អាមេរិកកៀរគរទុនជាង $៦០០ពាន់លាន សង់ផ្លូវភ្ជាប់ពីអឺរ៉ុបមកអាស៊ី ដើម្បីប្រជែងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

សហរដ្ឋអាមេរិក សហការជាមួយប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហភាពអឺរ៉ុប និងដៃគូ G20 ផ្សេងទៀត បានបង្ហាញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរទ្វីបដ៏ធំ ដែលមានការប៉ាន់ស្មានថាត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៦00 ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ មានគោលបំណងបង្កើតបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ទូលំទូលាយ ដើម្បីប្រកួតប្រជែងនឹងគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដ៏មហិមារបស់ប្រទេសចិន នេះបើយោងតាមព័ត៌មានរបស់ cfr ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងគោលការណ៍នេះត្រូវបានបានចុះហត្ថលេខានៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី បង្ហាញពីយុគសម័យថ្មីនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកល។ យោងតាមលោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក ដែលអមដំណើរលោកប្រធានាធិបតី Joe Biden​ នៅក្នុងកិច្ចប្រជុំកំពូលនោះ គម្រោងដ៏ធំនេះគ្របដណ្តប់លើផែនការអភិវឌ្ឍដ៏ទូលំទូលាយ រួមមាន ការវិនិយោគយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ ត្រៀមខ្លួនដើម្បីបើកផ្លូវពាណិជ្ជកម្ម និងសម្រួលដល់លំហូរទំនិញដោយរលូន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះរួមបញ្ចូលការបណ្តាក់ទុនរួមគ្នានៅក្នុងវិស័យថាមពល និងការគ្រប់គ្រងទិន្នន័យបច្ចេកវិទ្យាទំនើបផងដែរ។ ចំណុចចាប់ផ្តើមនៃគម្រោងដ៏មហិមានេះ ផ្តោតលើការពង្រឹងការតភ្ជាប់ផ្លូវដែកឆ្លងកាត់ប្រទេសអារ៉ាប់ ដោយលាតសន្ធឹងចូលទៅក្នុងឈូងសមុទ្រពែក្ស និងភ្ជាប់ចូលទៅដល់ប្រទេសអ៊ីស្រាអែល។ ចក្ខុវិស័យដ៏អស្ចារ្យនេះ ក៏រួមបញ្ចូលផងដែរនូវការពង្រីកផ្លូវសមុទ្រ […]

អាន​បន្ថែម

លទ្ធផលប្រជុំវេទិកា BRI៖ អនាគត…ចិននឹងប្តូរពីសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗមកផ្តោតលើការតភ្ជាប់ឌីជីថល 

លទ្ធផលនៃវេទិកាគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) កាលពីដើមសប្តាហ៍នេះ ចិនបានបញ្ជាក់ច្បាស់ថា ខ្លួននឹងបន្តគំនិតផ្តួចផ្តើមនេះទៀត ប៉ុន្តែទសវត្សរ៍ទីពីរនេះ អាចនឹងមិនមានទិសដៅដូចកាលពីដប់ឆ្នាំដំបូងនោះទេ។ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង កាលពីថ្ងៃពុធ បាននិយាយក្នុងវេទិកាប្រជុំBRI ជាមួយថ្នាក់ដឹកនាំអន្តរជាតិថា “គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនាពេលអនាគត នឹងមានលក្ខណៈតូចប៉ុន្តែមានភាពឆ្លាតវៃ។” សារនេះ ជាសញ្ញាប្រាប់ពីការផ្លាស់ប្តូរទិសដៅគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់និងផ្លូវនេះ ដែលជារឿយៗក្នុងរយៈពេល១០ឆ្នាំមកនេះ ត្រូវបានរិះគន់ថា មានការរួមចំណែកដល់វិបត្តិបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ អនាគតនៃគម្រោងខ្សែក្រវាត់និងផ្លូវ នៅពេល១០ឆ្នាំខាងមុខ ធនាគារ​ចិន​ បាន​ដកស្រង់បទពិសោធន៍​ពីមេរៀនដែលបានអនុវត្តគម្រោងនេះ អស់រយៈពេល១០ឆ្នាំកន្លងមកហើយ និងបានយល់ច្បាស់ថា ​ការ​វិនិយោគ​លើសំណង់​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ជាមួយប្រទេសក្រីក្រ ​គឺជារឿងដ៏​លំបាក។ ការលំបាកទាំងនោះបានបង្ហាញថា គម្រោងជាងមួយភាគបីនៃគម្រោងសរុបរបស់ BRI ជាមួយប្រទេសកំពុងអភិវឌ្ឍនាពេលកន្លងមក បានជួបប្រទះបញ្ហាធំៗជាច្រើន ដូចករណីដែលអ្នកស្រាវជ្រាវ បានបង្ហាញ ពីការវាយតម្លៃលើហានិភ័យ និងការវិភាគលើនិរន្តរភាពបំណុល ដោយអ្នកផ្តល់ហិរញ្ញវត្ថុចិនបានធ្វើឡើងដោយមិនមានតម្លាភាព និងត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់នោះទេ។ របកគំហើញនេះ ធ្វើសេចក្តីរាយការណ៍ដោយ សារព័ត៌មាន Council on Foreign Relations ចុះផ្សាយថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៣។​ ផ្អែកតាមបទពិសោធន៍ខាងលើ […]

