ក្រុមហ៊ុនអឺរ៉ុបចំនួន៤ ចង់ពង្រីក និងបណ្តាក់ទុនបន្ថែមលើផលិតកម្មរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ចង់សិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា។ ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។ ឯកឧត្តម បានលើកឡើងអំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត ដើម្បីជំរុញការទាក់ទាញវិនិយោគ ក៏ដូចជា ការដាក់ឱ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប, ជប៉ុន, ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ, ដែលការរៀបចំផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន […]

អាន​បន្ថែម

វៀតណាម-កម្ពុជា សហការគ្នាកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកំពង់ផែ២

កំពង់ផែតឹងកាងសាយហ្គន (Saigon Newport ) របស់វៀតណាម និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍និរន្តរភាពនៃអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងឱ្យដឹងថា ភស្តុភាររវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងទូលំទូលាយ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងព្រំដែនរួមគ្នា។ លោកស្រីបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ សម្រាប់រយៈពេល ២០១៥-២០២២ បានកើនឡើងជាមធ្យម ១៨,៥5% ក្នុងមួយឆ្នាំ។ ក្នុងនោះពាណិជ្ជកម្មនៅឆ្នាំ២០២១ បានកើនឡើងយ៉ាងខ្លាំង ៧៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ បើទោះបីជាមានផលប៉ះពាល់យ៉ាងសំខាន់នៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ លោកស្រីបន្ថែមថា វៀតណាមដើរតួនាទីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលអាចឱ្យទំនិញកម្ពុជាចូលទៅកាន់តំបន់កំពង់ផែសមុទ្រសំខាន់ៗ សម្រួលដល់ការនាំចេញទៅកាន់ប្រទេសនានាជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ កម្ពុជាកាន់កាប់ទីតាំងយុទ្ធសាស្ត្រក្នុងអនុតំបន់មេគង្គ និងដើរតួនាទីយ៉ាងសំខាន់ក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដោយតភ្ជាប់ប្រទេសវៀតណាមជាមួយប្រទេសជិតខាងផងដែរ។ ក្រៅពីនេះ កំពង់ផែទាំងពីរ […]

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីសន្យាពង្រីកទុន ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបន្ថែមទៀត

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងពង្រីកដើមទុនវិនិយោគអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបរវាងជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅ​កាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃ​ត​ង និងអេកូទេសចរណ៍។ ជាការឆ្លើយតបមកវិញ លោកជំទាវ Jyotsana Varma បានសន្យាថា នឹងបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរគឺ ទី១) គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម […]

អាន​បន្ថែម

កូរ៉េជួយកម្ពុជា ដោយផ្តល់ជាឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់វិភាគធាតុអាកាស

រដ្ឋបាលឧតុនិយមកូរ៉េ បានប្រគល់ប្រព័ន្ធទទួល និងវិភាគធាតុអាកាស (GEO-KOMPSAT-2A) នៅកម្ពុជា ស្ថិតក្នុងគម្រោងដែលមានទឹកប្រាក់ ៣លានដុល្លារ។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ក្រុមជំនាញការកូរ៉េបានធ្វើបទបង្ហាញស្តីពី Establishment of the GK-2A Receiving and Analysis System in Cambodia ដោយបានរៀបរាប់អំពីពេលវេលាដំណើការរបស់គម្រោងតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលមានថវិកាសរុបប្រមាណជា ៣លានដុល្លារ។ គម្រោងនេះ បានផ្តល់នូវឧបករណ៍ បច្ចេកវិទ្យា បច្ចេកទេស និងវគ្គបណ្តុះបណ្តាលអំពីការកសាងសមត្ថភាព ជូនដល់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងផ្នែកព្យាករណ៍ធាតុអាកាសនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។ ក្រុមជំនាញការកូរ៉េ ក៏បានបង្ហាញបន្ថែមអំពីគ្រឿងបរិក្ខារ និងបច្ចេកវិជ្ជា ដែលក្រុមហ៊ុន GI E&S បានមកដំឡើង និងផ្តល់ជូនកម្ពុជាមានដូចជា៖ អង់តែនទទួលរូបភាពផ្កាយរណប GK-2A, ម៉ាស៊ីនមេ (Computer Server), ប្រព័ន្ធទប់ភ្លើង UPS, កុំព្យូទ័រ និងឧបករណ៍មួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានរៀបចំជាវគ្គបណ្តុះបណ្តាលណែនាំមន្ត្រីនៃនាយកដ្ឋានឧតុនិយម […]

