ក្រុមហ៊ុនយក្សជប៉ុនដាក់ទិសដៅពង្រីក Aeon Mall បន្ថែមទៀតនៅទីក្រុងហាណូយ

ក្រុមហ៊ុនយក្សជប៉ុន Aoen Mall​ គ្រោងពង្រីកផ្សារលក់រាយរបស់ខ្លួន បីទៅបួនកន្លែងបន្ថែមទៀត​នៅទីក្រុងហាណូយ ប្រទេសវៀតណាម​ ក្នុងរយៈពេលបីឆ្នាំខាងមុខទៀត។​ អគ្គនាយកគ្រប់គ្រង Aeon Mall Vietnam​ លោក Nagakawa Tetsuyuki បានលើកយកគម្រោងនេះ ក្នុងកិច្ចប្រជុំជាមួយនឹងអគ្គលេខាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា លោក Tetsuyuki បាននិយាយថា លោកសង្ឃឹមថា គម្រោង Aeon Mall Hoang Mai អាចចាប់ផ្តើមសាងសង់នៅត្រីមាសទីបីឆ្នាំ២០២២នេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការគម្រោងចំនួន ៦ នៅទូទាំងប្រទេសវៀតណាម រួមទាំងផ្សារទំនើបចំនួនពីរនៅស្រុក Long Bien និង Ha Dong របស់ទីក្រុងហាណូយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបើកដំណើរការគម្រោងឱ្យបានចំនួន ១៦ បន្ថែមទៀតនៅទូទាំងប្រទេសវៀតណាមត្រឹមឆ្នាំ ២០២៥។

អាន​បន្ថែម

វិស័យអចលនទ្រព្យនៅហ្វីលីពិនជាប់គាំង ក្រោយការបោះឆ្នោតជាតិបញ្ចប់

វិស័យអចលនទ្រព្យក្នុងប្រទេសហ្វីលីពិន បានជាប់គាំង គ្មានការអភិវឌ្ឍន៍ឡើយ បន្ទាប់ពីប្រទេសនេះបានបញ្ចប់ការបោះឆ្នោតជាតិ ដែលបានបង្កជាបញ្ហាជាច្រើន លើកំណើនសេដ្ឋកិច្ច។​ ក្រុមហ៊ុន J.P. Morgan Global Research បានទម្លាក់ចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ដោយបានចាត់ចំណាត់ថ្នាក់នៅបាតតារាងក្នុងយុទ្ធសាស្ត្រវិនិយោគសមធម៌ក្នុងតំបន់អាស៊ានរបស់ខ្លួន បន្ទាប់ពីការបញ្ចប់នៃការបោះឆ្នោតជាតិ និងក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មាន Manila Bulletin ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា។​ នៅក្នុងយុទ្ធសាស្ត្រសមធម៌អាស៊ានរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន J.P. Morgan ក៏បានទម្លាក់ចំណាត់ថ្នាក់វិស័យអចលនទ្រព្យហ្វីលីពីនស្ថិតក្នុងស្ថានភាពចាប់គាំង។ JPM ដែលជាក្រុមហ៊ុននាំមុខគេលើសេវាកម្មហិរញ្ញវត្ថុពិភពលោក បាននិយាយថា “ភាគហ៊ុនហ្វីលីពីនប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងឱនភាពភ្លោះ អតិផរណាខ្ពស់ ការចំណាយរបស់រដ្ឋាភិបាលយឺតក្នុងត្រីមាសក្រោយការបោះឆ្នោត (ការឈឺចាប់ក្នុងការផ្ទេរអំណាច) បំណុលសាធារណៈខ្ពស់ ហានិភ័យនៃការធ្លាក់ចុះតម្លៃ និងប្រាក់ចំណូលមានកំណើនទាប។”

