ក្នុងរបត់នៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក៖ គេរំពឹងថាចិន នឹងបាត់បង់ការងារចំនួន ៣លានកន្លែង ទៅឱ្យវៀតណាម
នៅពេលដែលសហរដ្ឋអាមេរិក និងវៀតណាមរៀបចំយុទ្ធសាស្ត្រខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន បរិការណ៍នេះ អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងាររបស់ប្រទេសចិន។ របាយការណ៍របស់ Rabobank ក្នុងឆ្នាំ ២០២២ បានប៉ាន់ប្រមាណថា ការងារក្នុងប្រទេសចិនដែលមានចំនួនរហូតដល់ ២៨លានការងារ ពឹងផ្អែកដោយផ្ទាល់លើការនាំចេញទៅកាន់ប្រទេសលោកខាងលិច។ ដូច្នេះហើយ យុទ្ធសាស្ត្រ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលមេដឹកនាំអាមេរិកទើបតែនឹងបានចុះហត្ថលេខាថ្មីៗជាមួយវៀតណាមនេះ អាចជះឥទ្ធិពលដល់ជីវភាពរស់នៅរាប់លាននាក់ក្នុងប្រទេសចិន ជាពិសេសនៅក្នុងវិស័យផលិតកម្មនិងកម្មន្តសាលបច្ចេកវិទ្យាធុនទាប។ ប្រហែល ៣.០០០.០០០ នៃចំនួនការងារសរុបនៅប្រទេសចិន ត្រូវបានគេរំពឹងថានឹងផ្លាស់ទីពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ដែលជាសញ្ញានៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទិដ្ឋភាពផលិតកម្មពិភពលោក។ ប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជារោងចក្ររបស់ពិភពលោកអស់ពេលជាយូរមកហើយ កំពុងប្រឈមមុខនឹងសម្ពាធផ្សេងៗ រួមទាំងការកើនឡើងថ្លៃពលកម្ម និងបរិយាកាសប្រតិបត្តិការដែលមិនអាចទុកចិត្តបាន កំពុងតែមានបញ្ហាកាន់តែខ្លាំងឡើង។ ជាលទ្ធផល ក្រុមហ៊ុនសាជីវកម្មធំៗកំពុងវាយតម្លៃឡើងវិញនូវទំនាក់ទំនងអាជីវកម្មរបស់ពួកគេជាមួយប្រទេសចិន។ ក្នុងអំឡុងពេលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨ អាជីវកម្មគ្រប់ទំហំបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងប្រតិបត្តិការផលិតកម្មរបស់ពួកគេទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនដូចជាវៀតណាម និងឥណ្ឌា ដែលជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងតម្លៃពន្ធខ្ពស់ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។ ដោយឡែក សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់វៀតណាមវិញ កំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ វៀតណាមបានទាក់ទាញការវិនិយោគបរទេសប្រមាណ ១៨ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៨% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនល្បីៗដូចជា Samsung, LG, និង Foxconn ដែលជាក្រុមហ៊ុនធំៗផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple […]
អានបន្ថែមទីផ្សារអចលនទ្រព្យនឹងប្រសើរឡើងពេលណា? ចម្លើយគឺ…
