក៏បានទិញនូវគម្រោង ២ធំៗ […]

អាន​បន្ថែម

ការវិនិយោគអចលនទ្រព្យនៅទីផ្សារអន្តរជាតិ

ជាទូទៅ គំនិតនៃការវិនិយោគអចលនទ្រព្យនៅបរទេសមិនមែនជារឿងថ្មីនោះទេ និងនៅតែជាចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកមានស្តុកស្តមមួយចំនួននៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើមូលហេតុមួយចំនួនដូចជា ប្រព័ន្ធអប់រំមានស្តង់ដាខ្ពស់ សេវាដឹកជញ្ជូនសាធារណៈល្អ ជាតំបន់ដែលជាគោលដៅទេសចរណ៍ឈានមុខគេ ឋិតក្នុងតំបន់ដែលមានអាកាសធាតុនិងម៉ោងពេលដែលមនុស្សភាគច្រើនចូលចិត្ត ប្រព័ន្ធច្បាប់ល្អ ជាពិសេសមានសុខសុវត្ថិភាព។ល។ ម្យ៉ាងវិញទៀត គេសង្កេតឃើញថា លំនឹងទីផ្សារអចលនទ្រព្យ និងភាពរឹងមាំនៃតម្រូវការជួលនៅទីនោះ គឺជាហេតុផលដ៏សំខាន់មួយដែលធ្វើឱ្យអ្នកទិញអចលនទ្រព្យភាគច្រើនកំពុងស្វែងរការវិនិយោគនៅបរទេស។ ដោយឡែកនៅប្រទេសអូស្រ្តាលីតម្រូវការអចលនទ្រព្យនៅតាមទីក្រុងមូយចំនួនដូចជា ទីក្រុង Melbourne គឺតម្រូវការមានអាត្រាខ្ពស់ជាងការផ្គត់ផ្គង់ ដោយកើនរហូតដល់ ៥% ក្នុងមួយឆ្នាំ ជាពិសេសនៅតាមតំបន់សំខាន់ៗមួយចំនួន។ សម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយចំនួនទៀតដូចជា Brisbane, Melbourne និង​ Sydney បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ និងមានភាពល្អប្រសើរខ្លាំង  ដែលនេះជាហេតុធ្វើឲ្យអ្នកវិនិយោគមួយចំនួនមានទំនុកចិត្ត។ ក្នុងនោះផងដែរ ទីក្រុង Melbourne បានបង្ហាញពីភាពលេចល្លោលើវិស័យអចលនទ្រព្យនៅឆ្នាំនេះ ដែលបានទាក់ទាញអ្នកវិនិយោគជាច្រើនទៅក្នុងតំបន់ ដោយផ្អែកលើមូលដ្ឋាន សេវាសាធារណៈផ្សេងៗល្អ ដូចជាមធ្យោបាយធ្វើដំណើរស្ថិតនៅជិតសាលារៀន និង សាកលវិទ្យាល័យធំៗ។ កត្តាដែលសំខាន់បំផុតក្នុងការទិញអចលនទ្រព្យនៅក្រៅប្រទេសដូចជា អូស្ត្រាលី​ សឹង្ហបូរី ឬចក្រភពអង់គ្លេស គឺដើម្បីផ្តល់ជាកន្លែងស្នាក់នៅសម្រាប់កូនៗ របស់ពួកគេដែលកំពុងសិក្សានៅទីនោះ។ បើយោងតាម the Times Higher Education ដែលហៅកាត់ថា (THE)​ របស់សកលវិទ្យាល័យពិភពលោកមួយបានបង្ហាញថា សកលវិទ្យាល័យដែលពួកគេកំពុងសិក្សានោះគឺសុទ្ធតែជាសកលវិទ្យាល័យស្ថិតក្នុងលំដាប់ល្អបំផុតលើពិភពលោក […]

អាន​បន្ថែម

ភាពលេចធ្លោនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី

ជាផ្លូវធំទូលាយមួយ មានសាលារៀន មានសាកលវិទ្យាល័យ មានអគារការិយាល័យដែលកំពុងដុះឡើង រួមនឹងមជ្ឈមណ្ឌលកំសាន្តនានា ដែលស្ថិតនៅជិតបំផុតទៅនឹងអាកាយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់ផ្លូវសំខាន់ៗផ្សេងទៀត

អាន​បន្ថែម

ស្វែងយល់ពីអាជីវកម្មសណ្ឋាគារតាមរយៈកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងសណ្ឋាគារ