អាន​បន្ថែម

ក្រុមហ៊ុន មីនីបៀ គ្រោងពង្រីកការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុន មីនីបៀ បង្ហាញផែនការអាជីវកម្ម ពង្រីការវិនិយោគរបស់ខ្លួនទៅលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើការវិនិយោគរយៈពេល១២ឆ្នាំនៅកម្ពុជា។​ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកឡើងពីគម្រោងនេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ខែតុលា។​ ក្នុងជំនួបខាងលើ អគ្គនាយកក្រុមហ៊ុនមីនីបៀបានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើន ដូចជា ផលិតផលអេឡិចត្រូនិច ដែលជាផលិតផលថ្មី របស់ក្រុមហ៊ុន ត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ គួររំលឹកថា ដំបូងក្រុមហ៊ុនមីនីបៀ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជិត ១០លានដុល្លារ សម្រាប់ការងារវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី

ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជិត ៩.៧លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ។​ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនៃគម្រោងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា​ នេះ ដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​​លើកឡើងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្រ្តៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនានា។​

អាន​បន្ថែម

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងចំនួន១០ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទាំងនេះឱ្យលឿនឆ្ពោះទៅមុខ

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា​​ និងកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន១០ ដើម្បីជំរុញការវិនិយោគ អភិវឌ្ឍវិស័យអគ្គិសនី អភិវឌ្ឍជនបទ និងការជួសជុលប្រាសាទជាដើម។ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវា​ត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង របស់ម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា​​ និងកិច្ចព្រមព្រៀងសំខាន់ៗទាំងនេះរួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កម្ពុជា-ចិន ២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្តផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ៤. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨ ៥. លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ៦. កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងគម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ៧. អនុស្សរណៈនៃការយោគយល់ […]

អាន​បន្ថែម

ចិននឹងមកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ខណៈកំពុងសិក្សាលម្អិត

ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន ម៉ាក Wanli Tires នឹងមកសិក្សាលម្អិត ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពលក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសផងដែរ។ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់ប្រទេសកម្ពុជា និងតបតាមការជម្រុញលើកទឹកចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិន ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនដ៏ធបំផុត៥០០ នៅលើពិភពលោក (Fortune 500)។ កន្លងមក ឯកឧត្ដម ជា […]

អាន​បន្ថែម

ចិនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យរថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនា​យក​រដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។ ជាការឆ្លើយតបនោះ ក្រុមហ៊ុនក៏បានជម្រាបជូនពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ខណៈដែលក្នុងឆ្នាំ២០​២​៣នេះ ក្រុមហ៊ុនក៏កំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងកន្លែងតាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀ​មបើកឱ្យប្រើប្រាស់ទីតាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើយក្រោយ​ពី​ការ​ពង្រីកអាជីវកម្មនេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។ គួរបញ្ជាក់ថា ក្រៅពីគម្រោងពង្រីកអាជីវកម្ម ក្រុមហ៊ុន BYD Auto Industry មានផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ចិនចង់ពង្រីករោងចក្រផលិតកង់របស់ខ្លួននៅកម្ពុជាឱ្យធំដូចនៅក្រុង Shenzhen

ក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) ជាក្រុមហ៊ុនផលិតកង់ម៉ាក XDS Bicycle មានគម្រោងចង់ពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រ ក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen។ នេះបើតាមកិច្ចពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះ និងបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០នាក់រួចមកហើយ។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ […]

អាន​បន្ថែម