អាន​បន្ថែម

អ្នកជំនាញ៖ វិស័យអចលនទ្រព្យពីរនៅកម្ពុជា មានសញ្ញាវិជ្ជមានបន្តិចក្នុងត្រីមាសទី៣ នេះ

ខណៈដែលទីផ្សារអចលនទ្រព្យភាគច្រើនកំពុងបន្តនៅទ្រឹង មានសញ្ញាណនៃការងើបឡើងវិញនៃសេវាកម្មអាផាតមិន និងបុរី។ ទិន្នន័យចុងក្រោយបំផុតអំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា ដែលចេញផ្សាយដោយ CBRE Research នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ បានបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានបានមួយកម្រិតនៅក្នុងតម្រូវការទីផ្សារ។ យោងតាមរបាយការណ៍ដដែល សម្រង់តម្លៃជួលជាមធ្យមសម្រាប់អគារអាផាតមិនកម្រិតA  បានកើនឡើង ១% ខណៈពេលដែលអាផាតមិនកម្រិត B កើនឡើងបាន ៣% ច្រើនជាងកាលពីត្រីមាសមុន។ ក្នុងត្រីមាសទី៣ នេះ តម្លៃជាមធ្យមសម្រាប់អគារអាផាតមិនកម្រិត A មានតម្លៃប្រហែល ១៩,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈដែលអាផាតមិនកម្រិតB មានតម្លៃជាមធ្យមប្រហែល ៣,៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ការកើនឡើងនៃតម្លៃនេះ ត្រូវបានអមដោយការថយចុះនៃការផ្គត់ផ្គង់ ដោយមានត្រឹមតែ ៣០០យូនីតថ្មីប៉ុណ្ណោះ ដែលកើនឡើងបន្ថែម។ ចំពោះវិស័យបុរីវិញ មាននិន្នាការជាវិជ្ជមានគួរឱ្យកត់សម្គាល់ គឺតម្លៃផ្ទះល្វែង កើនឡើង ១,៨% តម្លៃផ្ទះប្រភេទជាហាងទំនិញ កើនឡើង ០,៥% តម្លៃវីឡាភ្លោះ កើនឡើង ១,៥% និងតម្លៃវីឡាទោលដែលមានការកើនឡើងបន្តិច គឺប្រមាណតែ ០,១% បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ទោះបីជាការកើនឡើងទាំងនេះមានកម្រិតតិចតួចក៏ដោយ យោងតាមរបាយការណ៍ខាងលើ […]

អាន​បន្ថែម

សញ្ញាណវិជ្ជមានគួរឱ្យទុកចិត្តមួយចំនួនបង្ហាញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន

សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃស្ថិរភាពនិងងើបឡើងវិញបណ្តើរៗ ដោយសារសកម្មភាពរោងចក្រនានានៅក្នុងប្រទេសចាប់ផ្តើមសកម្មឡើងវិញជាលើកដំបូងបន្ទាប់ពីរយៈពេលប្រាំមួយខែចុងក្រោយនេះ។ ដើម្បីបញ្ជាក់ពីភាពអាចជឿទុកចិត្តបានលើការព្យាករនេះ គេត្រូវពិនិត្យលើសូចនាករសកម្មភាពសេដ្ឋកិច្ចមួយ ដែលពាក្យបច្ចេកទេសគេហៅថាសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ Purchasing Managers’ Index (PMI)។ ត្រឹមដំណាច់ខែកញ្ញានេះ យោងតាមលទ្ធផលស្ទង់មតិលើដំណើរការរបស់ក្រុមហ៊ុនផលិតកម្មធំៗចិនជាច្រើន បានបង្ហាញថា កម្រិតសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញនៃសេដ្ឋកិច្ចចិន បានកើនឡើងដល់ ៥០,២ ដែលកាលពីខែមុនមានត្រឹមតែ ៤៩,៧ ប៉ុណ្ណោះ។ ចំណុចសំខាន់នៃតួលេខនេះ គឺលើសពីកម្រិត ៥០ ដែលអ្នកសេច្ចកិច្ចចាត់ទុកថាជាចំណុចគោល  រវាងការផ្លាស់ប្តូរពីការធ្លាក់ចុះទៅការកើនឡើងនៃសេដ្ឋកិច្ច ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយកាសែត Reuters នៅខែកញ្ញា ៣០ ឆ្នាំ ២០២៣។ ភាពប្រសើរឡើងនៃកម្រិតសន្ទស្សន៍វាស់សកម្មភាពសេដ្ឋកិច្ច (PMI) នេះ ដែលជាទិន្នន័យផ្លូវការដំបូងសម្រាប់ខែកញ្ញាគឺជាផ្នែកមួយនៃនិន្នាការវិជ្ជមាន ដែលបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងងើបឡើងវិញបន្តិចម្តងៗ។ កាលពីដើមឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ចនៅតាមរោងចក្រផលិតកម្មធំៗចិន បានប្រឈមមុខនឹងបញ្ហា ដោយសារការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនៃវិបត្តិ COVID-19នៅចិននៅតែបន្ត ទោះបីជានៅតាមបណ្តាប្រទេសខ្លះ មានការលើកលែងទាំងស្រុងរួចហើយក្តី។ តាមពិតទៅ ដើមចមនៃសញ្ញាណដំបូងនៃការងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញតាំងពីនៅក្នុងខែសីហាម្ល៉េះ។ ដែលក្នុងកំឡុងខែនោះ ទិន្នផលរោងចក្រ និងការលក់រាយមានការកើនឡើង ស្របពេលដែលការធ្លាក់ចុះនៃការនាំចេញ និងការនាំចូល ក៏បានចាប់ផ្តើមរួមតូចជាងមុន ហើយសម្ពាធបរិត្តផរណា ក៏បានធូរស្រាលខ្លះដែរ។ ជាក់ស្តែង ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិន បានកើនឡើង […]

អាន​បន្ថែម

នៅពីក្រោយយុទ្ធសាស្ត្រលើកលែងទិដ្ឋាការ ថៃកំពុងសំងំប្រមូលវិនិយោគិនចិនដែលចង់វេចលុយចេញក្រៅប្រទេស តាមរយៈ…

