អតីតសាលាខេត្តបាត់ដំបងអាយុជាង ១០០ឆ្នាំ បានក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រ

អតីតសាលាខេត្តបាត់ដំបងមានអាយុកាល ១១៨ឆ្នាំ (គិតត្រឹមឆ្នាំ២០២៣) ត្រូវបានរចនាក្លាយជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង សម្រាប់ភ្ញៀវទេសចរចូលទស្សនា។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ អគារបេតិកភណ្ឌនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1905 ជាកន្លែងស្នាក់នៅរបស់អតីតអភិបាលខេត្ត លោកជំទាវ កថា ថន ឈុំ ពេលដែលខេត្តបាត់ដំបងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។ កថា ថន ឈុំ ជា​សមាជិក​នៃ​គ្រួសារ​បៀន (ផ្ទះ​អបៃវង្ស) ដែល​គ្រួសារ​នេះបាន​គ្រប់គ្រង​ខេត្ត​បាត់ដំបង​អស់​ប្រាំមួយ​ជំនាន់​នាសម័យនោះ។​ បន្ទាប់ពីការប្រគល់ខេត្តបាត់ដំបងមកកម្ពុជាវិញតាមរយៈសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧ អគារនេះបានក្លាយជាសាលាខេត្តសម្រាប់ខេត្តបាត់ដំបងរហូតដល់ឆ្នាំ ២០០៥។ បច្ចុប្បន្ននេះ អតីតសាលាខេត្តបាត់ដំបង ត្រូវបានរចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី ក្លាយជាអគារបេតិកភណ្ឌ ដែលជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលភ្ញៀវទេសចរអាចដឹងគុណចំពោះអគារប្រវត្តិសាស្ត្រនេះ ឧបករណ៍ភ្លេងបុរាណ ប្រវត្តិរបស់អភិបាលខេត្តបាត់ដំបង និងរូបគំនូរសិល្បករល្បីៗដែលមានកំណើតនៅខេត្តបាត់ដំបង។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនាបាន ដោយក្នុងនោះតម្លៃ​ចូល​ទស្សនាសម្រាប់ជនជាតិខ្មែរ​តែ​១០០០​រៀល រីឯតម្លៃចូលទស្សនាសម្រាប់ជនបរទេសគឺ ១២,០០០រៀល។

អាន​បន្ថែម

មីយ៉ាន់ម៉ាកំពុងសម្លឹងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់៣ទៀតនៅកម្ពុជា

វិនិយោគិនមីយ៉ាន់ម៉ា បានស្វែងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់ផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមជំនួបរវាងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital PLC (IDC)​  ជាមួមួយនឹងអ្នកវិនិយោគិនមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំបង្ហាញអំពីពាណិជ្ជកម្មរវាងវិនិយោគិនសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងវិនិយោគិនកម្ពុជា តំណាងដោយ លោកស្រី Daw Yee Wyne Oo នាយកគ្រប់គ្រង ដើម្បីលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ ជំនួបនេះ បានលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ដោយបានស្វែងយ​ល់​​ពីគំរូអាជីវកម្មរបស់គ្នាទៅវិញទៅមក ព្រមទាំងវិស័យពាណិជ្ជកម្ម ត្រូវបានយកមកណែនាំសម្រាប់ការវិនិយោគនៅក្នុងប្រទេសមីយ៉ា​ន់ម៉ាផងដែរ។ នាឱកាសនោះ លោកស្រី Daw Yee Wyne Oo បានបង្ហាញពីចំណាប់អារម្មណ៍ដោយសម្លឹងមើលឃើញនូវសក្តានុពលនៃបរិបទវិនិយោគផ្នែកចំណីអាហារ ភេសជ្ជៈ និងអចលនទ្រព្យ នៅកម្ពុជា ជាពិសេសការបើកការវិនិយោគដោយទូលាយពីបរទេស។ ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានសន្យាទៀតថា នឹងយកព័ត៌មានដែលទទួលបានពីជំនួបនេះ ទៅបង្ហាញក្រុមវិនិយោគិនមីយ៉ាន់​ម៉ា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក […]

អាន​បន្ថែម

ហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?

ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។ ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវត្តន៍ ឱ្យចូលមកវិនិយោគ ក្នុងរយៈពេលនៃដំណើរកំសាន្តរបស់ពួកគេ។ វាត្រូវបានដំណើរការដោយសមាគមសប្បុរសធម៌ផ្ទះខ្មែរ (Khmer Home Charity Association) ដែលទើបតែបង្កើតឡើង ហើយដាក់ឲ្យដំណើរការលើពីថ្ងៃទី២២ ខែកក្កដា ២០២២កន្លងមក។ លោក កែវ សុង អ្នកជំនាញផ្នែកវីសា និងជាភ្នាក់ងារទេសចរណ៍ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ នៅក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការ នៅមមិនទាន់ឃើញមានចំណាត់ការជំហានបន្ទាប់ស្តីពីទិដ្ឋការពិសេសនេះនៅឡើយទេ។ លោកបានលើកឡើងយ៉ាងដូច្នេះជាមួយសែត pattayamail នៅថ្ងៃទី០៩ ឧសភា ២០២៣។ លោកបន្តទៀតថា ទិដ្ឋាការនេះមិនសូវទាន់ពេញនិយមនៅឡើយទេ នេះគឺដោយសារ នៅពេលចូលមកកម្ពុជា ជនជាតិបរទេសអាចទទួលបានទិដ្ឋាការជាច្រើនប្រភេទ ហើយថែមទាំងអាចបន្តសុពលភាពបាន មិនថាសម្រាប់ ការចូលនិវត្តន៍ ធ្វើការ សិក្សា ឬ លក្ខណៈជាគ្រួសារនោះទេ មានតម្លៃត្រឹមតែ […]

អាន​បន្ថែម

ក្រុមហ៊ុនអឺបេនលែនអបអរសាទរដំណើរ ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា­­

បង្កើតឡើងក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកអឺបេនលែន មាន​វត្តមានក្នុង​វិស័យ អចលនទ្រព្យក្នុងប្រទេសកម្ពុជា រយៈពេល10ឆ្នាំ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ពី​ស្នាដៃ​រចនា និង​គុណភាព​ទៅលើគម្រោង​ជាច្រើន​ រួម​មាន​គម្រោង​ពាណិជ្ជកម្ម និងលំនៅ​ឋាន (បុរី និង​ខុនដូ)​​ប្រកបដោយភាពច្នៃប្រឌិត និងមានអត្ថន័យ។ ក្នុង​រយៈពេល10ឆ្នាំ ក្រុមហ៊ុននេះ បានឈ្នះពានរង្វាន់ជាបន្តបន្ទាប់រួមមាន អគារខុនដូប្រណិត  Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី​។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអឺបេនលែនបានរចនាឡើងនូវគម្រោងលេចធ្លោជាច្រើន ដើម្បីចូលរួមចំណែកកែប្រែសោភ័ណភាព​ទីក្រុងភ្នំពេញ។ នៅក្នុងឱកាសនៃគម្រប់ខួប10ឆ្នាំនេះ ក្រុមហ៊ុនអឺបេនលែន សូមថ្លែងអំណរគុណដល់ក្រុមការងារទាំំងអស់ ដែលឈរនៅពីក្រោយ ភាពជោគជ័យ និងសមិទ្ធផលស្នាដៃការងារ ដែលសម្រេចបានកន្លងមក។ ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន គឺផ្តោតសំខាន់ទៅលើការបង្កើតទីកន្លែង ដែលអាចឲ្យ មនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ចាប់ផ្តើមជាមួយការបង្កើតអគារខុនដូប្រណិត Embassy Residences នៅចំកណ្តាលក្រុងភ្នំពេញ  ក្រុមហ៊ុននេះបានបន្ត​ពង្រីកខ្លួន និងបង្កើតគម្រោងទៅ​ក្នុង​វិស័យ​អគារការិយាល័យគឺគម្រោងអគារការិយាល័យ […]

