11 shortlisted developers are vying for Cambodia Property Awards 2017

(English) Former Winners and new entrants go head-to-head in the country’s biggest annual real estate event

អាន​បន្ថែម

ហ៊ីប៉ូតែកក្នុងប្រទេសកម្ពុជាតាមក្រមរដ្ឋប្បវេណី

តាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ីប៉ូតែកគឺជាការខ្ចីប្រាក់ដែលមានវត្ថុធានាក្រោមច្បាប់កម្ពុជា និងដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងម្ចាស់បំណុល

អាន​បន្ថែម

វិនិយោគិនចាប់អារម្មណ៍តំបន់ Danang

ខណៈដែលវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមកំពុងតែរីកចម្រើន វិនិយោគិនកំពុងសម្លឹងមើលកាន់តែច្រើនឡើងចំពោះតំបន់ភាគកណ្តាលប្រទេសវៀតណាម និងតំបន់ Danang សម្រាប់ឱកាសថ្មីៗ។

អាន​បន្ថែម

Shanghai Tower ត្រូវបានប្រសិទ្ធីនាមថាជាអាគារខ្ពស់ល្អបំផុតក្នុងពិភពលោក

ក្រុមប្រឹក្សាអគារខ្ពស់ និងលំនៅដ្ឋានទីក្រុង (CTBUH) បានដាក់ឈ្មោះអគារ Shanghai Tower ក្នុងប្រទេសចិនថាជា "អគារខ្ពស់ល្អបំផុតក្នុងពិភពលោក" នៅខែវិច្ឆិកា។

អាន​បន្ថែម

ការចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា

ដោយ Joseph Lovell, Sciaroni & Associates ផ្សារហ៊ុនកម្ពុជា (CSX) គឺជាផ្សារហ៊ុនដែលមានវ័យក្មេង និងតូចជាងគេបំផុតក្នុងពិភពលោក។ មានភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ៤ ដែលកំពុងជួញដូរនៅក្នុងផ្សារហ៊ុន។ ក្រុមហ៊ុនដំបូងគេដែលចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា CSX គឺរដ្ឋាករទឹករាជធានីភ្នំពេញដែលបានបង្ហាញខ្លួននៅលើផ្សារហ៊ុននៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២។ ចាប់តាំងពីពេលនោះមក មានក្រុមហ៊ុន ៣ បន្ថែមទៀតដែលចុះបញ្ជី ដូចជា រោងចក្រផលិតសម្លៀកបំពាក់ Grand Twins International កំពង់ផែស្វយ័តរាជធានីភ្នំពេញ និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស Phnom Penh SEZ Plc.។ នេះគឺជាការប្រៀបធៀបទៅនឹងទីផ្សារភាគហ៊ុនវ័យក្មេងនៃប្រទេសឡាវដែលមានក្រុមហ៊ុនចុះបញ្ជីចំនួន ៥ និងផ្សារហ៊ុនមីយ៉ាន់ម៉ាដែលមានការចុះបញ្ជីចំនួន ៣។ ការបង្កើតនិងកំណើននៃផ្សារភាគហ៊ុនតំណាងឲ្យដំណាក់កាលសំខាន់សម្រាប់ភាពចាស់ទុំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ លទ្ធភាពនៃការចុះបញ្ជីក្នុងស្រុកបានផ្ដល់នូវឱកាសដល់ក្រុមហ៊ុនរបស់កម្ពុជាក្នុងការបង្កើនដើមទុនពង្រីកអាជីវកម្មដោយមិនមានបន្ទុក និងកម្រិតកំណត់នៃបំណុលហិរញ្ញវត្ថុ។ ជាមួយនឹងការរំពឹងទុកនៃការចូលរួមពីក្រុមហ៊ុនក្នុងស្រុកប្រកបដោយសក្តានុពលដាក់ស្នើជាសាធារណៈក្នុងផ្សារហ៊ុននោះ អ្នកវិនិយោគភាគហ៊ុនឯកជនត្រូវបានលើកទឹកចិត្តឲ្យជួយផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុននៅដំណាក់កាលដំបូងនៃកំណើនរបស់ក្រុមហ៊ុនទៅតាមច្រកដែលជាយុទ្ធសាស្ត្រក្នុងការពង្រីកនូវភាពរឹងមាំនៃ IPO ក្នុងស្រុក។ ការចុះបញ្ជីសាធារណៈក៏គាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការធ្វើឲ្យប្រសើរនូវការរួមបញ្ចូល និងអនុលោមភាពហិរញ្ញវត្ថុ ព្រោះថាក្រុមហ៊ុនសាធារណៈ និងក្រុមហ៊ុនដែលគ្រោងចុះបញ្ជីជាសាធារណៈ ជាទូទៅត្រូវតែប្រកាន់ខ្ជាប់នូវស្តង់ដារគណនេយ្យ និងអភិបាលកិច្ចខ្ពស់ជាងមុន។ សម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជី គុណសម្បត្តិនៃការចុះបញ្ជីជាសាធារណៈមានច្រើនជាងការធ្វើឲ្យប្រសើរនូវការផ្តល់ហិរញ្ញវត្ថុ។ ជម្រើសភាគហ៊ុនកាន់តែមានភាពទាក់ទាញសម្រាប់បុគ្គលិក […]