ចាប់ពីឆ្នាំ ២០១៩ មក ទីផ្សារអចលនទ្រព្យកម្ពុជាបានដាំក្បាលចុះជាបន្តបន្ទាប់ ខណៈអ្នកប្រឡូកក្នុងទីផ្សារភាគច្រើនកំពុងរង់ចាំឱ្យទីផ្សារត្រឡប់មកប្រសើរឡើងវិញ ព្រមទាំងបានចោតជាសំណួរជាច្រើន ដូចជា តើទីផ្សារមួយនេះនឹងប្រសើរឡើងវិញឬទេ នៅពេលណា? តើទីផ្សារបច្ចុប្បន្នកំពុងស្ថិតនៅចំនុចណា ដល់បាតឬនៅ ឬក៏កំពុងតែប្រសើរឡើង? ឬសគល់នៃបញ្ហាអចលនទ្រព្យកម្ពុជាគឺជាអ្វី? គួរបត់បែនខ្លួនរបៀបណា? តើអ្នកអភិវឌ្ឍ និងអ្នកទិញគួរធ្វើដូចម្តេច? ចម្លើយបែបសរុបសេចក្ដីពីអ្នកវិភាគទាំងក្នុង និងក្រៅប្រទេស គឺទីផ្សារនឹងមិនអាចត្រឡប់មកប្រសើរវិញនោះទេ បើគ្រប់គ្នានៅតែរង់ចាំ ហើយមិនធ្វើអ្វីដែលថ្មី និងមិនព្រមផ្លាស់ប្ដូរខ្លួន។ ដើម្បីអាចបកស្រាយរាល់ចម្ងល់ទាំងអស់ខាងលើ យើងត្រូវសិក្សាពីឬសគល់នៃបញ្ហាអចលនទ្រព្យនៅកម្ពុជាជាមុនសិន។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ឬសគល់សំខាន់បំផុតនៃបញ្ហានៅពេលនេះ គឺគ្មានតម្រូវការ ព្រោះអលចនទ្រព្យភាគច្រើនពិសេសខុនដូ ត្រូវបានសាងសង់ដោយរំពឹងខ្ពស់ពីលំហូរវិនិយោគិនបរទេស ពិសេសគឺមកពីចិន។ ប៉ុន្តែបញ្ហាកូវីដ និងសេដ្ឋកិច្ចពិភពលោក បានបញ្ឈប់លំហូរទាំងនោះសឹងតែទាំងស្រុង។ សំនួរដ៏ពេញនិយមបំផុតមួយទៀតនោះគឺ តើវិនិយោគិនបរទេសនឹងត្រឡប់ពេលណា? ប៉ុន្តែជាក់ស្ដែង គួរតែសួរថាគេវិញថាតើពួកគេនឹងត្រឡប់មកវិញឬទេ? ក្រោយវិបត្តិ… វិនិយោគិនបរទេសទំាងនោះ ពិសេសចិននឹងប្រយ័ត្នប្រយែងជាងមុន ក្នុងការវិនិយោគ ខណៈពេលនេះសេដ្ឋកិច្ចចិនក៏កំពុងតែជួបបញ្ហាយ៉ាងធ្ងន់ធ្ងរផងដែរ ដូច្នេះការរង់ចាំឱ្យពួកវិនិយោគិនចិនត្រឡប់មកគឺត្រូវការពេលយូរដែលពិបាកនឹងកំណត់ឱ្យបានច្បាស់ថាពេលណាណាស់។ ងាកមកមើល ទីផ្សារក្នុងស្រុកវិញ ការផ្គត់ផ្គង់ច្រើនហួសតម្រូវការ ខណៈតម្លៃលក់គឺហួសពីសមត្ថភាពទិញរបស់ប្រជាជនក្នុងស្រុក។ ការថមថយនៃសេដ្ឋកិច្ច បានធ្វើឱ្យមនុស្សមិនសូវមានប្រាក់កាសចាយវាយ ចំណាយចាយវាយក្នុងសង្គមមានកម្រិតទាប ចរន្តសេដ្ឋកិច្ចក៏នឹងថមថយទៅតាមនោះដែរ ដែលនេះនឹងប៉ះលើគ្រប់វិស័យ និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរងសម្ពាធ។ […]
អានបន្ថែមបញ្ហាខ្លះៗនៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនអាចជាហេតុដែលចិនពិបាកបញ្ចេញលុយវិនិយោគក្រៅប្រទេស
អស់មួយទសវត្សរ៍ចាប់តាំងពីប្រទេសចិនបានស្នើឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) គម្រោងវិនិយោគពិភពលោកដ៏មានមហិច្ឆតានេះបានពង្រីកយ៉ាងខ្លាំងទាំងឥទ្ធិពលពាណិជ្ជកម្ម និងនយោបាយអន្តរជាតិរបស់ប្រទេសចិន។ ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ទីក្រុងប៉េកាំងពិតជាមានសក្តានុពលកាន់តែខ្លាំងនៅលើឆាកពិភពលោក ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់នេះក៏ភ្ជាប់មកជាមួយនឹងបញ្ហាប្រឈមគួរឱ្យកត់សម្គាល់មួយចំនួនដែលទាមទារការផ្លាស់ប្តូរយុទ្ធសាស្ត្រវិនិយោគថ្មីៗរបស់ចិននៅក្នុងគម្រោងនេះផងដែរ។ លទ្ធផលផ្នែកវិជ្ជមានពីការអនុវត្តគម្រោងខ្សែក្រវាត់ និងផ្លូវ៖ រហូតមកទល់ពេលនេះ មានប្រទេសជាង ១៥០ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសចិន ដោយបានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការលើការវិនិយោគក្នុងគម្រោងក្នុងនោះរាប់ទាំងប្រទេសកម្ពុជាផងដែរ។ នៅខែតុលាខាងមុខនេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទីបីនៅទីក្រុងប៉េកាំង ដោយបង្ហាញពីការយកចិត្តទុកដាក់បន្តរបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមដ៏មហិមានេះ យោងតាមសារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣។ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអ្នកចូលរួមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវបានកើនឡើងគួរឱ្យកត់សម្គាល់ គឺរហូតដល់ ៧៦% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ដែលតួលេខនេះ គឺលើសពីការកើនឡើង ៥១%នៃអត្រាពាណិជ្ជកម្មរួមទាំងមូលរបស់ប្រទេសចិន នេះបើយោងតាមទីភ្នាក់ងារគយរបស់ខ្លួន។ លើសពីនេះ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ក៏បានកើនឡើងជាលំដាប់ ដោយឈានដល់ ១៩៧,៩ពាន់លានដុល្លារសម្រាប់រយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ដែលអត្រាកម្រិតខ្ពស់ប្រចាំឆ្នាំថ្មីនេះ។ អតិរេកនេះតំណាងឱ្យតម្លៃប្រហែល ៤០% ធៀបនឹងតម្លៃអតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសចិន ដែលជាផលលាភសម្រាប់យោងសេដ្ឋកិច្ចដ៏មានតម្លៃមួយរបស់ចិន ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ […]
អានបន្ថែមវៀតណាមក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចអាមេរិក
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម គឺជាពេលវេលាដ៏សំខាន់មួយក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទីក្រុងហាណូយ។ សកម្មភាពយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន និងបង្ហាញពីការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ យោងតាមសារៈព័ត៌មាន CNN កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ អតីតសត្រូវទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងការទូតរបស់ពួកគេឱ្យក្លាយទៅជាដៃគូចាក់ទឹកមិនលេច ដែលភាសាបច្ចេកទេសភូមិសាស្ត្រនយោបាយគេហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ Comprehensive Partnership”។ ដំណើរទស្សនកិច្ចជានិមិត្តរូប ប៉ុន្តែមានសារៈសំខាន់យ៉ាងជ្រាលជ្រៅនេះ ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ សហរដ្ឋអាមេរិកស្វែងរកសម្ព័ន្ធមិត្តអាស៊ីដ៏រឹងមាំមួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយភាពតានតឹងផ្នែកនយោបាយជាមួយប្រទេសចិន និងដើម្បីជំរុញមហិច្ឆតារបស់ខ្លួនគ្រងអំណាចលើអាស៊ីប៉ាស៊ីហ្វិច ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាការផលិតបន្ទះឈីបជាដើម។ ភ្ជាប់ជាមួយដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនសាជីវកម្មលំដាប់សាកលលោកធំៗដូចជា Apple (AAPL) និង Intel (INTC) នឹងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដោយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ រោងចក្រវៀតណាមជាច្រើនកំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកូនខ្លាអាស៊ីមួយនេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានភាពតានតឹងក៏ដោយ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Donald Trump ក្នុងឆ្នាំ ២០១៩។ […]
អានបន្ថែមកែលម្អទីតាំង គុណផលសេវានិងផលិតផល និងគោលដៅអាជីវកម្ម ជាយុទ្ធសាស្ត្រថ្មី ដើម្បីជោគជ័យក្នុងទីផ្សារលក់រាយនៅកម្ពុជា
ក្នុងគោលបំណងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារលក់រាយនៅកម្ពុជាក្រុមហ៊ុន CBRE Cambodia កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ បានរៀបចំកិច្ចពិភាក្សាពេញអង្គ (Panel Discussion)មួយជាមួយអ្នកជំនាញអចលនទ្រព្យ ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពល និងសិក្សាពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារលក់រាយនៅកម្ពុជា។ ការឆ្លុះបញ្ចាំងទីផ្សារលក់រាយកម្ពុជា៖ សារសំខាន់ពីសិក្ខាសាលានេះ គឺការលើកឡើងរបស់អ្នកជំនាញអំពីសារៈសំខាន់នៃយុទ្ធសាស្រ្តសម្របខ្លួនសម្រាប់អ្នកអភិវឌ្ឍន៍វិស័យលក់រាយ មានបីចំណុចធំៗចំនួន០៣៖ កំណត់ទីតាំងជាថ្មី កែលម្អគុណផលសេវានិងផលិតផល និងកំណត់គោលដៅអាជីវកម្មឡើងវិញ។ យោងតាមអ្នកជំនាញត្រៃយុទ្ធសាស្ត្រនេះ នឹងជួយឱ្យអ្នករកស៊ីក្នុងវិស័យទីផ្សារលក់រាយនៅកម្ពុជា អាចបន្តសម្របខ្លួនទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ដែលកំពុងវិវត្តតាមទំនោរបច្ចេកវិទ្យាឌីជីថល និងស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋដើម្បីបង្កើនការផ្តល់ជូនរបស់ខ្លួន ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនបន្តទទួលបានជោគជ័យ និងកាន់តែរីកចម្រើន។ ការកំណត់ទីតាំងអាជីវកម្មឡើងវិញ (Reposition)៖ សំដៅលើការផ្លាស់ប្តូរគោលគំនិតអាជីវកម្ម ឬអតិថិជនគោលដៅ។ នៅក្នុងទិដ្ឋភាពដែលចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងសក្ដានុពលទីផ្សារកំពុងមានការវិវឌ្ឍឥតឈប់ឈរ អ្នកអភិវឌ្ឍវិស័យហាងលក់រាយត្រូវតែរក្សាភាពបត់បែន និងបើកចំហរដើម្បីរៀបចំឡើងវិញ ឬដាក់ទីតាំងឡើងវិញនូវសេវាកម្ម និងផលិតផលរបស់ខ្លួន។ ការកែលម្អគុណផល ឬរៀបចំសេវា/ផលិតឡើងវិញ (Refilling)៖ ជាយុទ្ធសាស្ត្រ បង្ហាញពីរបៀបដែលកែលម្អឡើងវិញនូវកន្លែងទំនេរ ឬផ្នែកណាមួយនៃអគារលក់រាយដែលមិនទាន់ប្រើប្រាស់។ ការរៀបចំកន្លែងទំនេរចាស់ឱ្យមានសកម្មភាពសេដ្ឋកិច្ចថ្មី នឹងទាក់ទាញឱ្យមានមនុស្សចេញចូលទិញកាន់តែខ្ពស់ កាត់បន្ថយអត្រាទំនេរ និងបង្កើនប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ។ ការកំណត់គោលដៅអាជីវកម្មឡើងវិញ (Repurpose)៖ ជាយុទ្ធសាស្ត្រផ្តោតលើការបង្វែរទំនេរ ឬកន្លែងដែលកំពុងប្រើប្រាស់ស្រាប់ទៅប្រើជាប្រយោជន៍ផ្សេងៗ។ បន្ថែមលើការគ្រាន់តែសាងសង់អគារសម្រាប់ហាងលក់រាយ អ្នកអភិវឌ្ឍន៍អាចពិចារណាសាងសង់ភ្ជាប់នូវកន្លែងលំហែអារម្មណ៍ កន្លែងហាត់ប្រាណ និងបណ្ណាល័យភ្ជាប់ ឬនៅបរិវេណជិតកន្លែងអគារលក់រាយផងដែរ៕
អានបន្ថែមនាយករដ្ឋមន្ត្រីថៃថ្មីបង្ហាញមហិច្ឆតាទាក់ទាញភ្ញៀវទេសចរចិនឱ្យបាន ៣០លាននាក់ចុងឆ្នាំនេះ
បន្ទាប់ពីបានចូលកាន់តំណែងភ្លាម នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បង្ហាញពីផែនការយុទ្ធសាស្ត្រក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានរហូតដល់ ៣០លាននាក់នៅចុងឆ្នាំនេះ។ ការដាក់ចេញផែនការស្តារសេដ្ឋកិច្ចថៃនេះ ធ្វើឡើងនៅថ្ងៃទី ២៥ ខែសីហា បន្ទាប់ពីលោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃវិស័យទេសចរណ៍នៅក្នុងការស្តារសេដ្ឋកិច្ចរយៈពេលខ្លីរបស់ប្រទេស យោងតាមសេចក្តីប្រកាសរបស់ channelnewsasia កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣។ នៅក្នុងផែនការនេះ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក ស្រេតថាថាវីស៊ីន បានកំណត់ឱ្យមាន ការលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកទេសចរដែលមកពីប្រទេសចិន និងឥណ្ឌា។ សំណើយុទ្ធសាស្ត្រនេះ បានបញ្ឆេះឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រសរសើរពីសក្តានុពលរបស់កំណែទម្រង់នេះ ក្នុងការជួយឱ្យសេដ្ឋកិច្ចប្រទេសថៃដែលកំពុងធ្លាក់ចុះមានដកដង្ហើមឡើងវិញ ខណៈក៏មានអ្នករិះគន់ខ្លះបានលើកឡើងពីការព្រួយបារម្ភអំពីទិដ្ឋភាពនៃចំនួនទេសចរណ៍ច្រើនហួសពេក និងផលប៉ះពាល់បរិស្ថានរបស់វា។ ហេតុផលនៃការលើកលែងទិដ្ឋាការនោះគឺ ប្រតិបត្តិករទេសចរណ៍ និងអ្នកវិភាគក្នុងវិស័យទេសចរណ៍ ចាត់ទុកការលើកលែងទិដ្ឋាការដែលបានស្នើឡើងថាជាកាតាលីករដ៏ខ្លាំងក្លាមួយសម្រាប់ការធ្វើឱ្យវិស័យនេះមានភាពរស់រវើកឡើងវិញ។ កន្លងមក អ្នករកស៊ីក្នុងវិស័យទេសចរណ៍ រអ៊ូអំពីដំណើរការដាក់ពាក្យសុំទិដ្ឋាការដ៏យូរដែលជាឧបសគ្គ ក្នុងការនាំចូលទេសចរណ៍របស់ប្រទេសថៃ។ ជាឧទាហរណ៍ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ភ្ញៀវទេសចរចិន