CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…
ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ពោលគឺនៅមិនទាន់កើនដល់កម្រិតមុនវិបត្តិកូវីដឡើយ។ នេះបើយោងតាមការព្យាករណ៍របស់ នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គិនកេសា។ អ្នកស្រីព្យាករទៀតថា តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យវិញ អាចនឹងមានកំណើនល្អ នៅឆ្នាំក្រោយ។ «ដោយឡែក កំណើននៃតម្រូវការក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣ អាចនៅមានកម្រិត ពោលគឺមិនទាន់ត្រលប់ទៅដល់កម្រិតមុនពេលមានវិបត្តិកូវីដនៅឡើយទេ» អ្នកស្រីបានឱ្យដឹង។ «នោះគឺ ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកម្ពុជាផ្ទាល់ អាចនឹងបន្តរងផលប៉ះពាល់ពីជំងឺកូវីដ១៩ វិបត្តិភូមិសាស្ត្រនយោបាយពិភពលោក អតិផរណាខ្ពស់ និងជាពិសេសការកើនតម្លៃនៃថាមពលឥន្ឋនៈ សម្ភារៈសំណង់ និងការដឹកជញ្ជូន» អ្នកស្រីបន្ដ។ បើយោងតាមអ្នកស្រី នៅក្នុងឆ្នាំ២០២៣ វិនិយោគិនដែលមានលទ្ធភាព គួរសម្លឹងមើលការវិនិយោគ ក្នុងវិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង ព្រោះអាចផ្ដល់ផលចំណេញខ្ពស់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ក្នុងប៉ុន្មានឆ្នាំខាងមុខ។
អានបន្ថែមការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…
អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម្ពុជា មានផលវិជ្ជមានដោយផ្ទាល់ និងប្រយោលដល់វិស័យអចលនទ្រព្យ តែមិនច្រើននោះទេ ខណៈទីផ្សារក៏នៅមិនទាន់ទាន់ងើបឡើងដល់កម្រិតមុនវិបត្តិកូវីដដែរ។ នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គីនកេសា បានពន្យល់ថា សម្រាប់ការជះឥទ្ធិពលដោយផ្ទាល់ គឺធ្វើអោយវិនិយោគិនបរទេសអាចធ្វើដំណើរចូលមកកាន់កម្ពុជា បានងាយស្រួលជាងមុន ដូចនេះអាចសម្រួលដល់ការសម្រេចចិត្តវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ។ «លើសពីនេះ ការដកវិធានការនេះក៏មានឥទ្ធិពលល្អដល់វិស័យទេសចរណ៍ ដែលនឹងស្ដារសេដ្ឋកិច្ចកម្ពុជា និងចំណូលក្នុងវិស័យនេះដោយប្រយោល និងអាចជម្រុញដល់ការវិនិយោគរបស់ប្រជាជនក្នុងស្រុកផងដែរ» អ្នកស្រីបានឱ្យដឹង។ «យ៉ាងណាមិញ ការដកវិធានការកូវីដនៅប្រទេសចិន ដែលជាប្រភពទុនវិនិយោគ និងប្រភពភ្ញៀវទេសចរណ៍ដ៏សំខាន់របស់កម្ពុជាយើង មិនទាន់បានបើកទូលាយនៅឡើយទេ ដូច្នេះហើយផលវិជ្ជមានដែលយើងរំពឹងទុកនេះ មិនទាន់មានកំណើនរឹងមាំនៅក្នុងឆ្នាំ២០២២នេះភ្លាមៗទេ» បានបន្ដ។ ដោយឡែក សម្រាប់ឆ្នាំ ២០២៣ វិញ តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យអាចនឹងមានកំណើនល្អក្នុង២០២៣ នៅក្នុងតំបន់មួយចំនួនដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង។
អានបន្ថែមCBRE៖ អ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច អាចនឹងជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន បើ…
ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ព្យាករថាទីផ្សារបូរីកំពុងជូបឧបសគ្គ ឬនិន្នាការអវិជ្ជមានមួយចំនួន ដែលនឹងអាចធ្វើឱ្យអ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច ជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន។ នាយករងនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គីនកេសា បានឱ្យដឹងថា អ្នកអភិវឌ្ឍខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចនឹងជួបវិបត្តិធ្ងន់ធ្ងរឈានដល់ការផ្អាកការសាងសង់ ក៏ប៉ុន្ដែមិនច្រើនរហូតដល់បង្កើតជាវិបត្តិថ្នាក់ជាតិនោះទេ។ អ្នកស្រី ពន្យល់ថាបច្ចុប្បន្នតម្លៃសម្ភារៈសំណង់បន្ដកើនឡើង ដែលធ្វើឱ្យថ្លៃដើមនៃការសាងសង់ខ្ពស់ជាងមុន។ បញ្ហានេះ គួបផ្សំនឹងទីផ្សារដែលមានគម្រោងរីកដូចផ្សិត បានធ្វើឱ្យអាជីវកម្មប្រភេទនេះមានការប្រកួតប្រជែងខ្ពស់។ «ក្នុងទីផ្សារប្រកួតប្រជែងបែបនេះ អ្នកអភិវឌ្ឍមិនអាចលក់ផ្ទះបានថ្លៃដូចមុនទេ ហើយក៏មិនអាចលក់បានច្រើនដូចមុនដែរ ព្រោះអតិថិជនមានជម្រើសច្រើន។ នេះកត្តាដែលធ្វើឱ្យអ្នកអភិវឌ្ឍអាចនឹងមានបញ្ហាលំហូរសាច់ប្រាក់» អ្នកស្រី បានឱ្យដឹង។ អ្នកស្រីបន្ថែមទៀតថា ក្រៅពីកត្តាខាងលើ នៅមានកត្តាសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចសកលដែលមិនទាន់ប្រសើរឡើងទៀតផង ដែលធ្វើឱ្យអ្នកទិញមិនសូវចង់ចាយវាយខ្លាំង។ ដូច្នេះ ជាលទ្ធផល អ្នកអភិវឌ្ឍខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចផ្អាកការដ្ឋាន ឬសង់តែប្លុកដែលមានអ្នកទិញប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗ គឺនៅបន្តមានលំនឹង ដោយពួកគាត់មានទុនបម្រុងច្រើន។ លើសពីនេះ វិស័យបូរី ជារួម ក៏នៅមិនទាន់មានហានិភ័យខ្លាំងនោះទេ ព្រោះកម្រិតបំណុលធៀបនឹងមូលទុន (debt-to-equity ratio) របស់អ្នកអភិវឌ្ឍបូរីនៅកម្ពុជាមិនទាន់មានកម្រិតខ្ពស់ខ្លាំង។ […]
អានបន្ថែមWorld Bank ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៤.៨% ក្នុងឆ្នាំ២០២២ និង៥.២% ឆ្នាំក្រោយ
ធនាគារពិភពលោក (World Bank) ព្យាករថា កំណើន GDP ពិតប្រាកដរបស់កម្ពុជាត្រូវបានព្យាករថានឹងឈានដល់ ៤.៨ ភាគរយនៅឆ្នាំ ២០២២។ កត្តាជំរុញកំណើនដែលផ្តោតលើការនាំចេញតាមបែបប្រពៃណី ជាពិសេសវិស័យកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងឧស្សាហកម្មផលិតកង់ ក៏ដូចជាកសិកម្ម នៅតែបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។ នៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថានឹងប្រសើរឡើង ដល់ ៥.២ ភាគរយដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈដែលអត្រាការងារមានភាពប្រសើរឡើងរួមជាមួយចំណាយរបស់រដ្ឋាភិបាលក្នុងអំឡុងពេលបោះឆ្នោត ហើយអតិផរណាបានធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី២៧ កញ្ញា 2022 នេះ។ ឧស្សាហកម្មនៃការធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវបានគេរំពឹងថា នឹងមានការជំរុញដោយការងើបឡើងវិញនៃតម្រូវការក្នុងស្រុក និងទេសចរណ៍។ ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមាននិន្នាការត្រឡប់ទៅរកសក្ដានុពលវិញ ដោយមានការកើនឡើង ៦ភាគរយ។ ភាពក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែការស្តារសេដ្ឋកិច្ចដែលបានព្យាករណ៍ និងអតិផរណាកម្រិតមធ្យម។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលមធ្យមគឺស្ថិតនៅក្រោមហានិភ័យនៃការធ្លាក់ចុះនៃបរិស្ថានពិភពលោក។ ការផលិតដែលផ្តោតលើការនាំចេញរបស់កម្ពុជាគឺងាយរងគ្រោះទៅនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក និងការធ្លាក់ចុះជានៅក្នុងប្រទេសចិន។ ដូចគ្នានេះដែរ ប្រសិនបើតម្លៃថាមពលកើនឡើងមានរយៈពេលកាន់តែយូរ ភាពយ៉ាប់យ៉ឺននៃលក្ខខណ្ឌពាណិជ្ជកម្មនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ ប្រាក់ចំណេញសាជីវកម្ម និងអាចរារាំងសេដ្ឋកិច្ចមិនឱ្យឈានដល់កំណើនសក្តានុពលនៅឆ្នាំ ២០២៤ ។ លើសពីនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង […]
អានបន្ថែមADB ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពី៦.៥%មកត្រឹម ៦.២% ក្នុងឆ្នាំ២០២៣
ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.៥ភាគរយ មកត្រឹម ៦.២ភាគរយប៉ុណ្ណោះសម្រាប់ឆ្នំា២០២៣ ក្រោមមូលហេតុកំណើនសេដ្ឋកិច្ចពិភពលោកបានថមថយនិងចុះខ្សោយ។ នេះបើយោងតាមការចុះផ្សាយរបស់ pakobserver នៅថ្ងៃទី២២ កញ្ញា ២០២២នេះ។ កន្លងមកអ្នកជំនាញមួយនេះ (ADB) ធ្លាប់បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនរហូតដល់ ៦,៥ភាគរយ ក្នុងឆ្នាំ២០២៣ និង ៥.៣ភាគរយ សម្រាប់ឆ្នាំ២០២២។ មូលហេតុចម្បងនោះគឺបានមកពីកំណើននៃការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ (អានបន្ថែម) តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆមាសទីមួយ ឆ្នាំ2022នេះទិន្នផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែមានភាពរឹងមាំ ដោយកំណើននៃវិនិយោគថ្មីៗបានកើនដល់ទៅ ៣៩.៨ភាគរយ។ គួរបញ្ជាក់ទៀតថា ឆ្នាំ២០២២មានការនាំចូលសម្ភារសំណង់កើនឡើង ២២.៨ភាគរយ ដែលនេះជាមូលហេតុ ដែលបានរុញច្រានវិស័យសំណង់ឱ្យងើបឡើងវិញជាបណ្តើរៗ ព្រមជាមួយនិងវិស័យផលិតកម្មមិនមែនកាត់ដេរក៏បានបន្តសន្ទុះឡើងផងដែរ។
អានបន្ថែមអនាគតនៃអគារជាប់គាំងនៅខេត្តព្រះសីហនុ៖ ទស្សនៈរបស់ចិន រដ្ឋាភិបាល និងម្ចាស់ដី
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ ជាលទ្ធផល គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោងតាមតួលេខផ្លូវការ។ តើអនាគតនៃអគារគាំងស្ទះទាំងនេះនឹងទៅជាយ៉ាងណា? នេះជាផ្លូវដែលភាគីនិយោគិនចិន រដ្ឋាភិបាលកម្ពុជា និងម្ចាស់ដីត្រូវដើររួមគ្នាដើម្បីរកច្រកចេញ។ ទស្សនៈរបស់វិនិយោគិនចិន Nikkei Asia បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។ វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។ កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង កាលពីដើមខែកក្កដា ម្ចាស់គម្រោងចិនមួយក្រុមបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុជុំវិញបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។ ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។ សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។ អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu បានប្រាប់ Nikkei ថាគាត់បានវិនិយោគលើសណ្ឋាគារតម្លៃ ៣ លានដុល្លារនៅក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ […]
អានបន្ថែមតើវិនិយោគិនចិនមានផែនការដូចម្ដេចលើអគារជាប់គាំងជាង ១ពាន់គម្រោង នៅខេត្តព្រះសីហនុ?
