ព័ត៌មានអចលនទ្រព្យ
កម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស
កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។ កម្មវីធីនេះ មានឈ្មោះថា “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់វិនិយោគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនបន្តថា អ្នកដាក់ស្នើក្នុងកម្មវិធី “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទិដ្ឋាការរស់នៅរយៈពេល១០ឆ្នាំ ដោយមិនមែនការរឹតត្បិតការចេញចូលប្រទេស និងជម្រើសសម្រាប់ដាក់ស្នើសុំសញ្ជាតិខ្មែរផងដែរ។ វិនិយោគិនបរទេស ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាជិកភាពសមាគមសប្បុរសធម៌ខ្មែរ នៅក្រោមកម្មវិធីដែលនឹងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានសេវាធានារ៉ាប់រងក្នុងស្រុក និងការព្យាបាល VIP ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។ ក្រុមហ៊ុនបញ្ជាក់ថា អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋនៃប្រទេសដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។
អានបន្ថែមរដ្ឋាភិបាលនឹងប្រែក្លាយផ្ទៃដីរំដោះមីនរួច ទៅជាតំបន់ទេសចរណ៍សហគមន៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដីដែលមានមីនទាំងអស់ឱ្យទៅជាតំបន់សុវត្ថិភាព ដើម្បីប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយទៅតំបន់ទេសចរណ៍សហគមន៍។ ថ្លែងក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយសង្គ្រាមបានបញ្ចប់ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់មានមីន ដែលជាអតីតសមរភូមិទាំងនោះជាតំបន់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យប្រឹងប្រែង ដើម្បីធ្វើសកម្មភាពផ្តាច់ព្រ័ត្រ លើតំបន់ដែលធ្លាប់មានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថាបច្ចុប្បន្ន នៅសល់ផ្ទៃដីប្រមាណ ១០ភាគរយប៉ុណ្ណោះ នៃផ្ទៃដីមានមីនសរុប។ សម្តេចតេជោ ហ៊ុន សែនថ្លែងថា៖ “ការធ្វើបានដូច្នេះ វាសុវត្ថិភាពខ្លាំងណាស់ ហើយវាទាក់ទាញបាននូវផ្នែកទេសចរណ៍ ហើយជាពិសេសគឺទេសចរណ៍ធម្មជាតិតែម្តង ទេសចរណ៍សហគមន៍ ដែលតំបន់ខ្លះ ត្រូវបានដោះមីនរួចហើយ ពួកគាត់ដើរថត ដើរមើលសត្វក្នុងព្រៃ ដែលជាផលចំណេញមួយ”។ ទន្ទឹមនឹងនេះ វិស័យឯកជន បានចូលរួមបរិច្ឆាគថវិកា ចូលរួមជាមួយរាជរដ្ឋាភិបាល លើយុទ្ធនាការដោះមីននេះឱ្យសម្រេចជោគជ័យ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់អោយទៅជាតំបន់អភិវឌ្ឍន៍ […]
អានបន្ថែមពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់
សាខាពន្ធដារខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់ បង់ពន្ធលើអចលនទ្រព្យ និងមិនទាន់បានធ្វើបច្ចុប្បន្នភាព ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធនៅសាខាពន្ធដារខេត្ត ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែ មិថុនា។ សាខាពន្ធដារខេត្ត បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធតាមរយៈធនាគារទាំងអស់នេះបាន មានដូចជា ធនាគារអេស៊ីលីដាភីអិលស៊ី កាណាឌីយ៉ាអ.ក កម្ពុជាសាធារណៈភីអិលស៊ី និង វឌ្ឍនៈ ។ ចំពោះ ម្ចាស់អចលនទ្រព្យមួយចំនួនដែលចង់កែប្រែព័ត៌មានដូចជា ប័ណ្ណសម្គាល់អចលនទ្រព្យថ្មី ប្រែប្រួលព័ត៌មានសំណង់ ឬសាងសង់សំណង់ថ្មី ប្រែប្រួលទំហំដី និងប្រែប្រួលព័ត៌មានផ្សេងៗទៀតទាក់ទងនឹងអចលនទ្រព្យ ឬម្ចាស់កម្មសិទ្ធិអចលនទ្រព្យ សូមមកដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនឹងឯកសារមួយចំនួនដូចក្នុងដំណរភ្ជាប់នេះ។ ចុចទីនេះ
