២ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង $៨ពាន់លាន កើនជិត ២០%

រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បណ្តោះអាសន្ន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍នេះ បានរំលេចបន្ថែមថា ចាប់ពីខែមករា ដល់កុម្ភៈ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសំខាន់ៗមានប្រមាណជាង ៣,៩ពាន់លានដុល្លារ កើនឡើងជាង ២២% ធៀបនឹងរយៈពេលដូច...

អាន​បន្ថែម

កម្ពុជា-វៀតណាម គ្រោងបង្កើតក្រុមប្រឹក្សាធុរកិច្ចមួយ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម​ គ្រោងចាប់ដៃគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-វៀតណាម ដើម្បដោះស្រាយ និងសម្រួលពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសទាំងពីរ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អ្នកឧកញ៉ា​ លឹម​ ហេង​ ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា​ ទទួលបានជួបពិភាក្សាគ្នាជាមួយ​ សមាគមធុរកិច្ចកម្ពុជា​ វៀតណាម​ ដែលដឹ...

អាន​បន្ថែម

ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី ចង់បង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គនៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី មានបំណងចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងល...

អាន​បន្ថែម

ក្រុមហ៊ុនSPC ចង់វិនិយោគបង្កើតរោងចក្រច្នៃអាហារ និងផ្លែឈើកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ

ក្រុមហ៊ុន SPC Group របស់អូស្ត្រាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ជាពិសេសផ្តោតលើរោងចក្រកែច្នៃអាហារ និងផ្លែឈើ សម្រាប់នាំចេញទៅពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នា​ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ  លោកប្រធានក្រុមហ...

អាន​បន្ថែម

ក្រុមហ៊ុន​ FreshStart ដ៏ធំរបស់អូស្ត្រាលី​ ចង់វិនិយោគវិស័យសំខាន់ ០៣ នៅកម្ពុជា

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែល​ជា​បុត្រ​សម្ព័ន​របស់​ក្រុមហ៊ុន​ FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ០៣នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែ...

អាន​បន្ថែម

អូស្ត្រាលីចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រធុរកិច្ច នៅកម្ពុជា

ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី ចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក  Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោក Arj Samarakoon បានជម្រាបថា ក្រុមហ៊ុន Plus94 F...

អាន​បន្ថែម

រយៈពេល១ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន ៦២៦លានដុល្លារ កើនជិត៨%

ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ៧.៧៤% ដែលកើនពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវ...

អាន​បន្ថែម

ក្រសួងរ៉ែ៖ កម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូប នោះទេ

អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាមពលលោក ​អ៊ឹង ឌីប៉ូឡា បាន​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​ចំពោះការ​ចុះផ្សាយ​របស់កាសែតវៀតណាម VNExpres ដែលបានចុះផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀង​ឲ្យ​ក្រុមហ៊ុនវៀតណាម​បូម​ខ្សាច់​រាប់រយ​លាន​ម៉ែត្រគូបនៅ​ផ្នែកមួយ​នៃ​ទន្លេ​មេគង្គ នេះបើតាមការបញ្ជាក់របស់លោក តាមរយៈសារៈព័ត៌មានបារាំង RFI ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការប្រតិកម្មតបនេះ ធ្វើឡើងក្រោយពីកាសែតវៀតណាម VN Express បាន...

អាន​បន្ថែម

វៀតណាមប្រកាសផ្តល់ការអនុគ្រោះ​ពន្ធនាំចូលរាល់​ទំនិញមកពីប្រទេស​កម្ពុជា

វៀតណាម​បាន​ដាក់​ចេញ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​សម្រាប់​ទំនិញ​កម្ពុជា​ក្នុងប្រភេទជាក់លាក់ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ ។ នេះបើតាមក្រឹត្យលេខ 5/2024/ND-CP ដែលទើបនឹងចេញដោយរដ្ឋាភិបាលទីក្រុងហាណូយនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីលក្ខខណ្ឌដែលពន្ធនាំចូលទាបនឹងត្រូវអនុវត្តសម្រាប់ការនាំចូលពីប្រទេសកម្ពុជា។ ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រចុះបញ្ជីជិត៥ម៉ឺន ផ្តល់ការងារបានជាង១,៧លាននាក់ និងប្រាក់ឈ្នួលជាង $៥,១៨ពាន់លាន

គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ និងអាជីវកម្មចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៤៩.០៧៥ ដោយបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណបានជាង ១.៧លានកន្លែង និងបានផ្តល់ប្រាក់ឈ្នួល​ប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីតួលេខនៃចំនួនរោងចក្រ និងអាជីវកម្មចុះបញ្ជីក្នុងប្រព័ន្ធនេះ​ នៅក្នុងសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ...

អាន​បន្ថែម