កាណាដាគ្រោងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញឆាប់ៗខាងមុខនេះ

​ប្រទេសកាណាដា គ្រោងនឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនា​ក់​ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា ជាពិសេសសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម។ នេះបើតាមជំនួបពិភាក្សាការងាររវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងរៀងចន្ទន៍ ប្រទេសឡាវ។ ក្នុងជំនួបនេះ ឯកឧត្តម Justin Trudeau   បានជម្រាបជូនសម្ដេ...

អាន​បន្ថែម

ចិនផ្តល់ជំនួយជាង ៤២លានដុល្លារ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ស្នើនឹងជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ និង ឯកឧត្តម  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍...

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុននៅកំពង់ធំ កំពុងសិក្សាចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា

​ក្រុមហ៊ុន MIRARTH របស់ជប៉ុន កំពុងសិក្សាពីលទ្ធភាពចម្រាញ់ប្រេងស្វាយចន្ទីបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុនជប៉ុន MIRARTH កាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រ...

អាន​បន្ថែម

រដ្ឋប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដើម្បីឈានដល់ការអនុវត្តជំហានបន្ទាប់

​ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ នៃសាធារណរដ្ឋកូរ៉េ និងពិភាក្សាពីជំហានបន្ទាប់ជាមួយដៃគូពាក់ព័ន្ធ។ ការប្រកាសនេះ ធ្វើឡើងក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងតំណាងសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ដឹកនាំដោយ លោក YOO Hanjun តំណាងអគ្គន...

អាន​បន្ថែម

រយៈពេល៨ខែ ​ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%

​ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ ​កើន​ឡើង​ប្រមាណ ១៧​,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់​លាន​ដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្...

អាន​បន្ថែម

កម្ពុជា-កាណាដា សម្រេចចុះអនុស្សរណៈ ដើម្បីជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នា

​សមាគមឧកញ៉ាកម្ពុជា និងស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច នៃប្រទេសកាណាដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នា។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្នុងដំណើ...

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នសំខាន់ៗ២ទៀត កំពុងធ្វើការរួមគ្នា ដើម្បីពន្លឿនសកម្មភាពអភិវឌ្ឍប្រទេសកម្ពុជា

​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល  និងស្រា​វជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានសហការគ្នាបើកកិច្ចពិភាក្សាដំបូងសកម្មភាពអនុវត្ត នៃយុទ្ធសាស្ត្ររយៈពេល​​ប្រាំ​ឆ្នាំរបស់ ADB ក្នុងការអភិវឌ្ឍកម្ពុជា  ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ។ នេះបើតាមកិច្ចពិភាក្សា ដែល​ធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកញ្ញ...

អាន​បន្ថែម

ក្រសួងឧស្សាហកម្មប្រកាសឱ្យអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង $១៨០លាន នៅកម្ពុជា

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងរយៈពេល៥ឆ្នាំ មានតម្លៃ ១៨៤,៩លានដុល្លារអាមេរិក ជាផ្លូវការហើយ។ នេះបើតាមសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង...

អាន​បន្ថែម

ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧នៅកម្ពុជា

ធនាគារ​ពិភព​លោក បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក  ជួយលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប...

អាន​បន្ថែម

កម្ពុជា-ស្វីស សហការគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅកម្ពុជា

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយររបស់ប្រទេសស្វីស ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain និងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសគម្រោងទីក្រុងឆ្លាតវៃ។ កិច្ចសហការនេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខារួមគ្នាលើលិខិតបញ្ជាក់បំណងជាមួយក្រសួងឧស្សាហកម្ម ...

អាន​បន្ថែម