នៅពីក្រោយផែនការរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ៣០ លាននាក់នៅឆ្នាំក្រោយ និងការប្រញាប់ដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនូវការលើកលែងទិដ្ឋាការចូលប្រទេសថៃ គឺមានបង្កប់របៀបវារៈដ៏ស៊ីជម្រៅបន្ថែមទៀត – នោះគឺការសម្រួលដល់ការផ្ទេរលុយដ៏ច្រើនសន្ធឹកសន្ធាប់ចេញពីប្រទេសចិនដីគោក។ ភាពទាក់ទាញនៃវិស័យទេសចរណ៍ និងការលើកលែងទិដ្ឋាការចូលប្រទេសថៃ គ្រាន់តែរូបភាពខាងក្រៅបិទបាំងចេតនាពិតនៅពីក្រោយឆាកនយោបាយប៉ុណ្ណោះ។​ គំរូហុងកុង ជាប្លង់មេសម្រាប់ប្រទេសថៃ និន្នាការ​នៃ​វិនិយោគិន​ចិន​ដែល​ស្វែង​រក​ជម្រក​ហិរញ្ញវត្ថុ​ជំនួស (Safe Haven) ​ដំបូងបាន​ចាប់​ផ្តើម​នៅ​ទីក្រុង​ហុងកុង។ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កាសែត South China Morning Post (SCMP) បានរាយការណ៍ពីលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគហុងកុង ចូលទៅទិញ អចលនទ្រព្យដែលមានតម្លៃសមរម្យនៅក្នុងប្រទេសថៃ។ ការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងការអំពាវនាវកាន់តែខ្លាំងឡើងរបស់ប្រទេសថៃចំពោះពលករ និងអ្នកវិនិយោគបរទេស ជាពិសេសនៅក្នុងទីផ្សារអចលនទ្រព្យ។ និន្នាការស្របគ្នានៅហុងកុង និងថៃ៖ ហុងកុង មេដែកហិរញ្ញវត្ថុសម្រាប់ជនជាតិចិនដីគោក រឿងដែលកាសែតល្បីរបស់ចិន SCMP ប្រកាសអំពីការមានវិនិយោគិនហុងកុង សម្រុកទៅទិញអចលនទ្រព្យនៅថៃកាលពីពីរខែមុន ក៏ជារឿងដដែល ដែលហុងកុងទើបនឹងបានប្រកាសថា មានវិនិយោគិនចិនដីគោកសម្រុកទៅទិញអចលនទ្រព្យនៅហុងកុង កាលពីកំឡុងត្រីមាសទីមួយឆ្នាំនេះ រហូតដល់នាំឱ្យមានការកើនឡើងតម្លៃអចលនទ្រព្យគួរឱ្យកត់សម្គាល់ប្រមាណ ២១ភាគរយ នៅក្នុងបុព្វលាភអាជីវកម្មថ្មីពីភ្ញៀវចិនដីគោក ដែលមានតម្លៃសរុបមានចំនួន ៣១,៩ពាន់លានដុល្លារហុងកុង ដែលជំរុញដោយការទិញធានារ៉ាប់រងរបស់ពួកគេនៅក្នុងទីក្រុងហុងកុង។ ថែមពីលើនេះ ជនជាតិចិនដីគោកបានងាកទៅរកជម្រកហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ដោយសារធនាគារហុងកុងផ្តល់អត្រាការប្រាក់ខ្ពស់ សន្តិសុខហិរញ្ញវត្ថុ […]

អាន​បន្ថែម

ADB បានទម្លាក់ការព្យាករណ៍ពី ៥,៥% មកត្រឹម ៥,៣% នៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣

កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងទាបជាងការព្យាករណ៍កាលពីដើមឆ្នាំបន្តិច គឺទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ខណៈរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦,០% ដដែល។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ការព្យាករណ៍អំពីការធ្លាក់ចុះនេះ គឺបណ្តាលមកពីកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ ដោយក្នុងនោះការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ យ៉ាងណាមិញ ការធ្លាក់ចុះនេះ ត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិភាពដូចជា គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។ លោកស្រី Jyotsana Varma នាយកប្រតិបត្តិ ADB ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា កម្ពុជាគួរតែជំរុញការនាំចេញរបស់ខ្លួន សម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំ២០២៣នេះឱ្យបានច្រើន បើទោះជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំនេះក៏ដោយ។ លោកស្រីបានបន្ត ចំពោះវិស័យសេវាកម្ម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ខណៈវិស័យមួយនេះបានដើរលឿនជាងការរំពឹងទុកក្នុងឆមាសទី១-២០២៣ ព្រោះមានការជំរុញឡើងវិញដោយភាពរឹងមាំនៃវិស័យទេសចរណ៍។ លើសពីនេះ របាយការណ៍ដដែលបានបង្ហារញទៀតថា ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣  វិស័យសេវាកម្ម គឺកើនពី ៧.៣% ទៅ […]

