ខណៈប្រទេសជិតខាងអាស៊ានផលិតយានយន្តអគ្គិសនី EV តើកម្ពុជាអាចធ្វើអ្វីខ្លះបានក្រៅពីតួនាទីជាអ្នកប្រើប្រាស់?
ខណៈពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមកំពុងបោះជំហានយ៉ាងសំខាន់ក្នុងតួនាទីជាអ្នកផលិតក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ការចូលរួមរបស់កម្ពុជានៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ ត្រូវបានគេមើលឃើញថាហាក់ដើរយឺតជាងគេខ្លាំងបន្តិច។ សកម្មភាពមានកម្រិតរបស់ព្រះរាជាណាចក្រនេះ នៅក្នុងច្រវាក់ផលិតកម្ម EV អាចត្រូវបានកំណត់ដោយឧបសគ្គជាច្រើនដែលរារាំងដល់ការអភិវឌ្ឍទីផ្សារ EV ក្នុងស្រុក។ ការស្វែងយល់ពីបញ្ហាប្រឈមទាំងនេះ និងកំណត់ដំណោះស្រាយសក្តានុពល គឺជាកត្តាសំខាន់ក្នុងការដោះស្រាយសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងវិស័យ EV ។ ឥឡូវនេះ សូមក្រឡេកមើលបច្ចុប្បន្នភាពថ្មីៗអំពីទីផ្សារយានយន្តអគ្គិសនី EV នៅក្នុងប្រទេសជិតខាងអាស៊ានមួយចំនួន ដូចខាងក្រោម៖ ប្រទេសថៃបន្តប្រឹងប្រែងដើម្បីបានផលិត រថយន្ត EV ក្នុងស្រុក៖ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសថៃ បានពន្លឿនមហិច្ឆតារបស់ខ្លួនដោយមានការយល់ព្រមលើគម្រោងឧបត្ថម្ភធន “EV3.5” ក្នុងគោលបំណងជំរុញការផលិតរថយន្ត EV ក្នុងស្រុក។ គម្រោងនេះផ្តល់នូវការឧបត្ថម្ភធនដ៏ទាក់ទាញរហូតដល់តម្លៃ ១សែន បាត (២.៧៦០ ដុល្លារអាមេរិក) ក្នុងមួយឡាន ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧។ គំនិតផ្តួចផ្តើមនេះចាត់ទុកប្រទេសថៃជាតួអង្គសំខាន់ក្នុងការជំរុញក្នុងតំបន់ឆ្ពោះទៅរកការសម្រេចបានក្តីស្រមៃបង្កើតប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព នេះបើយោងតាមការសង្ខេបរបស់ Asean Briefing នៅថ្ងៃទី ១០ វិច្ឆកា ២០២៣។ […]
អានបន្ថែមលទ្ធផលកិច្ចប្រជុំកំពូលប្រធានាធិបតីចូបៃដិននិងស៊ីជីងពីង សន្យាសុខដុមនីយកម្មសេដ្ឋកិច្ចសកលឡើងវិញ
នៅក្នុងជំនួបទល់មុខគ្នាជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខាងក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅជិតទីក្រុង San Francisco ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំកំពូលទាំងពីរក្នុងរយៈពេលមួយឆ្នាំ ដែលលទ្ធផលនៃជំនួបនេះអាចនឹងនាំមកនូវផលប៉ះពាល់យ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលកំពុងតឹងតែងដោយវិបត្តិធំៗជាពិសេសសង្គ្រាមពាណិជ្ជកម្មនិងនយោបាយ។ លោក បៃដិន បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលថា “យើងត្រូវតែធានាថាការប្រកួតប្រជែងគ្នា នឹងមិនក្លាយជាជម្លោះ។ បញ្ហាប្រឈមសកលដ៏សំខាន់ដែលយើងប្រឈមមុខ ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិមិត្ត ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង”។ លោក ស៊ី បានឆ្លើយតបថា “សម្រាប់ប្រទេសធំៗទាំងពីរដូចជាចិន និងសហរដ្ឋអាមេរិកនេះ ការបែរខ្នងដាក់គ្នាទៅវិញទៅមកមិនមែនជាជម្រើសទេ។ ផែនដីនេះ មានទំហំធំល្មមសម្រាប់ប្រទេសទាំងពីរសម្រេចជោគជ័យជាមួយគ្នា។” ជាលទ្ធផល កិច្ចប្រជុំកំពូលនេះ បានដោះស្រាយបញ្ហាសំខាន់ៗដូចជាការទប់ស្កាត់ការចរាចរសារធាតុ fentanyl ការធានានូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៃបញ្ញាសិប្បនិម្មិត និងការដោះស្រាយការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការចូលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិនជាដើម។ ចំពោះបញ្ហាសេដ្ឋកិច្ចវិញ លទ្ធផលនៃកិច្ចប្រជុំនេះ បង្ហាញសញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ដូចដែលបានគូសបញ្ជាក់ដោយកិច្ចព្រមព្រៀង និងសមិទ្ធផលសំខាន់ៗមួយចំនួនខាងក្រោម៖ ១. ការកែលម្អទំនាក់ទំនងចិន-អាមេរិក៖ កាលពីសប្តាហ៍មុននេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចាប់ផ្តើមចាត់វិធានការដោះស្រាយបញ្ហានៃការប្រព្រឹត្តិមិនស្មើភាពគ្នាចំពោះធុរកិច្ចបរទេស […]
អានបន្ថែមទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូលបញ្ច្រាសនិន្នាការសកល៖ មានអត្រាកាន់កាប់ជាង ៩៨% ខណៈនៅប្រទេសភាគច្រើនមានការថយចុះ
ខណៈដែលទីផ្សារអគារការិយាល័យគ្រប់ទីកន្លែងក្នុងពិភពលោក ប្រឈមនឹងការធ្លាក់ចុះ បែរជាទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូល បន្តឈរនៅលើភាពជោគជ័យយ៉ាងរឹងមាំ ដែលមានអត្រាកាន់កាប់ដ៏គួរឱ្យចាប់អារម្មណ៍ជាង ៩៨% សម្រាប់ការិយាល័យកម្រិត A រួមជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការជួល ១៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមការសិក្សារបស់ Bloomberg ចុះផ្សាយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ។ ការដណ្តើមជួលបន្ទប់ការិយាល័យរវាងអតិថិជនមួយករណី នាពេលថ្មីៗនេះនៅក្នុងអគារ Parnas Tower ដ៏មានកិត្យានុភាព ក្នុងសង្កាត់ Gangnam ដែលមានក្រុមហ៊ុនរាប់សិបទាំងក្នុងស្រុក និងក្រៅស្រុក ដេញថ្លៃគ្នាចង់បានកន្លែងការិយាល័យមួយកន្លែងនោះ គឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ពីកំណើននៃតម្រូវការការិយល័យ ខណៈតម្លៃមានការកើនឡើងខ្លាំងនៅប្រទេសកូរ៉េ។ យោងតាមលោក Y J Choi ប្រធានផ្នែកជួលនៅក្រុមហ៊ុន Cushman & Wakefield Korea សក្ដានុពលទីផ្សារ (សម្រាប់អគារការិយាល័យ) គឺជារឿងថ្មីមិនធ្លាប់មាន ដោយសារអ្នកជួល ជាពិសេសអ្នកដែលត្រូវការកន្លែងទូលាយច្រើន សុខចិត្តជួលអគារយកតែម្តងទោះបីជាមានការដំឡើងតម្លៃពី ៣០% ទៅ ៤០%ក្តី។ នេះគឺដោយសារតែខ្វះខាតជម្រើស។ លក្ខខណ្ឌបែបនេះ ផ្ទុយស្រឡះជាមួយនឹងទីផ្សារសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលទីផ្សារការិយាល័យ មានការកាត់បន្ថយការកាន់កាប់ […]
