ក្រុមហ៊ុន OCIC ចាប់ផ្តើមសាងសង់អគារពិព័ណ៌អន្តរជាតិដ៏ទំនើបនៅតំបន់ជ្រោយចង្វារ
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីល្បាញនៅកម្ពុជាបានចាប់ផ្តើមដំណើរការសាងសង់«អគារពិព័ណ៌អន្តរជាតិជ្រោយចង្វារ» របស់ខ្លួនហើយ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩។ យោងតាមរបាយការណ៍សង្ខេបនៃគម្រោងដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានពីតំណាងក្រុមហ៊ុន OCIC បានឲ្យដឹងថា «អគារពិព៍ណ័អន្តរជាតិជ្រោយចង្វារ» នឹងត្រូវសាងសង់លើផ្ទៃដីទំហំសរុបប្រហែល ២៦,៧៧៤.៣៨ ម៉ែត្រការ៉េ ឬស្ម...
អានបន្ថែមកម្ពុជាកំពុងស្នើឲ្យកូរ៉េជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ
រូបភាពដោយ McElhanney ស្របពេលដែលការសម្ពោធស្ពានជ្រោយចង្វារចាស់ខិតជិតមកដល់ រដ្ឋាភិបាលបានបង្ហើបឲ្យដឹងពីគម្រោងសាងសង់ស្ពានថ្មីមួយបន្ថែមទៀត ដែលបច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងស្នើសុំជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង នេះបើយោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ...
អានបន្ថែមវិស័យសំណង់មានការកើនឡើង២៣ភាគរយក្នុងមួយឆ្នាំៗ
រូបភាពដោយ Facebook Page ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យសំណង់មានការកើនឡើងក្នុងអត្រា២៣ភាគរយក្នុងមួយឆ្នាំៗ នេះបើតាមការឲ្យដឹងពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅឯវិមានសន្តិភាព នាថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
អានបន្ថែមសម្តេចតេជោសម្រេចដកសិទ្ធគ្រប់គ្រងអាជីវកម្មផ្លូវដែកទាំងអស់នៅកម្ពុជាពីអ្នកឧកញ៉ាគិតម៉េង
រូបភាពដោយ Kidskunst.info រាជរដ្ឋាភិបាលសម្រេចបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុន Cambodia Royal Railway របស់អ្នកឧកញ៉ាគិត ម៉េងក្នុងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា នេះបើយោងតាមការប្រកាសរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្តេចបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលសម្រេចបញ្ចប់អាជីវកម្មរបស់ក្...
អានបន្ថែមរដ្ឋាភិបាលបង្កើតក្រុមការងារជាពីរផ្នែកដើម្បីដោះស្រាយបញ្ហាសំណង់និងអចលនទ្រព្យ
Credit to acechamp.com រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចំនួនពីរផ្នែកសម្រាប់ស្ថាប័នរដ្ឋនិងឯកជនដើម្បីរួមគ្នារកដំណោះស្រាយទៅលើបញ្ហាសំណង់ និងអចលនទ្រព្យទាំងឡាយណាដែលរារាំងដល់ដំណើរការការធ្វើពាណិជ្ជកម្មក្នុងវិស័យទាំងនេះ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ដែលទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំទទួលបាននាពេលថ្មីៗនេះ។ សេចក្តីសម្រេចចំនួនពីរច្បាប់ផ្សេងគ្នាចុះថ្ងៃតែមួយខាងលើ បានឲ្យ...
អានបន្ថែមសម្តេច ហ៊ុន សែននឹងបើកសម្ពោធស្ពានជ្រោយចង្វារចាស់នៅថ្ងៃទី៣ខែមេសា
រូបភាពដោយ Facebook Page ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជិត២ឆ្នាំមក ស្ពានមិត្តភាពកម្ពុជា-ជប៉ុនឬស្ពានជ្រោយចង្វារចាស់នឹងត្រូវដាក់ឲ្យប្រើប្រាស់វិញក្នុងខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសឲ្យដឹងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ស្ពានជ្រោយចង្វារចាស់នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានស្...
អានបន្ថែមវៀតណាមគ្រោងនឹងអនុម័តគម្រោងរថភ្លើងល្បឿនលឿនរបស់ខ្លួន
រូបភាពដោយ NWC Vietnam Consulting railway ផែនការនិងសេចក្តីសម្រេចចុងក្រោយសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥៦ពាន់លានដុល្លារដែលតភ្ជាប់រវាងទីក្រុងហាណូយ និងហូជីមិញ គឺរំពឹងថានឹងត្រូវអនុម័តដោយរដ្ឋសភាវៀតណាមនៅឆ្នាំ ២០១៩ នេះ ។ ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែង ១,១៥៧ គីឡូម៉ែត្រនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរបានរហូតដល់ ២៤ម៉ោងកន្លះ ពោលគឺពីរយៈពេល ៣០ម៉ោង មកនៅត្រឹមតែ៥ ម៉ោងកន្លះតែប៉ុណ្ណ...
អានបន្ថែមរដ្ឋាភិបាល៖ កំណើនសំណង់អគារគឺជាឬសគល់នៃបញ្ហាខ្វះអគ្គិសនីនិងទឹកនៅកម្ពុជា
កង្វះទឹកនិងអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃសំណង់អគារដែលតម្រូវឲ្យមានការប្រើប្រាស់ច្រើន នេះបើយោងតាមការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា៖ «អភូតហេតុនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងកើតចេញពីបម្រែបម្រួលអាកាសធាតុ គឺនាំ...
អានបន្ថែមរដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរីឬរតនគិរី
រូបភាពដោយ Facebook Page Samdach Hun Sen រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីឬរតនគិរី នេះបើយោងតាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងសិក្សានិងពិនិត្យលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅទិសឦសានន...
អានបន្ថែមសិង្ហបុរីកំពុងចាប់អារម្មណ៍ជួយកម្ពុជាកាន់តែខ្លាំងលើបច្ចេកទេសសាងសង់និងសំណង់
ស្របពេលដែលការងារសាងសង់និងបច្ចេកទេសសំណង់កំពុងក្លាយជាកត្តាចម្បងមួយសម្រាប់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ដែលកំពុងរីកលូតលាស់មួយនេះ ប្រទេសសិង្ហបុរីបាននិងកំពុងចាប់អារម្មណ៍ជួយកម្ពុជាទៅលើបញ្ហានេះ។ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុននៃប្រទេសសិង្ហបុរី បានជួបជាមួយឯកឧត្ដមលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចែករំលែកបទសោធន៍ក្នុងក...
អានបន្ថែម