ត្រូវរង់ចាំជាមធ្យមជិត ១៥ ថ្ងៃដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ ដែលជារឿយៗតម្រូវឱ្យមានពាក្យសុំជាបុគ្គល ហើយទេសចរអាចស្នាក់នៅក្នុងប្រទេសថៃបានត្រឹមរយៈពេល៦០ថ្ងៃប៉ុណ្ណោះ។ តែសម្រាប់ផែនការលើកលែងទិដ្ឋាការថ្មីនេះ ទាំងអ្នកទេសចរចិន និងឥណ្ឌា អាចស្នើសុំទិដ្ឋាការនៅនឹងកន្លែងផ្ទាល់ ដែលមានតម្លៃត្រឹម ២០០០បាត (ប្រមាណ ៥៧ដុល្លារ) និងអនុញ្ញាតឱ្យពួកគេស្នាក់នៅរយៈពេល ១៥ […]
អានបន្ថែមកាតាលីករបីជំរុញកំណើនទីផ្សារភាគហ៊ុនអាស៊ី ក្នុងឆមាសទី២ ឆ្នាំ ២០២៣
ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារភាគហ៊ុនរបស់សារព័ត៌មាន Schroders កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។ ទីមួយ សន្ទុះកំណើនប្រាក់ចំណូលសាជីវកម្មអាស៊ីកំពុងលេចឡើងជាសញ្ញានៃក្តីសង្ឃឹម។ ជាដំបូង ផលប៉ះពាល់នៃអតិផរណាលើប្រាក់ចំណេញបានថមថយសន្ទុះ ដោយសារក្រុមហ៊ុនទូទៅហាក់មានបទពិសោធន៍ចាស់ទុំជាងមុន ក្នុងការសម្របខ្លួនជាមួយបញ្ហាប្រឈមថ្មីៗ។ កត្តាគួរឱ្យកត់សម្គាល់មួយទៀត គឺសមត្ថភាពរបស់ពួកគេក្នុងការផ្ទេរបន្ទុកនៃការចំណាយកើនឡើងទៅដល់អ្នកប្រើប្រាស់។ សន្ទុះវិជ្ជមាននៃប្រាក់ចំណូលនេះ អាចជាដើមទុនថ្មីក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។ ទីពីរ ការទាក់ទាញនៃទីផ្សារភាគហ៊ុនចិន A-shares និងទីផ្សារភាគហ៊ុនហុងកុង នៅតែមានតម្លៃខ្ពស់និងបន្តទាក់ទាញវិនិយោគក្នុងកម្រិតមធ្យមគួរឱ្យកត់សម្គាល់មួយ ទោះបីជាមិនច្រើនរហូតដល់អាចស្តារសេដ្ឋកិច្ចបានវិញភ្លាមៗក៏ដោយ។ ប្រសិនបើចិនដីគោកអនុវត្តវិធានការជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពណាមួយ ដែលអាចជួយពង្រឹងទំនុកចិត្តវិនិយោគិនឡើងវិញបាន ឧទាហរណ៍ដូចជាការបើកឱ្យមានការទិញភាគហ៊ុន A-shares ពីសំណាក់វិនិយោគិនបរទេសបាននោះ ពេលនោះទីផ្សារភាគហ៊ុនក្នុងតំបន់ អាចនឹងមានការកើនឡើងនៅចុងឆមាសចុងក្រោយនៃឆ្នាំ ២០២៣។ ស្រដៀងគ្នានេះដែរ ទីផ្សារភាគហ៊ុនជប៉ុនបង្ហាញពីភាពទាក់ទាញពិសេសរបស់ខ្លួន ដែលជំរុញដោយការកែលម្អសេដ្ឋកិច្ចក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការកើនឡើងនាពេលថ្មីៗនេះ គេសង្កេតឃើញនៅតែមានការប្រុងប្រយ័ត្នខ្ពស់ទាំងក្នុងចំណោមអ្នកវិភាគផ្សារភាគហ៊ុន ទាំងចំណោមអ្នកវិនិយោគផ្ទាល់ ដើម្បីជៀសវាងការប្រមើលលឿនជាងពេលវេលាដែលទីផ្សារងើបឡើងពិតប្រាកដខ្លាំងពេក។ ជាងនេះទៅទៀត យុទ្ធសាស្ត្រគាំទ្រផ្នែកឧស្សាហកម្មរបស់ចិនដីគោក បានកំណត់យកវិស័យអចលនទ្រព្យធ្វើជាកត្តាចម្បងដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរាប់ទាំងទីផ្សារភាគហ៊ុនផង ។ […]
អានបន្ថែមការក្ស័យធនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំទីពីររបស់ចិន Evergrande និងការរីករាលដាលនៃវិបត្តិអចលនទ្រព្យសាកល
