ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។​ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០​ ខែមេសា បានបង្ហាញថា មុខទំ​និញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេ...

អាន​បន្ថែម

ក្រុមហ៊ុន SchneiTec ក្លាយជាក្រុមហ៊ុនដំបូងបង្អស់នៅកម្ពុជា ដែលបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង

ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា។ នាឱក...

អាន​បន្ថែម

ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត

  ក្រុមហ៊ុន​រថយន្ត និង​អេឡិចត្រូនិក​ល្បីៗ​ចំនួន​បួន​ បង្ហាញឆន្ទៈចង់​ពង្រីក​ការ​វិនិយោគរបស់ខ្លួន​នៅ​កម្ពុជាបន្ថែមទៀត ​ក្នុង​គោល​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស...

អាន​បន្ថែម

Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង

ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើ...

អាន​បន្ថែម

ក្រុមហ៊ុនល្បីមកពីហុងកុងចំណាយជាង $៥៥លាន ទិញយកកាស៊ីណូ Star Vegas នៅប៉ោយប៉ែត  

ក្រុមហ៊ុន Donaco International ដែលជាម្ចាស់កាស៊ីណូ Star Vegas និងសណ្ឋាគារដ៏ធំនៅប៉ោយប៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលទ្ធកម្មក្នុងតម្លៃ $៥៥,៦ លានដុល្លារ ដោយក្រុមហ៊ុន On Nut Road ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Argyle Street Management ដ៏ល្បីរបស់ហុងកុង។ ក្នុងការកាន់កាប់ភាគហ៊ុនថ្មីនេះ ម្ចាស់ភាគហ៊ុននឹងទទួលបាន USD ០,០៤៥ ដុល្លារ ជាសាច់ប្រាក់សម្រាប់ ភាគហ៊ុន Donaco នីមួយៗដែលខ្លួនកាន់កាប់ សម្រាប់តម្លៃភាគហ...

អាន​បន្ថែម

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត កំពុងសម្លឹងទីផ្សារកម្ពុជា ដើម្បីរកឱកាសពង្រីកខ្លួន

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA កំពុងសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុននូវគោលនយោបាយទាក់ទាញ...

អាន​បន្ថែម

ទំហំពាណិជ្ជកម្ម​កម្ពុជា​កើន​ដល់ $៩,៤៤​ពាន់​លាន ​ក្នុងរយៈពេល២ខែដើម​ឆ្នាំ​២០២៥

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ គួរបញ្ជាក់ថា សកម្មភាពនាំចេញបានបង្ហាញពីកំណើនវិជ្ជមាន ខណៈមានទំនិញសរុបជាង ៤,៤៦ពាន់លានដុល្លារ ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើង ១១,៩%។ ...

អាន​បន្ថែម

ឥណ្ឌូនេស៊ីសន្យានឹងជួយគៀងគរវិនិយោគមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី មានជាង $១ពាន់លាន

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសន្យាថានឹងជួយគៀងគរវិនិយោគមកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី បានឈានដល់ជាង ១ពាន់លានដុល្លារ។ ឯកឧត្តន សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ថ្លែងបែបនេះ តាមរយៈជំនួបពិភាក្សាជាមួលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល ន...

អាន​បន្ថែម

ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ពា សម្រេចបាន$៣៤០លាន, ខណៈរុស្សីមានត្រឹមតែ $២៩លានប៉ុណ្ណោះ!

នៅក្នុងការផ្លាស់ប្តូរមួយដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងឥណ្ឌាបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មរបស់កម្ពុជា-ឥណ្ឌា ដែលឥឡូវនេះមានលើសពី ៣៤០ លានដុល្លារ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបពិភាក្សាដាច់ដោយឡែករវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងឯកឧត្តម. Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏ដូចជាឯកឧត្តម H.E. Anatoly Borovik ឯកអគ្គរដ្ឋទូត...

អាន​បន្ថែម

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កើនដល់ ១ម៉ឺនលានដុល្លារ

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានកើនឡើងរហូតដល់ ១០.០០០លានដុល្លារ ខណៈភាគីទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យមានសន្ទុះរិតតែខ្លាំងថែមទៀតនាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ជាមួយ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២...

អាន​បន្ថែម