នៅ​ពេល​សម្រេចចិត្ត​អភិវឌ្ឍ និងដំណើរការ​សណ្ឋាគារ​ភាគី​​ទាំងឡាយ​អាច​ចុះ​កិច្ច​សន្យា​ជួល ឬ កិច្ច​ព្រមព្រៀង​ស្តីពី​ការ​​គ្រប់គ្រង​សណ្ឋាគារ។ លក្ខខណ្ឌ​ទាំង​២​នេះ​មាន​ទាំង​គុណសម្បត្តិ និងគុណវិបត្តិ។ ការ​សិក្សា​អំពី​ទីផ្សារ​​កម្ពុជា​​បាន​​បង្ហាញ​ពី​ភាព​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​នេះ នាំ​ឱ្យ​ការ​អភិវឌ្ឍ​វិស័យ​បដិសណ្ឋារកិច្ច​មាន​ការ​រីកចម្រើន​​នៅ​ភ្នំពេញ សៀមរាប និងខេត្ត​ព្រះសីហនុ។ សញ្ញាណ​នៃ​ការ​រីកចម្រើន​នេះ​អាច​បង្ហាញ​តាម​រយៈ​ក្រុម​សណ្ឋាគារ​អន្តរជាតិ​លំដាប់​កំពូល​ជា​ច្រើន​កំពុង​​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា Rosewood នៅ​ភ្នំពេញ Six Senses នៅ​កោះ​ក្រាប៊ី Alila នៅ​កោះ​ឫស្សី Ibis នៅ​សៀមរាប ហើយ​នៅ​មាន​​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​កំពុង​សាងសង់​ ហើយ​ឆាប់ៗ​នេះ​នឹង​បើក​​ទ្វារ​ដំណើរការ រីឯ Park Hyatt និង Novotel ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ។ ចំពោះការ​បើក​សណ្ឋាគារ ​តម្រូវ​ឱ្យ​មាន​អាជ្ញាប័ណ្ណ​ជាក់លាក់​ពី​ក្រសួង​ទេសចរណ៍ (ប្រសិន​បើ​វា​មាន​ច្រើន​ជាង ២០បន្ទប់) ឬ ពី​មន្ទីរ​ទេសចរណ៍​ខេត្ត (បើ​​វា​មាន​តិច​ជាង​២០​បន្ទប់) ដូច្នេះ​ទំនាក់​ទំនង​រវាង​ប្រតិបត្តិករ​សណ្ឋាគារ និងម្ចាស់​អគារ​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កិច្ច​សន្យា​ជួល ឬដោយ​កិច្ច​ព្រមព្រៀង​​​ស្តីពី​ការ​គ្រប់គ្រង​សណ្ឋាគារ (HMA)។ មិន​ថា​​ត្រូវ​អនុវត្ត​កិច្ច​សន្យា​ជួល ឬ HMA សុទ្ធ​តែ​​ផ្តល់​នូវ​​ចំណុច​ងាយស្រួល និងផលវិបាក​​​នានា​សម្រាប់​ភាគី​នីមួយ៖ ជា​ការ​ពិត នៅ​ពេល​ប្រតិបត្តិ​កិច្ចសន្យា​ជួល​ ប្រតិបត្តិករ​សណ្ឋាគារ​គឺជា​ម្ចាស់​អាជីវកម្ម ហើយ​ក៏​ជា​អ្នក​ដែល​​ទទួល​ខុស​ត្រូវ​រាល់​ហានិភ័យ​ទាក់ទង​នឹង​ប្រតិបត្តិការ​ផ្សេងៗ​របស់​​សណ្ឋាគារ។ ប្រតិបត្តិករ​សណ្ឋាគារ​ទទួលខុសត្រូវ​រត់ការ​អាជ្ញាប័ណ្ណ និងការ​អនុញ្ញាត​ឱ្យ​ដំណើរការ​សណ្ឋាគារ​ដោយ​ស្របច្បាប់​រួមមាន ភោជនីយដ្ឋាន បារ ឬ កន្លែង​ស្ប៉ា​ដែល​​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ ហើយ​និង […]

អាន​បន្ថែម

ចាប់បើកលក់ហើយ គម្រោង ផាក លែន 50M របស់ ជីប ម៉ុង លែន បញ្ចុះតម្លៃ 8%!

ភ្នំពេញ៖ ក្រុមហ៊ុន​ ជីប ម៉ុង​ លែន នឹង​បើក​លក់​គម្រោងថ្មីរបស់ខ្លួន ផាក លែន 50​M ជាផ្លូវការ ​ពី​​ថ្ងៃ​​ទី18​—19 ខែ​មករា​ ឆ្នាំ២០២០​​ នៅ​​ទីតាំង​គម្រោង​ ផាក លែន ​50​M ផ្ទាល់ ជា​មួយនឹង​​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ​​8​% និង​​​​រំលស់​100%។ ផាក លែន 50​M ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​​50​M (ម៉ែត្រ)​ កែង​ផ្លូវ ​30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់​ចំការដូង ដែលជាទីតាំង​មានសក្តានុពលសេដ្ឋកិច្ច និង​​សន្ទុះអភិវឌ្ឍន៍​ខ្លាំង។ គម្រោងនេះ​​មាន​​ចង្ងាយ​ត្រឹម​តែ​2​នាទី​​ប៉ុណ្ណោះពី​​ផ្សារ​​ចំការដូង, 10​នាទី​ពី​ផ្សារ AEON III និង​ផ្សារ​ទំនើប​ ជីប ម៉ុង 60ម៉ែត្រ, ឬ​​ 15​នាទី​ពីផ្សារទំនើប​ ជីប ម៉ុង 271។ រឹត​តែ​ពិសេស​ជាង​នេះ គម្រោង​ ផាក លែន 50​M ក៏មាន​​ផ្សារ​ទំនើប​ ជីប ម៉ុង ​50​M ផ្ទាល់ក្នុង​គម្រោង ក្នុងនោះមានដូចជា​ក្លឹបហាត់ប្រាណ, […]

អាន​បន្ថែម