តម្លៃភាគហ៊ុនក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនដល់ $៨៥,៥ ពាន់លានដុល្លារ វ៉ាដាច់ Mercedes, Honda, Ford, និង Tesla

តម្លៃមូលធនប័ត្រទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានកើនដល់ ៨៥,៥ ពាន់លានដុល្លារ ធំជាង ៣,៧ ដងនៃតម្លៃភាគហ៊ុនកាលពីដាក់ឱ្យជួញដូរនៅលើទីផ្សារភាគហ៊ុនដំបូងគឺមានត្រឹមតែ ២៣ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាគហ៊ុនរបស់ VinFast Auto Pte Ltd. (VinFast) បានផ្ទុះឡើងនៅថ្ងៃជួញដូរដំបូងនៅលើផ្សារហ៊ុន NASDAQ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ vietnamnews.vn នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។

បើគិតពីតម្លៃហ៊ុននីមួយៗវិញ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលបានដាក់លក់នៅលើ NASDAQ មាននិមិត្តសញ្ញា VFS បានកើនឡើងដល់តម្លៃ ៣៧,០៦ដុល្លារ ក្នុងមួយហ៊ុននៅចុងបញ្ចប់នៃវគ្គជួញដូរនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ ខែសីហា ដែលជាការកើនឡើង ៦៨,៤% ពីតម្លៃដំបូងដែលមានត្រឹម ២២$។ ហើយគ្រាន់តែនៅក្នុងវគ្គដំបូងនៃការប្រកាសជួញដូរភាគហ៊ុន ចំនួនភាគហ៊ុនសរុបដែលត្រូវបានទិញ គឺមានប្រហែល ៦,៨ លានហ៊ុន។

ឥឡូវនេះក្រុមហ៊ុន VinFast របស់វៀតណាម កំពុងស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំនៅលើពិភពលោកដែលមានមូលធននីយកម្មខ្ពស់បំផុត ដោយសារតម្លៃមូលធននីយកម្មកើនឡើង។ តម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឡើងរហូតដល់ទៅលើសពីក្រុមហ៊ុនផលិតរថយន្តល្បីៗ រួមមាន Mercedes-Benz, BMW, Volkswagen, Honda និង Ford ថែមទៀតផង។ មិនតែប៉ុណ្ណោះ  VinFast របស់វៀតណាម ក៏បានវ៉ាដាច់ក្រុមហ៊ុន Tesla ថែមទៀត ដោយក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេទីពីរ នេះបើគិតលើផ្នែកមូលធនីយកម្មទីផ្សារ។

គួររំលឹកថា VinFast ទើបតែនឹងបាន​ចូល​រួម​ជា​ផ្លូវ​ការ​ក្នុង​ផ្សារមូលបត្រ​ធំ​បំផុតនេះ ​កាល​ពី​យប់​ថ្ងៃ​អង្គារនេះប៉ុណ្ណោះ បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​ជាមួយក្រុមហ៊ុន​ Black Spade។

បើនិយាយពីវិសាលភាពនៅក្នុងទីផ្សារក្នុងស្រុកវិញ មូលធននីយកម្មទីផ្សាររបស់ Vingroup មានចំនួនប្រហែល ១១,២ ពាន់លានដុល្លារនៅពេលបិទវគ្គជួញដូរកាលពីថ្ងៃអង្គារ។ ជាមួយគ្នានេះ បុត្រសម្ព័ន្ធរបស់ VinFast គឺ Vinhomes មានតម្លៃភាគហ៊ុនសរុបប្រហែល ១១,៤ ពាន់លានដុល្លារ ខណៈដែលបុត្រសម្ព័ន្ធមួយទៀត គឺ Vincom Retail មានតម្លៃ ៣ ពាន់លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]