អានបន្ថែមថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា នៅតាមបន្ទាត់ព្រំដែនប្រទេសជិតខាង
រដ្ឋាភិបាលថៃ កំពុងពន្លឿនសកម្មភាពពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជាមួយបណ្តាប្រទេសជាប់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ លោក Surong Bulkul អនុប្រធានសភាថៃ បានស្នើឱ្យរដ្ឋាភិបាលពន្លឿនការបើកច្រកព្រំដែនឡើងវិញរវាងប្រទេសថៃជាមួយ ម៉ាឡេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១ ខែកក្កដា។ លោក Surong បានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយប្រទេសជិតខាង គួរតែចាប់ផ្តើមផ្ដោតលើឧស្សាហកម្មកែច្នៃម្ហូបអាហារ ដែលអាចជួយសម្រួលដល់លំហូរនៃពលករខុសច្បាប់ ទៅកាន់ប្រទេសថៃ ក៏ដូចជាការហូរចូលនៃផលិតផលកសិកម្ម។ អនុប្រធានសភាថៃលើកឡើងថា៖ “ការបើកច្រកព្រំដែននេះ អាចឲ្យពលករមកពីប្រទេសជិតខាងធ្វើការក្នុងតំបន់ ហើយត្រឡប់ទៅផ្ទះវិញនៅពេលល្ងាច ខណៈដែលប្រទេសថៃអាចទិញកសិផល សម្រាប់កែច្នៃ ហើយលក់ផលិតផលទាំងនោះ ទៅប្រទេសជិតខាងវិញ” ។ គូសបញ្ជាក់ផងដែរថា ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ បានធ្លាក់ចុះមកនៅត្រឹម ៨,៨ពាន់លានដុល្លារ ។
អានបន្ថែមរដ្ឋចេញចក្ខុវិស័យ ៤ ចំនុច ប្ដូរមណ្ឌលគិរីជាតំបន់អេកូទេសចរណ៍លំដាប់អន្តរជាតិ
រដ្ឋាភិបាលកម្ពុជា បានកំណត់យកចក្ខុវិស័យចំនួន៤ចំនុចធំៗ ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាខេត្តអេកូទេសចរណ៍លំដាប់អន្តរជាតិ។ ចក្ខុវិស័យទាំង៤ចំនុចនេះ ត្រូវបានប្រកាសក្នុងពិធីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) កាលថ្ងៃទី៤ ខែកក្កដា។ ចក្ខុវិស័យនេះ គឺដើម្បីរួមចំណែកអនុវត្តផែនការមេ(២០២១-២០៣៥) ដោយរួមមាន៖ ទី១៖ ខេត្តមណ្ឌលគិរីនឹងក្លាយជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងក្រៅប្រទេស។ ទី២៖ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។ ទី៣៖ រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។ ទី៤៖ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។ នាឱកាសនោះដែរ ឯកឧត្ដម ថោង ខុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគនានាលើកជាគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា […]
អានបន្ថែមក្រុមហ៊ុនហុងកុង Century Entertainmentនឹងចាប់ផ្តើមអាជីវកម្មតុហ្គេមនៅកាស៊ីណូតារាសាគរក្នុងខែកញ្ញាខាងមុខនេះ
