រយៈពេល៣ឆ្នាំ CGCC ផ្តល់កម្ចីជាង $១៦៤លាន ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអនុម័តការធានាឥណទានប្រមាណ ១៦៤,៧២លានដុល្លារ បន្ទាប់ពីប្រតិបត្តិការរយៈពេល៣ឆ្នាំ ដែលនេះជាកម្ចីជួយដល់​សហគ្រាសខ្នាតតូច និងមធ្យម សម្រាប់ដំណើរការ និងពង្រីកអាជីវកម្មប្រមាណជិត ២ពាន់អាជីវកម្មនៅទូទាំងប្រទេសកម្ពុជា​។ នេះបើតាមសនិ្នបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ជាមួយការអនុម័តកម្ចីសម្រាប់ ២ពាន់អាជីវកម្មខាងលើបានផ្តល់ឱកាសការងារជូនដល់កម្មករ និយោជិកជាង ៥២.០០០នាក់ផងដែរ។ ក្នុងសន្និបាតខាងលើ CGCC ក៏បានប្រកាសដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៣គម្រោង គម្រោងធានាឥណទានជាកញ្ចប់ចំនួន ៦គម្រោង គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម។ នាឱកាសនោះដែរ CGCC ត្រូវបានសម្ពោធជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណដំបូងគេនៅកម្ពុជា ដែលមានបេសកកម្មចម្បង ក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម។ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា CGCC តាមរយៈការធ្វើពិពិធកម្មធានាឥណទានទៅកាន់ការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីជួយបង្កើនកម្រិតឥណទានរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ឱ្យមានលទ្ធភាពកៀរគរ​មូលធន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ នៅលើផ្សារមូលបត្រកម្ពុជាផងដែរ។

អាន​បន្ថែម

ខែដំបូង ២០២៤ កម្ពុជារកចំណូលបានជាង ៥,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

ក្នុងខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ៥.៤៩៨.០៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ១១៥.៥៣២នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥០,៩០ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧​.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ (អានបន្ថែម)

អាន​បន្ថែម

តុលាកំពូលហុងកុងសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យខា្នតយក្សរបស់ចិនទាំងសុ្រងហើយ ព្រោះតែ….

កាលពីថ្ងៃទី២៩ ខែមករា តុលាការកំពូលក្រុងហុងកុង​បានសម្រេចចេញដីកាបញ្ជាឱ្យរំលាយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ China Evergrande ដែលកំពុងជាប់រឿងអាស្រូវក្ស័យធនអស់រយៈកាលជាងមួយឆ្នាំមកហើយនោះ បន្ទាប់ពីបរាជ័យក្នុងការទូទាត់បំណុល។ នេះបើតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ២៩ ខែមករា​ ២០២៤។ ការសម្រេចចិត្តរបស់តុលាការកំពូលក្រុងហុងកុងនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានភាពឆ្អែតឆ្អន់​ជាមួយនឹងក្រុមហ៊ុនដែលជាប់បំណុលច្រើនបំផុតលើលោក បើទោះបីជាតុលាការបានទុកពេលឱ្យក្រុមហ៊ុន ដោះស្រាយជាមួយម្ចាស់បំណុល អស់រយៈពេលលើសពី ១៨ខែរួចមកហើយក្តី ក៏ក្រុមហ៊ុនចិនមួយនេះមិនអាចស្វែងរកមធ្យោបាយ ទូទាត់បំណុលបាន និងមិនមានផែនការស្តារហិរញ្ញវត្ថុឡើងវិញបាន ដូច្នេះតុលាការមិនអាចបន្តពន្យារពេលតទៅទៀតបាន។ សូមបញ្ជាក់ថា មុននឹងចេញដីកាសម្រេចចុងក្រោយនេះ តុលាការកំពូលហុងកុង ធ្លាប់បានពន្យារពេលដល់ទៅ ៧​លើក រួចមកហើយ ចាប់តាំងពីដំណាក់កាលនៃការចាប់ផ្តើមរឿងក្តីនៅតុលាការលើកដំបូង កាលពីខែ មិថុនា ឆ្នាំ ២០២៣កន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ អាចដាក់ពាក្យបណ្តឹងសារទុក្ខចំពោះដីកាសម្រេចនេះបាន។ គួររំលឹកថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន China Evergrande បានប្រកាសពីបំណុលក្រុហ៊ុន ដែលមានរហូតដល់ ៣០០ពាន់លានដុល្លារ និងបានអូសទាញវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ធ្លាក់ក្នុងរណ្ដៅជាមួយខ្លួនផងដែរ។ គិតត្រឹមថ្ងៃទី២៩ ខែមករានេះ តម្លៃក្រុមហ៊ុនទាំងមូលរបស់ China Evergrande មានប្រហែល […]