អាន​បន្ថែម

ក្នុងរបត់នៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក៖ គេរំពឹងថាចិន នឹងបាត់បង់ការងារចំនួន ៣លានកន្លែង ទៅឱ្យវៀតណាម

នៅពេលដែលសហរដ្ឋអាមេរិក និងវៀតណាមរៀបចំយុទ្ធសាស្ត្រខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន បរិការណ៍នេះ អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងាររបស់ប្រទេសចិន។ របាយការណ៍របស់ Rabobank ក្នុងឆ្នាំ ២០២២ បានប៉ាន់ប្រមាណថា ការងារក្នុងប្រទេសចិនដែលមានចំនួនរហូតដល់ ២៨លានការងារ ពឹងផ្អែកដោយផ្ទាល់លើការនាំចេញទៅកាន់ប្រទេសលោកខាងលិច។ ដូច្នេះហើយ យុទ្ធសាស្ត្រ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលមេដឹកនាំអាមេរិកទើបតែនឹងបានចុះហត្ថលេខាថ្មីៗជាមួយវៀតណាមនេះ អាចជះឥទ្ធិពលដល់ជីវភាពរស់នៅរាប់លាននាក់ក្នុងប្រទេសចិន ជាពិសេសនៅក្នុងវិស័យផលិតកម្មនិងកម្មន្តសាលបច្ចេកវិទ្យាធុនទាប។ ប្រហែល ៣.០០០.០០០ នៃចំនួនការងារសរុបនៅប្រទេសចិន ត្រូវបានគេរំពឹងថានឹងផ្លាស់ទីពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ដែលជាសញ្ញានៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទិដ្ឋភាពផលិតកម្មពិភពលោក។ ប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជារោងចក្ររបស់ពិភពលោកអស់ពេលជាយូរមកហើយ កំពុងប្រឈមមុខនឹងសម្ពាធផ្សេងៗ រួមទាំងការកើនឡើងថ្លៃពលកម្ម និងបរិយាកាសប្រតិបត្តិការដែលមិនអាចទុកចិត្តបាន កំពុងតែមានបញ្ហាកាន់តែខ្លាំងឡើង។ ជាលទ្ធផល ក្រុមហ៊ុនសាជីវកម្មធំៗកំពុងវាយតម្លៃឡើងវិញនូវទំនាក់ទំនងអាជីវកម្មរបស់ពួកគេជាមួយប្រទេសចិន។ ក្នុងអំឡុងពេលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨ អាជីវកម្មគ្រប់ទំហំបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងប្រតិបត្តិការផលិតកម្មរបស់ពួកគេទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនដូចជាវៀតណាម និងឥណ្ឌា ដែលជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងតម្លៃពន្ធខ្ពស់ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។ ដោយឡែក សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់វៀតណាមវិញ កំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ វៀតណាមបានទាក់ទាញការវិនិយោគបរទេសប្រមាណ ១៨ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៨% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនល្បីៗដូចជា Samsung, LG, និង Foxconn ដែលជាក្រុមហ៊ុនធំៗផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple […]