ក្រុមហ៊ុនហុងកុង Century Entertainment International Holdings Ltd រំពឹងថា ខ្លួននឹងអាចចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមនៅក្នុងកាស៊ីណូថ្មីមួយនៅតារាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារវិបត្តិកូវីដកន្លងមក។ ក្រុមហ៊ុនបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ របាយការណ៍បានបង្ហាញថាប្រាក់ចំណូលធ្លាក់ចុះ ៧២,៥% ទៅ ២០០ ០០០ ដុល្លារហុងកុង (២៥៥០០ ដុល្លារអាមេរិក) ប៉ុន្តែគម្លាតនៃការខាតបង់គឺតូច ពី ៤៣លានដុល្លារហុងកុង (៥,៥ លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធ ២០២១ ដល់ ៣,៧ លានដុល្លារហុងកុង (៤៧១ ០០០ ដុល្លារ)។ ដូច្នេះក្រុមហ៊ុនក៏បានបញ្ជាក់ថាខ្លួននៅតែរក្សាសិទ្ធិក្នុងការដំណើរការតុហ្គេមចំនួនពីរនៅកាស៊ីណូ។ ប្រធាន និងជានាយកប្រតិបត្តិរបស់ Century Entertainment លោក Ng Man Sun ធ្លាប់បានលើកឡើងម្តងរួចហើយថាកាស៊ីណូនេះ នឹងត្រូវផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុមកនៅតារាសាគរវិញ។ លោកក៏បានបន្តថា ខាងក្រុមហ៊ុនត្រូវតែអនុវត្តផែនការបើកដំណើរការអាជីវកម្មតុហ្គេមនេះឡើងវិញនៅក្នុងតំបន់វិនិយោគតារាសាគរ និងកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមចាប់ពីខែកញ្ញា ឆ្នាំ២០២២ […]
អានបន្ថែមបូរីប្លែកថ្មីរចនាដោយស្ថាបត្យករស្វីស នៅភាគខាងជើងក្រុងភ្នំពេញ បើកសម្ពោធផ្ទះគំរូ
ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បុរីភូមិសំរោង ដែលជាគម្រោងបុរីទីមួយដំបូងគេរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ បានប្រារព្ធពិធីបើកសម្ពោធផ្ទះគំរូប្រភេទវីឡាភ្លោះរបស់ខ្លួន ស្ថិតក្នុងបរិវេណ បុរីភូមិសំរោងផ្ទាល់មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ។ ក្នុងឱកាសដ៏ពិសេសនេះផងដែរ គេសង្កេតឃើញថាផ្ទះនេះទទួលបានការស្ងើចសរសើរ ពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន ដោយវីឡាភ្លោះថ្មីនេះមានម៉ូដប្លែកប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រចនាដោយស្ថាបត្យករជនជាតិស្វីស ស្រស់ស្អាត ទំនើប ហើយអមដោយធម្មជាតិបៃតងស្រស់ត្រកាលពីខាងមុខ ចំហៀង និងខាងក្រោយផ្ទះទៀតផង។ ក្រឡេកមកមើលម៉ូដផ្ទះវីឡាភ្លោះដែលត្រូវបានសម្ពោធនេះមានលក្ខណៈទំនើបស័ក្ដិសមបំផុតសម្រាប់គ្រួសារសម័យថ្មីនាឆ្នាំ ២០២២នេះ ដោយទទួលបានពន្លឺនិងខ្យល់ធម្មជាតិយ៉ាងត្រកាលចូលទៅបរិវេណលំនៅដ្ឋានផ្នែកខាងក្នុងបានពេញមួយថ្ងៃ អមដោយការរចនាគ្រឿងសង្ហារឹមផ្សេងៗបែប Mid-Century Modern ហាក់បង្ហាញនូវសោភណភាពកាន់តែស្រស់ស្អាតមួយកម្រឹតទៀតផងដែរ។ ជាមួយបន្ទប់គេងរហូតដល់ទៅ៤ បន្ទប់ទឹក៥ គ្រួសារដែលមានសមាជិកមធ្យមអាចទទួលយកនូវបទពិសោធរស់នៅដ៏ទំនើបប្លែកមិនធ្លាប់មាន អមដោយជំនោរខ្យល់ទន្លេ និងបឹងធម្មជាតិដែលនៅសងខាងបុរី ហាក់ផ្ដល់នូវភាពត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ។ លោកអ្នកដែលកំពុងស្វែងរក ឬក៏មានតម្រូវការគេហដ្ឋាន យើងសូមណែនាំនូវប្រភេទវីឡាភ្លោះថ្មីក្នុងបុរីភូមិសំរោងដែលនឹងពាំនាំសុភមង្គលជូនលោកអ្នកប្រកបដោយភាពស៊ីវិល័យ និងផាសុកភាពដែលមិនអាចកាត់ថ្លៃបាន។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០៨៩ ៨៧៧ ៥៣៣ /០៦៩ ៨៧៧ ៥៣៣ ៕
អានបន្ថែមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ សាងសង់បានជាង៩០%ហើយ