វិបត្តិជាប់គាំងគម្រោងសំណង់ ឬបរាជ័យក្នុងការជំរុញគម្រោងសាងសង់ដោយសារតែអសមត្ថភាពក្នុងការបង់ថ្លៃសាងសង់ កំពុងក្លាយជាបញ្ហាដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងប្រឈម រហូតដល់ក្លាយជាដំបៅដែលអ្នកជំនាញនាំគ្នាហៅថា “Zombification” ពោលគឺរាលដាលឆ្លងបន្តគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតដូចជាស៊ុមប៊ី Zombie។ បញ្ហានេះកំពុងបង្អាក់ឆន្ទៈរបស់អតិថិជនលែងចង់ទិញផ្ទះ ជាលទ្ធផលអត្រាការលក់ផ្ទះដាច់បានធ្លាក់ចុះ នេះបើយើងតាមការចុះផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣របស់សារៈព័ត៌មាន NikkeiAsia។ ឥឡូវនេះ ចំនួនប្រជាជនរបស់ប្រទេសចិនបានចាប់ផ្តើមថយចុះ ហើយអ្នកជំនាញជាច្រើនបានព្យាករថា “វាគឺជារឿងមិនទំនងនោះទេ ដែលថាតម្រូវការផ្ទះ អាចនឹងងើបឡើងវិញក្នុងយៈពេលវែងនោះ។ ផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យនេះ គឺមានទំហំធំធេង។ គេអាចមើលឃើញឧទាហរណ៍ជាក់ស្តែង ពីករណីបច្ចុប្បន្នអំពីក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យធំជាងគេទីពីររបស់ប្រទេសចិន កំពុងប្រឈមនឹងពាក្យបណ្តឹងចំនួន ១.៥១៩បណ្តឹង ដែលទារបង់តម្លៃ ៣៩៥ ពាន់លានយន់នៅចុងឆ្នាំ ២០២២ ដែលភាគច្រើនទាមទារឱ្យបង់ប្រាក់សម្រាប់ការចំណាយលើការសាងសង់ និងសម្ភារៈដែលជំពាក់។ ប្រភពបញ្ហាគឺមកពីក្រុមហ៊ុនអចលនទ្រព្យយក្សនេះ មិនអាចបង្ហើយនិងប្រគល់ផ្ទះទៅឱ្យអ្នកទិញបាន ដោយសារវិបត្តិបំណុលចាក់ស្រែះ បានធ្វើឱ្យគម្រោងសាងសង់របស់ខ្លួនវាមិនអាចបន្តទៅរួចទៀតបាន។ ការខាតបង់រួមគ្នារបស់ក្រុមហ៊ុន Evergrande ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា (២០២១ និង២០២២) បានឈានដល់តម្លៃប្រហែល ៥៨០ ពាន់លានយន់ (៨០ ពាន់លានដុល្លារ) ដែលបណ្តាលឱ្យក្រុមហ៊ុនធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក ដែលមានតម្លៃបំណុលសរុបចំនួន ២៤៣៧ ពាន់លានយន់ (៣៣៤,៦៨ […]
អានបន្ថែមវិស័យអចលនទ្រព្យនៅកោះត្រល់ ឬPhu Quoc កំពុងជួបបញ្ហា ផ្គត់ផ្គង់លើសតម្រូវការ
កោះត្រល់ ឬកោះ Phu Quoc ដែលគេប្រសិទ្ធនាមថាជាត្បូងនៃសម្រស់ធម្មជាតិ និងឆ្នេរ ទេសចរណ៍ល្អបំផុតរបស់វៀតណាម កំពុងជួបបញ្ហាផ្គត់ផ្គង់លើសតម្រូវការក្នុងវិស័យអចលនទ្រព្យរបស់ខ្លួន។ គិតត្រឹមខែមិថុនា អចលនទ្រព្យជាប់មាត់សមុទ្រទាំងអស់លើកោះនេះ ដែលមានជាង ១៧.