អាន​បន្ថែម

ខុនដូអាយុ១ទស្សវត្សនៅទីក្រុងតូក្យូ កើនតម្លៃជិត២០ភាគ ពេលកែប្រែលម្អឡើងវិញ

អគារខុនដូរសាងសង់តាំងពី ៩ ឬ១០ ឆ្នាំមុនក្នុងតំបន់សក្តានុពល ទីក្រុងតូក្យូ(Greater Tokyo Area) ​លក់បានថ្លៃជាងមុន រហូតដល់ជិត២០ភាគរយ ពេលកែលម្អឡើងវិញ នេះបើធៀបនឹងតម្លៃដើមកាលពីពេលសាងសង់រូចដំបូង។ ក្រុមហ៊ុនវាយតម្លៃអលនទ្រព្យ Tokyo Kantei បានធ្វើការស្ទង់តម្លៃលក់ឡើងវិញ (Resale Value) នៃអគារខុនដូរចាស់ៗអាយុ១០ឆ្នាំ សម្រាប់ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់​ Rethink Tokyo​ ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា។​ ក្នុងស្ទង់តម្លៃលក់ឡើងវិញនេះ ស្ថានីយ៍ចំនួន ៣៤៥កន្លែង ត្រូវបានវាស់នៅក្នុង Greater Tokyo Area ជាមួយនឹងតម្លៃជាមធ្យមក្នុងឆ្នាំ 2021 គឺ 119.8% នៃតម្លៃដើម កាលពី 10 ឆ្នាំមុន។ នៅពេលអចលនទ្រព្យ ត្រូវបានដាក់លក់កាលពីដំបូង ទីផ្សារខុនដូរ មានភាពប្រែប្រួលខ្លាំង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមកតម្លៃខុនដូនៅក្នុង Greater Tokyo Area បានកើនឡើងជាលំដាប់ ដោយប៉ុន្មានឆ្នាំថ្មីៗនេះតម្លៃរិតតែកើនឡើងដោយសារតែតម្រូវការខ្ពស់ដែលជំរុញដោយការផ្លាស់ប្តូររបៀបរស់នៅដែលបណ្ដាលមកពីជំងឺរាតត្បាត និងការផ្ដល់ហិរញ្ញប្បទានជាមួយនឹងការប្រាក់ទាបសម្រាប់អ្នកខ្ចីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

អាន​បន្ថែម

លំនៅឋានទូទាំងសកលលោកនេះ មានតម្លៃរហូតដល់ ២៦០ទ្រីលានដុល្លារ មិនបញ្ចូលអគារផ្សេងៗ

អគារលំនៅឋានទូទាំងសកលលោកមានតម្លៃប្រមាណ ២៦០ទ្រីលានដុល្លារអាមេរិក ច្រើនជាង៨ដងនៃអគារពាណិជ្ជកម្ម រួមមានទាំងអគារការិយាល័យ និងតូបផ្សារ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ របស់ក្រុមហ៊ុនបច្ចេកវិទ្យា WealthPark។ នៅក្នុងរបាយការណ៍ លោក Kay Kato ប្រធាន WealthPark Lab បានឲ្យដឹងថា ផ្ទះជាទ្រព្យសម្បត្តិដ៏ធំ និងសំខាន់បំផុត ដែលមនុស្សយើងកាន់កាប់។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងសកលលោក មានតម្លៃទីផ្សារសរុបប្រមាណ៨៥ ទ្រីលានដុល្លារអាមេរិក ប៉ុន្តែមានត្រឹមតែ១ ភាគ៣ ប៉ុណ្ណោះ នៃអគារលំនៅឋាន។ មួយវិញទៀត បើយោងតាមការស្ទង់មតិក្នុងប្រទេសជាសមាជិកអង្គការដើម្បីការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានបង្ហាញផងដែរថា ផ្ទះជាការចំណាយច្រើនជាងគេតែមួយគត់ក្នុងជីវភាពរបស់មនុស្ស រួមបញ្ចូលទាំងការសម្រាក ដែលផ្ទះជាកន្លែងសំខាន់បំផុតសម្រាប់ជាទ្រព្យសម្បត្តិ និងជាទីកន្លែងប្រកបដោយសុភមង្គល។    

អាន​បន្ថែម

រាជរដ្ឋាភិបាល ដោះដូរដីទំហំ ៨០០ហិកតា ក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ជាមួយនឹងវិស័យឯកជន

រដ្ឋាភិបាល បានកាត់ដី ៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី ១.១២២ ហិកតា ស្ថិតក្នុងតំបន់ចំនួនបីផ្សេងគ្នា។​ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញតាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ២ ទីតាំងនៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល។ តំបន់ដី ៣០០ហិកតានេះ គឺជាទីតាំងស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ ត្រូវបានរាជរដ្ឋាភិបាល ដោះដូរនឹងដី៤០០ហិកតាស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ។ ចំណែកដីទំហំ៥០០ហិកតា ជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ ត្រូវបានដោះដូរនឹងដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ចំពោះតំបន់ដី […]

អាន​បន្ថែម

ADB ផ្ត​ល់ជំនួយនិងកម្ចីដល់កម្ពុជា ប្រមាណ ៤,២ ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២១

