អាកាសយាន្តដ្ឋាន និងអាកាសចរណ៍
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានជាង ៣០%
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានជាង៣០% ខណៈដំណើរការសាងសង់គម្រោងទាំងមូលស្ថិតតាមផែនការ បើទោះបីជារងផលប៉ះពាល់ដោយការជន់លិចជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះក្តី។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា នេះថា ដំណើរការយឺតយ៉ាវបន្តិចបន្តួច ដោយសារការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែក្រុមហ៊ុនបានត្រៀមចាំសម្រាប់ការទប់ស្កាត់ ដែលធ្វើឱ្យដំណើរការសាងសង់នៅបន្តតាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «កាលពីមុននេះ សម្រេចការសាងសង់បាន២៨% ហើយគិតមកទល់ពេលនេះ ប្រហែលសម្រេចជាង៣០%ហើយ។ ក្រុមហ៊ុននឹងបញ្ជូនរបាយការណ៍វឌ្ឍនភាពនេះ មកឆាប់ៗនេះ»។ វិនិយោគដោយក្រុមហ៊ុន OCIC ទឹកប្រាក់ប្រមាណ ១៥០០ លានដុល្លារ ដែលភាគហ៊ុន៩០ភាគរយ កាន់កាប់ដោយ OCIC និង ១០ភាគរយ កាន់កាប់ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដំណាក់កាលទី២១ នៃគម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ។
អានបន្ថែមព្រលានយន្តហោះតារាសាគរនឹងបញ្ចប់ការសាងសង់នៅខែតុលានេះ ត្រៀមបើកដំណើរការចុងឆ្នាំ
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង នឹងត្រូវបញ្ចប់ជាស្ថាពរគ្រប់ជ្រុងជ្រោយនៅខែតុលា ដោយគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះ ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុនសាងសង់ ក្នុងជំនួបជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម។ (អានបន្ថែម)
អានបន្ថែមរដ្ឋស្នើឱ្យក្រុមហ៊ុនចិនវិនិយោគ១២លានដុល្លារ តបណ្តាញទឹកស្អាតពីក្រុងសៀមរាបទៅព្រលានថ្មី
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី AIAI ឱ្យវិនិយោគទឹកប្រាក់ប្រមាណ ១២ ទៅ ១៣លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញចែកចាយទឹកស្អាតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ព្រលានយន្តហោះថ្មីនៅក្នុងស្រុកសូត្រនិគម។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ចម ប្រសិទ្ធ អាកាសចរណ៍ស៊ីវិល និងតំណាងក្រុមហ៊ុន AIAI កាលថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។ ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា ដោយសារព្រលានថ្មីនេះមានទីតាំងនៅស្រុកសូត្រនិគម ចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប បញ្ហាប្រឈមធំទៅអនាគតគឺការផ្គត់ផ្គង់ទឹកស្អាត ដូច្នេះក្រុមហ៊ុនត្រូវគិតគូលើការវិនិយោគសង់បណ្ដាញថ្មីភ្ជាប់ទៅនឹងរដ្ឋាករទឹកស្វយ័តក្រុងសៀមរាបឱ្យបានមុនគម្រោងព្រលានបញ្ចប់ការសាងសង់។ ឯកឧត្តម មានប្រសាសន៍ថា៖ «ជាក់ស្ដែងពីព្រំប្រទល់នៃទីក្រុងសៀមរាបទៅដល់ព្រលានថ្មីគឺមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ បើប្រើបំពង់ទុយោពីដើមទីទៅ ត្រូវប្រើទំហំ ៦០០មម រួមជាមួយការសាងសង់អាងស្តុក និងស្ថានីយចែកចាយបន្ត អាចនឹងចំណាយប្រមាណ ១២ ទៅ ១៣លានដុល្លារ»។ ឯកឧត្តមបន្តថា ការសង់បណ្ដាញថ្មីនេះ នឹងអាចផ្គត់ផ្គង់ទឹកបាន ៥ពាន់ ទៅ ១ម៉ឺន ម៉ែត្រគូបក្នុង១ ថ្ងៃ ដែលនឹងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងទំហំវិនិយោគ សក្ដានុពលអាជីវកម្ម រោងចក្រសហគ្រាស […]
អានបន្ថែមខេត្តកណ្ដាលចេញវិធានការណ៍ថ្មី ៣ ចំណុច ដោះស្រាយបញ្ហាទឹកជន់លិចគម្រោងព្រលានភ្នំពេញថ្មី
រដ្ឋបាលខេត្តកណ្តាល សម្រេចចេញវិធានការណ៍ថ្មី ៣ ចំណុច ដើម្បីដោះស្រាយបញ្ហាទឹកជន់លិចបរិវេណគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ពិសេសផ្លូវរត់ទី១ (Runway 1) ដែលជាគម្រោងអាទិភាពត្រូវអនុវត្តឱ្យបានឆាប់តាមផែនការ។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល វិធានការណ៍ថ្មីទាំង ៣ រួមមាន៖ ១) បិទលូមុខ៤ ចំណុចកែងប្រឡាយ៩០ និងទំនប់៥៤ ជាបណ្តោះអាសន្ន ២) កាយផ្តាច់ទំនប់៥៤ ចាប់ពីចន្លោះប្រឡាយ៩០ ដល់ប្រឡាយ៩២ ៣) ប្រជាពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវវាង ស្របតាមមាត់ស្ទឹងទន្លេបាទី គួរបញ្ជាក់ផងដែរ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងកាលពីឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ១,៥ពាន់លានដុល្លារ។ តាមការគ្រោងទុក អាកាសយានថ្មីនេះ នឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ៕
អានបន្ថែមរដ្ឋ និងក្រុមហ៊ុនចិន កំពុងពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌព្រលានមណ្ឌលគីរី
ក្រុមហ៊ុនចិន China Power International Group ដែលទទួលបានសិទ្ធអភិវឌ្ឍព្រលានមណ្ឌលគិរី និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីឈានទៅរកការវិនិយោគសាងសង់ក្នុងពេលឆាប់ៗ។ ការពិភាក្សានេះ បានដំណើរការអស់រយៈពេល ៣ខែហើយ ប៉ុន្តែមិនទាន់បានសម្រេចនៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ឯកឧត្តមថ្លែងថា៖ «កិច្ចព្រមព្រៀងក្របខណ្ឌមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្ន មិនទាន់បញ្ចប់ការពិភាក្សាគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះនៅឡើយទេ»។ ជាទូទៅ កិច្ចព្រមព្រៀងក្របខណ្ឌ គឺផ្តោតសំខាន់ថាតើក្រុមហ៊ុនទាមទារអ្វីខ្លះពីការវិនិយោគ ហើយរដ្ឋអាចសម្រួល និងផ្តល់អ្វីបានឱ្យទៅក្រុមហ៊ុនខ្លះ និងទទួលបានប្រយោជន៍អ្វី។ បន្ទាប់ពីភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដំណាក់កាលបន្ទាប់គឺក្រុមហ៊ុននឹងសិក្សាបន្ថែមលើរបាយការណ៍ដែលអាកាសចរណ៍ស៊ីវិលបានសិក្សាចប់កាលពីដើមឆ្នាំនេះ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ ។ (អានបន្ថែម) ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ធ្លាប់ឱ្យដឹងថា កាលបរិច្ឆេទសាងសង់នៃគម្រោង អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចជាងមួយឆ្នាំ ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋម។ (អានបន្ថែម) គួរបញ្ជាក់ថា ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ […]
អានបន្ថែម

English
