ក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់វៀតណាម ប្រកាសពីប្រាក់ចំណេញកើនដល់ ១៤៦% ចំពេលការពង្រីកផលប័ត្រសួនឧស្សាហកម្ម

ក្រុមហ៊ុន Vietnam-Singapore Industrial Park J.V. Co., Ltd (VSIP) ដែលជាអ្នកអភិវឌ្ឍន៍សួនឧស្សាហកម្មឈានមុខគេរបស់វៀតណាម បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណេញសុទ្ធប្រមាណ ១៤៦% ស្មើនឹងទឹកប្រាក់ ៤៣,៨៤ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ លទ្ធផលនេះបានជំរុញឱ្យក្រុមហ៊ុនទទួលបានអត្រាចំណូលធៀបនឹងតម្លៃទុនវិនិយោគ (ROE) ឡើងដល់ ៦,៦១% កើនឡើងពី ៣,១៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម theinvestor.vn​ ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន VSIP ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sembcorp Development Ltd. របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Becamex IDC របស់វៀតណាម (HoSE: BCM) — មានភាគហ៊ុនរបស់ម្ចាស់ចំនួន ៦៦៣,៧ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៦,៦% នៃអត្រាប្រចាំឆ្នាំ ។ អត្រាបំណុលធៀបនិងទ្រព្យ (DER) របស់ក្រុមហ៊ុន បានកើនឡើងពី ០,៧៣x ដល់ ១,១៦x ក្នុងឆ្នាំកន្លងទៅ ដែលមានន័យថា ខណៈចំណូលមានការកើនឡើង ក្រុមហ៊ុនក៏មានបំណុលកើនឡើងច្រើនជាងកាលពីឆ្នាំមុន ដែលមានទឹកប្រាក់សរុបចំនួន ៧៧០ លានដុល្លារអាមេរិក។ នេះរាប់បញ្ចូលទាំងមូលប័ត្របំណុលចំនួន ១២០,៦៥ លានដុល្លារអាមេរិក ដែលក្រុមហ៊ុន នឹងត្រូវសងវិញក្នុងរយៈពេលប្រាំពីរឆ្នាំ។ ក្រុមហ៊ុនក៏នឹងត្រូវបង់ការប្រាក់លើមូលបត្របំណុលទាំងនេះក្នុងអត្រា ៩% ឬ ១០,៥% ក្នុងមួយឆ្នាំ។

ក្រោយពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុន VSIP បានបើកដំណើរការសួនឧស្សាហកម្មដំបូងរបស់ខ្លួននៅក្នុងខេត្ត Binh Duong ហើយចាប់តាំងពីពេលនោះមកបានពង្រីកផលប័ត្ររបស់ខ្លួនដល់ ១៣ សួនឧស្សាហកម្ម និងទីប្រជុំជនដែលលាតសន្ធឹងលើផ្ទៃដី ១០.៦០០ ហិកតានៅទូទាំងខេត្តចំនួន ៦ ក្នុងប្រទេសវៀតណាម។ បច្ចុប្បន្ន VSIP គ្រប់គ្រងតំបន់ឧទ្យានឧស្សាហកម្មប្រមាណ ៧.៦០០ ហិកតា ដែលតំណាងឱ្យ ៨% នៃផ្ទៃដីសួនឧស្សាហកម្មសរុបនៅក្នុងប្រទេស ខណៈក្រុមហ៊ុននេះទើបនឹងបានបញ្ជាក់ពីផែនការអភិវឌ្ឍឧទ្យានចំនួន ១៤ បន្ថែមទៀត។ ក្រុមហ៊ុនបានទាក់ទាញដោយជោគជ័យនូវទុនវិនិយោគប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក ពីអ្នកជួលដែលមកពី ៣០ ប្រទេស ដែលពង្រឹងជំហររបស់ខ្លួនជាតួអង្គវិនិយោគសំខាន់ក្នុងវិស័យសួនឧស្សាហកម្មរបស់វៀតណាម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]