ជប៉ុន ចាប់អារម្មណ៍ចង់បង្កើតរោងចក្រផលិតអេតាណុល​ចេញពីដំឡូងមី​នៅកម្ពុជា

ក្រុមហ៊ុនជប៉ុន KOJIMA HOLDINGS Co.,​ Ltd ចង់វិនិយោគបង្កើត​រោងចក្រអេតាណុល (Ethanol) ដែលផលិតចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប ដើម្បីជួយកាត់​បន្ថយឧស្ម័នកាបូនិចក្នុងបរិស្ថាននៅកម្ពុជា។

នេះបើយោងតាមការបញ្ជាក់របស់លោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMA HOLDINGS Co.,​Ltd នៅក្នុងជំនួបជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែមីនា ២០២៣។

គួរបញ្ជាក់ថា តំណាងក្រុមហ៊ុនជប៉ុននេះ បានដាក់ស្នើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” សម្រាប់ផែនការវិនិយោគផលិតសារធាតុអេតាណុលពីដំឡូងមី ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។

ឯកឧត្តម ឌិត ទីណា ចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការ ក៏ដូចជារកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយ ព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិត ដើម្បីផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការរបស់ជប៉ុន ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីខ្សែច្រវាក់តម្លៃដំឡូងមីនៅកម្ពុជា រួមទាំងថ្លៃដើម ទីតាំងរោងចក្រ និងការដឹកជញ្ជូនជាដើម និងជ្រើសរើសការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជួយកាត់បន្ថយថ្លៃដើមបានច្រើន ព្រមទាំងគិតគូរក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីធានានូវទំនុកចិត្ត ការផលិត ការផ្គត់ផ្គង់ និងតម្លៃ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ១៤៨.៣១០តោន ទៅប្រទេសវៀតណាម និងថៃ កាកសំណល់ដំឡូងមី ៣៤.៦៦៤តោន និងចំណិតដំឡូងមីក្រៀម ៧៧៨.៥២៨តោន នាំចេញទៅវៀតណាម ថៃ និងចិន និងម្សៅដំឡូងមី ១៣.៤៦៧,៣០តោន នាំចេញទៅប្រទេសចិន ជប៉ុន និងឥណ្ឌា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]