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ បន្ទាប់ពីវិនិយោគិនចិនបានចាកចេញពីប្រទេសកម្ពុជា គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ។ យ៉ាងណាក្ដី ដោយសារបញ្ហាកូវីដមានស្ថានភាពធូរស្រាលជាងមុន គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវបានធ្វើឱ្យប្រសើរជាងមុន ដែលនាំមកនូវក្តីសង្ឃឹមថ្មីបានផុសឡើង ដោយមានការរំពឹងថាអ្នកវិនិយោគចិនទាំងនោះនឹងត្រលប់មកវិញ ដើម្បីបញ្ចប់គម្រោងរបស់ពួកគេ។ តើវិនិយោគិនចិននឹងត្រឡប់មកវិញឬទេ? ពេលណា? ហើយពួកគេយល់ដូចម៉េច និងមានផែនការយ៉ាងណាចំពោះបញ្ហាអគារជាប់គាំងទាំងនោះ? Nikkei Asian Review បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។ វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។ កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង កាលពីដើមខែកក្កដា ម្ចាស់គម្រោងចិនមួយក្រុមបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុជុំវិញបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។ ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។ សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ផ្ទះបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួលដែលមិនបានព្រមព្រៀងគ្នាគឺថ្លៃខ្លាំងពេក។ លោក Zhang Jiawei ប្រធានសមាគមធុរកិច្ចចិននៅក្រុងព្រះសីហនុបានប្រាប់ Nikkei ថា […]
អានបន្ថែម៩ ហេតុផលដែលចិន និងអាមេរិកជឿថាកម្ពុជាកំពុងក្លាយជា ខ្លានៃអាស៊ីប្រចាំសតវត្សទី២១
អ្នកវិភាគជើងចាស់ជនជាតិចិន និងអាមេរិក ២រូប បានលើកឡើងថា កម្ពុជាអាចមានឱកាសក្លាយជា «ខ្លានៃអាស៊ីប្រចាំសតវត្សទី២១» ក្នុងពេលឆាប់ៗ ពិសេសក្រោយវិបត្តិកូវីដ១៩បញ្ចប់ ហើយស្ថានភាពសេដ្ឋកិច្ចពិភពលោកវិលត្រឡប់មករកភាពប្រក្រតីវិញ។ ការព្យាករណ៍នេះធ្វើឡើងដោយលោក Anthony Galliano ដែលជាប្រធានសភាពាណិជ្ជកម្មអាមេរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management Holdings និងលោក Edward Lee ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate។ អ្នកជំនាញទាំង២ បានលើក ហេតុផល ៩ ចំណុច ធំៗ ដើម្បីគាំទ្រ លើការព្យាករណ៍របស់ខ្លួន ដូចខាងក្រោម៖ ១) បើសង្កេតលើសន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេល ៥ឆ្នាំ ចុងក្រោយមុនវិបត្តិកូវីដ កម្ពុជាគឺដើរស្របនឹងគន្លងនៃកំណើនសេដ្ឋកិច្ចនៃប្រទេសសិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េ ក្នុងចន្លោះឆ្នាំ ១៩៦០ និងឆ្នាំ ១៩៩០ ពោលគឺចន្លោះ ៦% ក្នុង១ឆ្នាំ។ កំណើនសេដ្ឋកិច្ចក្នុងអត្រានេះ បានធ្វើឱ្យប្រទេសទាំងនេះជាប់ខ្លានៃអាស៊ី ដូច្នេះកម្ពុជាក៏មានឱកាសខ្ពស់ដែរ។ គួរបញ្ជាក់ថា GDP […]