គិតត្រឹមឆ្នាំ ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស សរុប ៣១៩ គម្រោង ដែលមានតម្លៃប្រមាណ ៤,២ ប៊ីលានដុល្លារដល់កម្ពុជា។ យោងតាមព្រឹត្តិបត្រព័ត៍មាន របស់ ADB ឆ្នាំ ២០២១ សម្រាប់កម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា។​ ជំនួយឥតសំណង និងជំនួយបច្ចេកទេសទាំងនោះ ផ្តោតសំខាន់ទៅវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ថាមពល ដឹកជញ្ជូន និងវិស័យសំខាន់ជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ ADB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងកម្មវិធី ដើម្បីបង្កើនសេដ្ឋកិច្ចចម្រុះ ជាមួយបង្កើតការប្រកួតប្រជែង និងសម្រួលបរិយាកាសអាជីវកម្ម ព្រមទាំងការផ្តល់ហិរញ្ញប្បទានសមរម្យ ទៅសហគ្រាសធុនតូច និងមធ្យម។ ទន្ទឹមការជំរុញហេដ្ឋារចនាសម្ព័ន្ធទីក្រុង ប្រកបដោយនិរន្តរភាព និងបៃតង ក៏ត្រូវបាន ADB យកចិត្តទុកដាក់ផ្តល់ជំនួយជាហិរញ្ញប្បទាន នូវការសាងសង់ ជួសជុលផ្លូវ ប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពល និងបរិស្ថានរស់នៅក្នុងទីក្រុង ។ សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាប្រភពទុនដ៏ធំបំផុតមួយរបស់កម្ពុជា ហើយជំនួយអភិវឌ្ឍន៍ផ្លូវការ ជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម គឺមានចំនួន […]

អាន​បន្ថែម

កម្ពុជា-ថៃ ប្រកាសបើកច្រកទ្វារអន្តរជាតិជាំក្នុងស្រុកអន្លង់វែងឡើងវិញ ក្រោយបិទអស់ជាង២ឆ្នាំ

ទីបំផុត! ច្រកទ្វារអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកជាផ្លូវការវិញហើយ ក្រោយបិទអស់រយៈពេលជាង២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ការប្រកាសបើកឡើងវិញជាផ្លូវការកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ធ្វើឡើងក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរជាច្រើនរូបទៀត។ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩។ តាមភាគីទាំងពីបានឲ្យថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃនាពេលនេះ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះទេ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩។ សូមរម្លឹកដែរថា កាលថ្ងៃទី១ ខែឧសភាកន្លងទៅនេះ កម្ពុជា-ថៃ ក៏បានបើកដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈច្រកអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យក៏បានបើកដំណើរការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះផងដែរ៕

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារ ពង្រឹងជំនាញលើវិស័យអចលនទ្រព្យ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូល

អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាល លើវិធីសាស្ត្រវាយតម្លៃអចលនវត្ថុបឋម ការវាសវែងអចលនទ្រព្យ និងប្រភេទប័ណ្ណកម្មសិទ្ធិ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូលលើវិស័យនេះឱ្យរិតតែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាល “ការវាយតម្លៃអចលនវត្ថុ” នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២ ថា ការពង្រីកសមត្ថភាពជំនាញលើវិស័យអចលនទ្រព្យ ពិតជាមានសាៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃ និងគណនារកនូវមូលដ្ឋានគិតពន្ធ មានសុក្រឹតភាព ប្រសិទ្ធភាព ក្នុងការប្រមូលចំណូល ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ស្របតាមយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល។ អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នមួយដែលខិតខំពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មមុខងារពាក់ព័ន្ធនៃការប្រមូលពន្ធ និងការផ្តល់សេវាបង់ពន្ធ ដោយបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធីបច្ចេកវិទ្យាជាច្រើន។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន CPL។​ ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥% បើកធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

អាន​បន្ថែម

អ្នកជំនាញ៖ តម្រូវ​ការ​ខុន​ដូ​ខា្នតធំ​​នៅ​តែ​មាន​សន្ទុះ​ខ្លាំង ផ្ទុយពីការមើលឃើញរបស់អ្នកជំនាញផ្សេងទៀត

