ក្រុមហ៊ុនល្បីរបស់ចិន បង្ហាញសញ្ញាវិជ្ជមានចង់វិនិយោគវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា
ក្រុមហ៊ុន SHAN CUN GROUP ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិនបានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពដើម្បីវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន SHAN CUN GROUP បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក...
អានបន្ថែមកាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យដល់ ៣០០លានដុល្លារ
កាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យបានដល់ ៣០០លានដុល្លារអាមេរិក និងជំហានបន្ទាប់ឱ្យបានដល់កម្រិត ១ពាន់លានដុល្លារអាមេរិក នាថ្ងៃខាងមុខ តាមរយៈពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌។ នេះបើតាមជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅ...
អានបន្ថែមកូរ៉េគ្រោងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រូនិចរថយន្តរបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត
ក្រុមហ៊ុនយូរ៉ាហានេស (ខេមបូឌា) របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្តក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត។ នេះបើតាមជំនួបរវាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុននេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគប្រមាណជាង ១៥លានដុល្លាសហរដ្ឋអាមេរិក បង្កើតរោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្ត នៅខេត្តកំពង់ស្ពឺ ដែលបាន...
អានបន្ថែមគម្រោងធំៗ ២ នៅកម្ពុជា ក្រោមជំនួយរបស់ជប៉ុន ឈ្នះពានអន្តរជាតិនៅប្រទេសជប៉ុន
គម្រោងធំៗចំនួន ០២ នៅកម្ពុជា ស្ថិតក្រោមជំនួយរបស់ជប៉ុន ទទួលបានជ័យលាភី ក្នុងពិធីប្រគល់ពានរង្វាន់អន្តរជាតិលើគម្រោងសាងសង់របស់ជប៉ុនលើកទី៧ (The 7th Construction International Awards Ceremony) នៅប្រទេសជប៉ុន។ កម្មវិធីពិសេសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម ក្រោមអធិបតីភាពឯកឧត្តម សៃតូ តេស៊ូអូ (SAITO Tetsuo) រដ្ឋមន្រ្តីក្...
អានបន្ថែមឆ្នំានេះ កម្ពុជាទទួលបានមូលនិធិពិសេស $២លាន ពីមេគង្គ-ឡានឆាង ដើម្បីអភិវឌ្ឍគម្រោង ០៨
កម្ពុជា នឹងទទួលបានហិរញ្ញប្បទានចំនួន ២លានដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ សម្រាប់អភិវឌ្ឍគម្រោងចំនួន ០៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ទឹកប្រាក់នៃក្របខណ្ឌមូលនិធិពិសេសនេះ សម្រាប់គម្រោងចំនួន ០៨ គ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាព ដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រត...
អានបន្ថែមក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាប គ្រោងវិនិយោគបង្កើតតំបន់ផលិតថាមពលនៅកម្ពុជា
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានគម្រោងវិនិយោគបង្កើតតំបន់ថាមពលពិសេស។ លោក Wei Lu ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI បានលើកឡើងពីគម្រោងក្នុងពេលអញ្ជើញចូលជួប និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា។ លោក Wei Lu បានលើក...
អានបន្ថែមក្រុមហ៊ុនហុងកុង ចង់មកវិនិយោគលើឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរនៅកម្ពុជា
វិនិយោគិនហុងកុង មកពីសម្ព័ន្ធក្រុមហ៊ុនហ្វុង បានលើកឡើងថា នាពេលខាងមុខ ខ្លួននឹងពិនិត្យលទ្ធភាពស្វែងរកឱកាសដាក់ទុនវិនិយោគ លើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់នៅតាមតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូហុងកុងមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹ...
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជាជាង $៩៣លាន ពង្រីកការផ្តត់ផ្គង់ទឹកនៅតំបន់ជនបទក្នុងខេត្ត៩
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុនៅតាមតំបន់ជនបទក្នុងខេត្តចំនួន ៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីនេះ នឹងជួយដល់ប្រជាពលរដ្ឋចំនួន ៨៨.000 គ្រួសារ ក្នុងភូមិចំនួន ៤0...
អានបន្ថែមរដ្ឋបញ្ជាក់ជាថ្មី៖ ស្ពានភ្ជាប់ក្រុងភ្នំពេញ-អរិយក្សត្យ នឹងបើកកាដ្ឋានសាងសង់ចុងឆមាសទី១ ឆ្នាំ២០២៥
គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ តភ្ជាប់ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល) គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំក្រោយ។ ព័ត៌មាននៃការបើកការដ្ឋានគម្រោងនេះត្រូវបានបង្ហាញ បន្ទាប់ពីក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធ...
អានបន្ថែមសមាគមចិន ស្នើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅខេត្តតាកែវ
សមាគមពាណិជ្ជកម្មចិនឆោសាន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះបើតាមជំនួបរវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកឧកញ៉ា តាំង លាក់ហាវ បានស្នើសុំការគាំទ្រ និងការសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសម...
អានបន្ថែម
