រដ្ឋាភិបាលរំពឹងថា កម្ពុជានឹងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតលើលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការជំរុញនិងគាំទ្រ ផលិតកម្មស្វាយចន្ទីក្នុងប្រទេស ដើម្បីនាំកម្ពុជាឈានទៅកាន់ប្រទេសដែលអាចផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតនៅក្នុងពិភពលោក។ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបុណ្យលើកទី៧ នៅខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចរំពឹងថា កម្ពុជានឹងឈានទៅជាប្រទេសដែលអាចផលិតស្វាយចន្ទីច្រើនបំផុតនៅលើលោក ដោយសម្តេចបា...
អានបន្ថែមក្រុមហ៊ុនចិនវិនិយោគជាង ២០០លានដុល្លារ សង់រោងចក្រសំបកកង់ឡានធំមួយនៅក្រចេះ
ក្រុមហ៊ុនចិន Qingdao Double Star Co. Ltd សហការជាមួយក្រុមហ៊ុនក្នុងស្រុក Ube Development Co. Ltd. គ្រោងបោះទុនវិនិយោគចំនួន ២០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៃខេត្តក្រចេះ។ ក្រុមហ៊ុន Qingdao Double Star Group បានប្រកាសកាលពីថ្ងៃទី ២០ខែកុម្ភៈ ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន Double Star Tire បានសហការគ...
អានបន្ថែមរយៈពេល៤ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានជិត១១លានដុល្លារ
រយៈពេល៤ខែ ចាប់ពីថ្ងៃគិតកម្រៃលើការធ្វើចរាចរណ៍ពីថ្ងៃទី១ វិច្ឆិកា មកដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរកចំណូលបានជិត ១១លានដុល្លារ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្...
អានបន្ថែមរោងចក្រផលិតបរិក្ខារអគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ
រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុនថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ ...
អានបន្ថែមនាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាស...
អានបន្ថែមកម្មវិធី PropertyGuru Cambodia Property Awards កំពុងស្វែងរកម្ចាស់ពានរង្វាន់ស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៣
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ - PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២៣ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ការអនុវត្តការរចនា និងគម្រោង៖ ស្តង់ដារមាសនៃអចលនទ្រព្យ។ ការប្រកាសពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ឆ្នាំ ២០២៣ ធ្វើឡ...
អានបន្ថែម១ខែ អាកាសយានដ្ឋាន៣នៅកម្ពុជា ទទួលអ្នកដំណើរបានជាង ៤សែននាក់ កើន ៦៧៧ភាគរយ
ប្រទេសកម្ពុជាទទួលបានអ្នកដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានចំនួនជាង ៤ សែននាក់ នៅក្នុងខែមករាឆ្នាំ២០២៣ ដែលបានកើនឡើងចំនួនជិត ៧០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងមក។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបានបង្ហាញទិន្នន័យចំនួនភ្ញៀវ ដែលធ្វើដំណើរចេញ...
អានបន្ថែមបច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរឧស្សាហកម្មក្នុងវិស័យសំណង់ ស្ថាបត្យកម្ម និងវិស្វកម្មសាកល
ដោយ Brenden Roche, Product Expert, Facilities Engineering, Bentley Systems ឧស្សាហកម្មក្នុងសេវាកម្មវិស័យ ស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (Architect, Engineering and Construction – AEC) មិនមែនជារឿងចម្លែកក្នុងការផ្លាស់ប្តូរ និងមាននិន្នាការវិវត្តន៍នោះទេ។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកលបានបង្ខំឱ្យឧស្សាហកម្មជាច្រើនទៀតផ្លាស់ប្តូរទិសដៅ ហើយ AEC ក៏ដូចគ្នាផងដែរ។ អ្នកផ្តល់សេវាក្នុងវិស័យនេះកំពុងផ្លាស់ប្តូរអ...
អានបន្ថែមមកស្វែងយល់សារៈសំខាន់កម្មវិធី iTwin Experience, iTwin Capture និង iTwin IoT នៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ
កម្មវិធី iTwin បង្កើតឡើងដោយក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពថ្មីនៃ iTwin Platform របស់ខ្លួន ដោយបានពង្រីកនូវវិសាលភាព និងអន្តរប្រតិបត្តិការទិន្នន័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនវិស្វកម្ម និងអ្នកប្រើប្រាស់ អាចប្រើប្រាស់ដើម្បីបង្កើត និងប្រើប្រាស់ Digital Twin ជាលំហូរការងារក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ។ សមត្ថភាព iTwin Platform ថ្មី វានឹងជួយដល់ Bentley Infrastructure Clou...
អានបន្ថែមសម្តេចប្រកាសគម្រោងបង្កើតប៉ូលសេដ្ឋកិច្ចថ្មីនៅភូមិភាគពាយ័ព្យ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករ។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលពីគម្រោងបង្កើត “ប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ”នេះធ្វើឡើងជាការឆ្លើយតបទៅនឹងចំណាប់អារម្មណ៍វិនិយោគរបស់លោកប្រធានាធិបតីចិន លើការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌ នៅតំបន់ជុំវិញបឹងទន្លេសាប និងជាការបន្...
អានបន្ថែម