រយៈពេល ៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង $១០ពាន់លាន កើនជាង ១១%

​រយៈពេល ៨ខែ ឆ្នាំ២០២៤ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេស​អាស៊ាន មានទំហំ​ទឹកប្រាក់ប្រមាណ ១០,៤៩ពាន់​​លាន​ដុល្លារ​ ​កើនឡើង ១១,៨ភាគរយ ​ធៀបនឹងក្នុងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៩,៣៨ ពាន់​លាន​ដុល្លារ។

នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេស​​ដែលជាសមាជិកអាស៊ាន​មានទំហំទឹកប្រាក់ ​ប្រ​មា​​​​ណ​ ៣,៤៣ ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០ភាគរយ​ ធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ខណៈដែលការ​នាំ​ចូ​ល​​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តម្លៃ ៧,០៦ពាន់​លាន​ដុល្លារ កើន​ឡើង ១២,៥ ភាគរយ​ ធៀ​បនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ក្នុងរយៈពេល ​៨ខែនេះដែរ ទំហំ​ពាណិជ្ជ​កម្ម​​​ប្រទេស​កម្ពុជា​ជាមួយ​អាស៊ាន​មាន​​ចំនួន ​២៨.៤ភាគរយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​សរុបដែលមានទឹកប្រាក់ប្រមាណ ៣៦.៩ពាន់​លាន​ដុល្លារ​ ហើយដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ប្រទេស​ក្នុ​ង​​អាស៊ាន​គឺ ប្រទេសវៀតណាម ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ប្រទេសម៉ាឡេស៊ី។

ដោយឡែកក្នុងទំនាក់ទំនង​ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន​នេះដែរ គឺប្រទេសចិន ដែលរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារ  ដែលមានការកើនឡើង ១០,៥% ធៀបនឹងឆ្នាំមុន។ (អានបន្ថែម)

ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិន ជាមួយនឹងចំណូលកើនឡើង ២៤,១%, ១៣,៧% និង ៤,១% រៀងៗគ្នា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]