SC Capital បង្កើតមូលនិធិអចលនទ្រព្យ ១ប៊ីលានដុល្លារ

SC Capital Partners បានបង្កើតមូលនិធិអចលនទ្រព្យចំនួន ១ប៊ីលានដុល្លារអាមេរិក ដើម្បីពង្រីកបន្ថែមនូវផលប័ត្រកម្មសិទ្ធិរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនភាគហ៊ុនឯកជនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបង្កើត Real Estate Capital Asia Partners V (RECAP V) ជាក្រុមហ៊ុនទី៥ ដើម្បីជាឧបករណ៍គ្រប់គ្រងការវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុន RECAP ទី៤ បានវិនិយោគដោយជោគជ័យនូវទឹកប្រាក់ ៨៥០លានដុលា្លរ លើអចលនទ្រព្យក្នុងតំបន់បន្ទាប់ពីបិទនៅក្នុងឆ្នាំ ២០១៤ ហើយ RECAPS ពីមុន ត្រូវបានចាត់ទុកជាមូលនិធិភាគហ៊ុនផ្អែកលើអចលនទ្រព្យដែលបំពេញតួនាទីបានល្អបំផុត។

អចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ គឺជាវិស័យដែលមានដំណើរការខ្ពស់និងមានភាពទាក់ទាញខ្លាំងសម្រាប់ឧបករណ៍វិនិយោគមូលនិធិភាគហ៊ុន។ យោងតាម Deal Street Asia, Morgan Stanley, Savills Investment Management និង Blackstone សុទ្ធតែកំពុងធ្វើការលើមូលនិធិភាគហ៊ុនផ្អែកលើអចលនទ្រព្យខ្នាតធំនៅអាស៊ី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]