អានបន្ថែមAmCham៖ បច្ចុប្បន្ន ការទិញអចលនទ្រព្យនៅកម្ពុជា ជាការវិនិយោគដ៏ល្អ
ជាង ៦២% នៃអ្នកឆ្លើយតបក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា( AmCham Cambodia) បានរកឃើញថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។ យោងតាមកាសែត ខ្មែរថាមស៍ ការស្ទាបស្ទង់មតិនេះ បានមកពីអ្នកឆ្លើយសំណួរចំនួន ៥១៧ នាក់នៅក្នុងផ្នែកផ្សេងៗគ្នា រួមមានក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន។ របាយការណ៍ថា ៦៣% ជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។ យ៉ាងណាក្ដី ជាង ៥៧% ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃ។ កត្តានេះបើកឱកាស សម្រាប់អ្នកអភិវឌ្ឍសង់អចលនទ្រព្យដែលចាប់យកក្រុមចំណូលទាប និងមធ្យម។ ដីនៅតែជាការវិនិយោគដែលគេចូលចិត្តបំផុត ដែលមានអ្នកឆ្លើយ ៤៣% ជ្រើសរើសវិនិយោគលើដី។ បុរី ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្មជាការពេញនិយមបន្ទាប់ដែលមានអ្នកចង់វិនិយោគ ២៣,៩៦%, ២០,៨៣% និង ៦,២៥% រៀងៗគ្នា។ របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។ លើសពីនេះ ក្នុងស្ថានភាពបច្ចុប្បន្ន អ្នកទិញអចលនទ្រព្យ ៥១% […]
អានបន្ថែមតើទីផ្សារអចលនទ្រព្យកម្ពុជានឹងជួបបញ្ហាដូចចិនទេ នៅ៥-១០ ឆ្នាំខាងមុខ? ឬវិបត្តិចិនជាឱកាសសម្រាប់កម្ពុជា?
មិនត្រឹមតែ Evergrande ទេ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យយក្សជាច្រើននៅចិន ដូចជា Shimao និងSunac កំពុងបន្ដធ្លាក់ក្នុងវិបត្តិបំណុល ក្រោយរដ្ឋចិនរឹតបន្ដឹងគោលនយោបាយកម្ចី។ អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។ អ្នកវិភាគខ្លះថា កម្ពុជាក៏កំពុងដើរទៅរកផ្លូវស្រដៀងៗគ្នានេះ។ ដូច្នោះ តើ ៥ ទៅ ១០ ឆ្នាំខាងមុខ កម្ពុជានឹងជួបវិបត្តិដូចចិនដែរឬទេ? ហេតុអ្វី? ផ្ទុយទៅវិញ តើក្នុងវិបត្តិ អាចមានឱកាសឬទេ ដែលក្រុមហ៊ុនជាប់បំណុលទាំងនោះ ងាកមកវិនិយោគនៅកម្ពុជា ដើម្បីរកប្រភពចំណូលថ្មី? ហេតុអ្វី? ជាក់ស្ដែងបើសង្កេតមើលតួលេខជាក់ស្ដែង ស្ថានភាពអចលនទ្រព្យនៅកម្ពុជា គឺស្រដៀងគ្នានឹងប្រទេសចិនដែរ។ ពីឆ្នាំ ២០១៨ វិស័យសំណង់បានហក់ឡើងយ៉ាងគំហុក ដែលរួមចំណែកដល់ទៅ ១១,៥% នៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនោះ។ ប៉ុន្តែវិស័យនេះ បានដាំក្បាលចុះយ៉ាងខ្លាំងក្រោយមានការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ និងការឈានជើងចូលមកដល់នៃវិបត្តិកូវីដ។ (អានបន្ថែម) យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ទុនវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាបានធ្លាក់ចុះពី ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ មកត្រឹម ១៤២ លានដុល្លារក្នុងឆ្នាំ ២០២០។ តួលេខចុងក្រោយរបស់ធនាគារជាតិ […]
អានបន្ថែម