អាន​បន្ថែម

ត្រឹមខែមេសា-២០២៣ កម្ចីជាង ៥០លានដុល្លារ បានផ្តល់ឱ្យអាជីវកម្មទេសចរណ៍ជាង ៣៤០ទីតាំង

គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦មូលដ្ឋាន ទទួលបានហិរញ្ញប្បទានចំនួន ៥៣,៤៦លានដុល្លារ ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)។ នេះបើតាមការឱ្យដឹងពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះហិរញ្ញប្បទានដែលបានផ្តល់នេះ គឺមានចំនួន ៥៣,៤៦លានដុល្លារ ឬស្មើនឹង ៣៥,៦៤% នៃគម្រោងថវិកាសរុបមានចំនួន ១៥០លានដុល្លារ សម្រាប់គម្រោង TRCS ។ ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។ ជាមួយគ្នានេះផងដែរ SME Bank បានបញ្ជាក់ដែរថា សហគ្រិនស្ត្រីអាចស្នើសុំហិរញ្ញប្បទានខាងលើជាមួយទំហំទឹកប្រាក់រហូតដល់ ១,០០០,០០០ដុល្លារ  ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំទាបចាប់ពី ៥.៥% និងរយៈពេលហិរញ្ញប្បទានរហូតដល់ ១០ឆ្នាំផងដែរ។ គួរបញ្ជាក់ថា ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា […]

អាន​បន្ថែម

កម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី

ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យ​កសិ​ក​ម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានអរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន  ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថានឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជាអនុសាសន៍ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារ​សសរស្ដំទាំងបីផងដែរ។

អាន​បន្ថែម

តើឡានលក្ខណៈជាសណ្ឋាគារផ្កាយប្រាំមានចំនុចពិសេស និងអស្ចារ្យកម្រិតណាដែរ?

មើលពីខាងក្រៅទៅអាចជាឡានធម្មតា ប៉ុន្តែនេះគឺជារថយន្តតម្លៃជិត ២លានដុល្លារ ដែលផ្នែកខាងក្នុងមានលក្ខណៈជាសណ្ឋាគារលំដាប់ផ្កាយប្រាំ មានផ្តល់ជូននូវសេវាគ្រប់យ៉ាងដល់អតិថិជន។ រថយន្តដ៏ធំមួយនេះមានប្រវែងប្រមាណ ៤០ហ្វុត ឬប្រមាណ ១២ម៉ែត្រ មានតម្លៃសរុប ១,៧លានដុល្លារ និងត្រូវបានរចនាជាពិសេសប្រកបដោយគ្រែភ្លោះដ៏ធំ មានកន្លែងអង្គុយរង់ចាំពិសេស និងបន្ទប់ទឹក ក្តៅ-ត្រជាក់ ថែមទៀតផង។ ក្រៅពីនេះ នៅផ្នែកម្ខាងទៀតមានផ្ទះបាយដ៏ប្រណីត ប្រកបដោយឧបករណ៍ចម្អិនអាហារច្រើនប្រភេទ។ លើសពីនេះ ឧបករណ៍ដែលប្រើប្រាស់លើឡានក៏មានតម្លៃថ្លៃៗខ្លាំងបំផុត តួយ៉ាងឧបករណ៍បំពងសម្លេងម៉ាក Burmester មានតម្លៃរហូតដល់ ៣៣ម៉ឺនដុល្លារ។ ចំណែកនៅលើដំបូលឡានមានប្រព័ន្ធថាមពលអគ្គិសនីទំហំ ២៤០០វ៉ាត់ ព្រមទាំងប្រព័ន្ធទឹកស្អាតមានសមត្ថភាពផលិតបានរហូតដល់ ១០០០លីត្រ។ អ្វីដែលពិសេសជាងនេះទៅទៀត រថយន្តនេះមានទំហំធំល្មមអាចចតរថយន្តខ្នាតតូចដូចជា Bugatti Chiron ឬ Porsche 718 Cayman GTS បានថែមទៀតផង។ គ្រាន់តែចុចភ្លាម នោះបន្ទប់ស្នាក់នៅនិងបំបែកចេញពីតួរថយន្តហើយផ្ដល់ឱ្យមកវិញនៅទស្សនីយភាពមិនថានៅតំបន់ព្រៃភ្នំ តំបន់ឆ្នេរសមុទ្រ ឬទីណានោះទេ៕

