ចិនប្តេជ្ញាបង្កើតរោងចក្រ សហគ្រាសចំនួនជាង ៥០ ផ្តោតលើវិស័យកសិកម្មនៅកំពង់ស្ពឺ

អ្នកវិនិយោគគិនចិនមកពីខេត្តហឺណាន ប្រទេសចិន បានប្តេជ្ញាជំរុញរោងចក្រ សហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និង ជ្រូក។ នេះបើតាមការចុះផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ជាក់នេះ គឺបានលើកឡើងដោយលោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជា...

អាន​បន្ថែម

កាតាលីករបីជំរុញកំណើនទីផ្សារភាគហ៊ុនអាស៊ី ក្នុងឆមាសទី២ ឆ្នាំ ២០២៣

ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុ...

អាន​បន្ថែម

ផ្សារលក់រាយដ៏ល្បីរបស់កូរ៉េ នឹងមកកម្ពុជាឆ្នាំក្រោយ ហើយគ្រោងពង្រីកឱ្យបាន១០០សាខា

E-Mart 24 ផ្សាយលក់រាយយីហោល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង​ បានប្រកាសថានឹងឈានចូលមកទីផ្សារប្រទេសកម្ពុជា នៅឆ្នាំក្រោយ និងមានផែនការពង្រីកហាងរបស់ខ្លួនឱ្យបានដល់១០០ហាង។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែសីហា E-Mart 24 Inc នឹងបើកហាងទីមួយរបស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៤ និងពង្រីកហាងដល់១០០ហាង នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់។​ ក្រុមហ៊ុន E-Mart 24 Inc បានចុះអនុស្សារណយោគយល់...

អាន​បន្ថែម

០៧ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញទៅ(RCEP) បានជាង​៤.៥ពាន់លានដុល្លារ

ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប (RCEP) សម្រេចបាន ៤.៥៩០លានដុល្លារ កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្...

អាន​បន្ថែម

តម្លៃភាគហ៊ុនក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនដល់ $៨៥,៥ ពាន់លានដុល្លារ វ៉ាដាច់ Mercedes, Honda, Ford, និង Tesla

តម្លៃមូលធនប័ត្រទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានកើនដល់ ៨៥,៥ ពាន់លានដុល្លារ ធំជាង ៣,៧ ដងនៃតម្លៃភាគហ៊ុនកាលពីដាក់ឱ្យជួញដូរនៅលើទីផ្សារភាគហ៊ុនដំបូងគឺមានត្រឹមតែ ២៣ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាគហ៊ុនរបស់ VinFast Auto Pte Ltd. (VinFast) បានផ្ទុះឡើងនៅថ្ងៃជួញដូរដំបូងនៅលើផ្សារហ៊ុន NASDAQ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ vietnamnews.vn នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។ បើគិតពីតម្លៃហ៊ុ...

អាន​បន្ថែម

ត្រីមាសទី២-២០២៣ NagaWorldនៅកម្ពុជាប្រមូលប្រាក់ចំណេញបាន ៨៣លានដុល្លារ កើន៥៧%

NagaCorp នៅហុងកុងបានចេញរបាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ NagaWorld ក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៥៧,៤ភាគរយ គិតជាទឹកប្រាក់ ៨៣លានដុល្លារ សម្រាប់ត្រីមាសទី២​ ឆ្នាំ២០២៣នេះ។ ការកើនឡើងនេះត្រូវបានសន្មតឡើងដោយកត្តានៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីអាស៊ាន និងការត្រឡប់មកវិញបន្តិចម្តងៗនៃអ្នកធ្វើអាជីវកម្មពីប្រទេសចិន ដែលជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូលរបស់ NagaWorld ។ របាយការណ៍ដដែលរបស់ Naga...

អាន​បន្ថែម

Bentley Systems ប្រកាសតែងតាំង លោក Allen Li អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេសចិន

ទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើមកំណើនប្រទេសចិនរបស់ Bentley នៅគ្រប់បណ្តាញទាំងអស់។ លោក Allen Li គឺជា​នាយក​ប្រតិបត្តិនៅ​ប្រធាន​ផ្នែក​សូហ្វវែរ​សហគ្រាស SAP ​ជា​យូរ​មក​ហើយ​ រួម​ទាំង​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិ​នៅ​ប្រទេស​ចិន។ គាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកវិស្វកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ហើយបន្ទាប់មកបានទទួលសញ្ញាបត្រ Executive MBA ពីសាកលវិទ្យាល័យ Ma...

អាន​បន្ថែម

ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023

ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ - Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិ​​ការណ៍​នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវ​ឱកាសដើម្បីទទួ...

អាន​បន្ថែម

ឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%

ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់​ហាងលក់រាយថ្មីៗបន្ថែមទៀត។ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ  ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទ...

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជា​​នាំចូលដែកនិងដែកថែប សរុបជាង ១៩២លានដុល្លារ កើន៣.៤%

កម្ពុជាបាននាំចូលដែក និងដែកថែប​មានទឹកប្រាក់សរុបជាង ១៩២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ កើនឡើង ៣,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​ដែលចេញផ្សាយនៅថ្ងៃ១០ កក្កដា ២០២៣នេះ។​ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប មាន ១,៦ភាគរយ​ នៃទ...

អាន​បន្ថែម