Scandinavian Airlines បើកឱ្យកក់សំបុត្រយន្តហោះអគ្គិសនីដំបូងគេ ហើយ

ក្រុមហ៊ុនអាកាសចរណ៍ Scandinavian Airlines (SAS) កាលពីថ្ងៃទី២ ខែមិថុនា បានប្រកាស ទទួលការកក់សំបុត្រយន្តហោះប្រើថាមពលអគ្គិសនីបែបពេញលេញជាលើកដំបូងលើពិភពលោកហើយ ដោយជើងហោះហើរនេះគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២៨។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនបើកឱ្យកក់សរុបមាន ៣០កៅអី តែប៉ុណ្ណោះ ខណៈក្រុមហ៊ុនមិនទាមទារឱ្យភ្ញៀវធ្វើការទូទាត់ប្រាក់នៅពេលនេះ នោះទេ។ ពួកគេតម្រូវឱ្យទូទាត់ ៣០ថ្ងៃមុនពេលហោះហើរ។

ក្រុមហ៊ុនអាកាសចរណ៍ បើកឱ្យកក់នេះ គឺដើម្បីរំលឹកអតិថិជនថាខ្លួនតែងតែជាអ្នកច្នៃប្រឌិតថ្មីជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បង្ហាញអំពីចម្ងាយហោះហើរ ទិសដៅការចេញដំណើរ និងទិសដៅដែលហោះទៅនៅឡើយទេ។

ក្រុមហ៊ុន​អាកាសចរណ៍​អះអាង​ថា យន្តហោះ​ថ្មី​នេះ​នឹងមិន​បំភាយ​ឧស្ម័នពុលដូចជា CO2និង NOX នោះទេ។ នេះគឺដោយសារតែម៉ូទ័រអេឡិចត្រិចចំនួន ៣ របស់ ES-30 ត្រូវបានរចនាឡើងដើម្បីប្រើការបញ្ចូលគ្នានៃអាគុយ និងម៉ាស៊ីន turbogenerator កូនកាត់។

តម្លៃជើងហោះហើរត្រូវបានកំណត់នៅ 1,946 Swedish Krona ( ឬ 180 ដុល្លារ) ពីព្រោះឆ្នាំ 1946 គឺជាឆ្នាំនៃការហោះហើរលើកដំបូងរបស់ SAS ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]