អាន​បន្ថែម

ទីផ្សារអចលនទ្រព្យនឹងប្រសើរឡើងពេលណា? ចម្លើយគឺ…

ចាប់ពីឆ្នាំ ២០១៩ មក ទីផ្សារអចលនទ្រព្យកម្ពុជាបានដាំក្បាលចុះជាបន្តបន្ទាប់ ខណៈអ្នកប្រឡូកក្នុងទីផ្សារភាគច្រើនកំពុងរង់ចាំឱ្យទីផ្សារត្រឡប់មកប្រសើរឡើងវិញ ព្រមទាំងបានចោតជាសំណួរជាច្រើន ដូចជា តើទីផ្សារមួយនេះនឹងប្រសើរឡើងវិញឬទេ នៅពេលណា? តើទីផ្សារបច្ចុប្បន្នកំពុងស្ថិតនៅចំនុចណា ដល់បាតឬនៅ ឬក៏កំពុងតែប្រសើរឡើង? ឬសគល់នៃបញ្ហាអចលនទ្រព្យកម្ពុជាគឺជាអ្វី?  គួរបត់បែនខ្លួនរបៀបណា? តើអ្នកអភិវឌ្ឍ និងអ្នកទិញគួរធ្វើដូចម្តេច? ចម្លើយបែបសរុបសេចក្ដីពីអ្នកវិភាគទាំងក្នុង និងក្រៅប្រទេស គឺទីផ្សារនឹងមិនអាចត្រឡប់មកប្រសើរវិញនោះទេ បើគ្រប់គ្នានៅតែរង់ចាំ ហើយមិនធ្វើអ្វីដែលថ្មី និងមិនព្រមផ្លាស់ប្ដូរខ្លួន។ ដើម្បីអាចបកស្រាយរាល់ចម្ងល់ទាំងអស់ខាងលើ យើងត្រូវសិក្សាពីឬសគល់នៃបញ្ហាអចលនទ្រព្យនៅកម្ពុជាជាមុនសិន។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ឬសគល់សំខាន់បំផុតនៃបញ្ហានៅពេលនេះ គឺគ្មានតម្រូវការ ព្រោះអលចនទ្រព្យភាគច្រើនពិសេសខុនដូ ត្រូវបានសាងសង់ដោយរំពឹងខ្ពស់ពីលំហូរវិនិយោគិនបរទេស ពិសេសគឺមកពីចិន។  ប៉ុន្តែបញ្ហាកូវីដ និងសេដ្ឋកិច្ចពិភពលោក បានបញ្ឈប់លំហូរទាំងនោះសឹងតែទាំងស្រុង។ សំនួរដ៏ពេញនិយមបំផុតមួយទៀតនោះគឺ តើវិនិយោគិនបរទេសនឹងត្រឡប់ពេលណា?   ប៉ុន្តែជាក់ស្ដែង គួរតែសួរថាគេវិញថាតើពួកគេនឹងត្រឡប់មកវិញឬទេ? ក្រោយវិបត្តិ… វិនិយោគិនបរទេសទំាងនោះ ពិសេសចិននឹងប្រយ័ត្នប្រយែងជាងមុន ក្នុងការវិនិយោគ ខណៈពេលនេះសេដ្ឋកិច្ចចិនក៏កំពុងតែជួបបញ្ហាយ៉ាងធ្ងន់ធ្ងរផងដែរ ដូច្នេះការរង់ចាំឱ្យពួកវិនិយោគិនចិនត្រឡប់មកគឺត្រូវការពេលយូរដែលពិបាកនឹងកំណត់ឱ្យបានច្បាស់ថាពេលណាណាស់។ ងាកមកមើល ទីផ្សារក្នុងស្រុកវិញ ការផ្គត់ផ្គង់ច្រើនហួសតម្រូវការ ខណៈតម្លៃលក់គឺហួសពីសមត្ថភាពទិញរបស់ប្រជាជនក្នុងស្រុក។ ការថមថយនៃសេដ្ឋកិច្ច បានធ្វើឱ្យមនុស្សមិនសូវមានប្រាក់កាសចាយវាយ ចំណាយចាយវាយក្នុងសង្គមមានកម្រិតទាប ចរន្តសេដ្ឋកិច្ចក៏នឹងថមថយទៅតាមនោះដែរ ដែលនេះនឹងប៉ះលើគ្រប់វិស័យ និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរងសម្ពាធ។ […]

អាន​បន្ថែម

បញ្ហាខ្លះៗនៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនអាចជាហេតុដែលចិនពិបាកបញ្ចេញលុយវិនិយោគក្រៅប្រទេស

