ជប៉ុនជួយកម្ពុជាជិត ១០លានដុល្លារ សម្រាប់ការងារវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី

ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជិត ៩.៧លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ។​ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនៃគម្រោងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា​ នេះ ដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​​លើកឡើងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្រ្តៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនានា។​

អាន​បន្ថែម

អ្នកជំនាញ៖ វិស័យអចលនទ្រព្យពីរនៅកម្ពុជា មានសញ្ញាវិជ្ជមានបន្តិចក្នុងត្រីមាសទី៣ នេះ

ខណៈដែលទីផ្សារអចលនទ្រព្យភាគច្រើនកំពុងបន្តនៅទ្រឹង មានសញ្ញាណនៃការងើបឡើងវិញនៃសេវាកម្មអាផាតមិន និងបុរី។ ទិន្នន័យចុងក្រោយបំផុតអំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា ដែលចេញផ្សាយដោយ CBRE Research នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ បានបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានបានមួយកម្រិតនៅក្នុងតម្រូវការទីផ្សារ។ យោងតាមរបាយការណ៍ដដែល សម្រង់តម្លៃជួលជាមធ្យមសម្រាប់អគារអាផាតមិនកម្រិតA  បានកើនឡើង ១% ខណៈពេលដែលអាផាតមិនកម្រិត B កើនឡើងបាន ៣% ច្រើនជាងកាលពីត្រីមាសមុន។ ក្នុងត្រីមាសទី៣ នេះ តម្លៃជាមធ្យមសម្រាប់អគារអាផាតមិនកម្រិត A មានតម្លៃប្រហែល ១៩,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈដែលអាផាតមិនកម្រិតB មានតម្លៃជាមធ្យមប្រហែល ៣,៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ការកើនឡើងនៃតម្លៃនេះ ត្រូវបានអមដោយការថយចុះនៃការផ្គត់ផ្គង់ ដោយមានត្រឹមតែ ៣០០យូនីតថ្មីប៉ុណ្ណោះ ដែលកើនឡើងបន្ថែម។ ចំពោះវិស័យបុរីវិញ មាននិន្នាការជាវិជ្ជមានគួរឱ្យកត់សម្គាល់ គឺតម្លៃផ្ទះល្វែង កើនឡើង ១,៨% តម្លៃផ្ទះប្រភេទជាហាងទំនិញ កើនឡើង ០,៥% តម្លៃវីឡាភ្លោះ កើនឡើង ១,៥% និងតម្លៃវីឡាទោលដែលមានការកើនឡើងបន្តិច គឺប្រមាណតែ ០,១% បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ទោះបីជាការកើនឡើងទាំងនេះមានកម្រិតតិចតួចក៏ដោយ យោងតាមរបាយការណ៍ខាងលើ […]

អាន​បន្ថែម

សញ្ញាណវិជ្ជមានគួរឱ្យទុកចិត្តមួយចំនួនបង្ហាញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន

សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃស្ថិរភាពនិងងើបឡើងវិញបណ្តើរៗ ដោយសារសកម្មភាពរោងចក្រនានានៅក្នុងប្រទេសចាប់ផ្តើមសកម្មឡើងវិញជាលើកដំបូងបន្ទាប់ពីរយៈពេលប្រាំមួយខែចុងក្រោយនេះ។ ដើម្បីបញ្ជាក់ពីភាពអាចជឿទុកចិត្តបានលើការព្យាករនេះ គេត្រូវពិនិត្យលើសូចនាករសកម្មភាពសេដ្ឋកិច្ចមួយ ដែលពាក្យបច្ចេកទេសគេហៅថាសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ Purchasing Managers’ Index (PMI)។ ត្រឹមដំណាច់ខែកញ្ញានេះ យោងតាមលទ្ធផលស្ទង់មតិលើដំណើរការរបស់ក្រុមហ៊ុនផលិតកម្មធំៗចិនជាច្រើន បានបង្ហាញថា កម្រិតសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញនៃសេដ្ឋកិច្ចចិន បានកើនឡើងដល់ ៥០,២ ដែលកាលពីខែមុនមានត្រឹមតែ ៤៩,៧ ប៉ុណ្ណោះ។ ចំណុចសំខាន់នៃតួលេខនេះ គឺលើសពីកម្រិត ៥០ ដែលអ្នកសេច្ចកិច្ចចាត់ទុកថាជាចំណុចគោល  រវាងការផ្លាស់ប្តូរពីការធ្លាក់ចុះទៅការកើនឡើងនៃសេដ្ឋកិច្ច ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយកាសែត Reuters នៅខែកញ្ញា ៣០ ឆ្នាំ ២០២៣។ ភាពប្រសើរឡើងនៃកម្រិតសន្ទស្សន៍វាស់សកម្មភាពសេដ្ឋកិច្ច (PMI) នេះ ដែលជាទិន្នន័យផ្លូវការដំបូងសម្រាប់ខែកញ្ញាគឺជាផ្នែកមួយនៃនិន្នាការវិជ្ជមាន ដែលបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងងើបឡើងវិញបន្តិចម្តងៗ។ កាលពីដើមឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ចនៅតាមរោងចក្រផលិតកម្មធំៗចិន បានប្រឈមមុខនឹងបញ្ហា ដោយសារការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនៃវិបត្តិ COVID-19នៅចិននៅតែបន្ត ទោះបីជានៅតាមបណ្តាប្រទេសខ្លះ មានការលើកលែងទាំងស្រុងរួចហើយក្តី។ តាមពិតទៅ ដើមចមនៃសញ្ញាណដំបូងនៃការងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញតាំងពីនៅក្នុងខែសីហាម្ល៉េះ។ ដែលក្នុងកំឡុងខែនោះ ទិន្នផលរោងចក្រ និងការលក់រាយមានការកើនឡើង ស្របពេលដែលការធ្លាក់ចុះនៃការនាំចេញ និងការនាំចូល ក៏បានចាប់ផ្តើមរួមតូចជាងមុន ហើយសម្ពាធបរិត្តផរណា ក៏បានធូរស្រាលខ្លះដែរ។ ជាក់ស្តែង ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិន បានកើនឡើង […]

អាន​បន្ថែម

រដ្ឋត្រៀមដីជាង ១ពាន់ហិកតា សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចរណបឱ្យអាកាសយានដ្ឋានសៀមរាបថ្មី

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលជាក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការនៅអាកាសយានដ្ឋានសៀមរាបអង្គរនៅថ្ងៃទី១៦ ខែតុលា។​ ឯកឧត្ដម ថ្លែងថា៖ “អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍន៍ទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០ហិកតា និងបម្រុងដីប្រមាណ ១០០០ ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city) នាពេលខាងមុខ”។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានតម្លៃ១.១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។(អានបន្ថែម) ពីធីសម្ពោធជាផ្លូវការ […]

អាន​បន្ថែម

នៅពីក្រោយយុទ្ធសាស្ត្រលើកលែងទិដ្ឋាការ ថៃកំពុងសំងំប្រមូលវិនិយោគិនចិនដែលចង់វេចលុយចេញក្រៅប្រទេស តាមរយៈ…

នៅពីក្រោយផែនការរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ៣០ លាននាក់នៅឆ្នាំក្រោយ និងការប្រញាប់ដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនូវការលើកលែងទិដ្ឋាការចូលប្រទេសថៃ គឺមានបង្កប់របៀបវារៈដ៏ស៊ីជម្រៅបន្ថែមទៀត – នោះគឺការសម្រួលដល់ការផ្ទេរលុយដ៏ច្រើនសន្ធឹកសន្ធាប់ចេញពីប្រទេសចិនដីគោក។ ភាពទាក់ទាញនៃវិស័យទេសចរណ៍ និងការលើកលែងទិដ្ឋាការចូលប្រទេសថៃ គ្រាន់តែរូបភាពខាងក្រៅបិទបាំងចេតនាពិតនៅពីក្រោយឆាកនយោបាយប៉ុណ្ណោះ។​ គំរូហុងកុង ជាប្លង់មេសម្រាប់ប្រទេសថៃ និន្នាការ​នៃ​វិនិយោគិន​ចិន​ដែល​ស្វែង​រក​ជម្រក​ហិរញ្ញវត្ថុ​ជំនួស (Safe Haven) ​ដំបូងបាន​ចាប់​ផ្តើម​នៅ​ទីក្រុង​ហុងកុង។ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កាសែត South China Morning Post (SCMP) បានរាយការណ៍ពីលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគហុងកុង ចូលទៅទិញ អចលនទ្រព្យដែលមានតម្លៃសមរម្យនៅក្នុងប្រទេសថៃ។ ការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងការអំពាវនាវកាន់តែខ្លាំងឡើងរបស់ប្រទេសថៃចំពោះពលករ និងអ្នកវិនិយោគបរទេស ជាពិសេសនៅក្នុងទីផ្សារអចលនទ្រព្យ។ និន្នាការស្របគ្នានៅហុងកុង និងថៃ៖ ហុងកុង មេដែកហិរញ្ញវត្ថុសម្រាប់ជនជាតិចិនដីគោក រឿងដែលកាសែតល្បីរបស់ចិន SCMP ប្រកាសអំពីការមានវិនិយោគិនហុងកុង សម្រុកទៅទិញអចលនទ្រព្យនៅថៃកាលពីពីរខែមុន ក៏ជារឿងដដែល ដែលហុងកុងទើបនឹងបានប្រកាសថា មានវិនិយោគិនចិនដីគោកសម្រុកទៅទិញអចលនទ្រព្យនៅហុងកុង កាលពីកំឡុងត្រីមាសទីមួយឆ្នាំនេះ រហូតដល់នាំឱ្យមានការកើនឡើងតម្លៃអចលនទ្រព្យគួរឱ្យកត់សម្គាល់ប្រមាណ ២១ភាគរយ នៅក្នុងបុព្វលាភអាជីវកម្មថ្មីពីភ្ញៀវចិនដីគោក ដែលមានតម្លៃសរុបមានចំនួន ៣១,៩ពាន់លានដុល្លារហុងកុង ដែលជំរុញដោយការទិញធានារ៉ាប់រងរបស់ពួកគេនៅក្នុងទីក្រុងហុងកុង។ ថែមពីលើនេះ ជនជាតិចិនដីគោកបានងាកទៅរកជម្រកហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ដោយសារធនាគារហុងកុងផ្តល់អត្រាការប្រាក់ខ្ពស់ សន្តិសុខហិរញ្ញវត្ថុ […]

អាន​បន្ថែម

កូរ៉េជួយរថយន្តសង្គ្រោះបន្ទាន់ ១៥គ្រឿង ដល់កម្ពុជា ដើម្បីបំពេញតម្រូវការទូទាំងប្រទេស

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ការិយាល័យកយកា (KOICA) បានផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន១៥គ្រឿង ដល់កម្ពុជា ដើម្បីឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។ នេះបើតាមពិធីប្រគល់-ទទួលក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមជាកិត្តិយសដោយ ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ បានឱ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងរួមចំណែកដល់ការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននឹងកំពុងជួយដល់មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសកម្ពុជា ដូចជាអគារពេទ្យភ្នែក អគារត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង អគារថែទាំសុខភាពមាតា និងទារក ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងសមត្ថភាពបុគ្គលិកសុខាភិបាល។ គួរបញ្ជាក់ថា ការផ្តល់ជូននេះ ស្ថិតក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េ នៃគម្រោង “ODA KOREA: Building TRUST (Transparency, Resilience, Unity and Safety Together)” តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ការិយាល័យ […]

អាន​បន្ថែម

កូរ៉េផ្តល់រថយន្តក្រុងចំនួន ១០គ្រឿងទៀត ដល់រដ្ឋបាលខេត្តកោះកុង

ក្រុមហ៊ុន ប៊ូយ៉ុងហ្រ្គុប របស់កូរ៉េ បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ប្រភេទ ២០កៅអី ចំនួន ១០គ្រឿង ដល់រដ្ឋបាលខេត្តកោះកុង ដែលជំហានទី១ ទទួលបាន ០៥គ្រឿង។ នេះបើតាមរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ថ្មីៗនេះផងដែរ ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប ក៏បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រុមហ៊ុន BOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានមកដាក់ទុនវិនិយោគលើវិស័យជាច្រើន ចាត់តាំងពីឆ្នាំ ២០០៧ មក ដូចជាលើផ្នែកអលនវត្ថុ ខុនដូ, បុរី, សណ្ឋាគារ, តារាងវាយកូនគោល, សេវាទូរគមនាគមន៍, សាលារៀន, សាកលវិទ្យាល័យ និងធនាគារជាដើម ។

