ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នសំខាន់ៗ២ទៀត កំពុងធ្វើការរួមគ្នា ដើម្បីពន្លឿនសកម្មភាពអភិវឌ្ឍប្រទេសកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានសហការគ្នាបើកកិច្ចពិភាក្សាដំបូងសកម្មភាពអនុវត្ត នៃយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB ក្នុងការអភិវឌ្ឍកម្ពុជា ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ។ នេះបើតាមកិច្ចពិភាក្សា ដែលធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកញ្ញ...
អានបន្ថែមក្រសួងឧស្សាហកម្មប្រកាសឱ្យអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង $១៨០លាន នៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងរយៈពេល៥ឆ្នាំ មានតម្លៃ ១៨៤,៩លានដុល្លារអាមេរិក ជាផ្លូវការហើយ។ នេះបើតាមសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង...
អានបន្ថែមធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧នៅកម្ពុជា
ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក ជួយលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប...
អានបន្ថែមកម្ពុជា-ស្វីស សហការគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយររបស់ប្រទេសស្វីស ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain និងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសគម្រោងទីក្រុងឆ្លាតវៃ។ កិច្ចសហការនេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខារួមគ្នាលើលិខិតបញ្ជាក់បំណងជាមួយក្រសួងឧស្សាហកម្ម ...
អានបន្ថែមកម្ពុជា និងម៉ាឡេស៊ី ទទួលជោគជ័យលើកដំបូងក្នុងដំណើរការទូទាត់ប្រាក់តាម QR កូដ ឆ្លងព្រំដែន
ធនាគារ Negara Malaysia (BNM) និងធនាគារជាតិនៃកម្ពុជា (NBC) ចាប់ផ្តើមដំណើរការដោយជោគជ័យនូវទំនាក់ទំនងទូទាត់ប្រាក់ឆ្លងព្រំដែនកម្ពុជាម៉ាឡេស៊ី ដោយប្រើ QR កូដ ក្នុងគោលបំណងភ្ជាប់ពាណិជ្ជករជាង ៥លាននាក់រវាងប្រទេសទាំងពីរ នេះបើយោងតាមសារៈព័ត៌មាន Asianbankingandfinance ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បានឈានដល់ការបញ្ចប់ដំណាក់កាលទី ១ របស់ខ្លួននៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលអនុញ្ញាត...
អានបន្ថែមជប៉ុនជួយកម្ពុជាជាង $៥៤លាន ពង្រីកខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញ
ជប៉ុនបានផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញជំហានទី២ ជាកញ្ចប់ឥណទានទី៣ ដែលមានទំហំទឹកប្រាក់ជាង ៥៤លានដុល្លារ សម្រាប់សាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម SANUI Kazumas...
អានបន្ថែមក្រុមហ៊ុនហុងដាគ្រោងពង្រីកទុននៅកម្ពុជាបន្ថែមទៀត ខណៈកំពុងដំណើរការអាជីវកម្មនៅទីនេះជាង ២៥ឆ្នាំ
ក្រុមហ៊ុន HONDA MOTOR CO., LTD. មានផែនការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ដែលកំពុងដំណើរការអាជីវកម្មនៅទីនេះអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ នេះបើតាមជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការ...
អានបន្ថែមឆមាសទី១-២០២៤ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍សរុបជាង $៣០០លាន
ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភវិឌ្ឍន៍នានា សរុបចំនួន ៣១៣លានដុល្លារ ខណៈបំណុលសាធារណៈរបស់រដ្ឋ មានចំនួន ១១.២៧ពាន់លានដុល្លារ ហើយក្នុងនោះបំណុលជិត ២០០លានដុល្លារ ត្រូវបានទូទាត់រួច។ បើតាមរបាយការណ៍ស្តីពីស្ថានភាពបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កិច្ចព្រមព្រៀងឥណទានថ្មីសរុប ចំនួន ៣១១លានដុល្លារ ស្មើនឹង ១៤ភាគរយ នៃព...
អានបន្ថែមចិនចង់នាំបច្ចេកវិទ្យាឌីជីថល(អេក្រង់ 3D-មិនប្រើវ៉ែនតា)មកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនចិនចង់បោះទុនវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D-AI គ្មានវែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត នៅកម្ពុជា ខណៈក្រុមហ៊ុននេះមានជំនាញខាងផ្នែកផ្សព្វផ្សាយចល័តលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D AI គ្មានវែនតានេះយ៉ាងស្ទាត់ជំនាញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក Ye Shaoga...
អានបន្ថែម២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើន១៥%
ក្នុងឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមការថ្លែងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី” កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីខាងលើនេះ លោកជំទាវ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុនបានឈានដល់លើស ១ប៊ីលានដុល្...
អានបន្ថែម