អានបន្ថែមWB៖ ប្រព័ន្ធដឹកជញ្ជូននៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលមិនទាន់ទុកចិត្តបានៗបន្ថយល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា
រលកវិបត្តិសាកល, កំណើនសេដ្ឋកិច្ចដែលមានហានិភ័យ៖ ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ដោយបានកំណត់កត្តាសកលសំខាន់ៗចំនួនពីរ គឺតម្រូវការសកលខ្សោយ និងការកើនឡើងនៃតម្លៃម្ហូបអាហារដែលអាចដាក់សម្ពាធបន្ថែមលើគន្លងសេដ្ឋកិច្ចរបស់កម្ពុជា។ បញ្ហាប្រឈមខាងក្រៅទាំងនេះ រួមជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារ និងបញ្ហាឥណទានក្នុងស្រុក បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។ វិស័យអចលនទ្រព្យ ត្រូវបានគូសបញ្ជាក់ជាពិសេសថានឹងនៅតែបន្តមានហានិភ័យខ្ពស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានថ្មីរបស់ធនាគារពិភពលោក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រលកវិបត្តិសេដ្ឋកិច្ចសកលដែលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក៖ ធនាគារពិភពលោកគូសបញ្ជាក់អំពីឥទ្ធិពលនៃកត្តាខាងក្រៅ ដូចជាការរាតត្បាតសកលដែលកំពុងបន្ត ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គួបផ្សំនឹងវិបត្តិហាម៉ាសនិងអ៊ីស្រាអែល និងការកើនឡើងអត្រាការប្រាក់អន្តរជាតិ។ ធាតុទាំងនេះបានរួមចំណែកជារួមដល់ការព្យាករអត្រាកំណើនសេដ្ឋកិច្ចត្រឹមតែ ៥,៤ ភាគរយនៅឆ្នាំ ២០២៣ ដែលទាបជាងការព្យាករដំបូង ៥,៥ភាគរយបន្តិច ដោយមានការរំពឹងទុកថានឹងកើនឡើង ៥,៨ ភាគរយនៅឆ្នាំ ២០២៤ និង៦,១ ភាគរយនៅឆ្នាំ ២០២៥។ ការរំពឹងទុកនៃការកើនឡើងនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់របស់កម្ពុជាបង្កើតជាមូលដ្ឋានសម្រាប់ទស្សនវិស័យនេះ។ កត្តាប្រឈមក្នុងស្រុក៖ ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៖ កត្តាប្រឈមផ្ទៃក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានៅក្នុងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារ ដែលប្រព័ន្ធទ្រទ្រង់លំហូរសេដ្ឋកិច្ចនេះមានសមត្ថភាពនៅមានកម្រិត រួមផ្សំដោយការផ្គត់ផ្គង់ថាមពលដែលមិនទាន់អាចជឿទុកចិត្តបាន (បញ្ហាថ្លៃថាមពល និងសន្តិសុខថាមពល)។ ទោះបីជាមានការវិនិយោគពីមុននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក៏ដោយ ក៏បញ្ហាប្រឈមដែលនៅតែបន្តកើតមានទាំងនេះប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ […]
អានបន្ថែមធនាគារពិភពលោកព្រមានថា GDP របស់កម្ពុជាអាចនឹងធ្លាក់ចុះ ៩% និងអត្រានៃភាពក្រីក្រអាចនឹងកើន ៦% នៅឆ្នាំ ២០៥០ ហេតុអ្វី?
ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែង និងអាចជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលរបាយការណ៍ប្រកាសអាសន្នពីធនាគារពិភពលោកបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលកំពុងកើតមាននៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០២៣ នេះ បានបង្ហាញពីក្របខណ្ឌយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់បំផុតក្នុងការការពារអនាគតអភិវឌ្ឍន៍របស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់អាកាសធាតុ ការរៀបចំឡើងវិញនូវគន្លងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអនុសាសន៍ដឹកនាំសេដ្ឋកិច្ចឆ្ពោះទៅរកផ្លូវនិរន្តរភាពបរិស្ថាន។ ខ្លឹមសារសំខាន់របស់របាយការណ៍នេះ គឺទីតាំងរបស់ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវកែងរវាងការអភិវឌ្ឍនិងការប្រែប្រួលអាកាសធាតុ ដោយបានផ្តល់ឧទាហរណ៍ជាទិន្នន័យជាក់ស្តែងនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបានកើតឡើងនិងកើនឡើងគួរឱ្យកត់សម្គាល់មកលើកម្ពុជារួចទៅហើយ។ ដោយមិននិយាយអំពីគ្រោះធម្មជាតិប៉ះពាល់សេដ្ឋកិច្ចកាលពីប៉ុន្មានឆ្នាំមុន គិតត្រឹមតែក្នុងឆ្នាំ ២០១៩មក ឧទាហរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការខាតបង់គិតជាតម្លៃសេដ្ឋកិច្ចចំនួន ១០០លានដុល្លារក្ន ងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត El Nino។ ឧទាហរណ៍មួយទៀត ក្នុងខែកញ្ញា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៣ ឆ្នាំ ដោយបង្កឲ្យមានទឹកជំនន់រីករាលដាលនៅទូទាំង ១៤ខេត្ត និងប៉ះពាល់ដល់គ្រួសារជាង ៨៥.000គ្រួសារ។ លទ្ធផលបានបង្ខំឲ្យមានការជម្លៀសប្រជាជនចំនួន ៥០០០ គ្រួសារដោយសារការបំផ្លិចបំផ្លាញនៃការបាក់ដី។ “ដើម្បីងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត និងបញ្ហាប្រឈមដែលបង្កឡើងដោយតម្លៃអាហារ និងថ្លៃថាមពលកើនឡើង កម្ពុជាត្រូវតែរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងត្រូវប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះត្រូវដោះស្រាយផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងកាត់បន្ថយការបំភាយកាបូន” នេះជាការបញ្ជក់របស់លោក […]
អានបន្ថែមហេតុអ្វីប្រទេសអាស៊ានទាំងនេះប្រឹងពង្រីក និងសង់អាកាសយានដ្ឋានថ្មីៗច្រើនយ៉ាងនេះ?
ជើងមេឃនៃតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងដំណាក់កាលរបត់ផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលប្រទេសអាស៊ានតូចៗតែសម្បូរមនុស្សរស់នៅទាំងនេះ កំពុងចាប់ផ្តើមពង្រីកព្រលានយន្តហោះរបស់ខ្លួនក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយសារព័ត៌មាន Nikkei ថា សមត្ថភាពអ្នកដំណើរសរុបប្រចាំឆ្នាំនៅអាកាសយានដ្ឋានតាមរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំនួន ៦៥៣លាននាក់នៅឆ្នាំ ២០៣០។ តួលេខនេះ គឺកើនឡើងជិតទ្វេដងបើធៀបនឹងអ្នកដំណើរចំនួន ៣៣៦លាននាក់ដែលបានកត់ត្រាក្នុងខែមករា ឆ្នាំ ២០២៣។ តើកត្តាអ្វីខ្លះដែលជំរុញឱ្យប្រទេសអាស៊ានទាំង៧នេះ ខិតខំពង្រីក