អាន​បន្ថែម

៩ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៤លានដុល្លារ

រយៈពេល ០៩ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៤.៩៥៥.៣៩៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៥៣៩.៥៦១នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣៦៥,៤២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨៦៣.៤៦៦ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១.០៤៨​នាក់ ដែលចំណូលនេះកើនឡើង ៧៤,០៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

រដ្ឋនឹងរៀបម៉ាស៊ីនផលិតទឹកស្អាតដាក់តាមសហគមន៍ ពិសេសសាលារៀន ដើម្បីកាត់បន្ថយដបផ្លាស្ទិក

ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំដាក់ឱ្យមានម៉ាស៊ីនផលិតទឹកស្អាតតាមសហគមន៍ និងសាលារៀន ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Meloney Lindberg  តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់​គ្រងសំណល់រឹងនៅទីប្រជុំជន និងយន្តការសហគមន៍ស្អាត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមបានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលការអនុវត្តគោលការណ៍នេះ ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាតអាចទាក់ទាញទេសចរណ៍ឲ្យមកទស្សនា ជាពិសេសគឺការរៀបចំឱ្យមានធុងសំរាម សម្រាប់ទុកដាក់សំរាម ក៏ជាអាទិភាពសំខាន់ណាស់ដែរ សម្រាប់គ្រប់គ្រងសំណល់រឹង។ ឯកឧត្តមបានបន្តថា ក្រសួងនឹងរៀបចំឱ្យមានម៉ាស៊ីនផលិតទឹកស្អាតផ្តល់ជូនទៅតាមសហគមន៍ និងសាលារៀន សម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក ពីព្រោះថាប្រសិនជាយើងផ្តល់ដបទឹកបរិស្ថានជូនបានចំនួនតិចតួច តែបើមានទឹកស្អាតគាត់អាចយកដបទៅច្រកទឹកយកមកប្រើប្រាស់បាន។ ឯកឧត្តម បានបន្ថែមថា ការប្រែប្រួលឥរិយាបទ ឬទំលាប់របស់សហគមន៍ ក៏ជាយុទ្ធសាស្រ្តជោគជ័យមួយ ដែលមិនអាចមើលរំលងបានផងដែរ  ក្នុងការគ្រប់គ្រងសំណល់រឹង។ ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទំលាប់អវិជ្ជមានទៅវិជ្ជមាន លុះត្រាណាតែមានដំណោះស្រាយផ្នែកជីវភាពជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងជំហានទី១នេះ ក្រសួងបានអប់រំឱ្យប្រជាសហគមន៍ ដែលធ្លាប់ចូលព្រៃកាប់ឈើ ងាកមកដាំដំណាំហូបផ្លែ ឬផ្តល់សេវាកម្មនាំភ្ញៀវទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍។ គួរបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិអាស៊ី និងក្រសួងបរិស្ថាន […]

អាន​បន្ថែម

រយៈពេល៨ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មាន ២.៥៨ពាន់លានដុល្លារ ខណៈការនំាចេញកើន ៥,៤%

រយៈពេល ៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គិតជាទឹកប្រាក់មានចំនួន ២.៥៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៩,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ របាយការណ៍ដដែលនេះបានបង្ហាញថា កម្ពុជាបាននាំទំនិញទៅថៃគិតជាទឹកប្រាក់ចំនួន ៦៤៦លានដុល្លារ ដែលកើនឡើង ៥,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈដែលនាំចូលពីថៃមានការធ្លាក់ចុះ ២៥,៨% ដែលគិតជាទឹកប្រាក់ ១.៩៣៨លានដុល្លារ។ ក្នុងនោះ ទំនិញសំខាន់ៗ ដែលនាំចេញទៅថៃរួមមាន វាយនភណ្ឌ ផលិតផលកសិកម្ម ត្បូង វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ចំណែកទំនិញដែលនាំចូលពីថៃមកកម្ពុជា មានភាគច្រើនជាត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ម្ហូបអាហារ និងសម្ភារៈសំណង់។

អាន​បន្ថែម