អាន​បន្ថែម

អាំងប៉ាវហេងៗពីបុរី ប៉េង​ ហួត សម្រាប់ប្រូម៉ូសិនចូលឆ្នាំចិន

ក្នុងឱកាសពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែកុម្ភៈនេះ នឹងទទួលបានការបញ្ចុះតម្លៃមិនធ្លាប់មាន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។ ​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែកុម្ភៈ ឆ្នាំ២០២៤ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ម៉ឺនដុល្លារ ✨ប័ណ្ឌទឹកប្រាក់សម្រាប់រៀបចំ​កម្មវិធីនៅ PH Grand Hall រហូតដល់ $៥.០០០ 🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល។ សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤តែ​ប៉ុណ្ណោះ។ ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ!  សូមចូលរួមទស្សនាជាវីដេអូនៅទីនេះ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦/០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

អាន​បន្ថែម

ត្រឹមខែមករា ២០២៤ ខេត្តតាកែវ សល់ដីមិនទាន់ចុះបញ្ជីចំនួន ២២ម៉ឺនក្បាលដី

រដ្ឋបាលខេត្តតាកែវ មានដីធ្លីមិនទាន់ចុះបញ្ជីចំនួនប្រមាណ ២២ម៉ឺនក្បាលដី ខណៈរដ្ឋាភិបាលនឹងជំរុញបញ្ចប់ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី៧នេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុង​​ភូមិ​សាស្ត្រខេត្តតាកែវ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាច​អនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទើបការងារនេះអាចដំណើរការទៅដោយរលូន​ និងមានប្រសិទ្ធភាព។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន កុំព្យូទ័រ ២០គ្រឿង ម៉ាស៊ីនព្រីនធ័រA៤ចំនួន ១០គ្រឿង ម៉ាស៊ីនព្រីនធ័រA៣ ចំនួន ៣គ្រឿង និងម៉ាស៊ីនស្គេន ចំនួន ១០គ្រឿងផងដែរ។ គួរបញ្ជាក់ថា កម្ពុជានៅសល់ប្រមាណ ៥លានក្បាលដីមិនទាន់ចុះបញ្ជី ខណៈ ៥លានបណ្ណត្រូវបានប្រគល់ជូនពល​រដ្ឋ​រួចរាល់។ (អានបន្ថែម)

អាន​បន្ថែម

ភីអេច ហ្គ្រេនហលប្រកាសតម្លៃជួលអគារត្រឹមតែ $១២០ ប៉ុណ្ណោះក្នុង១តុ និងបានសហការជាមួយចុងភៅល្បីៗចំនួន៤

បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៤ សាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច​ ហ្គ្រេនហលដែលមានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានប្រកាសតម្លៃពិសេសត្រឹមតែ $១២០ តែប៉ុណ្ណោះក្នុងមួយតុ និងបើកទទួលបណ្តាក្រុមហ៊ុនធុរៈកិច្ចនានាដែលមានគុណភាពខ្ពស់ ជាដៃគូផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។ ការបោះជំហានថ្មីមួយនៃការសហការភាពជាដៃគូនេះ ត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅរវាងអគារ ភីអេច​ ហ្គ្រេនហល ជាមួយបណ្តាក្រុមហ៊ុន និងចុងភៅល្បីចំនួន៤គឺ ក្រុមហ៊ុនWorld dinning Catering Service ក្រុមហ៊ុនធុរៈកិច្ច តាំង តិច ម៉េង ចុងភៅ សេង ហុកហេង​ និង ក្រុមហ៊ុន Tonle​bassac Catering Service ​ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជន ដែលបានជ្រើសរើសអគារសម្រាប់កម្មវិធីមង្គលការ ជប់លៀង ការប្រគុំតន្រ្តី សន្នីសិទផ្សេងៗ និងកម្មវិធីផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ភីអេច ហ្គ្រេនហល គឺជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ស្ថិតនៅ រាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម នៅខណ្ឌច្បារអំពៅ […]

អាន​បន្ថែម

កម្ពុជា មានសណ្ឋាគារលើកោះ ជាប់ជាសណ្ឋាគារល្អដាច់គេលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤

សណ្ឋាគារ និងរីស៊តមួយកន្លែង ដែលស្ថិតនៅក្នុងប្រជុំកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានជាប់ជាសណ្ឋាគារដ៍ល្អបំផុតនៅលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤។ នេះបើតាមទំព័រហ្វេកប៊ុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ចំណាត់ថ្នាក់ដាច់គេលើលោកនេះ ត្រូវបានចេញផ្សាយដោយទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក គឺ cntraveller.com។ សណ្ឋាគារ និងរីស៊តដ៏ល្អដាច់គេមួយនេះ មានឈ្មោះថា Song Saa Private Island មានចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ក្លាយជាសណ្ឋាគារ និងរីស៊តដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024»។

អាន​បន្ថែម

បុរីប៉េង ហួត ផ្លូវ៥០ម៉ែត្រ មានភាពលេចធ្លោខ្លាំងនៅភាគខាងត្បូងក្រុងភ្នំពេញ ព្រោះតែ…

តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាតំបន់មួយកំពុងទទួលបានការចាប់អារម្មណ៍តាមរយៈសកម្មភាពវិនិយោគ និងគម្រោងធំៗដែលលេចវត្តមានជាបន្ដបន្ទាប់ ដូចជាអាកាសយានដ្ឋានតេជោក្រុងតាខ្មៅ សក្តានុពលផ្លូវថ្មី៦០ម៉ែត្រ គម្រោងរថភ្លើងក្រោមដីដែលកំពុងសិក្សាជាដើម។ ដោយឡែក គម្រោងដែលបានលេចចេញជារូបរាងហើយមានដូចជា ផ្សារទំនើប Aeon 3 បណ្ដុំលំនៅឋាន ខុនដូ និងគម្រោងបុរីធំៗ ដោយនៅក្នុងនោះគម្រោងលំនៅឋានដ៏មានសក្ដានុពលរបស់បុរីប៉េង ហួត គឺ ដឹស្តា មេរាហ្កាដិន ក៏បានរួមចំណែកធ្វើឱ្យតំបន់នេះកាន់តែលេចធ្លោផងដែរ។ ចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោង ដឹស្តា មេរាហ្កាដិន គឺជាសហគមន៍រស់នៅទំនើបចម្រុះ ដែលមានលំនៅឋានច្រើនជម្រើស រាប់ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលដ៏សម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន។ បើតាមការឱ្យដឹង ផ្ទះនៅក្នុងគម្រោង​ ដឹស្តា​ មេរាហ្កាដិន កំពុងសាងសង់ស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ដែលអតិថិជនអាចទិញភ្លាម ចូលនៅបានឆាប់ៗ មិនចាំបាច់ត្រូវរង់ចាំយូរឡើយ។ អ្វីដែលសំខាន់មួយទៀត គឺមានអ្នករើចូលទៅរស់នៅជាច្រើនជាបន្តបន្ទាប់រួចហើយដែរ។ ក្រៅពីជម្រើសលំនៅឋានដ៏សម្បូរបែបនេះហើយ គម្រោងស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ)នេះបានបង្កើត​ផ្សារទំនើបក្នុងគម្រោងផ្ទាល់ គឺផ្សារទំនើប ភីអេច មេរាម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ ហើយក៏បានរៀបចំសកម្មភាពកម្សាន្ដជាច្រើន ធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ ជាពិសេសធ្វើឱ្យអ្នករស់នៅក្នុងគម្រោងបុរីប៉េង ហួតផ្ទាល់ កាន់តែងាយស្រួលជាងមុន មួយជំហានទៅដល់ផ្សារទំនើប មួយជំហានទៅសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក […]