កែលម្អ និងសាងសង់ស្ថានីយអាកាសចរណ៍ថ្មីៗ និងធំសម្បើមច្រើនជាងមុនយ៉ាងនេះ? សង្ខេបគម្រោងសាងសង់និងពង្រីកអាកាសយានដ្ឋានអាស៊ីអាគ្នេយ៍ ប្រទេសថៃ៖ គំនិតផ្តួចផ្តើមពង្រីកមូលដ្ឋាននៅអាកាសយានដ្ឋានសុវណ្ណភូមិ បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ នៅពេលពង្រីករួច ចំណតយន្តហោះថ្មីនេះ អាចផ្ទុកយន្តហោះបានរហូតដល់ទៅ ២៨គ្រឿង និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៥លាននាក់ក្នុងមួយឆ្នាំ។ នៅពេលដែលដំណើរការពេញលេញ សមត្ថភាពរួមរបស់អាកាសយានដ្ឋានសុវណ្ណភូមិទាំងមូល នឹងកើនឡើង ៣០% ពោលគឺនឹងអាចទទួលអ្នកដំណើរបានរហូតដល់ទៅ ៦០លាននាក់ជារៀងរាល់ឆ្នាំ។ អាកាសយានដ្ឋាននេះ គ្រោងនឹងសាងសង់ស្ថានីយចតយន្តហោះទីពីរ និងផ្លូវរត់ថែមមួយទៀតនៅឆ្នាំ ២០៣០ និងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំដល់ ១៥០លាននាក់។ រដ្ឋាភិបាលថៃក៏គ្រោងនឹងពង្រីកអាកាសយានដ្ឋានពីរបន្ថែមទៀតគឺអាកាសយានដ្ឋានអន្តរជាតិដុនមឿងក្បែរទីក្រុងបាងកក និងអាកាសយានដ្ឋានអ៊ូតាប៉ាវ ដែលស្ថិតនៅភាគអាគ្នេយ៍នៃរាជធានី។ សមត្ថភាពសរុបនៃអាកាសយានដ្ឋានទាំងបីនៅក្នុងតំបន់ទីក្រុងថៃ នឹងកើនឡើងដល់ ២០០លាននាក់នៅឆ្នាំ ២០៣០។ វៀតណាម៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ (Long Thanh) ត្រូវបានគេព្យាករថាស្ថិតក្នុងចំណោមជាអាកាសយានដ្ឋានដែលមានតម្លៃខ្ពស់លំដាប់ […]
អានបន្ថែមអាមេរិកកៀរគរទុនជាង $៦០០ពាន់លាន សង់ផ្លូវភ្ជាប់ពីអឺរ៉ុបមកអាស៊ី ដើម្បីប្រជែងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន
សហរដ្ឋអាមេរិក សហការជាមួយប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហភាពអឺរ៉ុប និងដៃគូ G20 ផ្សេងទៀត បានបង្ហាញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរទ្វីបដ៏ធំ ដែលមានការប៉ាន់ស្មានថាត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៦00 ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ មានគោលបំណងបង្កើតបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ទូលំទូលាយ ដើម្បីប្រកួតប្រជែងនឹងគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដ៏មហិមារបស់ប្រទេសចិន នេះបើយោងតាមព័ត៌មានរបស់ cfr ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងគោលការណ៍នេះត្រូវបានបានចុះហត្ថលេខានៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី បង្ហាញពីយុគសម័យថ្មីនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកល។ យោងតាមលោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក ដែលអមដំណើរលោកប្រធានាធិបតី Joe Biden នៅក្នុងកិច្ចប្រជុំកំពូលនោះ គម្រោងដ៏ធំនេះគ្របដណ្តប់លើផែនការអភិវឌ្ឍដ៏ទូលំទូលាយ រួមមាន ការវិនិយោគយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ ត្រៀមខ្លួនដើម្បីបើកផ្លូវពាណិជ្ជកម្ម និងសម្រួលដល់លំហូរទំនិញដោយរលូន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះរួមបញ្ចូលការបណ្តាក់ទុនរួមគ្នានៅក្នុងវិស័យថាមពល និងការគ្រប់គ្រងទិន្នន័យបច្ចេកវិទ្យាទំនើបផងដែរ។ ចំណុចចាប់ផ្តើមនៃគម្រោងដ៏មហិមានេះ ផ្តោតលើការពង្រឹងការតភ្ជាប់ផ្លូវដែកឆ្លងកាត់ប្រទេសអារ៉ាប់ ដោយលាតសន្ធឹងចូលទៅក្នុងឈូងសមុទ្រពែក្ស និងភ្ជាប់ចូលទៅដល់ប្រទេសអ៊ីស្រាអែល។ ចក្ខុវិស័យដ៏អស្ចារ្យនេះ ក៏រួមបញ្ចូលផងដែរនូវការពង្រីកផ្លូវសមុទ្រ […]