គិតមកដល់ពេលនេះ ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់សម្រេចការងារសាងសង់បានជាង៩០%ហើយ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ គួរបញ្ជាក់ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់ គឺមានអនុគម្រោងចំនួន២ គឺ៖ទី១-អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ចាប់ផ្តើមការដ្ឋានអនុវត្តគម្រោង ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បានជាង៩០% និងទី២-អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០%ហើយ។ យ៉ាងណា ក្រៅពីគម្រោងទាំង២ខាងលើ រដ្ឋបាលក្រុងពោធិ៍សាត់ ក៏កំពុងស្នើសុំទៅABD ឱ្យដាក់បន្ថែមគម្រោងរបាំងការពារដី (Curb) នៅសងខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង២០គីឡូម៉ែត្របន្ថែមទៀត ខណៈផែនការ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបានក្រុមការងារកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ៤.០៩១ម៉ែត្រហើយដែរ៕
អានបន្ថែម៦ខែដំបូង ឆ្នាំ២០២២ មន្ទីរសុរិយោដីខេត្តមណ្ឌលគិរីចុះបញ្ជីដីជូនពលរដ្ឋបានជាង ៤ពាន់ក្បាល
គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានជាង ៤ពាន់ក្បាលដី ហើយនៅសល់ប្រមាណជាង ២ពាន់ក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងសម្រេចតាមផែនការថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី ពិតជាមានសារ:ប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះកាលណាប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិកាន់កាប់ដីធ្លីនោះបញ្ហាទំនាស់ដីធ្លី នឹងត្រូវបានកាត់បន្ថយ។ មួយវិញទៀត ប្រជាពលរដ្ឋនឹងក្លាយជាម្ចាស់ដីពិតប្រាកដទៅតាមច្បាប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីករបរកសិកម្ម ឬមុខរបរផ្សេងទៀតលើដីកម្មសិទ្ធិនេះ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បាន មួយកម្រិ ថែមទៀត។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការចុះបញ្ជីក្បាលដីទូទាំងប្រទេសឱ្យបាន៧លានក្បាលដីនៅឆ្នាំ២០២២ ដែលមកទល់ពេលនេះ បានជាង៦ លានក្បាលដី ស្មើនឹង៩០% នៃផែនការ។
អានបន្ថែមរដ្ឋនឹងកែប្រែមុខមាត់កោះសាមសិបជាសហគមន៍អេកូទេសចរណ៍ដ៏គួរជាទីទាក់ទាញបំផុត
ផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ កោះសាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ នឹងកែប្រែសហគមន៍អេកូទេសចរណ៍កោះសាមសិបក្លាយជាតំបន់ដ៏គួរជាទីទាក់ទាញមួយក្នុងខេត្តក្រចេះ។ សិក្ខាផ្សព្វផ្សាយផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍សាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាទីកម្សាន្ដដ៏មនោរម្យ និងជាទីបណ្ដុំមរតកធម្មជាតិដ៏សម្បូរបែប មានចម្ងាយ ៩៥គ.ម ពីរង្វង់មូលក្រុងក្រចេះ ដែលមានទីតាំងក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ លាតសន្ធឹងតាមដងទន្លេមេគង្គ សហគមន៍នេះមានផលិតផលសក្ដានុពលធម្មជាតិទាក់ទាញទេសចរដូចជា កោះតូចធំ ឆ្នេរខ្សាច់សក្បុស ព្រៃឈើតូចធំ ទន្លេ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។ ភ្ញៀវទេសចរអាចជិះទូកមើលសត្វស្លាប និងទស្សនីយភាពក្នុងតំបន់ បោះតង់ លេងកីឡា នេសាទត្រី ដើរថ្មើរជើង មើលទេសភាពថ្ងៃលិច ពិសារអាហារ និងភេសជ្ជៈជុំគ្នា និងអង្គុយជជែកគ្នាជុំវិញភ្នក់ភ្លើងនាពេលរាត្រី។
អានបន្ថែម