Royal Group ទិញភាគហ៊ុន៤៥% នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បច្ចុប្បន្នក្លាយជាម្ចាស់ហ៊ុនធំបំផុត

ក្រុមហ៊ុន អ៊ិនធើឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីផ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) ដោយបច្ចុប្បន្នបានក្លាយជាម្ចាស់ហ៊ុនធំជាងគេ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួម ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមហ៊ុន អិនធើ ឡូជីស្ទីក (ខេមបូឌា) បានថ្លែងថា ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈ សំខាន់សម្រាប់ការអភិវឌ្ឍរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

លោកថ្លែងថា៖ «យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកគ្រប់គ្រងរបស់ -តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និងយុទ្ធសាស្រ្តអាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ទិសដៅបន្តអភិវឌ្ឍក្រុមហ៊ុន និងនឹងប្រទេសជាតិផងដែរ»។

PPSP គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចមួយ ក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការពាំនាំយកក្រុមហ៊ុនផលិត និងសេវាកម្មចំនួនជាង ៩៥ ក្រុមហ៊ុនមកពី១២ប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ៣២ ០០០នាក់។

តំបន់សេដ្ឋកិច្ចពិសេស បានផ្តល់សេវាកម្ម ដល់ក្រុមហ៊ុនដែលមកពីប្រទេសជប៉ុន ប្រទេសចិន សិង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលី ក្នុងវិស័យផ្សេងៗគ្នា ដូចជា គ្រឿងបន្លាស់រថយន្ត សម្លៀកបំពាក់ អាហារ និងភេសជ្ជៈ ផលិតផលប្លាស្ទិក ផលិតផលអេឡិចត្រូនិក និងគ្រឿងអលង្ការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]