កម្ពុជាស្នើហុងគ្រីបង្កើតការិយាល័យពាណិជ្ជកម្ម ដើម្បីពង្រីកពាណិជ្ជកម្ម ខណៈកន្លងមកកើន៩,៥៣%
កម្ពុជាស្នើហុងគ្រី ពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ហុងគ្រី ខណៈទំហំពាណិជ្ជកម្មរយៈពេល ១១ខែ ឆ្នាំ២០២៣ មានជាង ៧លានដុល្លារ (កើនឡើង ៩.៥៣%) ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ការស្នើឡើងនេះ ធ្វើឡើងខណៈដែលលោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ប...
អានបន្ថែមសភាពាណិជ្ជកម្មត្រកូលលីន កំពុងសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យសំណង់ និងអចលនទ្រព្យ
សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក(WLCC) បានចុះមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ លើវិស័យអាទិភាពមួយចំនួននៅកម្ពុជា ក្នុងនោះក៏មានវិស័យសំណង់ និងអចលនទ្រព្យផងដែរ។ នេះបើតាមជំនួបពិភាក្សាការងាររវាងលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ...
អានបន្ថែមបារាំងគ្រោងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ
បារាំង គ្រោងសាងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាទាំងប្រាសាទ និងទៅមើលសារមន្ទីរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម M. Vincent ÉBLÉ បានជូនយោបល់ទៅសម្តេចថ...
អានបន្ថែមសម្ព័ន្ធឧស្សាហកម្មកូរ៉េចង់មកកម្ពុជា ដើម្បីវិនិយោគលើវិស័យសំខាន់ៗចំនួន៣
បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងចង់មកវិនិយោគពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមកិច្ចពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី និងយលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក...
អានបន្ថែមចិន ចង់ជួយកម្ពុជា ១០លានដុល្លារ សង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ
វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ របស់ប្រទេសចិន បានបង្ហាញពីបំណងចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ក្នុងទុនវិនិយោគជាង១០លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុន កំពុងជួបពិភាក្សាការងារជាមួយអាជ្ញាធរកម្ពុជា ដើម្បីពន្លឿនដំណើរការនេះ។ ភាគីចិន លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក Jack Yang អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ ជាមួយឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិ...
អានបន្ថែមក្រុមហ៊ុនយក្សចិន ចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសជិតព្រលានអន្តរជាតិថ្មីនៅសៀមរាប
ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយរបស់ចិន ចង់វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Lu Xiaolong បានបង្ហាញនូវបំណង ដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាស...
អានបន្ថែម២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េសម្រេចបាន $៧៥១លាន ខណៈឆ្នាំនេះ ភាគីទាំងពីរសម្រេចចុះអនុស្សរណៈបន្ថែម៦ទៀត
ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រេចបានប្រមាណ ៧៥១លានដុល្លារ ខណៈថ្មីនេះភាគីទាំងពីរបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៦ បន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទីទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol...
អានបន្ថែមកម្ពុជា-កូរ៉េ ឯកភាពគ្នាសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ តាមវិស័យជាក់លាក់ សំដៅដល់ការទាក់ទាញរំហូរវិនិយោគិនកូរ៉េមកកម្ពុជាឱ្យបានកាន់តែច្រើន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវបានចុះហត្ថលេខាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពសម្ដ...
អានបន្ថែមCDCស្នើចិន វិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីបញ្ចៀសការនាំចូលពីបរទេស
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញលើកទឹកចិត្តទៅកាន់គណៈប្រតិភូ និងក្រុមហ៊ុនដែលមកពីខេត្ត Zhejiang របស់ប្រទេសចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស។ ការជំរុញនេះ ធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រត...
អានបន្ថែមកម្ពុជានិងស្ថាប័នអន្តរជាតិ៣ កំពុងរួមគ្នាស្វែងរកវិធីសាស្រ្តសង់អគារដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់តិចបំផុត
ក្រសួងស្ថាប័នសំខាន់មួយចំនួននៅកម្ពុជា កំពុងសហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ រកវិធីសាស្ត្រសាងសង់អគារដែលអាចកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យបានតិចបំផុត ដើម្បីជាផ្នែកមួយជួយកាត់បន្ថយការកើនឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ក្រុមការងារនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជ...
អានបន្ថែម