អានបន្ថែមលទ្ធផលប្រជុំវេទិកា BRI៖ អនាគត…ចិននឹងប្តូរពីសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗមកផ្តោតលើការតភ្ជាប់ឌីជីថល
លទ្ធផលនៃវេទិកាគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) កាលពីដើមសប្តាហ៍នេះ ចិនបានបញ្ជាក់ច្បាស់ថា ខ្លួននឹងបន្តគំនិតផ្តួចផ្តើមនេះទៀត ប៉ុន្តែទសវត្សរ៍ទីពីរនេះ អាចនឹងមិនមានទិសដៅដូចកាលពីដប់ឆ្នាំដំបូងនោះទេ។ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង កាលពីថ្ងៃពុធ បាននិយាយក្នុងវេទិកាប្រជុំBRI ជាមួយថ្នាក់ដឹកនាំអន្តរជាតិថា “គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនាពេលអនាគត នឹងមានលក្ខណៈតូចប៉ុន្តែមានភាពឆ្លាតវៃ។” សារនេះ ជាសញ្ញាប្រាប់ពីការផ្លាស់ប្តូរទិសដៅគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់និងផ្លូវនេះ ដែលជារឿយៗក្នុងរយៈពេល១០ឆ្នាំមកនេះ ត្រូវបានរិះគន់ថា មានការរួមចំណែកដល់វិបត្តិបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ អនាគតនៃគម្រោងខ្សែក្រវាត់និងផ្លូវ នៅពេល១០ឆ្នាំខាងមុខ ធនាគារចិន បានដកស្រង់បទពិសោធន៍ពីមេរៀនដែលបានអនុវត្តគម្រោងនេះ អស់រយៈពេល១០ឆ្នាំកន្លងមកហើយ និងបានយល់ច្បាស់ថា ការវិនិយោគលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសជាមួយប្រទេសក្រីក្រ គឺជារឿងដ៏លំបាក។ ការលំបាកទាំងនោះបានបង្ហាញថា គម្រោងជាងមួយភាគបីនៃគម្រោងសរុបរបស់ BRI ជាមួយប្រទេសកំពុងអភិវឌ្ឍនាពេលកន្លងមក បានជួបប្រទះបញ្ហាធំៗជាច្រើន ដូចករណីដែលអ្នកស្រាវជ្រាវ បានបង្ហាញ ពីការវាយតម្លៃលើហានិភ័យ និងការវិភាគលើនិរន្តរភាពបំណុល ដោយអ្នកផ្តល់ហិរញ្ញវត្ថុចិនបានធ្វើឡើងដោយមិនមានតម្លាភាព និងត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់នោះទេ។ របកគំហើញនេះ ធ្វើសេចក្តីរាយការណ៍ដោយ សារព័ត៌មាន Council on Foreign Relations ចុះផ្សាយថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៣។ ផ្អែកតាមបទពិសោធន៍ខាងលើ […]
អានបន្ថែមអ្នកជំនាញ៖ វិស័យអចលនទ្រព្យពីរនៅកម្ពុជា មានសញ្ញាវិជ្ជមានបន្តិចក្នុងត្រីមាសទី៣ នេះ
ខណៈដែលទីផ្សារអចលនទ្រព្យភាគច្រើនកំពុងបន្តនៅទ្រឹង មានសញ្ញាណនៃការងើបឡើងវិញនៃសេវាកម្មអាផាតមិន និងបុរី។ ទិន្នន័យចុងក្រោយបំផុតអំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា ដែលចេញផ្សាយដោយ CBRE Research នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ បានបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានបានមួយកម្រិតនៅក្នុងតម្រូវការទីផ្សារ។ យោងតាមរបាយការណ៍ដដែល សម្រង់តម្លៃជួលជាមធ្យមសម្រាប់អគារអាផាតមិនកម្រិតA បានកើនឡើង ១% ខណៈពេលដែលអាផាតមិនកម្រិត B កើនឡើងបាន ៣% ច្រើនជាងកាលពីត្រីមាសមុន។ ក្នុងត្រីមាសទី៣ នេះ តម្លៃជាមធ្យមសម្រាប់អគារអាផាតមិនកម្រិត