៦០០កន្លែង ស្មើនឹង ២៤% នៃវីឡា ផ្ទះអាជីកម្ម និងខុនដូមាត់សមុទ្រដែលលក់មិនដាច់ទាំងអស់របស់វៀតណាម បានបង្ហាញរូបភាពច្បាស់លាស់ពីការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ យោងតាមការផ្សាយរបស់សារៈព័ត៌មានវៀតណាម e.vnexpress.net កាលពីថ្ងៃទី ១៦ ខែថ្មីៗនេះ។ កំណើននៃការផ្គត់ផ្គង់នេះ ត្រូវបានកើនឡើងជាមធ្យមប្រចាំឆ្នាំ ៧០-៨០% ដែលជាសញ្ញាបង្ហាញពីតម្រូវការសម្រាប់ការកែតម្រូវឡើងវិញនៅក្នុងឧស្សាហកម្មមួយនេះ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា មូលហេតុចម្បងនៃការធ្លាក់ចុះទីផ្សារ និងការកើនឡើងនៃសារពើភ័ណ្ឌអចលនទ្រព្យនេះ គឺមកពីមានការផ្គត់ផ្គង់ដ៏ច្រើន និងកង្វះភាពសម្បូរបែប ក្នុងចំណោមអចលនទ្រព្យភាគច្រើន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ អចលនទ្រព្យជាប់ឆ្នេរមានជាង ៤.០០០កន្លែង ដែលកើនឡើងប្រាំដងធៀបនឹងឆ្នាំមុន។ លោក Mauro Gasparotti នាយកនៃ Savills Hotels Asia-Pacific បានសង្កត់ធ្ងន់ទៅលើការផ្គត់ផ្គង់ដ៏លើសលុប និងគួរឱ្យព្រួយបារម្ភនៅលើកោះ ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្ម។ លើសពីនេះ អចលនទ្រព្យជាច្រើនខ្វះលក្ខណៈពិសេស ដែលជារឿយៗឆ្លុះបញ្ចាំងពីរចនាបថស្ថាបត្យកម្មអ៊ឺរ៉ុប ព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ក្រុមហ៊ុន DKRA ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យវៀតណាម […]
អានបន្ថែមទីផ្សារអចលនទ្រព្យចិនច្របូកច្របល់៖ ក្រុមហ៊ុនឯកជនបង្ហាញការធ្លាក់ចុះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគាំទ្រដោយរដ្ឋមានការកើនឡើង
វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានជួបប្រទះនឹងភាពច្របូកច្របល់ក្នុងមួយរយៈនេះ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏លេចធ្លោ Country Garden Holdings បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិរបស់ខ្លួន ហើយការធ្លាក់ចុះនេះបានបណ្តាលឱ្យមានការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតបន្តកន្ទុយគ្នា។ កាលពីថ្ងៃ១៤ សីហា ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden ធ្លាក់ចុះ ១៨,៤% គឺធ្លាក់ទៅដល់តម្លៃ ០,៨០ ដុល្លារហុងកុង និងបានបង្ខំឱ្យក្រុមហ៊ុនប្រកាសកាលពីចុងសប្តាហ៍ អំពីការផ្អាកការជួញដូរតម្លៃភាគហ៊ុនចំនួន ១១ សញ្ញាប័ណ្ណ ដែលមានតម្លៃបូករួមបញ្ចូលគ្នាប្រហែល ១៦ ពាន់លានយ័ន (២,២៣ ពាន់លានដុល្លារ)យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Nikkei Asia កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣។ ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនេះ កើតឡើងដោយសារស្ថានភាពប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ ដោយសន្ទស្សន៍មូលបត្រ Hang Seng របស់ហុងកុង បានធ្លាក់ចុះ ១,៥៨% ទៅដល់តម្លៃ ១៨.៧៧៣,៥៥ ហើយសន្ទស្សន៍ CSI300 របស់ប្រទេសចិន បានធ្លាក់ចុះ ០,៧% មកទើរត្រឹមតម្លៃ ៣.៨៥៥,៩១។ លោក Mo Bin ប្រធានក្រុមហ៊ុន Country […]
អានបន្ថែម