កម្ពុជា-ឡាវ កំពុងពិភាក្សាពីលទ្ធភាពសង់ស្ពានភ្ជាប់ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋប្រទេសឡាវ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងកាត់ព្រំដែន។ គម្រោងកសាងស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានលើកឡើង ក្នុងកិច្ចពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា នាទីក្រុងវៀងចន្ទន...

អាន​បន្ថែម

ក្រុមហ៊ុនកូរ៉េចំនួន១៣ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា

លោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានដឹកក្រុមហ៊ុនឯកជនចំនួន១៣ មកពីសាធារណរដ្ឋកូរ៉េ ចូលជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្នុងចំណោមក្រុមហ៊ុនទាំង១៣នេះ មានក្រុមហ៊ុនខ្លះកំពុងមានសកម្មភាពស្រាប់នៅកម្ពុជារួចទៅហើយ។ នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសក្ដានុពលនានាដែ...

អាន​បន្ថែម

World Bank សម្រេចបន្ថែមកម្ចី $៣៥លាន សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទក្នុងខេត្តចំនួនបីនៅកម្ពុជា

ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមមានទឹកប្រាក់ចំនួន ៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP_Cambodia Road Connectivity Improvement Project)​ ឱ្យមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយ គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក នៅ...

អាន​បន្ថែម

២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីលុយពីដៃគូអភិវឌ្ឍចំនួន $១,៨១ពាន់លាន ថយចុះ១៦%

ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១.៨១ពាន់លានដុល្លារ ស្មើនឹង ៧៩% នៃពិតានដែលច្បាប់អនុញ្ញាត ​១.៧០០ លានអេសដេអ៊ែ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៥៧% និងក្របខណ្ឌពហុភាគីមានប្រមាណ ៤៣%។ បើធៀបនឹងឆ្នាំ២០២២ ការចុះក...

អាន​បន្ថែម

កម្ពុជា និងអឺរ៉ុប រួមគ្នាអនុវត្តកម្មវិធីថ្មី៤ តម្លៃជាង $៨៥,៦លាន ដោយផ្តោតលើវិស័យថាមពល

កម្ពុជា និងសហភាពអឺរ៉ុប (EU) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រនិងអនុវត្តកម្មវិធីធំៗចំនួនបួន ដែលផ្តោតលើការលើកកម្ពស់ខ្សែសង្វាក់តម្លៃប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ដែលមានតម្លៃសរុប ៨៥,៦ លានដុល្លារ។ ពិធីសម្ពោធកម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Ju...

អាន​បន្ថែម

ចិន-កម្ពុជាចង់សហការគ្នាប្រើប្រព័ន្ធផ្កាយរណបគ្រប់គ្រងតំបន់ការពារធម្មជាតិ

ក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD ចង់សហការជាមួយក្រសួងបរិស្ថានកម្ពុជា ក្នុងការគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើ តាមរយៈផ្កាយរណប។ នេះបើតាមជំនួបពិភាក្សារវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោកនាយកក្រុមហ៊ុនបានជម្រាបឱ្យដឹងថា ក្រុមហ៊...

អាន​បន្ថែម

២០២៣, ទំហំវិនិយោគចិនចូលអាស៊ានឡើងដល់ $២០ពាន់លាន កើន៣៧% ក្នុងនោះកម្ពុជាអាចស្រូបបានប្រហែល ១៦%

ចំពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងសភាពស្មុគស្មាញ ការវិនិយោគរបស់ចិននៅអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញពីភាពធន់ និងកំណើនជាយុទ្ធសាស្ត្រ ពោលគឺលំហូរវិនិយោគសរុបរបស់ចិនចូលមកកាន់ប្រទេសអាស៊ានមានរហូតដល់ទៅជិត ២០ពាន់លានដុល្លារ តំណាងឱ្យការកើនឡើងដល់ទៅ ៣៧% (តួលេខឆ្នាំ ២០២៣) នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Griffith និងសាកលវិទ្យាល័យ Fudan ដែលបានចុះផ្សាយដោយ Thailand-busine...

អាន​បន្ថែម

អឺរ៉ុបប្រកាសជួយកម្ពុជា ១៣លានដុល្លារ បន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣

សហភាពអឺរ៉ុប ប្រកាសផ្តល់ជំនួយឥតសំណងចំនួន ​១៣​​លានដុល្លារ  (១២​ លានអឺរ៉ូ) ដល់កម្ពុជា ដើម្បីបន្តអភិវឌ្ឍ​គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣។ ជំនួយឥតសំណងនេះ ត្រូវបានប្រកាសដោយ លោកជំទាវ ​ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅពេលអញ្ញើញបំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង នៅ...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ១៥៤លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍមន្ទីរពេទ្យក្នុងតំបន់

ជប៉ុនបានផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ស្មើប្រមាណ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា។​ កិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ត្រូវបានចុះហត្ថលេខានៅល្ងាចថ្ងៃទី១៣ ខែមីនា ដោយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមីរ៉ាម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) ...

អាន​បន្ថែម

កម្ពុជាបេ្តជ្ញាទាក់ទាញវិនិយោគពីអឺរ៉ុបបន្ថែមទៀត ខណៈ៣០ឆ្នាំនេះ មានត្រឹម $៥៤០លានតែប៉ុណ្ណោះ !

កម្ពុជាកំពុងទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ខណៈចំនួនគម្រោងវិនិយោគរបស់អឺរ៉ុបនៅកម្ពុជាមានប្រមាណតែ ៦២គម្រោង គិតជាទឹកប្រាក់សរុបមានប្រមាណជា ៥៤០លានដុល្លារតែប៉ុណ្ណោះ នេះបើគិតចាប់ពីឆ្នាំ១៩៩៤ រហូតមកទល់ពេលបច្ចុប្បន្ន ដែលចំនួននេះនៅតិចតួចនៅឡើយ។ ឯកឧត្ត​ម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងដូច្នេះនៅក្នុងជំនួបជាមួយនឹងឱ្យលោក Peteris ...

អាន​បន្ថែម