អាន​បន្ថែម

បច្ចុប្បន្នខេត្តកំពតមានផ្ទៃស្រែអំបិលជាង ៣៤០០ហិកតា អាចផលិតអំបិលបានប្រមាណ១០ម៉ឺនតោនក្នុង១ឆ្នាំ

បច្ចុប្បន្ន ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា និង​ឃ្លាំង​ស្តុកអំបិលចំនួន ៥៦០កន្លែង ដោយអាចផ្តល់ទិន្នផលអំបិលបានប្រមាណ ១០ម៉ឺនតោនក្នុង១ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត នៅថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២៤។ លោកស្រី បានឱ្យដឹងថាបន្ថែមថា ស្រែអំបិលនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់ ហើយ​កសិដ្ឋាន​ផលិតអំបិលក្នុងខេត្តមួយនេះអាចដំណើរការបានរយៈពេល ៤ ទៅ ៦ ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាស​ធាតុ និងអាចផ្តល់ទិន្នផលអំបិលប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ។ ដោយឡែក ​ក្នុងពិធីសំណេះ​សំណាលជាមួយអ្នកផលិតអំបិលមកពីខេត្តកំពត និងខេត្តកែប ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និង​សម្រាប់ការកែច្នៃផលិតផលផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ​២០២២​-២០២៦ និងបានជំរុញឱ្យអ្នកផលិត​អំបិលឱ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែន​ជាទីផ្សារ​ប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រ ដើម្បីប្រព្រឹត្តកម្មទឹក​ស្អាតជាដើម។ ក្រៅពីនេះ ដើម្បីជាការលើកទឹកចិត្តដល់អ្នកផលិតអំបិល និងគាំទ្រសេវាសាធារណៈ ក្រសួងក៏កំពុងអនុវត្តកំណែទម្រង់មួយចំនួន […]

អាន​បន្ថែម

កម្ពុជានៅសល់ប្រមាណ ៥លានក្បាលដីមិនទាន់ចុះបញ្ជី ខណៈ៥លានបណ្ណត្រូវបានប្រគល់ជូនពលរដ្ឋរួចរាល់

គិតត្រឹមពេលបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពល​រដ្ឋ និងប្រមាណ ២លានបណ្ណទៀតកំពុងបន្តចែកជូនពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈនៅសល់ប្រមាណ ៥លានក្បាលដីទៀតនៅមិនទាន់បានវាស់វែងចុះបញ្ជីនៅឡើយ។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំនេះ  ក្រសួងទាំងពីរ បានឯកភាពគ្នាជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារផងដែរ។ ការជំរុញពន្លឿនការងារចុះបញ្ជីដីធ្លីនេះ គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស ព្រោះបច្ចុប្បន្ន កម្ពុជានៅសល់ប្រមាណជា ៥លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ គួររំលឹកថា ថ្មីៗនេះអាជ្ញាធរខេត្តកំពង់ស្ពឺក៏ទើបតែបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៧៧២ក្បាលដី ជូនពលរដ្ឋក្នុងស្រុកគងពិសីផងដែរ។ (អានបន្ថែម)

អាន​បន្ថែម