ក្រុមហ៊ុនជប៉ុននៅកំពង់ធំ កំពុងសិក្សាចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា

​ក្រុមហ៊ុន MIRARTH របស់ជប៉ុន កំពុងសិក្សាពីលទ្ធភាពចម្រាញ់ប្រេងស្វាយចន្ទីបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុនជប៉ុន MIRARTH កាលពីពេលថ្មីៗកន្លងទៅ។

នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយបច្ចុប្បន្នក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់ ១.៥០០តោន ក្នុងមួយឆ្នាំ ខណៈកាលពីចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនអាចកែច្នៃបានត្រឹមតែ ៣00តោនប៉ុណ្ណោះ។

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន MIRARTH បានបង្ហាញពីការសិក្សារបស់ខ្លួនអំពីដំណើរការផលិតកម្ម ដើម្បីចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានេះនឹងត្រូវប្រើរយ:ពេល ២ឆ្នាំ។

ហេតុដូច្នេះហើយ ក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។

ជាមួយនឹងសំណើខាងលើនេះ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន MIRARTH បានបើកសម្ពោធដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាលពីអំឡុងខែមិថុនា កន្លងទៅ ដែលមានជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង JICA ​ក្នុងការជំរុញការ​នាំចេញស្វាយចន្ទីកែច្នៃរួច​ទៅកាន់ទីផ្សារ​ក្រៅប្រទេស​បាន​កាន់​តែច្រើន​។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]