Sino Plaza ផ្អាកការលក់

ឧទាហរណ៍​មួយ​ទៀត​នៃ​ការកែប្រែ​ផែនការ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដោយសារតែ​ការផ្លាស់ប្តូរ​ស្ថានភាព​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​នោះ គឺ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ធំ​នៅ​បឹង​ត្របែក​បាន​រាយការណ៍​ថា បាន​ផ្អាក​ការលក់ ហើយ​ផ្តល់​ប្រាក់​ជូន​អតិថិជន​វិញ​ទាំងអស់​។​

​យោង​តាម​ការរាយការណ៍​ថ្មី​មួយ​នៅក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ គម្រោង Sino Plaza ដែល​មាន​តម្លៃ ២៥០ លាន​ដុល្លារ​អាមេរិក លែង​ទទួល​អតិថិជន​ទៀតហើយ ទោះបី​នៅ​បន្ត​ការសាងសង់​ជាមួយនឹង​ការ​រចនា​ផ្សេង​ជំនួស​។​

​គម្រោង​អភិវឌ្ឍន៍​ប្រើប្រាស់​ចម្រុះ​លើ​ផ្ទៃដី ២១៧.០០០​ម៉ែត្រការ៉េ នេះ កំពុង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ចិន CSCEC ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៨ ដែល​ក្នុងនោះ​មាន​ផ្ទះល្វែង ការិយាល័យ ភោជនីយដ្ឋាន និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ នៅលើ​អគារ​ខ្ពស់​ចំនួន​បួន​។​

​តែ​យ៉ាងណា ការអភិវឌ្ឍន៍​នេះ​ត្រូវបាន​ញាំញី​ដោយ​បញ្ហា ជា​ពិសេស​ប្រព័ន្ធ​លូ​គ្មាន​គម្រប​ដែល​ស្ថិតនៅ​ជិត​ទីតាំង​គម្រោង​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]

កម្មវិធី Power Line Systems (PLS) ជាអ្វី? ហេតុអ្វីវាអាចព្យាករកំហូចបានលឿនជាងធម្មតា?

ក្រុមហ៊ុន Bentley Systems ថ្មីៗនះបានណែនាំឱ្យក្រុមហ៊ុនឯក […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]