A មានតម្លៃប្រហែល ១៩,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈដែលអាផាតមិនកម្រិតB មានតម្លៃជាមធ្យមប្រហែល ៣,៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ការកើនឡើងនៃតម្លៃនេះ ត្រូវបានអមដោយការថយចុះនៃការផ្គត់ផ្គង់ ដោយមានត្រឹមតែ ៣០០យូនីតថ្មីប៉ុណ្ណោះ ដែលកើនឡើងបន្ថែម។ ចំពោះវិស័យបុរីវិញ មាននិន្នាការជាវិជ្ជមានគួរឱ្យកត់សម្គាល់ គឺតម្លៃផ្ទះល្វែង កើនឡើង ១,៨% តម្លៃផ្ទះប្រភេទជាហាងទំនិញ កើនឡើង ០,៥% តម្លៃវីឡាភ្លោះ កើនឡើង ១,៥% និងតម្លៃវីឡាទោលដែលមានការកើនឡើងបន្តិច គឺប្រមាណតែ ០,១% បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ទោះបីជាការកើនឡើងទាំងនេះមានកម្រិតតិចតួចក៏ដោយ យោងតាមរបាយការណ៍ខាងលើ […]
អានបន្ថែមសញ្ញាណវិជ្ជមានគួរឱ្យទុកចិត្តមួយចំនួនបង្ហាញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន
សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃស្ថិរភាពនិងងើបឡើងវិញបណ្តើរៗ ដោយសារសកម្មភាពរោងចក្រនានានៅក្នុងប្រទេសចាប់ផ្តើមសកម្មឡើងវិញជាលើកដំបូងបន្ទាប់ពីរយៈពេលប្រាំមួយខែចុងក្រោយនេះ។ ដើម្បីបញ្ជាក់ពីភាពអាចជឿទុកចិត្តបានលើការព្យាករនេះ គេត្រូវពិនិត្យលើសូចនាករសកម្មភាពសេដ្ឋកិច្ចមួយ ដែលពាក្យបច្ចេកទេសគេហៅថាសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ Purchasing Managers’ Index (PMI)។ ត្រឹមដំណាច់ខែកញ្ញានេះ យោងតាមលទ្ធផលស្ទង់មតិលើដំណើរការរបស់ក្រុមហ៊ុនផលិតកម្មធំៗចិនជាច្រើន បានបង្ហាញថា កម្រិតសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញនៃសេដ្ឋកិច្ចចិន បានកើនឡើងដល់ ៥០,២ ដែលកាលពីខែមុនមានត្រឹមតែ ៤៩,៧ ប៉ុណ្ណោះ។ ចំណុចសំខាន់នៃតួលេខនេះ គឺលើសពីកម្រិត ៥០ ដែលអ្នកសេច្ចកិច្ចចាត់ទុកថាជាចំណុចគោល រវាងការផ្លាស់ប្តូរពីការធ្លាក់ចុះទៅការកើនឡើងនៃសេដ្ឋកិច្ច ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយកាសែត Reuters នៅខែកញ្ញា ៣០ ឆ្នាំ ២០២៣។ ភាពប្រសើរឡើងនៃកម្រិតសន្ទស្សន៍វាស់សកម្មភាពសេដ្ឋកិច្ច (PMI) នេះ ដែលជាទិន្នន័យផ្លូវការដំបូងសម្រាប់ខែកញ្ញាគឺជាផ្នែកមួយនៃនិន្នាការវិជ្ជមាន ដែលបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងងើបឡើងវិញបន្តិចម្តងៗ។ កាលពីដើមឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ចនៅតាមរោងចក្រផលិតកម្មធំៗចិន បានប្រឈមមុខនឹងបញ្ហា ដោយសារការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនៃវិបត្តិ COVID-19នៅចិននៅតែបន្ត ទោះបីជានៅតាមបណ្តាប្រទេសខ្លះ មានការលើកលែងទាំងស្រុងរួចហើយក្តី។ តាមពិតទៅ ដើមចមនៃសញ្ញាណដំបូងនៃការងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញតាំងពីនៅក្នុងខែសីហាម្ល៉េះ។ ដែលក្នុងកំឡុងខែនោះ ទិន្នផលរោងចក្រ និងការលក់រាយមានការកើនឡើង ស្របពេលដែលការធ្លាក់ចុះនៃការនាំចេញ និងការនាំចូល ក៏បានចាប់ផ្តើមរួមតូចជាងមុន ហើយសម្ពាធបរិត្តផរណា ក៏បានធូរស្រាលខ្លះដែរ។ ជាក់ស្តែង ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិន បានកើនឡើង […]
អានបន្ថែម