អស់មួយទសវត្សរ៍ចាប់តាំងពីប្រទេសចិនបានស្នើឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) គម្រោងវិនិយោគពិភពលោកដ៏មានមហិច្ឆតានេះបានពង្រីកយ៉ាងខ្លាំងទាំងឥទ្ធិពលពាណិជ្ជកម្ម និងនយោបាយអន្តរជាតិរបស់ប្រទេសចិន។ ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ទីក្រុងប៉េកាំងពិតជាមានសក្តានុពលកាន់តែខ្លាំងនៅលើឆាកពិភពលោក ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់នេះក៏ភ្ជាប់មកជាមួយនឹងបញ្ហាប្រឈមគួរឱ្យកត់សម្គាល់មួយចំនួនដែលទាមទារការផ្លាស់ប្តូរយុទ្ធសាស្ត្រវិនិយោគថ្មីៗរបស់ចិននៅក្នុងគម្រោងនេះផងដែរ។ លទ្ធផលផ្នែកវិជ្ជមានពីការអនុវត្តគម្រោងខ្សែក្រវាត់ និងផ្លូវ៖ រហូតមកទល់ពេលនេះ មានប្រទេសជាង ១៥០ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសចិន ដោយបានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការលើការវិនិយោគក្នុងគម្រោងក្នុងនោះរាប់ទាំងប្រទេសកម្ពុជាផងដែរ។ នៅខែតុលាខាងមុខនេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទីបីនៅទីក្រុងប៉េកាំង ដោយបង្ហាញពីការយកចិត្តទុកដាក់បន្តរបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមដ៏មហិមានេះ យោងតាមសារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣។ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអ្នកចូលរួមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវបានកើនឡើងគួរឱ្យកត់សម្គាល់ គឺរហូតដល់ ៧៦% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ដែលតួលេខនេះ គឺលើសពីការកើនឡើង ៥១%នៃអត្រាពាណិជ្ជកម្មរួមទាំងមូលរបស់ប្រទេសចិន នេះបើយោងតាមទីភ្នាក់ងារគយរបស់ខ្លួន។ លើសពីនេះ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ក៏បានកើនឡើងជាលំដាប់ ដោយឈានដល់ ១៩៧,៩ពាន់លានដុល្លារសម្រាប់រយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ដែលអត្រាកម្រិតខ្ពស់ប្រចាំឆ្នាំថ្មីនេះ។ អតិរេកនេះតំណាងឱ្យតម្លៃប្រហែល ៤០% ធៀបនឹងតម្លៃអតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសចិន ដែលជាផលលាភសម្រាប់យោងសេដ្ឋកិច្ចដ៏មានតម្លៃមួយរបស់ចិន ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ […]

អាន​បន្ថែម

វៀតណាមក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចអាមេរិក

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម គឺជាពេលវេលាដ៏សំខាន់មួយក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទីក្រុងហាណូយ។ សកម្មភាពយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន និងបង្ហាញពីការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ យោងតាមសារៈព័ត៌មាន CNN កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។​ អតីតសត្រូវទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងការទូតរបស់ពួកគេឱ្យក្លាយទៅជាដៃគូចាក់ទឹកមិនលេច ដែលភាសាបច្ចេកទេសភូមិសាស្ត្រនយោបាយគេហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ Comprehensive Partnership”។ ដំណើរទស្សនកិច្ចជានិមិត្តរូប ប៉ុន្តែមានសារៈសំខាន់យ៉ាងជ្រាលជ្រៅនេះ ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ សហរដ្ឋអាមេរិកស្វែងរកសម្ព័ន្ធមិត្តអាស៊ីដ៏រឹងមាំមួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយភាពតានតឹងផ្នែកនយោបាយជាមួយប្រទេសចិន និងដើម្បីជំរុញមហិច្ឆតារបស់ខ្លួនគ្រងអំណាចលើអាស៊ីប៉ាស៊ីហ្វិច ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាការផលិតបន្ទះឈីបជាដើម។ ភ្ជាប់ជាមួយដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនសាជីវកម្មលំដាប់សាកលលោកធំៗដូចជា Apple (AAPL) និង Intel (INTC) នឹងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដោយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ រោងចក្រវៀតណាមជាច្រើនកំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកូនខ្លាអាស៊ីមួយនេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានភាពតានតឹងក៏ដោយ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Donald Trump ក្នុងឆ្នាំ ២០១៩។ […]

អាន​បន្ថែម