ទីផ្សារអចលនទ្រព្យត្រូវបានគេព្យាករណ៍ថា នឹងមានតម្រូវការរឹងមាំ សម្រាប់យូនីតខុនដូទំហំធំ បើទោះបីជាចំនួនមានកម្រិតនៃការអភិវឌ្ឍន៍ខុនដូថ្មីនៅលើទីផ្សារ ឬតម្លៃខ្ពស់ជាងយូនីតតូចៗក្តី។ ឥឡូវនេះ អ្នកប្រើប្រាស់​ មានបំណងចង់ទិញខុនដូមានទំហំធំ ដែលមានកន្លែងរស់នៅធំជាងមុន ជាមួយនឹងបរិវេនធំទូលាយសម្រាប់កន្លែងធ្វើការ ឬកន្លែងផ្ទះបាយធំជាង។ លើសពីនេះ អ្នកទិញផ្ទះភាគច្រើន ក៏បង្ហាញពីតម្រូវការសម្រាប់បន្ទប់គេងធំជាងមុនផងដែរ។ អ្នកទិញខុនដូ កំពុងស្វែងរកអាផាតមិនធំៗនៅក្នុងទីតាំងពេញនិយមនៃរាជធានីភ្នំពេញ ដូចជានៅតំបន់បឹងកេងកង១ កោះពេជ្រ ឬទន្លេបាសាក់ ទាំងនេះគឺជាតំបន់ពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍន៍ខុនដូលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។ អតិថិជន​ ចូលចិត្តអចលនទ្រព្យធំទូលាយ ដូចនឹងការស្នាក់នៅក្នុងវីឡា។ ភាគច្រើននៃអ្នកទិញនៅក្នុងខុនដូធំៗទាំងនេះគឺជាអ្នកប្រើប្រាស់ចុងក្រោយ – ទិញយូនីតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ជាជាងការរំពឹងទុកសម្រាប់ប្រាក់ចំណេញ។ មូលហេតុចម្បងនៃតម្រូវការខុនដូធំៗក្នុងទីក្រុងភ្នំពេញ គឺមកពីតម្រូវការដែលកំពុងវិវត្តន៍របស់អ្នករស់នៅ ដោយសារការអភិវឌ្ឍន៍ថ្មីៗភាគច្រើនមានទំហំតូចៗ និងមានតម្លៃថ្លៃក្នុងមួយការ៉េ។ ជាងនេះទៅទៀត ភាគច្រើននៃអ្នកទិញផ្ទះ​​ រីករាយចំពោះផ្ទះដែលផ្តល់ជូនឱ្យពួកគេមិនត្រឹមតែកន្លែងទំនេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផាសុខភាព និងអនាម័យទៀតផងដែរ។ ទាំងនេះ ពិតជាតម្រូវការចាំបាច់នៅក្នុងវិស័យទីផ្សារលំនៅដ្ឋានសម្រាប់ឆ្នាំខាងមុខ។ ជាលទ្ធផល អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបើកដំណើរការខុនដូធំៗ ដើម្បីបំពេញតម្រូវការអ្នកទិញដែលកំពុងកើនឡើង។ ទំហំយូនីតដែលទាក់ទាញការចាប់អារម្មណ៍បំផុត គឺយូនីតដែលមានបន្ទប់គេងចំនួនបី​​ ឬបន្ទប់គេងបួន ឬច្រើនជាងនេះ ជាន់លើអាចមានដល់ ២០០ ម៉ែត្រការ៉េ ។ តម្លៃនៃអចលនទ្រព្យ គឺអាស្រ័យលើស្ថានភាពអគារ ប្រព័ន្ធថាមពល និងប្រព័ន្ទទឹក និងការគ្រប់គ្រងអគារ រួមទាំងទីតាំងជាដើម […]

អាន​បន្ថែម

ក្រុមហ៊ុន Donaco International  ស្នើឥណទាន៥លានដុល្លារទ្រទ្រង់កាស៊ីណូនៅប៉ោយប៉ែត

ក្រុមហ៊ុន Donaco International Ltd ដែលគ្រប់គ្រងកាស៊ីណូ នៅទីក្រុងប៉ោយប៉ែត បានស្នើឥណទាន ៥លាន ដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA Star Vegas នៅក្រុងប៉ោយប៉ែត។ នេះបើ យោងតាមការ ចុះផ្សាយ របស់ GGRASIA នៅថ្ងៃទី៣ ខែឧសភា។​ សេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានការបិទ បណ្តោះអាសន្នរយៈពេលពីរឆ្នាំ ដោយសារការ រីករាតត្បាតជំងឺកូវីដ។ ឯកសារ​ដដែល ក្រុមហ៊ុន ​បានសម្រេចប្តូរឈ្មោះទៅ​ជា “DNA Star Vegas”។ ​ការដាក់របាយការណ៍ កាលពីថ្ងៃច័ន្ទទៅកាន់ផ្សារមូលបត្រអូស្ត្រាលី ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីនោះ ក្រុមហ៊ុន Donaco បានរំលឹកឡើងវិញថា កាស៊ីណូរបស់ខ្លួន “បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ហើយជាពិសេសការបិទព្រំដែនអន្តរជាតិដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់កាស៊ីណូនៅ ប្រទេស វៀតណាម និងកម្ពុជា”។ ក្រុមហ៊ុន បានរំពឹងថា DNA Star Vegas នឹងអាចបើកដំណើរការឡើងវិញ ទោះបីមិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររដ្ឋាភិបាលកម្ពុជា […]

អាន​បន្ថែម