PropertyGuru ប្រកាសទទួលពាក្យអ្នកចង់ចូលរួមប្រកួតពានរង្វាន់អចលនទ្រព្យល្អបំផុតប្រចាំប្រទេសកម្ពុជា២០២៤
ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ថ្ងៃទី១៣ មីនានេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៩ ប្រចាំឆ្នាំ ២០២៤ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុត។
ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៩ ដែលមានការគាំទ្រដោយ CBRE Cambodia នឹងរៀបចំពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រ ទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ហើយការចុះឈ្មោះចូលរួមប្រកួតប្រជែងនឹងបន្តទទទួលតាមរយៈ asiapropertyawards.com/nominations រហូតដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤។
កម្មវិធី « ភ្ជាប់ជាមួយអាស៊ីអាគ្នេយ៍» នាថ្ងៃនេះ នៅឯសណ្ឋាគារ Fairfield by Marriott ក្នុងរាជធានីភ្នំពេញ បានបង្ហាញនូវព័ត៌មានសំខាន់ៗមួយចំនួនមុនឈានទៅដល់កម្មវិធីជប់លៀងប្រកាសរង្វាន់ប្រចាំឆ្នាំ។
កាលបរិច្ឆេទសំខាន់ៗសម្រាប់ ឆ្នាំ ២០២៣នេះ៖
ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ – បិទការចុះឈ្មោះ
ថ្ងៃទី ១០ ខែមិថុនា ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ – ការត្រួតពិនិត្យទីតាំង
ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ – ការវិនិច្ឆ័យចុងក្រោយ
ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ – ពិធីប្រគល់រង្វាន់ និងពិធីជប់លៀង Gala Dinner នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ – ការតាំងបង្ហាញ Gala វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់នៅទីក្រុងបាងកក ប្រទេសថៃ
សញ្ញានៃការអភិវឌ្ឍ
ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ ដែលត្រូវបានជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលហើយដែលត្រូវបានគេមើលឃើញថានឹងជំរុញវិស័យអចលនទ្រព្យនេះបើយោងតាមរបាយការណ៍អចលនទ្រព្យដោយ PropertyGuru ដែលជាទស្សនាវដ្តីផ្លូវការរបស់ពានរង្វាន់។
លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ីបានមានប្រសាសន៍ថា៖ « យើងសូមស្វាគមន៍ចំពោះគម្រោង ម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៍ទាំងអស់ដែលនឹងមកចូលរួមកម្មវិធីប្រកួតយកពានរង្វាន់អចលនទ្រព្យដ៏ល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះជាសញ្ញានៃការរីកចម្រើនដ៏ប្រសើរ បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងមានបញ្ហាក្តី។ ទោះបីជាមានការផ្លាស់ប្តូរទីផ្សារខាងក្រៅ និងការវិវឌ្ឍសក្ដានុពលក្នុងស្រុកក៏ដោយ ឧស្សាហកម្មអចលនទ្រព្យកម្ពុជាបានបង្ហាញពីភាពធន់ដ៏គួរឱ្យចាប់អារម្មណ៍ ដែលនៅតែមានការគាំទ្រដោយការវិនិយោគពីបរទេស និងការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកតម្លៃសមរម្យ។ ពានរង្វាន់អចលនទ្រព្យដ៏ល្អបំផុតនៅកម្ពុជានេះនឹងបង្ហាញជាថ្មីម្តងទៀតនូវភាពវិជ្ជមានដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារដ៏រស់រវើកពោរពេញដោយការច្នៃប្រឌិត។»