អាន​បន្ថែម

រដ្ឋអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍបៃតង

សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេច​ឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ សេចក្តីព្រាងក្រមនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបន្ស៊ីទៅនឹងតួនាទី ភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ងាយស្រួលក្នុងការអនុវត្តមុខងាររបស់ខ្លួន ស្របតាមការរីកចម្រើននៃសង្គមជាតិ។ ក្នុងន័យនេះ សេចក្តីព្រាងក្រមនេះ បានបំពេញបន្ថែមនិងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់និង លិខិតបទដ្ខានពាក់ព័ន្ធជាធរមាន មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ក្នុងគោលដៅបន្តជំរុញដំណើរការ អភិវឌ្ឍប្រទេសជាតិនិងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព។ ចំណែកអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងទទួលបានពីសេចក្តីព្រាងនេះ រួមមាន៖ ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព កំណត់ទិសដៅរួមជា យុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់បណ្តាក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង […]

អាន​បន្ថែម

រដ្ឋកាត់ដី ៦៤៩ហិកតា នៅស្រុកទឹកផុសឱ្យឯកជនអភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ

រាជរដ្ឋាភិបាល បានសម្រេចកាត់ដីចំនួន ៦៤៩ហិកតា​ ជួលឱ្យក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ឯ.ក (One Fraternity Co., Ltd.) ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើតាមអនុក្រឹត្យលេខ ១៥៤ អនក្រ. បក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ដីនេះ ត្រូវបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។ កន្លងមក រាជរដ្ឋាភិបាល ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ “គិរីរម្យ” ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន វ័ន ម៉រ (ONE MORE Ltd.) ដើម្បីអភិវឌ្ឍផងដែរ។ (អានបន្ថែម) រូបភាពពី […]

អាន​បន្ថែម

៥ឆ្នាំ អាជ្ញាធរខេត្តស្វាយរៀងចុះបញ្ជីដីបាន ១១៥ភូមិ ចែកប័ណ្ណបានជាង ១៣ម៉ឺនក្បាលដី

រយៈពេល ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តស្វាយរៀង បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១១៥ភូមិ ២២ឃុំ សង្កាត់ នៃក្រុងស្រុកទាំង៨។ នេះបើតាមការលើ​ក​ឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេ​ល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១៣៣ ៧៣៧ក្បាលដី ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបានចំនួន ១៨០០៨ក្បាលដី។ បន្ថែមពីនេះ គិតរហូតមកទល់ពេលនេះ អាជ្ញាធរខេត្ត ដែលមានគណៈកម្មការសុរិយោដីជាសេនាធិការ បានដោះស្រា​យ​​វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការបានចំនួន ៣៩៩បណ្តឹង ក្នុងចំណោម ៦៦៣បណ្តឹង ដោយច្រានចោល ១៩៣បណ្តឹង និងបញ្ជូនបន្តទៅថ្នាក់ជាតិ ១៣បណ្តឹង និងបណ្តឹងនៅសល់មានចំនួន ១៤បណ្តឹងតែប៉ុណ្ណោះ។ ក្រៅពីនេះ ខេត្តផ្តល់ដីសម្បទានសង្គមកិច្ច ដោយបានសាងសង់ផ្ទះ ២០០ខ្នងក្នុងដំណាក់កាលទី១ និង២០០ ខ្នងទៀត ក្នុងដំណាក់កាលទី២ ជូនដល់អតីតយុទ្ធជននៅក្នុងស្រុករមាសហែក។ មួយវិញទៀត ខេត្តបានផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនចំនួន ៣០០ហិកតា ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា […]

អាន​បន្ថែម