រដ្ឋប្រកាសឱ្យប្រយ័ត្នការទិញដីឡូតិ៍របស់គម្រោងទាំាង៤នេះ ព្រោះគ្មានអាជ្ញាបណ្ណត្រឹមត្រូវទេ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលក់ទិញ ឬជួល គម្រោងដីឡូតិ៍របស់ចំនួន៤ នៅខេត្តព្រៃវែង និងកណ្តាល ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលមិនបានស្នើសុំអាជ្ញាបណ្ណពី ន.អ.ប រួមមាន៖ ១. ក្រុមហ៊ុន ស្កាយ ហ្កាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង “គម្រោងដីឡូតិ៍ ហ្កាឡាក់ស៊ី” ស្ថិតនៅភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ២. គម្រោង “ដីឡូតិ៍ ទីក្រុងមាស” ស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ៣. ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាបអង្គរ ឯ.ក គម្រោង “ដីឡូតិ៍ ក្រុងតាខ្មៅ” ស្ថិតនៅក្នុងភូមិឆ្មារពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ៤. គម្រោង “ដីឡូតិ៍ សំបូរមាស” ស្ថិតនៅឃុំសំបូរមាស […]
រដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ក្រសួងរ៉ែ និងថាមពល ប្រកាសយុទ្ធនាចុះបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈបានចុះបង្រ្កាប និងអប់រំកាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទីនោះ បានផ្លាស់ប្តូរការជីករ៉ែមាសដោយដៃមានលក្ខណៈជាគ្រួសារទៅជាការធ្វើអាជីវកម្មរ៉ែមាសដោយប្រើប្រាស់គ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីកអណ្តូងរ៉ែក្រោមដី។ សកម្មភាពអនាធិបតេយ្យទាំងនេះ អាចបង្កឱ្យមានគ្រោះថ្នាក់ បាត់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់ធ្ងន់ធ្ងរដល់នបរិស្ថាន សុខភាព និងសុវត្ថិភាពអ្នកធ្វើអាជីវកម្ម ព្រមទាំងប្រជាពលរដ្ឋក្នុង និងក្រៅមូលដ្ឋាន។ ដោយមើលឃើញនូវផលប៉ះពាល់ទាំងអស់នេះ ក្រសួងរ៉ែ និងថាមពល បានសម្រេចចុះបង្រ្កាបសកម្មភាពអនាធិបតេយ្យទាំងនេះ ដោយជំរុញការធ្វើអាជីវកម្មស្របតាមច្បាប់ ដើម្បីការពារនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ការបាត់បង់ចំណូលជាតិ និងដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ ជាមួយគ្នានេះដែរ កន្លងមក ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។ (អានបន្ថែម) - Video Advertisement -
រដ្ឋាភិបាលកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ជំរុញការវិនិយោគតាមផ្លូវទឹក
ទីស្តីការគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញការវិនិយោគតាមផ្លូវទឹក និងគ្រប់គ្រងកំពង់ផែនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសន្តិសុខតាមផ្លូវទឹក។ បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះ នឹងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការពារបរិស្ថាន ដែលសំដៅដល់ការលើកកម្ពស់ការវិនិយោគ ការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ មួយវិញទៀត សេចក្តីព្រាងច្បាប់នេះ នឹងអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវា ឬម្ចាស់នាវាការវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ១៨ជំពូក និង ២៧៥មាត្រា។ - Video Advertisement -
រដ្ឋសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីតំបន់ទន្លេសាប ដើម្បីការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប ដើម្បីថែរក្សាការពារធនធានធម្មជាតិ។ នេះបើតាមសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។ គណៈកម្មការចំពោះកិច្ចការងារនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ដឹកនាំការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ធ្វើបច្ចុប្បន្នភាពផែនទីព្រំប្រទល់តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ដឹកនាំការបោះបង្គោលព្រំដែនព្រៃលិចទឹក (តំបន់៣) នៃតំបន់ទន្លេសាប ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ រៀបចំរបាយការណ៍លទ្ធផលការងារជូនរាជរដ្ឋាភិបាល អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចការងារនេះ មានសមាសភាព ១៥រូប ដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។ - Video Advertisement -
រដ្ឋចេញកម្មវិធីពិសេសថ្មី សម្រាប់ជំរុញការវិនិយោគ នៅដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានដាក់ចេញវិធានការជាកញ្ចប់ សំដៅជំរុញការវិនិយោគ ០៣ប្រភេទក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះ ត្រូវបានប្រកាសឱ្យអនុវត្តក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ កម្មវិធីពិសេសនេះ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្ដាកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ គួរបញ្ជាក់ថា កម្មវិធីបន្ទាន់នេះ មានគោលបំណងជំរុញការវិនិយោគ និងធុរកិច្ចចំនួន ០៣ប្រភេទ ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និងចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដែលមានស្រាប់ ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤នេះផងដែរ។ ជាមួយគ្នានេះដែរ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង កម្មវិធីពិសេសនេះ ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់មានដូចខាងក្រោម៖ ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំ បន្ថែម ការលើកលែងអាករលើតម្លៃបន្ថែម […]
រដ្ឋបន្ថែមមុខងារថ្មីចំនួន៥ទៀត ក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
រាជរដ្ឋាភិបាល សម្រេចដាក់ដំណើរការនូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន ៥លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលដល់ការងារចុះបញ្ជីក្រុមហ៊ុនតាមអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមមួយ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ មុខងារថ្មីទាំង ៥នេះ នឹងដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ លើប្រព័ន្ធបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន រួមមាន៖ ១.កែប្រែព័ត៌មានលម្អិតអាសយដ្ឋាន ទីស្នាក់ការចុះបញ្ជី ២.កែប្រែលក្ខន្តិកៈក្រុមហ៊ុន ៣.កែប្រែសកម្មភាពអាជីវកម្ម ៤.តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង៥. កែប្រែព័ត៌មានគណនីធនាគារ។ ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យមានវត្តមានទៅដល់ទីកន្លែងផ្ទាល់ទៀតទេ។ លើសពីនេះ ក្រុមការងារអន្តរក្រសួង នឹងរៀបចំដាក់ដំណើរការជាបន្តបន្ទាប់ នូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសថ្មីៗបន្ថែមទៀត នៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។ គួររម្លឹកដែរថា ការប្រែក្លាយការងារចុះបញ្ជីក្រុមហ៊ុនទៅតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺផ្អែកលើគោលការណ៍ចំនួន ៣ រួម មាន ៖ (១) ការកាត់បន្ថយចំណាយ (២) ការកាត់បន្ថយថិរវេលា និង (៣) ការកាត់បន្ថយនីតិវិធីស្មុគស្មាញ។ ក្នុងនោះ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានពង្រីកវិសាលភាពរហូតដល់ដំណាក់កាល ទី ៣ […]