អាន​បន្ថែម

Bechtel បង្ហាញការចាប់អារម្មណ៍លើអាកាសយានដ្ឋាន ឡុង ថាញ់

បន្ទាប់ពីការអនុម័តដោយរដ្ឋសភាជាតិវៀតណាមសម្រាប់ការសាងសង់អាកាសយានដ្ឋានថ្មីដ៏ធំមួយដែលមានតម្លៃ ១៦ ប៊ីលានដុល្លារអាមេរិច នៅឡុងថាញ់ ក្រៅទីក្រុង ហូជីមិញ នៅឆ្នាំ ២០១៥ រួចមក ក្រុមហ៊ុនវិស្វកម្មអាមេរិច Bechtel បានធ្វើការទស្សនកិច្ចនៅវៀតណាមក្នុងខែធ្នូ ដើម្បីទទួលយកព័ត៌មានបន្ថែមអំពីគម្រោងនេះ។ ដំណើរទស្សនកិច្ចនេះធ្វើឲ្យមានការរំពឹងទុកថា Bechtel កំពុងពិចារណាដាក់ភាគហ៊ុនស្មើគ្នានៅក្នុងគម្រោងនេះ ព្រមទាំងដើរតួជាអ្នកគ្រប់គ្រងគម្រោងនេះដោយផ្ទាល់ទៀតផង។ ការងារនៅលើព្រលានទំហំ ៥ គីឡូម៉ែត្រការ៉េ នឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ខាងមុខនេះ ជាមួយដំណាក់កាលទី ១ ដោយបញ្ចប់ផ្លូវរត់តែមួយ អាចទទួលអ្នកដំណើរបាន ២៥លាននាក់ នៅឆ្នាំ ២០២៥។ ដំណាក់កាលទី ២ នឹងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរទ្វេដងដល់ទៅ ៥០លាននាក់ ហើយដំណាក់កាលទី ៣ នឹងបង្កើនទ្វេដងទៀត ដល់ ១០០លាននាក់ នៅឆ្នាំ២០៥០៕

អាន​បន្ថែម

លំនៅដ្ឋានសាធារណៈអាចពឹងផ្អែកលើវិស័យឯកជន

ខណៈដែលអ្នកជំនាញផ្នែកអចលនច្រើនឡើងទទួលស្គាល់តម្រូវការក្នុងការផ្លាស់ប្តូរទៅរកការផ្ដោតទៅលើលំនៅដ្ឋានដែលមានតំលៃសមរម្យនិងលំនៅឋានសាធារណៈ រាជរដ្ឋាភិបាលកំពុងគាំទ្រដល់វិស័យឯកជនឲ្យជំរុញការអភិវឌ្ឍគម្រោងលំនៅដ្ឋានសម្រាប់គ្រួសារ

អាន​បន្ថែម

ក្រុមហ៊ុនអូស្ត្រាលីវិនិយោគក្នុងលំនៅដ្ឋានតម្លៃទាប

ក្រុមហ៊ុនវិនិយោគរួមគ្នារវាងអូស្ត្រាលីនិងកម្ពុជា កំណត់នឹងបើកដំណើរការគម្រោងផ្ទះតំលៃសមរម្យ សម្រាប់គូស្វាមីភរិយាដែលទើបរៀបការថ្មី និងកំពុងសម្លឹងរកមើលទិញផ្ទះដំបូងរបស់ពួកគេ។

អាន​បន្ថែម

ជម្រើសក្នុងការសាងសង់អគារខុនដូលំដាប់ខ្ពស់

នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងដូចជាអចលនទ្រព្យលំនៅដ្ឋាន អ្នកអភិវឌ្ឍន៍ត្រូវតែដាក់ចេញនូវផលិតផលដែលត្រូវនឹងតម្រូវការពិតប្រាកដដើម្បីអាចលក់បាន។

អាន​បន្ថែម

ការលើកទឹកចិត្តការទិញអចលនទ្រព្យលំនៅឋាន

អ្នកអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញបានផ្តល់នូវការលើកទឹកចិត្តចំពោះការទិញ ព្រោះថាអ្នកទិញមួយចំនួនត្រូវលំបាកក្នុងការរៀបចំខ្ចីប្រាក់ ឬកម្ចីដោយមានវត្ថុធានានៅពេលគេធ្វើការវិនិយោគក្នុងអចលនទ្រព្យ។

អាន​បន្ថែម