ខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន
ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាង...
អានបន្ថែមក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់វៀតណាម ប្រកាសពីប្រាក់ចំណេញកើនដល់ ១៤៦% ចំពេលការពង្រីកផលប័ត្រសួនឧស្សាហកម្ម
ក្រុមហ៊ុន Vietnam-Singapore Industrial Park J.V. Co., Ltd (VSIP) ដែលជាអ្នកអភិវឌ្ឍន៍សួនឧស្សាហកម្មឈានមុខគេរបស់វៀតណាម បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណេញសុទ្ធប្រមាណ ១៤៦% ស្មើនឹងទឹកប្រាក់ ៤៣,៨៤ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ លទ្ធផលនេះបានជំរុញឱ្យក្រុមហ៊ុនទទួលបានអត្រាចំណូលធៀបនឹងតម្លៃទុនវិនិយោគ (ROE) ឡើងដល់ ៦,៦១% កើនឡើងពី ៣,១៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម theinvestor....
អានបន្ថែមវិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា
វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិប...
អានបន្ថែមរយៈពេល ៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង $១០ពាន់លាន កើនជាង ១១%
រយៈពេល ៨ខែ ឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសអាស៊ាន មានទំហំទឹកប្រាក់ប្រមាណ ១០,៤៩ពាន់លានដុល្លារ កើនឡើង ១១,៨ភាគរយ ធៀបនឹងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៩,៣៨ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជាបាននាំចេញផលិតផលចម្រុះទៅកាន់...
អានបន្ថែមរយៈពេល៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្...
អានបន្ថែម៨ខែ កម្ពុជានាំចូលសម្ភារៈសំណង់ជាង $១ពាន់លាន កើន២១.៥៨% ខណៈវិស័យសំណង់កើនក្នុងកម្រិតទាបនៅឡើយ
ក្នុងរយៈពេល ៨ខែ (គិតពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ កម្ពុជាបាននាំចូលសម្ភារៈនិងឧបករណ៍សំណង់មានទំហំទឹកប្រាក់ ១.០៦៣លានដុល្លារ កើនឡើង២១.៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា កំណើននៃការនាំចូលសម្ភារៈសំណង់ បានកើនឡើងស្របពេលនិងវិស័យសំណង់ត្រូវបានគេព្យាករថា បាននិងកំពុងងើបឡើងវិញក្នុងកម្រិតមួយទាបនៅឡើយ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល...
អានបន្ថែមរយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានជាង ២៧លានដុល្លារ កើនជាង១៥%
គិតត្រឹមរយៈពេល ៨ខែ ពោលពីខែមករា-ខែសីហា នៃឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានចំនួនប្រមាណជាង ២៧ លានដុល្លារ កើនឡើងជាង ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ការប្រមូលចំណូលនេះ គឺបានមកពីប្រតិបត្តិការផែ ចំនួនជាង ២២លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣លានដុល្លារ និងចំណូ...
អានបន្ថែមក្រុមហ៊ុន Apple បោះទុន $២៥០លាន សង់អគារថ្មីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារនៅអាស៊ាន
ក្រុមហ៊ុន Apple បានប្រកាសគម្រោងពង្រីកសាខា Ang Mo Kio របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមសារៈព័ត៌មាន Thailand-business-newsចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាងសង់ អគារសាខាថ្មី នៅឆ្នាំនេះ ហើយនៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងប្រើប...
អានបន្ថែមកម្ពុជាប្រកាសជោគជ័យលើកដំបូងក្នុងការនាំចេញគ្រាប់ស្វាយចន្ទីតាមផ្លូវអាកាស ទៅទីផ្សារហឺណាន ប្រទេសចិន
កម្ពុជា ប្រកាសជោគជ័យលើការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ២តោន លើកដំបូងតាមផ្លូវអាកាសទៅកាន់ទីផ្សារនៃខេត្តហឺណាន ប្រទេសចិន។ ក្នុងឱកាសដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទី កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២ត...
អានបន្ថែមកម្ពុជាសម្ពោធដាក់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី១១ ជាផ្លូវការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយតំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉...
អានបន្ថែម