ពានរង្វាន់ PropertyGuru Cambodia Property Awards នឹងមិនត្រឹមតែទទួលស្គាល់សមិទ្ធិផលរបស់អ្នកអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលវិនិយោគដែលមានដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។
ពានរង្វាន់នៅឆ្នាំ២០២៤នេះ នឹងបង្ហាញពីវឌ្ឍនភាពនៃវិស័យអចលនទ្រព្យជាមួយនឹងប្រភេទនៃពានរង្វាន់ថ្មីហៅថាពានរង្វាន់ ESG ដែលនេះជាការទទួលស្គាល់នូវសមិទ្ធិផលក្នុងការរចនា ការសាងសង់ និងការប្រើប្រាស់ថាមពល ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់សង្គមជាតិទាំងមូល។
គម្រោងអចលនទ្រព្យល្អបំផុត
PropertyGuru Cambodia Property Awards ប្រមូលផ្តុំទៅដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលរួមមានអ្នកជំនាញក្នុងវិស័យមួយនេះ ដើម្បីធានាឱ្យបាននូវដំណើរការវិនិច្ឆ័យប្រកបដោយតម្លាភាព យុត្តិធម៌ ឈានទៅដល់ការជ្រើសរើសអ្នកជាប់ក្នុងបញ្ជីសម្រាំង និងអ្នកឈ្នះពានរង្វាន់។ ហើយពួកគេនឹងបន្តប្រកួតលើឆាកអន្តរជាតិ នៅ PropertyGuru Asia Property Awards វគ្គផ្តាច់ព្រ័ត្រ។
HLB ជាក្រុមហ៊ុនផ្តល់ប្រឹក្សា និងគណនេយ្យឯករាជ្យ ក្រោមការគ្រប់គ្រងរបស់លោក Paul Ashburn នៃ HLB International Real Estate Group នឹងជាអ្នកគ្រប់គ្រងដំណើរការជ្រើសរើសទាំងមូល។
លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា៖ « អចលនទ្រព្យល្អបំផុតរបស់ប្រទេសកម្ពុជានឹងរះឡើងយ៉ាងត្រចះត្រចង់ក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៩នេះ ក្រោយពេលដែលវិស័យអចលនទ្រព្យអាចបត់បែន សម្របខ្លួនបានយ៉ាងល្អក្នុងស្ថានភាពដ៏លំបាកនាពេលកន្លងមកនេះ។ ជាមួយនឹងការផ្លាស់ប្តូរតម្រូវការទៅកាន់ទីផ្សារក្នុងស្រុក អ្នកស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឥឡូវនេះមានជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់ទាក់ទងនឹងការជ្រើសរើសទីតាំង តម្លៃ និងប្រាក់ចំណេញពីការវិនិយោគ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ពានរង្វាន់ដល់អ្នកអភិវឌ្ឍន៍ និងការអនុវត្តការរចនាដែលទទួលខុសត្រូវចំពោះអចលនទ្រព្យដ៏ឆ្នើមរបស់កម្ពុជា ជាមួយនឹងចំណាត់ថ្នាក់ខ្ពស់បំផុតនៃឧត្តមភាព ដោយបង្ហាញសមិទ្ធិផលរបស់ពួកគេទៅកាន់តំបន់អាស៊ីទាំងមូល។»

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group ដែលជាអ្នកឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុតនៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ២០២៣ លើកទី ៨ ក៏មានវត្តមានជាកតិត្យសក្នុងកម្មវិធីនេះផងដែរ ។
Diamond Bay Garden ដែលជាគម្រោងរបស់ OCIC Group នឹងឈានទៅឈ្នះពានរង្វាន់ Best Waterfront Condo Development (Asia) ក្នុងកម្មវិធី PropertyGuru Asia Property Awards វគ្គផ្តាប់ព្រ័ត្រ លើកទី ១៨ ។ គម្រោងនេះបានចូលរួមជាមួយគម្រោងដោយក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd. និង RM Commercial Co., Ltd. តំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រ។
ពានរង្វាន់ PropertyGuru Cambodia Property Awards គឺជាផ្នែកមួយនៃពានរង្វាន់អន្តរជាតិ PropertyGuru Asia Property Awards ក្នុងតំបន់ ដែលមានវត្តមានលើកទី ១៩ របស់ខ្លួននៅឆ្នាំ ២០២៤។ កម្មវិធីនេះគ្របដណ្តប់ទីផ្សារសំខាន់ៗនៅទូទាំងតំបន់ ដែលលាតសន្ធឹងលើអាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា អាស៊ីខាងត្បូង និងអូសេអានី ជាមួយនឹងពិធីជប់លៀងអបអរអ្នកឈ្នះពានរង្វាន់ដែលគ្រប់គ្នាទន្ទឹងរៀងរាល់ឆ្នាំ។
រៀបចំឡើងដោយ PropertyGuru Group (NYSE:PGRU), PropertyGuru Cambodia Property Awards លើកទី៩ គាំទ្រដោយម្ចាស់ឧបត្ថម្ភមាស CBRE Cambodia; ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru; ដៃគូផ្សព្វផ្សាយផ្លូវការ TWPR; និងអ្នកគ្រប់គ្រងផ្លូវការ HLB ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក ឫ awards@propertyguru.comចូលទៅកាន់វេបសាយ AsiaPropertyAwards.com.

–ចប់–
- Video Advertisement -